Weibo ដាស់តឿនអ្នកប្រើប្រាស់ហាមបញ្ចេញមតិអវិជ្ជមានពីសេដ្ឋកិច្ចចិន
ប្រទេសចិន ៖ សារព័ត៌មាន Bloomberg រាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់ចិនឈ្មោះ Weibo បានផ្ញើសារដាស់តឿនទៅអ្នកប្រើប្រាស់មួយចំនួនថា កុំសរសេរអ្វីអវិជ្ជមានពាក់ព័ន្ធនឹងសេដ្ឋកិច្ចចិន ។ គេមើលឃើញថា ការដាស់តឿននេះ គឺជាការបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសចិន ។
Weibo គឺជាប្រព័ន្ធផ្សព្វផ្សាយមួយនៅចិន ដែលអ្នកប្រើប្រាស់អាចផ្សព្វផ្សាយ និងចែកចាយសារខ្លីៗ រួមទាំងរូបភាព និងវីដេអូផងដែរ ហើយរាល់ការបង្ហោះខ្លឹមសារទាំងអស់ត្រូវបានរដ្ឋាភិបាលចិនត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ។ មនុស្សជាច្រើននិយាយថា ការប្រើប្រាស់ Weibo មានលក្ខណៈស្រដៀងនឹងបណ្តាញសង្គម X (ឬ Twitter) នៅប្រទេសលោកខាងលិច ។![]()
អ្នកប្រើប្រាស់ Weibo ម្នាក់តែងតែសរសេរអំពីផ្នែកហិរញ្ញវត្ថុ និងមានអ្នក Followers រហូតដល់ជាង៧៦.០០០នាក់ និយាយថា ខាង Weibo បានផ្ញើសារមកប្រាប់គាត់ឱ្យកាត់បន្ថយការសរសេរពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចចិន ។ លើសពីនេះ គាត់ទទួលបានការណែនាំឱ្យបង្ហោះវីដេអូកម្សាន្តជំនួសវិញ ។
រីឯអ្នកប្រើប្រាស់ Weibo ម្នាក់ទៀត ដែលមានអ្នក Followers ជាង១៦.០០០នាក់ និយាយថា គាត់បានទទួលសារដាស់តឿនឱ្យប្រុងប្រយ័ត្ន ជាពិសេស ការសរសេរពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចិន ។
សារព័ត៌មាន Bloomberg រាយការណ៍ទៀតថា នៅពុំទាន់មានការបកស្រាយរឿងនេះពីតំណាងរបស់ Weibo ទេ ប៉ុន្តែសារដែលបានបញ្ជូនទៅអ្នកប្រើប្រាស់នោះ បានកើតឡើងស្របពេលរដ្ឋាភិបាលចិនបានព្យាយាមស្តារទំនុកចិត្តលើសេដ្ឋកិច្ចចិន ដោយសារទំនុកចិត្តពលរដ្ឋធ្លាក់ចុះ និងមានវិបត្តិផ្នែកអចលនទ្រព្យអូសបន្លាយ ។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងសន្តិសុខសាធារណៈចិនបានលើកឡើងក្នុងគណនី WeChat ជាផ្លូវការថា ការបញ្ចេញមតិអវិជ្ជមានពាក់ព័ន្ធនឹងសេដ្ឋកិច្ចចិន ចាត់ទុកថា ជាការគំរាមកំហែងសន្តិសុខជាតិ ។ ដូចគ្នានេះ ការបង្ហាញការបញ្ចេញមតិនេះម្តងហើយម្តងទៀត ចាត់ទុកថា ជាការបំផ្លាញសេដ្ឋកិច្ចជាតិផងដែរ ។
ការដាស់តឿនពាក់ព័ន្ធនឹងការសរសេរសារ ឬការរិះគន់បែបអវិជ្ជមានទៅលើសេដ្ឋកិច្ចចិន មិនបានកើតឡើងចំពោះតែអ្នកប្រើបណ្តាញសង្គមនោះទេ ។ មុននេះ អ្នកវិភាគរបស់ China International Capital Corp. (CICC) ក៏បានដាស់តឿនអ្នកវិភាគទាំងឡាយថា កុំនិយាយអ្វីអវិជ្ជមានពាក់ព័ន្ធនឹងសេដ្ឋកិច្ចចិនជាសាធារណៈ និងផ្ទាល់ខ្លួន ៕ ប្រភព ៖ beartai BRIEF










កាលពីអតីតកាល តំបន់កោះពូលូវៃ ជាដែនជម្លោះសមុទ្រ រវាងប្រទេសកម្ពុជា ថៃ និងវៀតណាម ប៉ុន្តែបច្ចុប្បន្ន កោះនេះ ជាតំបន់អភិរក្សជីវចម្រុះ និង ជាទិសដៅតំបន់ មុជទឹកសមុទ្រថ្លាឈ្វេង សម្បូរដោយជីវចម្រុះ និងតំបន់មើលផ្កាថ្មស្រស់ស្អាតបំផុត ប្រចាំប្រទេសកម្ពុជា។
ដើម្បីធ្វើដំណើរទៅកាន់កោះនេះ ភ្ញៀវទេសចរត្រូវចំណាយពេលយូរ តាមរយៈទូកឬអូប័រ។ នៅពេលដល់ទីនោះ ភ្ញៀវទេសចរ អាចសម្រាកបោះតង់ ឬជិះទូកស្ទូចត្រី អមជាមួយនឹងទឹកដ៏ថ្លាឈ្វង់ មើលឃើញដល់បាតថែមទៀតផងដែរ។
ថ្វីបើកោះនេះ មិនសូវមានភ្ញៀវទេសចរទៅកម្សាន្ត ក៏ប៉ុន្តែកោះនេះបានទាក់ចិត្តភ្ញៀវទេចរជាច្រើន ដែលនិយមមុជទឹកមើលបាតសមុទ្រ ព្រោះថាកោះនេះមានជីវចម្រុះធម្មជាតិ និងផ្កាថ្មជាច្រើនដ៏ស្រស់ស្អាតនៅក្រោមបាទសមុទ្រ៕































ប្រទេសថៃ និងជប៉ុនមានសម្ព័ន្ធភាពល្អជាមួយគ្នាអស់ចំនួន១៣៦ឆ្នាំមកហើយ ហើយប្រទេសជប៉ុនគឺជាមិត្តដ៏ល្អរបស់ថៃ និងសហការជាមួយថៃស្ទើរគ្រប់ផ្នែក ។ នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា ជប៉ុនជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយថៃជឿថា ជប៉ុននឹងធ្វើដៃគូពាណិជ្ជកម្មជាមួយថៃបន្ថែមថា ដូចជា ផលិតផលកសិកម្ម, គ្រឿងបន្លាស់រថយន្ត និងផលិតផលអេឡិចត្រូនិក ។

