Home Blog Page 1363

Goofy ដ្បិតមិនបានឈ្នះពាន The Rapper តែបានយកឈ្នះបេះដូងអ្នកគាំទ្រ

0

បេក្ខជនលេចធ្លោ Goofy ដែលគេបានដឹងថាជាមិត្តភក្តិរបស់ ទេព ពិសិដ្ឋ មានឈ្មោះនៅក្នុងបទចម្រៀង «20 Out Now» បានរងបរាជ័យនៃការប្រកួតកម្មវិធីចម្រៀងរ៉េប The Rapper Cambodia រដូវកាលទី១ ដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំងទៅដល់រូបគេ។ ទោះយ៉ាងណាដ្បិតតែ Goofy មិនបានទទួលជ័យជម្នះការប្រកួតនេះក្តីប៉ុន្តែបេក្ខជនរូបនេះនៅតែដក់ជាប់បេះដូងមហាជន សូម្បីតែតារាពហុជំនាញ ខាត់ សុឃីម ក៏បានបង្ហាញក្តីស្រលាញ់ចំពោះ Goofy ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiH04MmoV7i5w-TSClRt1YT7L1UE1eao5N5xTiFSr8MCwSaeDgTXqzgTl3m-p21j5wQS-TiilGjNIohfrJOuvoAUh4OzxGbZhFsncNqF8diHiphzFysiujzcEnZVa_pm61uT4Lu57qsxFMSOPrNPuXl_CUO4tJnBchdNWddjJmzGvt6b3NGBSbstTz8x0/s2048/397505169_122118128828050356_4135262120705014381_n.jpg

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ទីបំផុតកម្មវិធីប្រលងច្រៀងរ៉េបដ៏ធំដែលទើបមាននៅស្រុកខ្មែរ និងមានតារាចម្រៀងរ៉េប វណ្ណដា ធ្វើជា Producers បានរកឃើញម្ចាស់ពានរដូវកាលដំបូងជាមួយទឹកប្រាក់១ម៉ឺនដុល្លារហើយគឺបានទៅលើកូនក្រុមរបស់គ្រូបង្វឹក នរិទ្ធ គឺជាបេក្ខជន យូហៃ។ ជាមួយអបអរសាទរចំពោះម្ចាស់ពានរូបនេះ តែអ្នកគាំទ្រក៏បានលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តទៅដល់បេក្ខជនមួយរូបទៀតរបស់គ្រូបង្វឹក នរិទ្ធ គឺបេក្ខជន Goofy ដែលរូបគេរងបរាជ័យការប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMEJH8RiqmzALnWb183jGqaMy-j6rfgSecgE_0xq_x7Mg3JRg0_2s6S73_I9rkwxC9x-CFi1hy6DqFZcRZk6SkSOlTALdj6loBVVtPYeyq-s1DLz-DmlK-Szv4zdDu4uVwfvmXuMlRJJMrxbxjxXmUI0shKoVD8jVcb2ZfUL0vivrsdrvsz5713PAzo7E/s2048/397754077_122118990830050356_8629809482988500516_n.jpg

Goofy ជាបេក្ខជនលេចធ្លោនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបនេះដោយបានបញ្ចេញសមត្ថភាពជាច្រើនដំណាក់កាល។ ក្នុងវគ្គ audition បេក្ខជនរូបនេះបានទម្លាយពីប្រវត្តិរបស់ខ្លួនបានចាកចេញពីផ្ទះរយៈពេល៤ឆ្នាំដោយសារតែមានបញ្ហារកាំរកូសជាមួយគ្រួសារ។ ក្រោយចាកចេញពីផ្ទះ បេក្ខជនរូបនេះបានធ្វើការងារជាច្រើនទាំងការងាររត់តុ ជាងកាត់សក់ អ្នកចាក់សាក់ រហូតក្លាយជាអ្នកធ្វើភ្លេង និងបានចូលរួមប្រកួតប្រជែងលើឆាក The Rapper Cambodia ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5rG0hsDD8rqmtfTEKJ5Stw1SVu_Noj75zbUB9BS0B6ZdnJXwMfz6_rf5ukU3ERIFKGcWhyphenhyphenRvvM4cU6lmyOorYpjtCoC5YIG-jQpGrw0WprGuv566Kdg2bm8WsjjqTwpQWMAXs_9TTBGsRAFgukN67ZPP_c21y5sA3x-h2I0Kw0WjbvRhTD-3ug8iPwsQ/s2048/403622817_307308528847367_4402225690263453813_n.jpg

នៅក្នុងថ្ងៃផ្តាច់ព្រ័ត្រសមត្ថភាពរបស់ Goofy បានធ្វើឱ្យអ្នកគាំទ្ររំពឹងថារូបគេអាចនឹងទទួលពានក្នុងនោះក៏មានលោក ម៉ៃ សុគន្ធ តារាពហុជំនាញ ខាត់ សុឃីម ក៏បានជូនពរឱ្យ Goofy ទទួលជ័យជម្នះការប្រកួតនេះដូចគ្នា។ យ៉ាងណាមិញ សមត្ថភាពរបស់បេក្ខជន ក្នុងវគ្គផ្តាច់ព្រ័ត្រសុទ្ធតែជើងខ្លាំងដូចគ្នាទើបជ័យជម្នះមិនបានធ្លាក់មកលើ Goofy ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bKOU1iWj7VZNr4oa79mXCrbvpMCHS8IEzjiqWV19FSVAgQo4qB3ya6NrbVaS3D7lqRwwP3qgxtNUcA9gEB4xGz3QZVnKwy94jT8pmPGzLp01iJSagIyr0qEZvkKx5cdEs7CQaYpCtqFmtEDNkGhuvsKogFQQJ25D4fOqMQZ6E-H5zKTji_lgL2fN16w/s2048/413953961_122106332240153968_2243449186069340413_n.jpg

