Home Blog Page 1362

ម៉ាឡេស៊ីរៀបចំកម្មវិធីប្រកួតសម្រស់សម្រាប់ស្រ្តីជនពិការនិងស្រ្តីអូទីហ្សឹម

0

កម្មវិធីប្រកួតសម្រស់ Miss Amazing Malaysia 2023/2024 ជាព្រឹត្តិការណ៍មួយដែលត្រូវរៀបចំឡើងនៅរដ្ឋ Bangsar ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។

អ្នកចូលរួមប្រកួតគឺមានស្ត្រីសរុបចំនួន ១២ នាក់។ ស្រីទាំងនោះគឺមានអាយុចន្លោះពី ១៦ ទៅ ៣៨ ឆ្នាំ ដែលមកពីជាតិសាសន៍ផ្សេងៗគ្នាបាននឹងកំពុងចូលរួមក្នុងកម្មវិធីប្រកួតសម្រស់ដើម្បីលើកកម្ពស់ស្ត្រីដែលមានសមត្ថភាពខុសៗគ្នា។Beauty pageant to help special women shine | The Star

វេទិកានេះផងដែរ គឺបានរៀបចំឡើងសម្រាប់ស្ត្រីដែលជាស្រ្តីជនពិការ ក៏ដូចជាស្រ្តីកំពុងប្រឈមនឹងបញ្ហាផ្នែកសតិអារម្មណ៍ (ដូចជាស្រ្តីកើតជំងឺអូទីស្សឹម ជាដើម) និងលើកចិត្តពួកគេឲ្យមកចូលរួមបង្ហាញនូវលក្ខណៈវិសេសក្នុងខ្លួនរបស់ពួកគេរៀងៗខ្លួន តាមរយៈការបញ្ចេញនូវទេពកោសល្យចម្រុះ និងការបញ្ចេញមតិយោបល់។ល។

កម្មវិធីនេះបានរួមបញ្ចូលនូវសកម្មភាពជាច្រើនទៀត សម្រាប់ការអភិវឌ្ឍខ្លួនពួកគេ និង បណ្តុះបណ្តាលជំនាញក្នុងការប្រាស្រ័យទាក់ទង ការនិយាយជាសាធារណៈ ការហាត់ប្រាណ ការដើរបង្ហាញម៉ូដ ការប្រឹក្សាផ្សេងៗ ព្រមទាំងការណែនាំក្នុងការតុបតែងខ្លួន ការតុបតែងមុខ និងបង្ហាញម៉ូតសម្លៀកបំពាក់ផងដែរ។UNVEILING EMPOWERMENT: MEET THE FINALISTS OF MISS AMAZING MALAYSIA 2023/2024  - TrendGrnd

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Amazing Malaysia នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ នៅក្នុងរដ្ឋ Petaling Jaya ប្រទេសម៉ាឡេស៊ី។ រីឯបេក្ខនារីដែលទទួលបានជ័យលេភី នឹងត្រូវបានដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់ដោយផ្អែកលើវដ្តមាន ការប្តេជ្ញាចិត្ត ការចូលរួមយ៉ាងសកម្ម និងការផ្លាស់ប្តូរខ្លួនឯងឲ្យប្រសើរជាងមុនជាដើម៕

គូស្នេហ៍អាហ្វហ្គានីស្ថានរៀបអាពាហ៍ពិពាហ៍ជាក្រុមនៅថ្ងៃតែមួយ

0

ប្រទេសអាហ្វហ្គានីស្ថាន ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសបានចុះផ្សាយពីពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំមួយនៅប្រទេសអាហ្វហ្គានីស្ថាន ដែលមានកូនកំលោះ និងកូនក្រមុំជាច្រើនគូ ។ ពួកគេបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាក្រុមនៅទីកន្លែង និងថ្ងៃតែមួយបែបនេះ ដោយសារចង់កាត់បន្ថយការចំណាយប្រាក់ ហើយកូនកំលោះខ្លះក៏មានប្រាក់ចំណូលតិចតួចផងដែរ ។Afghans marry in mass ceremony to cut costs | Inquirer News

