ប្រទេសថៃ ៖ មន្ត្រីការពារព្រៃឈើប្រចាំខេត្តណាខនសុវណ្ណ ព្រមទាំងមេភូមិ មេឃុំ និងពលរដ្ឋរស់នៅភូមិយ៉ុកយ៉ៃ ឃុំមេឡេ ស្រុកមេវង្ស ខេត្តណាខនសុវណ្ណ ប្រទេសថៃ បានសហការគ្នាកំណត់គោលដៅការពារដំរីព្រៃ ក្រោយពីប្រទះឃើញដំរីព្រៃចំនួន៣ក្បាលបានចូលមកស៊ីដំណាំជាច្រើនមុខរបស់កសិករ ។

លោក គិទិវឌ្ឍន៍ ឈឺនយ៉ុង មេភូមិយ៉ុកយ៉ៃ លើកឡើងថា មុននេះ មានពលរដ្ឋក្នុងភូមិមកប្តឹងលោកថា មានដំរីព្រៃ៣ក្បាលមកស៊ីដំណាំរបស់ពលរដ្ឋ ហើយពួកគេគិតថា វាមកពីតំបន់ព្រៃប៉ាហួយខាឃែង ដែលស្ថិតនៅជាប់គ្នាជាមួយចម្ការដំណាំ ។ ដូច្នេះ លោកមេភូមិ និងអាជ្ញាធរពាក់ព័ន្ធ ក៏បាននាំគ្នាចុះទៅពិនិត្យមើលនៅបរិវេណដែលពលរដ្ឋប្រទះឃើញដំរី ។นครสวรรค์เฝ้าระวัง "ช้างป่า" ห้วยขาแข้ง - 77 ข่าวเด็ด

ជំហានដំបូង មេភូមិ និងជំនួយការភូមិបានប្រើប្រាស់ដ្រូន ដើម្បីពិនិត្យមើលនៅបរិវេណនោះ ហើយតាមរូបភាពដ្រូនបង្ហាញថា មានដំរីព្រៃតូច-ធំចំនួន៣ក្បាលចូលមកស៊ីដំណាំនៅបរិវេណនេះ ដោយសារស្ថិតនៅជាប់តំបន់ព្រៃប៉ាហួយខាឃែង និងឧទ្យានជាតិមេវង្ស ។ បរិវេណនេះមានស្នាមជើង និងលាមកដំរីជាច្រើនកន្លែង រីឯដំណាំផ្សេងទៀត ដូចជា អំពៅ, ពោត, ដំឡូងមី និងស្រូវ ក៏មានស្នាមជើងដំរីមកស៊ីដំណាំដូចគ្នាដែរ ។

លោក គិទិវឌ្ឍន៍ ឈឺនយ៉ុង មេភូមិយ៉ុកយ៉ៃ និយាយថា ៖ «ពលរដ្ឋបានមកប្តឹងខ្ញុំ ហើយពីដំបូង ខ្ញុំមិនជឿទេ ។ ប៉ុន្តែនៅពេលទៅពិនិត្យជាក់ស្តែង ក៏បានប្រទះឃើញស្នាមជើង និងលាមកដំរីនៅទីនោះ» ។นครสวรรค์เฝ้าระวัง "ช้างป่า" ห้วยขาแข้ง - 77 ข่าวเด็ด

បច្ចុប្បន្ន អាជ្ញាធរភូមិ-ឃុំបានទំនាក់ទំនងទៅមន្ត្រីឧទ្យានជាតិមេវង្ស រួមទាំងស្ថាប័នផ្សេងៗ ដើម្បីស្នើសុំកម្លាំងមន្ត្រីមកសហការជាមួយពលរដ្ឋបង្កើតគោលដៅការពារដំរីព្រៃមិនឱ្យចូលមកជិតទីប្រជុំជន ឬចូលក្នុងភូមិ ក្នុងគោលបំណងការពារហេតុការណ៍គ្រោះថ្នាក់មកលើពលរដ្ឋ ក៏ដូចជាដំរីព្រៃ ៕ ប្រភព ៖ ThaiPBS North