ដ្បិតតែបេក្ខជន Goofy មិនទទួលជ័យជម្នះនេះក្តីតែរូបគេបានដក់ជាប់ជាមួយបេះដូងទស្សនិកជនអ្នកស្នេហាវិស័យរ៉េបទៅហើយ ហើយរូបគេទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ។

គួរបញ្ជាក់ថា ម្ចាស់ជ័យលាភីកម្មវិធី The Rapper Cambodia រដូវកាលទី១បានទៅលើ យូហៃ បេក្ខនារី Roxy បានឈ្នះពាន Fan Favorite បេក្ខជនមកពីខ្មែរកម្ពុជាក្រោម D.A.R.T បានរឈ្នះពានរង្វាន់ Best Solo Performance និងបេក្ខជន Emi Kan និង Vanno ពានរង្វាន់ Best Collaboration ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNivTjo5zC7hxbER6vwzTlbHsjrbF7AklQvKD25dFQbu6Li04JEP0wPIJ_rSEXmgn2G6bcWFL42dm12g2K45zubE-_3GteYofuikAzbEAy4JX5FZBjOmQP1R7RTWOgkfmJGrVJ6M8uU4BWKBCITtBD9tcPPB6Jh0uhUT-Ltzx3Waoxd2gTkJ0iCruU48/s2048/379476217_122095458854050356_5284787506334598342_n.jpg

មួយករណីទៀតហើយ! បើកបុកស្លាប់ទាំងម្តាយនិងកូន ខណៈជនបង្កបើករត់គេចខ្លួនបាត់ស្រមោល (មានវីដេអូ)

0

នាម៉ោង០០:១២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើវិថីព្រះស៉ីសុវត្ថិ ម្ដុំផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីថយន្តស៊េរីទំនេីបមួយគ្រឿង ប្រហែលជាម៉ាក Hammer (ប្រសិនមើលតាមកាមេរ៉ាសុវត្ថិភាព) មិនចាំស្លាកលេខ បើកបរក្នុងល្បឿនលឿន បុកម៉ូតូខ្ទាតផ្លោងបោកនឹងគល់ឈេី ឆក់យកជីវិតម្តាយកូន២នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJuLSjRmEAqf20JDL8d_bbKrfTp663jfUgitJaReMdloM2Ff7-clr7wUU3MwlJAxkb69MogH58EKZ7jn5gOIWH4BXR016MXPLq1oDP51Uk4RIQaiMzNoDbExhhQYDjAyC_AQovVFJPHg7hpniWPTIXDIxgZWKEwMjsCx0qoEXQNHu876-4QXw1kFKbqrs/s950/Screenshot%202023-12-25%20132946.png

ក្រៅពីឆក់យកជីវិតម្តាយកូន២នាក់ហើយនោះ ក៏នៅមានបុរសម្នាក់ទៀតដែលជាប្តី ក៏រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ខណៈជនបង្កបើករត់គេចខ្លួនបាត់ស្រមោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOAY46e9raFb-n-SNHzcuRZ5H5T0pGJ16y9h3PkgaJG4IJZGTbfUbaLil8hI-KtFCeCy9zGTU3ZN9tLXClXANzHy9WjY8H46FXwQbRVSk2Xwr_mmwHeqpHsY6gLOtrptzvM80BNC8IvR_TQURYstNKf34N3PcfqI6RJ9bDL5ASVE472yiK52LPBd6C89k/s913/Screenshot%202023-12-25%20132716.png

ជុំវិញករណីនេះ មន្ត្រីសមត្ថកិច្ចជំនាញ បាននឹងកំពុងតាមចាប់ជនបង្ក យកមកធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕May be an image of 1 person and motorcycle

 

កម្ពុជាបានក្លាយជាប្រទេសឈរលើលេខរៀងទី១ ដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេសច្រើនបំផុត

0

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បើយោងទៅលើការបង្ហោះតាមរយៈគណនីផ្លូវការរបស់សម្តេចធីបតីហ៊ុន ម៉ាណែត ប្រមុខររាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នបានគូសបញ្ជាក់ថា បើយោងតាមតារាង FDI Standouts Watchlist 2024, ចន្លោះឆ្នាំ២០០៧-២០២២ កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។Cambodia's Law on Investment: What Foreign Investors Need to Know

កម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ រហូតដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។Chinese investment in Cambodia reach $860 million in first 11 months of  2020 - Asia Property Awards

លើសពីនេះ កម្ពុជាជាប្រទេសពោរពេញទៅដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។