ពិធីរៀបអាពាហ៍ពិពាហ៍ជាក្រុមនេះបានរៀបចំឡើងនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដោយគេបានបំបែកកូនកំលោះ និងកូនក្រមុំឱ្យនៅឆ្ងាយពីគ្នា មុនពេលពួកគេបានជួបគ្នាក្រោយអាហារថ្ងៃត្រង់ ។ បន្ទាប់មក ពួកគេនឹងឡើងជិះរថយន្តដែលតុបតែងទៅដោយផ្កាជ័រ និងខ្សែបូចម្រុះពណ៌ ។ កូនកំលោះម្នាក់និយាយថា ដោយសារការរៀបចំពិធីអាពាហ៍ពិពាហ៍ដោយខ្លួនឯង ខ្លួនត្រូវចំណាយប្រាក់ច្រើន ទើបសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាក្រុម ។Fifty Afghan couples marry at joint wedding

ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំនេះរៀបចំឡើងដោយអង្គការសប្បុរសធម៌មួយ និងមានការផ្តល់វត្ថុមួយចំនួនដើម្បីឱ្យគូស្រករថ្មីចាប់ផ្តើមកសាងជីវិតរួមគ្នា ដូចជា ៖ កម្រាលព្រំ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ជាដើម ។ លើសពីនេះ គេក៏បានអញ្ជើញមន្ត្រីមកពីក្រសួងលើកកម្ពស់សីលធម៌មកចូលរួមជាភ្ញៀវកិត្តិយស និងឡើងមានមតិក្នុងពិធីផងដែរ ។ បើទោះជាមានការអានគម្ពីក្តី ប៉ុន្តែគេបានហាមឃាត់ការរាំ និងសំឡេងតន្ត្រីគ្រប់ប្រភេទ ចាប់តាំងពីក្រុមតាលីបង់បានគ្រប់គ្រងប្រទេសនេះឡើងវិញ នៅខែសីហា ឆ្នាំ២០២១ ។Afghans marry in mass ceremony in a bid to cut costs - The Hindu

លោក Roohullah Rezayi ជាកូនកំលោះ អាយុ១៨ឆ្នាំ បាននិយាយប្រាប់សារព័ត៌មាន AFP ថា លោកគ្មានលទ្ធភាពរៀបចំពិធីអាពាហ៍ពិពាហ៍ដោយខ្លួនឯងទេ ។ បច្ចុប្បន្ន ការចំណាយសម្រាប់ការរៀបចំពិធីអាពាហ៍ពិពាហ៍ដូចពីមុន គឺត្រូវចំណាយប្រាក់ចាប់ពី២.៧៥០ដុល្លារ ទៅ៣.៣០០ដុល្លារអាមេរិកឯណោះ ។ ប៉ុន្តែការរៀបអាពាហ៍ពិពាហ៍រួមគ្នាបែបនេះ លោកចំណាយប្រាក់ចាប់ពី១៣៦ដុល្លារ ទៅ២០៨ដុល្លារអាមេរិកប៉ុណ្ណោះ ។Afghans marry in mass ceremony to cut costs | kuwaittimes

កូនកំលោះវ័យក្មេងរូបនេះ គឺជនជាតិភាគតិចមូស្លីម Hazara Shia មកពីខេត្ត Ghor ។ លោកប្រាប់ថា លោកទទួលបានប្រាក់ចំណូលតិចតួចប៉ុណ្ណោះក្នុង១ថ្ងៃ ហើយលោកបានអញ្ជើញភ្ញៀវខាងប្រុស និងខាងស្រី ដើម្បីមកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់លោក ត្រឹមតែ៣៥នាក់ប៉ុណ្ណោះ ។ បើលោករៀបចំពិធីអាពាហ៍ពិពាហ៍ដោយខ្លួនឯងវិញ គឺលោកត្រូវអញ្ជើញភ្ញៀវចាប់ពី៣០០នាក់ ទៅ៤០០នាក់ ៕

