អាចនិយាយបានថាគូព្រេងគឺមិនព្រាត់ទោះបីជាបែកគ្នាយូរយ៉ាងណាវាលវដ្តសង្សារនៅតែតម្រូវឱ្យមកជួបគ្នាវិញដដែល។ ជាក់ស្តែងដូចជា តារាសម្តែង-ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និងអនាគតស្វាមីជាដើម មុននឹងវិលមកជួបគ្នាហើយត្រៀមរៀបការឆាប់ៗនេះអ្នកទាំងពីរធ្លាប់បែកគ្នារហូតដល់ទៅ៨ឆ្នាំឯណោះថែមទាំងមិនដែលជួបមុខគ្នាទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKOb658tDuULfCuc2M5zITnZ0RbhHiu1drUiy9y7mOXO5qSebEK6RLKKeduMbHID85YjhxLPGxGkJZddiEPZA8u2p5V-0cPiOpvevAjGuOz5yDi3bjSHnfuXLMT8BojyZTfyTmnWCLsuMaF8j40F3OIyGCgDF-Ztg2MRWiKKwRLQDrxc7eW1Lq4eNnqXc/s2048/395934716_876311860531152_7276207327510852125_n.jpg

នៅក្នុងការចាក់ផ្សាយកម្មវិធី 3Fun កាលពីយប់ថ្ងៃសុក្រ ទី១៥ ធ្នូ កញ្ញា ហ៊ិន ចាន់នីរ័ត្ន រួមទាំងពិធីករ ពិធីការិនីល្បីៗប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន បានចូលរួមផ្តល់បទសម្ភាសក្នុងកម្មវិធីនេះពោរពេញដោយភាពសប្បាយរីករាយនិងផ្តល់សំណើចជូនអ្នកទស្សនារួមជាមួយការ Surprise ទៅកាន់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលនឹងជិតក្លាយជាកូនក្រមុំឆាប់ៗនេះរហូតនាងរំភើបចិត្តដល់រលីងរលោងទឹកភ្នែក។

បន្ថែមពីការភ្ញាក់ផ្អើលត្រូវមិត្តៗពញាក់មួយតង់ ស្រាប់តែលោក ឌី ពេជ្រ អនាគតស្វាមីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានកាន់បាច់ផ្កាកូលាបពណ៌ក្រហមមួយបាច់ចូលមក Surprise អនាគតភរិយានៅក្នុងកម្មវិធីផងដែរធ្វើឱ្យតារាស្រីរូបនេះកាន់តែរំភើបចិត្តថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSJMUwUiazsmJqaedXGIrjDmqinUNLCnLJnGfgvvO0skXFd0Y-9-zvSIjaMw2KwcSWPW5276Pc7gD2iq-8I4CIaeSeYZuZ8Un2ccgHkPakNvqQeoGVd8ClLi3xdL2ixCNNniT-C2S2pxftlq2pDvQ2zFkvTrXo-C_VnBtm5ASlFruCQV6TipfsBJwx6MQ/s2048/409140418_898669951628676_3497510478752015584_n.jpg

ឆ្លៀតក្នុងឱកាសនេះពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានទម្លាយប្រាប់អ្នកគាំទ្រដែរថានាងនិងលោក ឌី ពេជ្រ ស្គាល់គ្នា១១ឆ្នាំមកហើយ មិនមែនទើបតែស្គាល់គ្នាហើយចូលរោងការនោះទេ។ លោក ឌី ពេជ្រ បាននិយាយថាអ្នកទាំងពីរបានជួបគ្នាកាលពីពាក់កណ្តាលឆ្នាំ២០១២ ដែលកាលនោះលោកមកលេងស្រុកខ្មែរពេលទៅរៀននៅអាម៉េរិក ហើយនីរ័ត្នបានរង់ចាំលោកដល់ឆ្នាំ២០១៣ ពេលលោករៀនចប់ហើយមករស់នៅស្រុកខ្មែរវិញ។
លោកបន្តថា អ្នកទាំងពីររស់នៅជាមួយគ្នាបាន៣ឆ្នាំ រួចហើយក៏បែកគ្នា៨ឆ្នាំដែលមិនដែលជួបមុខទាល់តែសោះ ។ មានពេលមួយមិត្តភក្តិពីអាម៉េរិករបស់លោកមកលេង ហើយបានណាត់គ្នារួចក៏បាននិយាយថា លោកក៏នៅលីវ ហើយ នីរ័ត្ន ក៏លីវ ដូចគ្នា ទើបលោកគិតពិចារណានិងសម្រេចចាប់ផ្តើមមានទំនាក់ទំនងឡើងវិញ ដោយបានដើរលេងជាមួយគ្នាដូចជាទៅក្រៅប្រទេសជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4oBCWQVJ0N4xIb3VkvUf-yUlyCN0TTLGPZSCueJLsflLhc1SBsye7Ww6kG4E9Wx1c_2UZe14GUEo7VuPcFhmt5Oa391n1ebc1x-lUmoQGhzLCRzeEubu_W6w0A91qHtBoT8_f4SlHprmJWIA_NBV1ibu7o1lCWc9iI4wq9W6I3FwbJuI1KwtgyoXFhAI/s2048/395876646_875821600580178_6751163619297499107_n.jpg

ថ្លែងដោយអារម្មណ៍រំភើបលាយជាមួយទឹកភ្នែក ហ៊ិន ច័ន្ទនីរ័ត្ន បាននិយាយថាខ្លួនសប្បាយចិត្តដែលបានជួបមនុស្សដែលខ្លួនស្រលាញ់អស់រយៈពេលមកជាយូរហើយអាចចាប់ដៃគ្នាចូលរោងការ។ ពិធិការិនីរូបនេះ បន្ថែមទៀតថាមូលហេតុដែលសម្រេចចិត្តជ្រើសរើសលោក ឌី ពេជ្រ រៀបការព្រោះលោកជាមនុស្សស្លូតបូត យល់ពីនាងនិងក្រុមគ្រួសារច្រើន យកចិត្តទុកដាក់មិនត្រឹមតែនាងតែគ្រួសារទាំងមូល ខណៈអ្នកទាំងពីរក៏ស្រលាញ់គ្នាដោយស្មោះទៅវិញទៅមកដូចគ្នា។

គួរបញ្ជាក់ថា លោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២៣ និងចូលរោងជ័យនៅថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-R2fFy7KBBnYHePj70oOz9WLV1gXlZTvMtVsSqJ4CxsqQCMQayr01hR810X7ltgYYd7clE6MRiXLUmRsWbvTwXmjgIp4RwA1wNMqZu8oRQ5rm0oyVs9jd9MNM3T9kPyqGioFgNrlEXIm_RuYGRNi2VNXrdenhTnXJSNvXcA5rCbX8GOgsCQ71eDyHgog/s2048/396711279_879036816925323_6160811638517299923_n.jpg