សន្តិភាពដែលកម្ពុជារកបាន និងរក្សាបាន ក៏ក្លាយជាឱកាសបន្ថែមដល់ការបើកចំហរជើងមេឃលើមាគ៌ាសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីជំរុញដល់វិស័យដទៃទៀត ដូចជា ថាមពលកកើតឡើងវិញ កម្មន្តសាល ព្រមទាំងវិស័យទេសចរណ៍ ដែលជាគន្លឹះសេដ្ឋកិច្ចដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។China and investments it has made in Cambodia - Khmer Times

ចំណែកឯវិស័យកម្មន្តសាល កម្ពុជាបានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ដើម្បីរក្សានូវថ្លៃដើមកម្លាំងពលកម្មសមរម្យ និងមានទីតាំងជាយុទ្ធសាស្ត្រ ដែលជាច្រកដ៏ល្អប្រសើរសម្រាប់ការនាំចេញទំនិញទៅកាន់ប្រទេសដទៃទៀតលើសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន និងទ្វេភាគីជាច្រើនទៀត។

ចំពោះវិស័យដ៏មានសក្តានុពលដែលកំពុងមានសន្ទុះខ្លាំងក្លានៅកម្ពុជា គឺវិស័យអចលនទ្រព្យ ដោយបច្ចុប្បន្ន វិនិយោគិននឹងអាចពើបប្រទះទៅដោយសំណង់អគារ និងគម្រោងអភិវឌ្ឍន៍ជាច្រើនពាសពេញផ្ទៃប្រទេស។Cambodia attracts $3.76 billion investment in Q3 - Khmer Times

ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែមលើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថលសម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។ រដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទស្សនទានច្បាស់លាស់ ក្នុងការសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុង២០៥០។ មិនតែប៉ុណ្ណោះ តាមរយៈការព្យាករណ៍សេដ្ឋកិច្ចរបស់IMF ក៏បានបង្ហាញថា កម្ពុជាបានកើនឡើងនូវសេដ្ឋកិច្ចក្នុងរង្វង់ ៥.៦ភាគរយ ក្នុងឆ្នាំ២០២៣ ហើយនឹងកើនដល់ ៦.៦ភាគរយក្នុងឆ្នាំ២០២៤។

កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕

ចម្លែកណាស់! ទន្លេនៅតំបន់អាឡាស្កាបានប្រែទៅជាពណ៌ទឹកក្រូច

0

សហរដ្ឋអាមេរិក៖ ទន្លេ និងស្ទ្រីមជាច្រើននៅតំបន់អាឡាស្កាបានប្រែទៅជាពណ៌ទឹកក្រូចភ្លឺយ៉ាងចម្លែក ដោយអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកមូលហេតុពិតប្រាកដនៃបាតុភូតនេះ។

យោងតាមគេហទំព័រអន្តរជាតិ Scientific American ដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្ត្របានសង្កេតឃើញទន្លេ និងស្ទ្រីមជាច្រើនប្រែទៅជាពណ៌ទឹកក្រូចភ្លឺនៅក្នុងតំបន់អាក់ទិកនៃអាឡាស្កា ដែលការប្រែពណ៌នៃទន្លេ Salmon ហូរកាត់ឧទ្យានជាតិ Kobuk Valley គឺពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់។Why Are Alaska's Rivers Turning Orange? | Scientific American

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើងចំពោះទន្លេ និងទឹកហូរពេញជួរភ្នំ Brooks ក្នុងរដ្ឋ Alaska ហើយទំនងជានឹងកើតឡើងនៅកន្លែងជាច្រើនទៀតនៅតំបន់អាក់ទិក។ លោក Patrick Sullivan អ្នកបរិស្ថានវិទ្យានៅសាកលវិទ្យាល័យ Alaska Anchorage និងសហការីរបស់គាត់ជឿថា មូលហេតុនៃការប្រែពណ៌នេះគឺមកពីការប្រែប្រួលអាកាសធាតុ នេះបើតាមលទ្ធផលស្រាវជ្រាវក៏បានបង្ហាញថាតំបន់អាក់ទិកកំពុងឡើងកម្តៅក្នុងអត្រាលឿនជាងពិភពលោក។ ដូច្នេះការកើនឡើងសីតុណ្ហភាពអាចធ្វើឱ្យ permafrost នៅក្នុងឧទ្យានជាតិរលាយបាន។Alaska's Rivers Are Turning Orange and No One Knows Why

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនប្រាកដថា ដីរលាយអាចប្រែទៅជាពណ៌ទឹកក្រូចឬយ៉ាងណានោះទេ។ អ្នកជំនាញខ្លះជឿថា អាស៊ីតដែលចេញពីសារធាតុរ៉ែបានបញ្ចេញជាតិដែកពីថ្ម នៅពេលដែលដីល្បាប់មកប៉ះនឹងទឹកហូរ ឬខ្យល់ ទើបពួកវាប្រែទៅជាពណ៌ទឹកក្រូចបែបនេះ។ ដូច្នេះហើយ ការស្វែងយល់ពីមូលហេតុនៃបាតុភូតនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់អេកូឡូស៊ី រួមទាំងហានិភ័យចំពោះសត្វព្រៃតាមដងទន្លេ និងសហគមន៍ដែលពឹងផ្អែកលើទឹកផងដែរ។Why Are Alaska's Rivers Turning Orange? | Scientific American ហេតុនេះហើយ ដៃទន្លេជាច្រើននៃទន្លេ Wulik បានប្រែទៅជាពណ៌ទឹកក្រូច ដែលអាចប៉ះពាល់ដល់ភូមិរបស់អ្នកស្រុកចំនួន ៤៤៤ ដែលមានជំនាញក្នុងការនេសាទ និងទាញយកទឹកផឹកពីទន្លេ។Why Are Alaska's Rivers Turning Orange? | Scientific American