មហាសេដ្ឋីអាមេរិកម្នាក់បានសាកល្បងបច្ចេកវិទ្យាហ្សែនដើម្បីរក្សាវ័យឱ្យក្មេងជារៀងរហូត

0

បរទេស៖ មហាសេដ្ឋីអាមេរិកម្នាក់ឈ្មោះ Bryan Johnson អាយុ ៤៦ ឆ្នាំបានសាកល្បងការកែសម្រួលហ្សែនដើម្បីបញ្ច្រាសភាពចាស់ទោះបីជាវិធីសាស្ត្រនេះមិនត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ក៏ដោយ។
យោងតាមគេហទំព័រអន្តរជាតិមួយ បានឱ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានចំណាយប្រាក់ប្រហែល ២ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំលើកម្មវិធី Project Blueprint ដើម្បីរស់នៅបានយូរ និងបញ្ច្រាសអាយុជីវសាស្ត្រ។ ដោយថ្មីៗនេះ គាត់បានចាប់ផ្តើមទៅកោះ Caribbean ដើម្បីសាកល្បងវិធីព្យាបាលនេះ រួមទាំងការកែសម្រួលហ្សែនជាមួយនឹងការចាក់ថ្នាំ follistatin ផងដែរ។Biotech CEO Bryan Johnson's Anti-Aging Diet Involves 'Blended Mush'

Follistatin គឺជាប្រូតេអ៊ីននៅក្នុងខ្លួនមនុស្សដែលត្រូវបានគេគិតថាអាចជួយបង្កើនម៉ាសសាច់ដុំ និងកាត់បន្ថយការរលាក។ ដូច្នេះលោក Johnson បានទទួលយកការព្យាបាលដំបូងដែលផ្តល់ដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Minicircle នៅក្នុងខែកញ្ញា ដែលជាក្រុមហ៊ុនគាំទ្រដោយមហាសេដ្ឋី Peter Thiel និងនាយកប្រតិបត្តិ OpenAI លោក Sam Altman ។ ហេតុនេះហើយ ជាមធ្យមការចាក់ថ្នាំនេះម្តងត្រូវចំណាយអស់ ២៥.០០០ ដុល្លារអាមេរិក។

ទោះជាយ៉ាងណាក៏ដោយគួរកត់សំគាល់ដែរថាការព្យាបាលនេះមិនត្រូវបានអនុម័តដោយ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក FDA ទេ។ អ្នកវិទ្យាសាស្ត្រខ្លះក៏មិនទាន់ប្រាកដដែរថាការសាកល្បងនេះអាចដំណើរការបានឬអត់នោះទេ នេះបើយោងតាមរបាយការណ៍បាននិយាយថាក្រុមហ៊ុនមិនទាន់បានបញ្ចេញទិន្នន័យស្តីពីការសាកល្បងព្យាបាលរបស់ខ្លួននៅឡើយទេ។ ទោះជាយ៉ាងណាលោក Johnson បានសរសេរនៅលើ Instagram ថា “កាលពីម្សិលមិញខ្ញុំបានទទួលការព្យាបាលដោយហ្សែនដំបូងរបស់ខ្ញុំគឺ follistatin “។Billionaire Bryan Johnson starts 'penis rejuvenation therapy' as part of  bid to live forever | PerthNow

យោងតាមមហាសេដ្ឋីវ័យ ៤៦ ឆ្នាំរូបនេះបាននិយាយថា ក្រុមវេជ្ជបណ្ឌិតនៅ Project Blueprint បានជួយគាត់ឱ្យមានស្បែកក្មេងជាងវ័យដូចអាយុ ២៨ ឆ្នាំ បេះដូងអាយុ ៣៧ ឆ្នាំ និងសមត្ថភាពសួតរបស់គាត់ដូចអាយុ ១៨ ឆ្នាំ។ ការអះអាងទាំងនេះមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។ គោលគំនិតពិតប្រាកដនៃ “អាយុជីវសាស្រ្ត” នៅតែត្រូវបានជជែកវែកញែកយ៉ាងខ្លាំង។

ទោះបីជាលោក Johnson កំពុងចំណាយប្រាក់រាប់លានលើការប្រឆាំងភាពចាស់ក៏ដោយ ក៏សហស្ថាបនិករបស់ Minicircle លោក Mac Davis និយាយថាក្រុមហ៊ុនមិនគិតប្រាក់ដល់មហាសេដ្ឋីនោះទេ។ Davis បានពន្យល់ថា “Johnson គឺជាមនុស្សដែលមានទម្រង់ខ្ពស់បំផុតដែលមិនធ្លាប់មកព្យាបាល ដូច្នេះគាត់កំពុងផ្តល់ឱ្យយើងនូវតម្លៃច្រើនជាងអ្វីដែលយើងអាចផ្តល់ឱ្យគាត់” ។Biohacker Bryan Johnson shares his strict diet he says helps reverse  biological age

