ប្រទេសគ្រោះថ្នាក់បំផុតក្នុងពិភពលោក ដែលចេញផ្សាយដោយ International SOS បានឱ្យដឹងថា សម្រាប់ភ្ញៀវទេសចរណាដែលមានបំណងទៅកំសាន្តប្រទេសទាំង ៥នេះនៅឆ្នាំក្រោយ គឺមិនល្អនោះទេព្រោះប្រទេសទាំងនេះបច្ចុប្បន្នកំពុងមានអស្ថិរភាពនយោបាយ និងសង្គមជាច្រើន រួមទាំងមានហានិភ័យនៃអំពើភេរវកម្មទៀតផង។ ហេតុនេះហើយ ប្រទេសគ្រោះថ្នាក់បំផុតចំនួន ៥ សម្រាប់ភ្ញៀវទេសចរនៅឆ្នាំ ២០២៤ រួមមាន៖
-ប្រទេសស៊ូដង់ខាងត្បូង
-ប្រទេសអាហ្វហ្គានីស្ថាន
-ប្រទេសស៊ីរី
-ប្រទេសលីប៊ី
-ប្រទេសសូម៉ាលី
ចំណាត់ថ្នាក់នេះគឺផ្អែកលើសូចនាករគ្រោះថ្នាក់សំខាន់ពីរនៃសុខភាព និងសន្តិសុខ ដោយបន្ថែមពីលើសុខភាពផ្លូវចិត្ត និងការប្រែប្រួលអាកាសធាតុ។ ដូច្នេះ សន្ទស្សន៍មាន ៥ កម្រិត ពីទាបទៅខ្ពស់ ដែលកម្រិតទាបបំផុតនៃសន្ទស្សន៍បង្ហាញពីប្រទេសដែលមានសេវាថែទាំសុខភាពប្រកបដោយគុណភាពទូទាំងទឹកដីរបស់ខ្លួន ជាមួយនឹងហានិភ័យទាបនៃជំងឺឆ្លង។
រីឯនៅកម្រិតខ្ពស់បំផុតវិញ ប្រទេសនេះត្រូវបានគេវាយតម្លៃថា “ការថែទាំសុខភាពគឺស្ទើរតែមិនមាន ឬបង់ពន្ធលើសកម្រិត ឱសថតាមវេជ្ជបញ្ជាគ្មានគុណភាព អាហារកខ្វក់ និងការឆ្លងមេរោគតាមទឹកជាដើម។ លើសពីនេះកម្រិតខ្ពស់បំផុតក៏ជាប្រទេសដែលខ្វះការគ្រប់គ្រងរបស់រដ្ឋាភិបាល ជាមួយនឹងច្បាប់ និងសណ្តាប់ធ្នាប់តិចតួចបំផុត ឬមិនមាននៅលើតំបន់ធំមួយ ក៏ដូចជាមានការគំរាមកំហែងវាយប្រហារពីក្រុមប្រដាប់អាវុធដែលសំដៅលើជនបរទេសផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រៅពីប្រទេសដែលគ្រោះថ្នាក់បំផុត ក៏មានប្រទេសដែលមានសុវត្ថិភាពបំផុតចំនួន ៥ ផងដែរដូចជា៖
-ប្រទេសអ៊ីស្លង់
-ប្រទេសលុចសំបួ
-ប្រទេសន័រវេស
-ប្រទេសស្វីស
-ប្រទេសដាណឺម៉ាក ទោះជាយ៉ាងណា អ៊ីស្លង់គឺជាប្រទេសនាំមុខគេដោយសារអត្រាឧក្រិដ្ឋកម្មទាប គ្មានអំពើហិង្សាផ្នែកនយោបាយ ក៏ដូចជាគ្មានអំពើហឹង្សាជាតិសាសន៍ ឬការវាយប្រហារតាមគោលដៅលើជនបរទេសឡើយ៕