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងដែរថា បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងធ្វើការសិក្សាមួយ ដោយពិនិត្យមើលទន្លេ និងអូរពណ៌ទឹកក្រូចនៅអាឡាស្កា ដែលការសិក្សានេះមានគោលបំណងសាកល្បងសម្មតិកម្មជាច្រើនអំពីមូលហេតុនៃបាតុភូត និងទំនាក់ទំនងរបស់វាទៅនឹងអាកាសធាតុក្តៅ និងដីរលាយ។ អ្នកជំនាញ USGS ក៏នឹងពិចារណាពីផលប៉ះពាល់លើគុណភាពទឹក និងប្រព័ន្ធអេកូឡូស៊ីផងដែរ៕Alaska's Arctic Waterways Are Turning a Foreboding Orange | WIRED

មិនធម្មតាមែន! បច្ចេកវិទ្យា AI អាចទស្សន៍ទាយដឹងពីថ្ងៃស្លា.ប់របស់មនុស្ស

0

គេហទំព័រ Oddity Central បានសរសេរថា ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសដាណឺម៉ាក និងអាមេរិកបានសហការគ្នាបង្កើតគំរូបញ្ញាសិប្បនិម្មិតមួយឈ្មោះ Life2vec ។ បច្ចេកវិទ្យានេះនឹងទទួលបានការហ្វឹកហាត់ចំណេះដឹង និងប្រមូលលទ្ធផលមកពីព័ត៌មានជាច្រើន ដើម្បីទស្សន៍ទាយអំពីជីវិតមនុស្សជាច្រើនផ្នែក ក្នុងនោះវាមានសមត្ថភាពទស្សន៍ទាយពីពេលវេលាស្លា.ប់របស់មនុស្សផងដែរ ។This AI wants to predict your death to better save your life - Gearrice

បើតាមរបាយការណ៍ស្រាវជ្រាវបញ្ជាក់ថា បច្ចេកវិទ្យា Life2vec ទទួលបានព័ត៌មានពីការកត់ត្រាផ្នែកសុខភាព និងទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋដាណឺម៉ាកចំនួន៦លាននាក់ ដូចជា ៖ ថ្ងៃខែឆ្នាំកំណើត, ទីកន្លែងសិក្សា, ការរៀនសូត្រ, អាសយដ្ឋាន និងព័ត៌មានសុខភាព ។ បន្ទាប់មក បច្ចេកវិទ្យានេះត្រូវបានគេហ្វឹកហាត់ឱ្យវាអាចទស្សន៍ទាយពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត រួមទាំងការទស្សន៍ទាយថា មនុស្សម្នាក់ៗនឹងស្លា.ប់នៅពេលណា ។Google can predict when you'll die using artificial intelligence

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលបច្ចេកវិទ្យា Life2vec អាចទស្សន៍ទាយដឹងថា មនុស្សម្នាក់ៗនឹងស្លា.ប់នៅពេលណា ដោយសារផ្អែកតាមការវិភាគទិន្នន័យផ្សេងៗ ។ ជាក់ស្តែង មនុស្សមួយក្រុមមានអាយុចាប់ពី៣៥ឆ្នាំ ទៅ៦៥ឆ្នាំ ហើយមនុស្សពាក់កណ្តាលក្នុងចំណោមនេះ បានស្លាប់ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ហើយបច្ចេកវិទ្យានេះអាចទស្សន៍ទាយដឹងថា មនុស្សណាខ្លះដែលបានស្លាប់ ហើយមនុស្សណាទៀតនៅមានជីវិត ។ វាអាចទស្សន៍ទាយបានត្រឹមត្រូវរហូតដល់៧៨% ។AI Could Predict Death

សាស្ត្រាចារ្យម្នាក់ឈ្មោះ Sune Lehmann Jorgensen ជាប្រធានដឹកនាំក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកទេសនៅដាណឺម៉ាកលើកឡើងថា គេបានហ្វឹកហាត់បច្ចេកវិទ្យា Life2vec តាមរយៈទិន្នន័យជាក់លាក់ គឺសំដៅដល់ទិន្នន័យបានពីពលរដ្ឋដាណាម៉ាក ។ ហេតុនេះ លទ្ធផលដែលទទួលបានអាចមិនដូចគ្នាទេ សម្រាប់អ្នករស់នៅប្រទេសផ្សេងទៀត ។ គេបានអភិវឌ្ឍន៍បច្ចេកវិទ្យានេះឡើងដើម្បីជាប្រយោជន៍ដល់មនុស្ស ប៉ុន្តែវាមិនគួរស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយចំនួនទេ ដូចជា ក្រុមហ៊ុនធានារ៉ាប់រង ។This AI tool can predict your death. Know Details - allaboutaitech