គួរបញ្ជាក់ដែរថា Bryan Johnson គឺជាសហគ្រិនជនជាតិអាមេរិក អ្នកវិនិយោគទុន និងជាអ្នកនិពន្ធ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Kernel ដែលជាក្រុមហ៊ុនផលិតឧបករណ៍ដែលត្រួតពិនិត្យ និងកត់ត្រាសកម្មភាពខួរក្បាល និង OS Fund ដែលជាក្រុមហ៊ុនបណ្តាក់ទុនដែលវិនិយោគនៅក្នុងក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដំណាក់កាលដំបូង៕

ស្ត្រីម្នាក់ព្រមចូលខ្លួនសារភាពនៅស្នងការ ក្រោយបើកបុកគេស្លាប់បាន២ថ្ងៃ

0

ថ្មីៗនេះ ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក Prius បានបើកបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលនេះបានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥:០៦នាទី បង្កឡើងរវាងរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបុកម៉ូតូម៉ាក ហុងដា សេ១២៥ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ។

លុះដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:១៤នាទី ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក់ Prius មានឈ្មោះ អ៉ឹងសុទ្ធ ដាវី ភេទស្រី បានចូលខ្លួនមកសារភាពនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

តុក-តុកថៃល្បីដល់ទីក្រុងតូក្យូប្រទេសជប៉ុន

0

កាលពីពេលថ្មីៗនេះ កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម TikTok គឺមានបុរសជនជាតិជប៉ុនម្នាក់ឈ្មោះ Jin From Japan បន្ទាប់ពីគាត់បានបង្ហោះវីដេអូបង្ហាញថា «ម្ចាស់តុកតុកជប៉ុនម្នាក់បានទិញ Tuk-Tuk របស់ថៃ ដើម្បីប្រើប្រាស់ជាយានជំនិះដឹកអ្នកដំណើរនៅទីក្រុងតូក្យូ ហើយក៏មានការប្រម៉ូសិនពិសេសជូនអ្នកដំណើរដែលជិះតុកតុកគាត់សម្រាប់ការជិះរយៈចម្ងាយ ៣ គីឡូម៉ែត្រដំបូងដោយឥតគិតថ្លៃផងដែរ»។Japanese man turns heads with Thai Tuk-Tuk rides in Tokyo | Thaiger

Jin បានបង្ហាញពីវិធីសាស្រ្តធ្វើដំណើរដ៏ពិសេសរបស់គាត់នៅទីក្រុងតូក្យូ ខណៈដែលគាត់បបានជិះតុកតុកមិនចំណាយប្រាក់សូម្បីតែមួយយ៉េន។ តុកតុកនោះផងដែរគឺបើកដោយបុរសម្នាក់ឈ្មោះ Ryushacho ។ លោក Ryushacho ក៏ចែករំលែកថា គាត់បានទៅលេងប្រទេសថៃ និងធ្លាប់ជិះកង់បីនេះនៅជុំវិញទីក្រុងបាំងកក។ បទពិសោធន៍ដ៏ល្អនេះបានធ្វើឱ្យគាត់មានអារម្មណ៍ថាដូចជាបានជួបស្នេហាពិត ហើយគាត់បានជក់ចិត្តយ៉ាងខ្លាំងជាមួយនឹងការជិះកង់បី។All You Need to Know about Tuk-Tuks in Thailand (Tips and Scams)

