កម្ពស់គឺជាកត្តាសំខាន់បំផុត ក្នុងឆាកជីវិតរបស់យើង ដូច្នេះកាលណាដែលយើងមានកម្ពស់ខ្ពស់ វាក៏ជួយបង្កើនទំនុកចិត្តរបស់យើង ជួយឱ្យយើងមានទំនាក់ទំនងល្អ និងប្រសើរជាងមុន។ ហេតុនេះហើយដើម្បីពន្លូតកម្ពស់ឱ្យខ្ពស់ជាងមុន KBN News នឹងណែនាំវិធីសាស្រ្តងាយៗបែបធម្មជាតិដូចខាងក្រោម៖

១.លោតអន្ទាក់៖ ការលោតអន្ទាក់ជួយបង្កើនលំហូរឈាម និងជួយឱ្យសាច់ដុំលូតលាស់បានល្អ ហើយវាគឺជាវិធីមួយនៃការហាត់ប្រាណយ៉ាងសាមញ្ញដើម្បីពន្លូតកម្ពស់ផងដែរ។How to Measure Your Jump Rope in 5 Easy Steps

២.ហាត់យ៉ូហ្កាក្បាច់ Cobra Pose៖ ចូរដេកផ្កាប់មុខ ហើយព្យាយាមពុតខ្លួន ដោយងើយក្បាលទៅចង្កេះឱ្យបានយូរបំផុតតាមដែរអាចធ្វើទៅបាន។ ការធ្វើបែបនេះមានប្រយោជន៍ដល់សាច់ដុំ ផ្នែកខាងលើរបស់រាងកាយ ដើម្បីអាចពន្លូតកម្ពស់បានយ៉ាងឆាប់រហ័សបំផុត។Cobra Pose (Bhujangasana)

៣.ហាត់យ៉ូហ្កាក្បាច់ Cat Stretch៖ លំហាត់ប្រាណនេះគឺតម្រូវឱ្យអ្នកត្រូវដាក់ដៃ និងជង្គង់របស់អ្នកទល់ទៅនឹងកម្រាលឥដ្ឋ រួចស្រូបដង្ហើមចូលនៅពេលដែលអ្នកបត់ឆ្អឹងខ្នងរបស់អ្នកចុះ ហើយងើយក្បាលអ្នកឡើង បន្ទាប់មកកោងខ្នងរបស់អ្នកឡើងក្នុងទីតាំងកោងរួចអោនក្បាលរបស់អ្នកចុះវិញជាការស្រេច។ ការធ្វើបែបនេះដដែលៗឱ្យបានចន្លោះពី ៣ ទៅ ៨ វិនាទីក្នុងមួយថ្ងៃ នោះអ្នកនឹងទទួលបានលទ្ធផលល្អបំផុតក្នុងការពន្លូតកម្ពស់។How to Do Cat-Cow Pose | POPSUGAR Fitness

៤.មានរបបអាហារត្រឹមត្រូវ៖ ការបរិភោគអាហារដែលមានគុណភាពល្អដូចជា ត្រី សណ្តែកដី ទឹកដោះគោ នឹងជួយឱ្យសាច់ដុំមានការលូតលាស់ល្អ ក៏ដូចជាជួយឱ្យឆ្អឹងរឹងមាំ។ រីឯផ្លែឈើ បន្លែបៃតង ងាវសមុទ្រ ល្ពៅ គ្រាប់ធញ្ញជាតិ សាច់ចៀម ផ្សិត និងក្តាម ជួយរក្សារាងឱ្យស្តង់ដារ និងមានសុខភាពល្អ។Women's Nutrition: What is Considered “Healthy Food”?

៥.សម្រាកឱ្យបានគ្រប់គ្រាន់៖ ការសម្រាក ក៏ដូចជាគេងលក់ស្រួល ក៏ជាពេលវេលាដែលខ្លួនប្រាណរបស់អ្នកលូតលាស់ផងដែរ។ ដូច្នេះការគេងបានគ្រប់គ្រាន់ បានផ្តល់ពេលច្រើនឱ្យខ្លួនរបស់អ្នកក្នុងការលូតលាស់ បើអ្នកមានអាយុក្រោម ២០ឆ្នាំ អ្នកគួរតែគេងឱ្យបានពី៩ ទៅ១១ ម៉ោងក្នុងមួយយប់ ដើម្បីឱ្យរាងកាយលូតលាស់បានល្អ និងឆាប់រហ័ស៕Follow These 7 Basic Rules To Sleep Well At Night