រីឯក្រុមអ្នកស្រាវជ្រាវលើកឡើងថា បើទោះជាការប្រើប្រាស់បច្ចេកវិទ្យា AI ប្រឈមនឹងបញ្ហាសីលធម៌ក្តី ប៉ុន្តែវាមានគុណសម្បត្តិល្អមួយ គឺការទស្សន៍ទាយពីការស្លា.ប់អាចជួយឱ្យគេការពារការស្លា.ប់មុនអាយុបាន ។ អ្នកស្រាវជ្រាវអាចរកឃើញពីផលប៉ះពាល់ដល់អាយុជីវិត ដោយសារការបំពេញការងាររបស់មនុស្សម្នាក់ៗ រួមទាំងហេតុការណ៍ផ្សេងៗដែលនឹងកើតឡើងក្នុងជីវិត ៕ ប្រភព ៖ chiangmai news

WHO បាននិយាយថា ចំនួនករណី COVID-19 ថ្មីបានកើនឡើង 52% នៅទូទាំងពិភពលោក

0

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាចំនួនករណីថ្មីនៃ COVID-19 បានកើនឡើង ៥២% ក្នុងរយៈពេល ៤ សប្តាហ៍ចុងក្រោយនេះ ជាមួយនឹងករណីថ្មីជាង ៨៥០,០០០ ត្រូវបានរាយការណ៍ក្នុងអំឡុងពេលនេះ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ខ្លួនថា ចំនួនអ្នកស្លាប់ថ្មីបានថយចុះ ៨% បើធៀបនឹងរយៈពេល ២៨ ថ្ងៃមុន ដែលមានអ្នកស្លាប់ថ្មីជាង ៣,០០០ នាក់ត្រូវបានរាយការណ៍។ WHO បានកត់សម្គាល់ថា គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ករណីដែលបានបញ្ជាក់ជាង ៧៧២ លាននាក់ និងការស្លាប់ជិត ៧ លាននាក់ត្រូវបានរាយការណ៍នៅទូទាំងពិភពលោកចាប់តាំងពីការចាប់ផ្តើមនៃ COVID-19។How Long Does It Take to Get COVID-19 Results by Test Type?

លើសពីនេះ WHO បាននិយាយទៀតថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យថ្មីនៃ COVID-19 ជាង ១១៨,០០០ និងបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំងលើ ICU ថ្មីជាង ១៦០០ ត្រូវបានកត់ត្រា ដោយមានការកើនឡើងជារួម ២៣ ភាគរយ និង ៥១ ភាគរយរៀងគ្នានៅទូទាំងពិភពលោក។ ដូច្នេះ បច្ចុប្បន្ន WHO បានកំពុងតាមដានភស្តុតាងជាបន្តបន្ទាប់ ហើយនឹងធ្វើបច្ចុប្បន្នភាពការវាយតម្លៃហានិភ័យ JN.1 តាមតម្រូវការ។
ហេតុនេះហើយ វ៉ាក់សាំងបច្ចុប្បន្នបន្តការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់ពី JN.1 និងវ៉ារ្យ៉ង់ដែលកំពុងចរាចរផ្សេងទៀតនៃ SARS-CoV-2 ដែលជាមេរោគដែលបណ្តាលឱ្យមាន COVID-19 ។The different types of COVID-19 tests and how they compare - CGTN

ទោះជាយ៉ាងណាក៏ដោយ កូវីដ-១៩ មិនមែនជាជំងឺផ្លូវដង្ហើមតែមួយគត់ដែលចរាចរនោះទេ។ គ្រុនផ្តាសាយ RSV និងជំងឺរលាកសួតទូទៅក្នុងវ័យកុមារក៏កំពុងកើនឡើងផងដែរ។ ហេតុដូច្នេះ អង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យប្រជាជននៅទូទាំងពិភពលោកចាត់វិធានការដើម្បីការពារការឆ្លងមេរោគ និងជំងឺធ្ងន់ធ្ងរដោយប្រើឧបករណ៍មួយចំនួនរួមទាំង ការពាក់ម៉ាស ឬរបាំងពេលនៅកន្លែងដែលមានមនុស្សច្រើន ឬកន្លែងដែលមានខ្យល់ចេញចូលមិនសូវល្អ រក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃ អនុវត្តសុជីវធម៌ផ្លូវដង្ហើមដោយបិទបាំងក្អក និងកណ្តាស់ សម្អាតដៃឱ្យបានទៀងទាត់ និងធ្វើតេស្តប្រសិនបើមានរោគសញ្ញាណាមួយកើតមិនប្រក្រតីមកលើអ្នក ក៏ដូចជាមិនត្រូវប៉ះពាល់ជាមួយអ្នកដែលមាន COVID-19 ឬគ្រុនផ្តាសាយឡើយ៕Chinese health minister, WHO chief exchange views on COVID prevention - CGTN