នៅពេលដែល Ryushacho ត្រឡប់ទៅប្រទេសជប៉ុនវិញ គាត់មិនអាចឈប់គិតអំពីយានជំនិះកង់បីដ៏គួរឱ្យទាក់ទាញនេះបានទេ។ ដូច្នេះហើយ ទើបលោកសម្រេចបញ្ជាទិញម៉ូតូកង់បីពីប្រទេសថៃ ហើយចុះបញ្ជីរថយន្តនៅប្រទេសជប៉ុន ដើម្បីឲ្យតុកតុកនេះដំណើរការលើដងផ្លូវដោយស្របច្បាប់។ បុរស Ryushacho ម្នាក់នេះក៏ត្រូវបានស្គាល់ថាជាម្ចាស់ភោជនីយដ្ឋានមួកន្លែងដែរ ខណៈលោកកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើការបើកតុកតុក ហើយគាត់ថែមទាំងមានឆន្ទៈក្នុងការផ្តល់ជូន ៣ គីឡូម៉ែត្រដំបូងដោយឥតគិតថ្លៃដល់អ្នកដំណើរទៀតផង។Tokyo's Shibuya District Welcomes Thai Tuk-Tuk

លោកបានបញ្ជាក់ថា គឺលោកពិតជាចង់ឲ្យអ្នករាល់គ្នាទទួលបានដ៏រីករាយពីបទពិសោធន៍ជិះតុកតុកថៃ។យានជំនិះកង់បីដ៏ល្បីនេះតែងតែមានតម្លៃធូរថ្លៃរថយន្តតាក់ស៊ីផ្សេងៗ។ ការជិះតុកតុកតាមដងផ្លូវនឹងធ្វើឲ្យយើងមើលឃើញនូវទិដ្ឋភាពនិងបរិយាកាសជុំវិញដ៏រស់រវើក។ លើសពីភាពងាយស្រួលក្នុងការធ្វើដំណើរ តុកតុកក៏ជាវប្បធម៌ក្នុងស្រុកថៃផងដែរ៕

 

@jinfromjapansub

Taxis are expensive in Japan????? Don’t worry, he will give you a free Tuk Tuk ride???? Hope you enjoy your free Tuk Tuk???????? #japan #japanese #tokyo #tuktuk #taxi #shibuya

♬ Tokyo Drift – Xavier Wulf

ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការខ្វះខាតកម្មករជិត ៥ លាននាក់នៅឆ្នាំនេះ

0

បរទេស៖ នៅថ្ងៃទី ២៤ ខែធ្នូ យោងតាមប្រភពព័ត៌មាន Izvestia បានឱ្យដឹងថា ប្រទេសរុស្ស៊ីបច្ចុប្បន្នកំពុងខ្វះខាតកម្មករប្រហែល ៤.៨ លាននាក់នៅឆ្នាំ ២០២៣ ដែលចំនួននេះស្មើនឹងជាង ៦% នៃកម្លាំងពលកម្មរុស្ស៊ី។

យោងតាមទេសាភិបាលធនាគារកណ្តាលរុស្ស៊ី Elvira Nabiullina បានសម្តែងការព្រួយបារម្ភអំពីកង្វះកម្លាំងពលកម្ម ដោយនាងបាននិយាយថា បញ្ហានេះមានលក្ខណៈធ្ងន់ធ្ងរជាពិសេសក្នុងឧស្សាហកម្មផលិត និងគីមី។ ដូច្នេះការកង្វះអ្នកជំនាញផ្នែកព័ត៌មានវិទ្យា វិស្វករ វេជ្ជបណ្ឌិត និងអ្នកបើកបរនឹងបន្តមានសភាពធ្ងន់ធ្ងរនៅឆ្នាំ ២០២៤។Ford Will Pay Out $200M to Laid-Off Russian Workers - The Moscow Times

លោក Nikolai Akhapkin ក៏បាននិយាយដែរថា ការកង្វះកម្លាំងពលកម្មបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២២ និង ២០២៣ ដែលចំនួនទំនេរនៅក្នុងកម្លាំងការងារសរុបបានកើនឡើងដល់ ៦.៨% នៅពាក់កណ្តាលឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុនកើនឡើងត្រឹមតែ ៥.៨% ។ រដ្ឋមន្ត្រីក្រសួងការងាររុស្ស៊ីលោក Anton Kotykov បាននិយាយថា កង្វះកម្មករគឺធ្ងន់ធ្ងរនៅក្នុងវិស័យផលិតកម្ម សំណង់ និងដឹកជញ្ជូន ដែលបង្ខំឱ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួល ដើម្បីព្យាយាមទាក់ទាញបុគ្គលិកបន្ថែមទៀត។For Russia's Labor Migrants, a Life on the Edge - The Moscow Times

