បន្ទាប់ពីរៀបចំផែនការរយៈពេលមួយឆ្នាំ ពេលនេះតារាសម្តែង TVB ដ៏ល្បីល្បាញ Kenneth Ma និង Roxanne Tong បានរៀបអាពាហ៍ពិពាហ៍ហើយនៅឯកោះសាមុយ ប្រទេសថៃ។ បន្ទាប់ពីចែករំលែករូបថតរៀបការអ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុករួមទាំងហ្វេនៗកម្ពុជាផងបានចូលរួមអបអរសាទរទៅកាន់អ្នកទាំងពីរជាច្រើន។
គូស្នេហ៍ដែលបានរក្សាគម្រោងរៀបការមិនឱ្យហ្វេនៗដឹង ទីបំផុតបានបង្ហាញពីការប្រារព្ធពិធីដ៏រីករាយរបស់ពួកគេនៅថ្ងៃទី១៦ ខែធ្នូ នេះហើយនោះគឺពិធីមង្គលការរបស់តារាសម្តែងហុងកុងដ៏ល្បីឈ្មោះ Kenneth Ma វ័យ ៤៩ឆ្នាំ ជាមួយមិត្តស្រី Roxanne Tong វ័យ៣៦ឆ្នាំ នៅលើកោះ Samui ក្នុងប្រទេសថៃ។ អ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរគូស្វាមីភរិយាមួយគូនេះយ៉ាងផុសផុល បន្ទាប់ពីអ្នកទាំងពីចែករំលែករូបថតអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់លើគណនីបណ្ដាញសង្គមរបស់ពួកគេ។
Kenneth Ma និងភរិយា បានរួមគ្នាបង្ហោះរូបភាពដ៏កក់ក្តៅដោយដាក់ចំណងជើងថា “Forever ours!” ជាមួយឈុតអាពាហ៍ពិពាហ៍ពណ៌សដ៏ស្រស់ស្អាត និងមានសម្រស់ស្រស់ស្អាតទាំងទ្វេ។ គូស្នេហ៍ទាំងពីរពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ និងផ្សាភ្ជាប់ពាក្យសច្ចារបស់ពួកគេដោយផ្តល់ស្នាមថើបដ៏ជក់ចិត្ត។ បន្ទាប់មកពួកគេបានដើរចាប់ដៃគ្នាសុំក្តីសុខពីមនុស្សជាទីស្រឡាញ់។ ទិដ្ឋភាពមង្គលការត្រូវបានតែងលម្អដោយផ្កាពណ៌ស ដែលបង្កើតបរិយាកាសនៃភាពរ៉ូមែនទិក និងភាពស្រស់ស្អាត។
គួរបញ្ជាក់ផងដែរថាគូស្នេហ៍មួយគូនេះបានប្រកាសភ្ជាប់ពាក្យជាមួយគ្នាកាលពីខែមករា ឆ្នាំ២០២៣ ដោយមានគម្រោងអញ្ជើញភ្ញៀវតែ៨០នាក់ប៉ុណ្ណោះ។ កាលពីថ្ងៃទី២៩ វិច្ឆិកា) Roxanne បានចែករំលែកពិធី guo da li របស់ពួកដែលជាប្រពៃណីចិនបុរាណមួយ កូនកំលោះទៅសួរសុខទុក្ខកូនក្រមុំ និងក្រុមគ្រួសាររបស់នាង ហើយផ្តល់អំណោយដល់នាង ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន។
Kenneth Ma គឺជាតារាសម្តែងដ៏ល្បីឈ្មោះប្រចាំ TVB ដែលលេចមុខជាតួឯកក្នុងរឿងភាគជាច្រើនដូចជា អ្នកខ្លាំងអាវស , អ្នកប្រមាញ់ចិត្តសាស្រ្ត, ភ្នាក់ងារ POTT បង្រ្កាបបទល្មើស , តាក់ស៊ីចាប់ខ្មោច រួមទាំងរឿងភាគល្បីៗជាច្រើនទៀត៕.jpg)

.jpg)