ពលរដ្ឋជប៉ុនចូលរួមអបអរពិធីបុណ្យគ្រិស្តម៉ាស និងផ្តល់កាដូបង្ហាញក្តីស្រឡាញ់

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ គេបានឃើញក្រុម Santa Claus មានចំនួនជិត៣០០នាក់មកចែកកាដូ និងជូនពរទៅកាន់អ្នកដំណើរនៅតាមផ្លូវ និងក្នុងហាងលក់ទំនិញនៅតំបន់ម៉ារូណូអ៊ូស៊ិ ដែលជាតំបន់អាជីវកម្ម និងទិញទំនិញដ៏ធំមួយនៅកណ្តាលទីក្រុងតូក្យូ ប្រទេសជប៉ុន ។Here comes Santa Claus - December 22, 2023 | Reuters

ក្រុម Santa Claus ភាគច្រើន គឺជាបុគ្គលិកធ្វើការក្នុងក្រុមហ៊ុននៅតំបន់ក្បែៗនេះ ។ ពួកគេបានយកកាដូជាច្រើនមកចែកឱ្យអ្នកដំណើរនៅតាមផ្លូវ ដើម្បីបង្កើតក្តីសប្បាយរីករាយឡើងវិញ ក្រោយពីការរៀបចំកម្មវិធីជួបជុំមនុស្សម្នាបានធ្លាក់ចុះនៅប្រទេសជប៉ុន ដោយសារជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនាពេលកន្លងមក ។Here comes Santa Claus - December 12, 2023 | Reuters

អ្នករៀបចំកម្មវិធីលើកឡើងថា នៅឆ្នាំ២០២៣ មានអ្នកចូលរួមសរុបចំនួន២៩៤នាក់ ដែលពួកគេមកពីក្រុមហ៊ុនចំនួន៤១ ។ ក្រុម Santa Claus មកចូលរួមក្នុងកម្មវិធីនេះ ត្រូវបានបែងចែកជា៣ក្រុម ដូចជា ៖

-ក្រុមទី១ ៖ ជាក្រុមចែកវត្ថុតូចៗសម្រាប់តុបតែងដើមគ្រិស្តម៉ាសនៅតាមហាងទំនិញ
-ក្រុមទី២ ៖ ជាក្រុមឈររង់ចាំស្វាគមន៍មនុស្សម្នានៅខាងក្រៅហាងទំនិញ និងថតរូបផងដែរ
-ក្រុមទី៣ ៖ ជាក្រុមនាំគ្នាជួយរើសសំរាមនៅតាមដងផ្លូវ និងសម្អាតទីធ្លា

អ្នកនាង យូរិកាក់ អៃសាវ៉ាក់ ជាបុគ្គលិកធ្វើការក្នុងក្រុមហ៊ុនមួយនៅក្បែរតំបន់នេះបញ្ជាក់ថា សេចក្តីស្រឡាញ់ក្នុងពិធីបុណ្យគ្រិស្តម៉ាសរបស់នាង គឺជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឱ្យនាងសម្រេចចិត្តមកចូលរួមក្នុងពិធីនេះ ។ អ្នកនាងនិយាយថា ៖ «ខ្ញុំចូលចិត្តពិធីបុណ្យគ្រិស្តម៉ាសណាស់ ហើយខ្ញុំគិតថា វាជាការល្អប្រសើរ ប្រសិនបើខ្ញុំបានចូលរួមសប្បាយរីករាយជាមួយអ្នករស់នៅក្នុងទីក្រុងនេះ» ៕All I want for Christmas is fewer illuminations in Japan - The Japan Times ប្រភព ៖ TNN World

 

យូហៃ ពីអ្នកខូចចិត្តដោយសារស្នេហាក្លាយជាម្ចាស់ពាន The Rapper Cambodia

0

ទីបំផុតឆ្លងកាត់ការប្រកួតប្រជែងអស់ជាច្រើនសប្តាហ៍និងជាច្រើនដំណាក់ប្រជុំទៅដោយជើងខ្លាំងជាច្រើនរូបកម្មវិធី The rapper Cambodia រដូវកាលទីមួយបានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើបេក្ខជន យូហៃ (Yuuhai ) កូនក្រុមរបស់គ្រូបង្វឹក នរិទ្ធ។May be an image of 8 people and crowd

នៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ កម្មវិធីប្រលងចម្រៀងរ៉េបដែលទើបតែមានជាលើកដំបូងនៅកម្ពុជាបានឈានដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រហើយ ដោយបេក្ខជនជើងខ្លាំងTOP7ក្នុងវគ្គមានចំនួន៧នាក់ មានដូចជា Bo Bo , រ៉ាមី, យូហៃ, ណាយទី, G-ONE ,ហ្សេដេស,និង Uzi Goofy ។ ទន្ទឹមនឹងកម្មវិធីស្វែងរកម្ចាស់ពានកម្មវិធីដ៏ធំនេះមានការប្រគំតន្រ្តីប្រចាំឆ្នាំដ៏ធំដោយតារាចម្រៀងរ៉េបបរទេសពីររូបក៏មានវត្តមានចូលរួមដូចគ្នាគឺតារាចម្រៀងរ៉េបដ៏ល្បីប្រចាំប្រទេសវៀតណាម គឺ Suboi និង តារារ៉េបប្រចាំប្រទេសជប៉ុន គឺ Awich ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii5lO6Hy7JXek3X_9Lggr9ARUwLxywBA2aZIK06XuPLWue8wfLugqj8D6tTziqfYS3itK-F-B2BN6BmUnMSSmz1uGUUpbZejRsUk2Q8fR_1uk5AqF4mpyHXJbhjQQcrpTzCpU-b3PHAjTyfYyUC0mDFKxsPcryQLvanYlNLqxpsIQX5_fvQCBSScjQWiE/s1440/394259720_122115760940059327_3978704174680703344_n.jpg

