បន្ទាប់ពីអ្នកនាង ស្រីអូន បង្ហើបថាខ្លួនអាចនឹងជាប់ពន្ធនាគារប្រសិនជាអតិថិជនប្តឹងអ្នកគាំទ្របានខម្មិនលើកទឹកចិត្តយ៉ាងច្រើន ខណៈអ្នកជំនួញអនឡាញ ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀង ថុល សុភិទិ យាយ សួយ រួមទាំង ចំប៉ីខ្មៅ ផង បានបង្ហោះសារលើកទឹកចិត្តទៅកាន់អ្នកនាង ស្រីអូន ក្នុងពេលវេលាដ៏អាប់អួរនេះ។

នៅលើបណ្តាញសង្គមរបស់ ឡុង ម៉ានីន បានសរសេរថា «ពេលប្អូនមានបញ្ហាអីឆាតមកលើកទឹកចិត្តប្អូន សរសើរប្អូនរហូត ទឹកចិត្តបងស្រីល្អណាស់ តែហេតុអីមនុស្សល្អជួបតែរឿងពិបាកៗម៉េស ស៊ូៗណាបងស្រី ស៊ុន្ទរី នួន បងជាមនុស្សល្អទ្រាំបន្តិចទៀតរឿងល្អៗនឹងមករកបងវិញហើយណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiBGIg3ksUjJ1HWt-EUspsBnhN5rToMjzyjIK-NzLZcMBWMG6oCM8qkRhiDPQ_M3Dutou5r6SVCFxfSIPG1hiif2jmtbz1f-m7u2lb_QIOy79ZsjHjqRcuH1GpeYLYnq2LeYtJ8D35-WkO9ij2LOHreWAy-PeEft-Ub-iw_SAS0qEtt7bfdZJ8npbuATI/s1440/410478527_933150741715820_6775941099361230175_n.jpg

ចំណែកឯ អ្នកលក់អនឡាញ យាយសួយ វិញ បានបង្ហោះថា «បងស្រីបងនៅជានារីរឹងមាំនិងពូកែសម្រាប់ប្អូនរហូត បងស្រី ប្អូននឹងស្រលាញ់បង បងជាidolប្អូនរហូតនារីពូកែនារីរឹងមាំទទួលបន្ទុកច្រើនម្នាក់ឯង មិនដែលប្រាប់អ្នកណាបើជាខ្ញុំបើមិនឆ្កួតក៏ឡប់ដែរ តែបងដោះស្រាយវាបានតែម្នាក់ឯង My idol នារីគ្រប់រូប ខ្ញុំអាណិតតែអូនតូចណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7xQaX7DQH2RPecsMp2rJF4ocBQW57T6L5E8nP9zk5Oc44V2MDa1xLrMGJgd5bHi_ZBgnvWR6UEt8SpuRuLvp5ZLCCxRrkcG1a8U2J6nNd_rOCPsVYLa91nZjS41iroeHunpznS8_39CytIgqbmo1IkuzS4QiivXtnEvhF-6OGbPiuc1GddGcm1N6gOfA/s1440/380978593_860596548972920_5581513726854180070_n.jpg

មិនខុសពីអ្នកទាំងពីរប៉ុន្មាននោះទេ ងាកទៅកាន់ ចំប៉ីខ្មៅ វិញក៏បានលើកទឹកចិត្តដល់អ្នកនាង ស្រីអូន ដែរថា «បើគាត់ជាមនុស្ស ចុះចាញ់និងព្រហ្មលិខិត ម្ល៉េះសមគាត់ចុះចាញ់តាំងពីគាត់នៅខេត្តរតនៈគីរី ពេលនេះប្រហែលជាកំពុងកាប់គាស់ដំឡូងបាត់ទៅហើយ ។
មនុស្សគាត់មិនព្រម ចុះចាញ់តាំងពីដំបូង បើគាត់ព្រមចុះចាញ់ គាត់មិនមែនមកដល់ចំនុច មួយដែលអាចនិយាយបានថា «១ម៉ឺននាក់ មាន១ នាក់ » មានន័យថា គាត់ខ្លាំង ខ្លាំងពីក្មេងស្រីជនបទ មកជាមនុស្សមានឥទ្ធិពលក្នុងសង្គម ក៏ជាមនុស្សជួយសង្គមបានច្រើនដ្បិតការជាប់គាំងរបស់គាត់ មិនមែនជាកំហុសគាត់ ក៏បងស្រីអូននៅតែមានទំនួលខុសត្រូវ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhux2-pF1PTIMK_LWpw1NLqiAPhO00nedmK4UABnR8EyS8m0u3aquUz0TDtl_r5BwZD-Vm4LBSByI4UrVhOumG9fx-xgp1OpOzO7cCuIG-sRlg1BvyWzk0pwRn7Xxnek1-tfZCEToPCKr6XqiA62GoAhei75CzdEo1tqySKVojLx_hjZMNCE5iaSWrywow/s2048/405233475_1806905409780494_5939804086202028818_n.jpg

ចំប៉ីខ្មៅ បន្ថែមទៀតថា «បើអ្នកគិតថាគាត់ជាមនុស្សគួរឱ្យគោរព សម្រាប់បងប្អូនដែលមានលទ្ធភាព ហើយសល់លុយ គិតថានឹងមានចេតនា ទិញដីទុក បងៗអាចពិចារណាជួយទិញដីគាត់ទៅ ព្រោះមនុស្សកើត តែដីមិនកើតទៀតទេ អរគុណ ទិញទុកចែកកូនៗ ចៅៗក៏បាន»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBtvG3129pW9FivShic1cOYZaiXEBRJ7k16a6sjvDDzxMRe4DaWAcJBlyx9swIcp0NDE5ci964gSz67XbgT1gSlmSGYWp2okqxIkVCTLeJOv0sLxkyGOcmYCF84dRvUrnPlfhHcwIOQqufP6Z_VB7xqKCPqc0kZEHKON9avT9u3q8YeJlaIOF0_vfo0N8/s755/%E1%9F%A1%20(14).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRMdOI0OgOKi52hxLu6pHFFlM6x5dGYIfCjqlV737zBn-_mT7MUqFvIdGYls7gEDnZJal2HlaLTGGIAOMxs3cQI5d3UJxLM4ezstZbJI4TqdiXAFK5SgWe9pddFwMRgEdEeW7TM4_90srKYTEHxc7YMSEIM-cLxxvEDcesa0qr1pup55P_onzTcLbBuXw/s733/2%20(5).PNG