ទោះជាយ៉ាងណាក៏ដោយ បើតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកសារព័ត៌មានកាលពីដើមខែធ្នូថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែមានស្ថិរភាព ទោះបីជាមានទណ្ឌកម្មក៏ដោយ។ លោកបានប្រកាសដោយមោទនភាពថា អត្រាគ្មានការងារធ្វើបានឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រគឺ ២.៩% ។ មេដឹកនាំរុស្ស៊ីបានបន្ថែមទៀតថា ប្រាក់ឈ្នួលអប្បបរមានឹងកើនឡើង ១៨% នៅខែមករា ឆ្នាំ២០២៤។As Russia Touts Convict Labor To Offset An Exodus Of Migrants, Some Fear 'A  Return To The Gulag'

គួរបញ្ជាក់ដែរថា ការកង្វះកម្លាំងពលកម្មផ្នែកសំណង់ ដឹកជញ្ជូន ព័ត៌មានវិទ្យា វិស្វករ វេជ្ជបណ្ឌិតនៅក្នុងស្ថាប័ននានាក្នុងប្រទេសនេះ គឺដោយសារតែប្រជាជនរុស្ស៊ីភាគច្រើនបាននាំគ្នាជ្រើសរើសការងារយោធា ឬធ្វើកងទ័ពដើម្បីការពារជាតិរវាងរុស្ស៊ីនិងអ៊ុយក្រែន៕

ភ្ញាក់ផ្អើលនឹងការដាំទុរេនរាប់រយដើមនៅលើស៊ីម៉ងត៍

0

្រទេសថៃ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា គេបានដាំទុរេនលើទីធ្លាទំនេរមួយកន្លែងនៅតាមផ្លូវផាត់តាណាកានឃូខ្វាង ស្ថិតក្នុងឃុំប៉ាកណាខន ស្រុកមឿង ខេត្តនគររាជសីម៉ា គឺនៅបរិវេណខាងមុខអគារពាណិជ្ជកម្មក្នុងភូមិ ។ ប៉ុន្តែអ្វីដែលអ្វីឱ្យអ្នកដំណើរទៅមកចាប់អារម្មណ៍ និងចម្លែកចិត្តនោះ គឺគេបានចោះស៊ីម៉ងត៍ដើម្បីដាំទុរេន ខណៈអ្នកស្រុកពុំធ្លាប់ប្រទះឃើញសោះកាលពីមុនមក ។

មតិមួយចំនួនលើកឡើងថា តាមធម្មតា ទុរេនត្រូវបានគេដាំដុះនៅក្នុងចម្ការ ឬដាំនៅតាមជើងភ្នំតែប៉ុណ្ណោះ ពីព្រោះសម្បូរដីមានជីជាតិ ។ ប៉ុន្តែហេតុអ្វីបានជាមានការដាំទុរេននៅលើស៊ីម៉ងត៍បែបនេះ ។เสี่ยใหญ่เมืองคอน ลงทุนปลูกต้นทุเรียน 500 ต้น คาดเป็นโปรเจกต์สวนใหญ่ กลางเมือง

ក្រុមអ្នកសារព័ត៌មានថៃបានធ្វើដំណើរទៅដល់ទីតាំងដាំទុរេនឃើញថា ក្នុងភូមិនេះបានបែងចែកជា២ផ្នែក គឺផ្នែកខាងក្រៅ គឺជាអគារពាណិជ្ជកម្ម និងផ្នែកខាងក្នុង គឺជាផ្ទះសម្រាប់រស់នៅ ព្រមទាំងមានកន្លែងដាំទុរេនផងដែរ ។ វាជាទីធ្លាយ៉ាងធំទូលាយដែលគេបានចាក់ស៊ីម៉ងត៍ពីលើ ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ទីធ្លានេះជាកន្លែងលក់ទំនិញ និងម្ហូបអាហារ ប៉ុន្តែបច្ចុប្បន្ន គេក៏បានរុះរើតូបលក់ដូរចេញអស់ហើយ នៅសល់តែទីធ្លាស៊ីម៉ងត៍ប៉ុណ្ណោះ ។