នៅពេលប្រកាសលទ្ធផល Producers ជូវី គឺជាអ្នកប្រកាសដោយបេក្ខជន យូហៃ បានក្លាយជាម្ចាស់ពាន The Rapper Cambodia រដូវកាលទី១ ដែលមកពីក្រុមរបស់ នរិទ្ធ ។ ជ័យជម្នះនេះបានផ្តល់នូវក្តីរំភើបចិត្តយ៉ាងខ្លាំងរហូតគ្រូបង្វឹក នរិទ្ធ បានស្រក់ទឹកភ្នែកនៅមុខទស្សនិកជនរាប់ម៉ឺននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrlhR-NlVSpgQk3EXJMg8mv77JiwSh6-jwCZCk7aZUYB4nV3ecGs7mo9sql3tvM8J4CHzkBiQGF2hM0REVazxi7qn5FkBIqqh2UWINg6huqlqXIhv-hJUq9II4esQ88mR97aUZtJ3sp2Akyd_f-tZ1lw4JhwYMndBmbt9-SLkGEDXKLibHBnnCjftI4pI/s2048/412459834_122129717498059327_500074216833992986_n.jpg

គួរបញ្ជាក់ថា យូហៃ គឺជានិស្សិតឆ្នាំទី១ ផ្នែកគ្រប់គ្រង ខណៈដែលរូបគេចេះច្រៀងរ៉េបនេះគឺព្រោះតែខូចចិត្តដោយសារស្នេហាទើបយកការច្រៀងដើម្បីរៀបរាប់ពីការឈឺចាប់របស់ខ្លួន។ ក្នុងវគ្គ audition យូហៃ ទទួលបានការជាន់ហ្គែរចំនួន៣ ពីគ្រូបង្វឹក នរិទ្ធ, KingChi និង RuthKo ។ លើសពីនេះទៅទៀត យូហៃ មកប្រកួតដោយមានក្តីសង្ឃឹមពេញក្នុងខ្លួនរហូតរូបគេមានក្តីសង្ឃឹមដល់ទៅ ៤២០%ឯណោះ ហើយទីបំផុតរូបគេពិតជាធ្វើបានដូចការនិយាយមែន។

ជាមួយគ្នានេះដែរ អ្នកគាំទ្របានចូលរួមអបអរសាទរដល់ម្ចាស់ពាន The Rapper Cambodia រដូវកាលទី១នេះយ៉ាងច្រើនព្រមទាំងលើកឡើងថា យូហៃ ពិតជាស័ក្តិសមនឹងទទួលបានពាននេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP0ifUQyAGRPvsOLYdBowIv8FYh8yehuMmC9Qlr6VkFLMvkh_1LMLUmTtqWkz7LyXLq79mxMrYgpTP5tG9AIf77iyktrRTRUsO5tNzL-IFiAqvF_KsFzGp7GuAYeTbvNPSgaVeXar4WjfsarrLOT9qWoPf40ano9pq9Xd3stgSvai91tySwIaN-FUziE8/s2048/411895261_329709359988480_4043450456575149658_n.jpg

ប្រទេសដ៏ទាក់ទាញបំផុតចំនួន ៥ ក្នុងការវិនិយោគអចលនទ្រព្យនៅឆ្នាំ ២០២៤

0

មានប្រទេសអ៊ឺរ៉ុបចំនួន ២ និងប្រទេសឈូងសមុទ្រចំនួន ៣ ត្រូវបានគេចាត់ទុកថាជាកន្លែងដ៏ល្អបំផុតក្នុងការវិនិយោគនៅឆ្នាំក្រោយលើផ្ទះល្វែងសម្រាប់ជួល។

យោងតាម “សន្ទស្សន៍នៃការវិនិយោគរបស់ Housearch” ដែលជាវេទិកាសេវាកម្មអចលនទ្រព្យ Housearch ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ (UAE) បានបង្ហាញថា ប្រទេសល្អបំផុតចំនួន ៥ សម្រាប់ការវិនិយោគអចលនទ្រព្យនៅឆ្នាំ ២០២៤ គឺអៀរឡង់ ស៊ីប អូម៉ង់ កាតា និងសហព័ន្ធអារ៉ាប់រួម។Exploring Studio Apartments for Rent in Abu Dhabi

សន្ទស្សន៍នេះបានចាត់ថ្នាក់ដោយផ្អែកលើពិន្ទុរួមនៃលក្ខណៈវិនិច្ឆ័យចំនួន ៤ សម្រាប់ទីផ្សារនីមួយៗ រួមមានប្រាក់ចំណេញនៃការវិនិយោគការជួល ស្ថិរភាពនយោបាយសង្គម កម្មសិទ្ធិអចលនទ្រព្យ និងអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ដូច្នេះ នៅក្នុងចំណាត់ថ្នាក់ ប្រទេសអៀរឡង់មានពិន្ទុខ្ពស់ជាងគេបើធៀបនឹងប្រទេសផ្សេងទៀត នេះបើយោងតាមការិយាល័យស្ថិតិជាតិអៀរឡង់ បានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសនេះបានកើនឡើងយ៉ាងខ្លាំងប្រមាណ ៩.៤% ក្នុងឆ្នាំ ២០២២ ខណៈដែលនៅឆ្នាំ ២០២៣ នេះត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះ ០.៩% ។Discovering the Charm of Jumeirah Village Circle Apartments for Rent

