ចំពោះស្ត្រីដែលមានផ្នែកទាំង ៤ នេះនៅរាងកាយភាគច្រើនគិតថា វាមិនស្អាត មិនទាក់ទាញ ប៉ុន្តែផ្ទុយទៅវិញវាជាសញ្ញានៃសុខភាពល្អនោះទេ។ ដូច្នេះខាងក្រោមនេះគឺជាផ្នែកមួយចំនួននៃរាងកាយដែលស្ត្រីជាច្រើនមិនចង់បាន ប៉ុន្តែវាពិតជាល្អសម្រាប់សុខភាពខ្លាំងណាស់៖

១.ស្បែកមានខ្លាញ់៖ ជាការពិតណាស់ ស្ត្រីភាគច្រើនតែងតែមិនចូលចិត្តស្បែកមានជាតិខ្លាញ់ ជាពិសេសក្នុងអាកាសធាតុក្តៅដែលធ្វើឱ្យស្បែកមើលទៅមិនស្អាត ស្រអាប់ និងងាយកើតមុនជាដើម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលដែលមានស្បែកខ្លាញ់ មិនមែនជារឿងអាក្រក់នោះទេស្រទាប់ប្រេងនេះជួយផ្តល់សំណើមដល់ស្បែក ការពារស្បែកស្ងួត និងរបក ក៏ដូចជាជួយពន្យឺតភាពចាស់ផងដែរ។Oily Skin | Warren, OH | Warren Dermatology and Mohs Surgery

២.ដើមទ្រូងតូច៖ ស្ត្រីតែងតែចូលចិត្តដើមទ្រូងធំ ដោយសារវាជួយបង្កើនភាពទាក់ទាញ ស៊ិចស៊ី និងស្រស់ស្អាត។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រមកពី Türkiye បានឱ្យដឹងថា ស្ត្រីដែលមានដើមទ្រូងធំងាយនឹងមានការកោងឆ្អឹងខ្នង ក៏ដូចជាមានហានិភ័យខ្ពស់នៃការកើតជំងឺ Scoliosis បង្កការឈឺចាប់ជាងស្ត្រីដែលមានសុដន់តូច រីឯស្ត្រីដែលមានដើមទ្រូងតូចវិញគឺល្អបំផុតសម្រាប់ឆ្អឹងខ្នង។Small Breasts: How I Learned To LOVE Them - xoNecole

៣.ជើងកាន់តែក្រាស់ ឆ្អឹងកាន់តែរឹងមាំ៖ ស្ត្រីជាច្រើងតែងប្រាថ្នាចង់បានជើងតូចស្តើងស្រឡូន ប៉ុន្តែកាលដែលមានជើងបែបនេះគឺវាមិនល្អសម្រាប់រាងកាយរបស់យើងនោះទេ។ ផ្ទុយទៅវិញអ្នកដែលមានជើងធំក្រាស់ច្រើនតែមានសុខភាពល្អ ឆ្អឹងរឹងមាំ និងមិនសូវមានហានិភ័យនោះទេ។How to Gain Weight in Your Legs: Exercise and Diet Tips

៤.មានខ្លាញ់តិចតួចនៅជុំវិញចង្កេះ៖ ជារឿយៗស្ត្រីមានអារម្មណ៍ដឹងខ្លួនអំពីការមានខ្លាញ់លើសនៅជុំវិញចង្កេះរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការមានជាតិខ្លាញ់លើសតិចតួចគឺមិនអាក្រក់ទាំងស្រុងនោះទេ វាអាចជួយការពាររាងកាយរបស់អ្នកពីជំងឺ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវមួយដែលត្រូវបានចេញផ្សាយនៅក្នុង Journal of Clinical Endocrinology (USA) បានបង្ហាញថាស្ត្រីដែលមានបរិមាណខ្លាញ់ត្រឹមត្រូវនៅជុំវិញចង្កេះអាចកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹងយ៉ាងមានប្រសិទ្ធភាព៕