ម្ចាស់ទុរេនបានជួលកម្មករ២នាក់មកចោះស៊ីម៉ងត៍ ដើម្បីជីករណ្តៅដាំទុរេនពូជម៉ន់ថង និងពូជកានយ៉ាវ ។ កម្មករប្រាប់ថា ពួកគេពុំបានដឹងពីមូលហេតុនៃការដាំទុរេននេះទេ គ្រាន់តែដឹងថា ថៅកែបានជួលពួកគេមកដាំទុរេននៅទីនេះចំនួន៥០០ដើម ។ រីឯនៅផ្នែកខាងកើតទីធ្លានេះ ថៅកែបានឱ្យពួកគេដាំក្រូចឆ្មារចំនួន២០០ដើមទៀត ។ ចំណែកការថែទាំដំណាំ គឺជាតួនាទីរបស់កម្មករផ្សេងទៀត ។รวยเท่านั้นทำได้! เสี่ยใหญ่ใช้ที่ดินทำเลทองใจกลางเมือง ปลูกทุเรียนหมอนทอง 500  ต้น | เดลินิวส์

បើតាមអ្នកជំនាញផ្នែកកសិកម្មនិយាយថា ការដាំទុរេនបែបនេះអាចធ្វើទៅបាន ប្រសិនបើមានការថែទាំយ៉ាងល្អ ហើយដីត្រូវតែមានជីជាតិផងដែរ ។ អ្នកជំនាញកសិកម្មរូបនេះជឿថា អ្នកដាំទុរេនបែបនេះ ពួកគេមានប្រាក់គ្រប់គ្រាន់ដើម្បីថែទាំទុរេន ប៉ុន្តែដំណាំដែលផ្តល់ផលពិតប្រាកដ គឺក្រូចឆ្មារ ។

អ្នកជំនាញកសិកម្មបន្តថា ចំណែកទុរេន ខ្លួនពុំទាន់បានឃើញកន្លែងដាំដោយផ្ទាល់ភ្នែកទេ ហើយបានឃើញតាមរូបភាពប៉ុណ្ណោះ ។ ប៉ុន្តែបើដាំហើយទទួលបានជោគជ័យ វានឹងក្លាយជាចម្ការទុរេនថ្មីតែមួយគត់ស្ថិតនៅកណ្តាលខេត្តនគររាជសីម៉ា ។ ហេតុនេះ អ្នកដាំទុរេននៅកណ្តាលក្រុង គឺមានតែអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះដែលអាចធ្វើបាន ។รวยเท่านั้นทำได้! เสี่ยใหญ่ใช้ที่ดินทำเลทองใจกลางเมือง ปลูกทุเรียนหมอนทอง 500  ต้น | เดลินิวส์

ក្រោយមក ក្រុមអ្នកសារព័ត៌មានថៃបានព្យាយាមទំនាក់ទំនងទៅខាងម្ចាស់ដំណាំទុរេន ដើម្បីសួរនាំពីការដាំទុរេននៅកណ្តាលក្រុង ប៉ុន្តែបុគ្គលិកពួកគេប្រាប់ថា ម្ចាស់ទុរេនបានធ្វើដំណើរទៅតាមខេត្ត ៕

ជប៉ុនគ្រោងបញ្ជូនអាកាសយានិកទៅបំពេញបេសកកម្មនៅឋានព្រះច័ន្ទ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរជប៉ុនបានឈានមកដល់ដំណាក់កាលចុងក្រោយក្នុងការបញ្ជូនអាកាសយានិក យ៉ាងហោចណាស់ចំនួន២នាក់ ដើម្បីចូលរួមបំពេញបេសកកម្មបញ្ជូនមនុស្សទៅស្រាវជ្រាវនៅឋានព្រះច័ន្ទ ។ គម្រោងនេះស្ថិតនៅក្រោមគម្រោង Artemis របស់អង្គការ NASA សហរដ្ឋអាមេរិក ។Japan likely to send 1st astronaut to Moon under U.S.-led project - The  Mainichi