ទោះជាយ៉ាងណាក៏ដោយប្រសិទ្ធភាពនៃការវិនិយោគនៅទីនេះនៅតែល្អ ដោយសារ “សន្ទស្សន៍តម្លៃជួល” បានកើនឡើងយ៉ាងខ្លាំង ១០.៧% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយតម្លៃជួលប្រចាំខែជាមធ្យមនៃអចលនទ្រព្យទូទាំងប្រទេសគឺ ១,៨៨៤ ដុល្លារអាមេរិក ដែលនេះគឺជាត្រីមាសទី ១០ ជាប់ៗគ្នាដែលសន្ទស្សន៍បានកើនឡើង។

ចំណាត់ថ្នាក់ទីពីរ ប្រទេសស៊ីបត្រូវបានព្យាករណ៍ដោយគណៈកម្មការអឺរ៉ុប (EC) ថានឹងមានកំណើន GDP ២.២% ក្នុងឆ្នាំ ២០២៣។ ការវិនិយោគលើសំណង់លំនៅដ្ឋាន និងពាណិជ្ជកម្មកំពុងត្រូវបានគាំទ្រដោយកម្មវិធីឧបត្ថម្ភធនការប្រាក់របស់រដ្ឋាភិបាល និងលំហូរដើមទុនខ្លាំងពីក្រុមហ៊ុនបរទេស។ ទន្ទឹមនឹងនេះ វិស័យទេសចរណ៍បានងើបឡើងវិញយ៉ាងពេញលេញបន្ទាប់ពីជំងឺរាតត្បាត។ ដូច្នេះប្រាក់ចំណេញសរុបជាមធ្យមនៃការជួលអាផាតមិននៅប្រទេសស៊ីបបានឈានដល់ ៥.៥៣% ក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៣ កើនឡើងពី ៥.១១% ក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២២។For Rent – 2 bedroom luxury apartment in Neapolis, Limassol | Cyprus Real  Estate Agency in Limassol | PP Estates

សម្រាប់តំណែងចំនួនបីដែលនៅសេសសល់ក្នុងកំពូលទាំង ៥ គឺប្រទេសអូម៉ង់ កាតា និងអារ៉ាប់រួម។ យោងតាមទស្សនាវដ្តីធុរកិច្ចអារ៉ាប់ បានឱ្យដឹងថា តំបន់ឈូងសមុទ្របានលេចចេញជាគោលដៅវិនិយោគដែលមានស្ថិរភាព និងអាចទុកចិត្តបាន ជាពិសេសនៅក្នុងបរិបទដែលជាទីផ្សារអចលនទ្រព្យនៅអឺរ៉ុប និងអាមេរិកខាងជើងបានចុះត្រជាក់ដោយសារការរំពឹងទុកអត្រាការប្រាក់ខ្ពស់ជាងក្នុងរយៈពេលយូរ។

លោក Mark Wilson ប្រធានផ្នែកស្រាវជ្រាវនៅ Housearch បាននិយាយថា លទ្ធផលវិជ្ជមានរបស់ Oman, Qatar និង UAE នៅក្នុងសន្ទស្សន៍ឆ្លុះបញ្ចាំងពីការបង្កើនទំនុកចិត្តរបស់វិនិយោគិននៅក្នុងតំបន់ឈូងសមុទ្រទាំងមូល។ លោកបានអត្ថាធិប្បាយថា “ជាមួយនឹងទិន្នផលការជួលសរុបចាប់ពី ៦% នៅក្នុងប្រទេសកាតាបានឡើងដល់ ១០% នៅក្នុងតំបន់មួយចំនួន ដែលទីផ្សារទាំងនេះផ្តល់នូវឱកាសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរកប្រាក់ចំណូលស្ថិរភាពនៅក្នុងបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្ន៕Apartments for Rent in Dubai: The Best Budget Guide - Expat Assurance

ក្រសួង ត្រៀមចំណាត់ការលើសកម្មភាពរបស់គ្រូចូលរូបមួយចំនួន ដែលល្បីនៅលើបណ្តាញសង្គម

0

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន ដែលកំពុងល្បីនៅលើបណ្តាញសង្គម ដោយសម្តេចមិនសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ។

នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ មានការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់សម្តេចធិបតីកាលពីដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតីបានបិទមិនឱ្យព្រះអង្គចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។

តាមពិតទៅ នៅក្នុងន័យនេះ សម្តេចធិបតីបានមានប្រសាសន៍ ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន ដែលកំពុងបំពុលសង្គមដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំដល់ការប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម។

ត្រង់ចំណុចនេះ សូមសាធារណជន និងអ្នកលេងបណ្តាញសង្គមសូមកុំយល់ច្រឡំ អំពីប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ៕