សារព័ត៌មានបរទេសរាយការណ៍ទៀតថា គេសង្ឃឹមថា ភ្នាក់ងាររុករកអវកាសជប៉ុន និងអង្គការ NASA របស់សហរដ្ឋអាមេរិក នឹងធ្វើការឯកភាពគ្នានៅដើមឆ្នាំ២០២៤ ។ ប្រសិនបើភាគីទាំងពីរឈានទៅសម្រេចកិច្ចព្រមព្រៀងនេះ វាគឺជាលើកដំបូងហើយដែលអាកាសយានិកជប៉ុនបានឡើងទៅកាន់ឋានព្រះច័ន្ទ ។Japan likely to send its 1st astronaut to moon under US-led mission - el.kz

ក្រៅពីនេះ ប្រទេសជប៉ុននឹងផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាដើម្បីបង្កើតយានអវកាស Rover ស្រាវជ្រាវនៅឋានព្រះច័ន្ទផងដែរ ។ យានអវកាស Rover ត្រូវបានអភិវឌ្ឍន៍ឡើងដោយភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ជាក្រុមហ៊ុនផលិតរថយន្ត TOYOTA និងឧបករណ៍ផ្សេងទៀត ។Japan likely to send first astronaut to moon under U.S.-led project : r/ space

គម្រោង Artemis គឺជាការសហការគ្នារវាងសហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន ព្រមទាំងដៃគូក្នុងបណ្តាប្រទេសជាច្រើនទៀត ដើម្បីបញ្ជូនមនុស្សទៅស្រាវជ្រាវនៅឋានព្រះច័ន្ទ ឱ្យបានឆាប់រហ័សបំផុតនៅឆ្នាំ២០២៥ ។ គេមានបំណងអភិវឌ្ឍន៍វាឱ្យក្លាយជាគម្រោងស្រាវជ្រាវមួយប្រកបដោយនិរន្តរភាព ហើយក៏ជាគម្រោងស្រាវជ្រាវអវកាសដំបូងគេ ដែលមានគោលដៅបញ្ជូនមនុស្សទៅស្រាវជ្រាវនៅឋានព្រះច័ន្ទ ក្នុងរយៈពេលប្រមាណ៥០ឆ្នាំ ឬតាំងពីការស្រាវជ្រាវរបស់គម្រោង Apollo 17 កាលពីឆ្នាំ១៩៧២ ៕ ប្រភព ៖ TNN World

អត្ថប្រយោជន៍ចំនួន ៥ ដែលអ្នកមិនដែលដឹងអំពីសំបកចេក

0

សំបកចេកជារឿយៗត្រូវបានគេយកទៅបោះចោល ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាសំបកចេកមានអត្ថប្រយោជន៍ដ៏អស្ចារ្យយ៉ាងនេះ។ ដូច្នេះហើយ នៅពេលដែលយើងបរិភោគហើយ យើងគួរតែយកសំបកចេកទៅប្រើប្រាស់ដូចខាងក្រោម៖

១.សម្អាតស្បែកជើងដោយសំបកចេក៖ ស្បែកជើងនៅពេលដែលយើងប្រើយូរវានឹងមានភាពកខ្វក់ ក៏ដូចជាបាត់បង់ពន្លឺចែងចាំង និងភាពស្រស់ស្អាតរបស់ស្បែកជើង។ ដូច្នេះការប្រើសំបកចេកគឺមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការសម្អាតស្នាមប្រឡាក់លើផ្ទៃស្បែកជើងស្បែក ខណៈពេលដែលធ្វើឱ្យស្បែករលោង និងភ្លឺចាំង។ បន្ទាប់ពីជូតស្បែកជើងដោយសំបកចេករួច សូមជូតវាម្ដងទៀតដោយកន្សែង ឬក្រដាស ហើយស្បែកជើងនឹងត្រឡប់មកស្អាតថ្មីដូចដើមវិញ។Shine Your Shoes With A Banana Peel - The Produce Moms

២.បំបាត់ក្លិនក្នុងឡាន៖ រថយន្តថ្មីតែងមានក្លិនមិនល្អ ជាពិសេសកៅអីស្បែក និងស្រោមកៅអី។ ដូច្នេះហើយ អ្នកគ្រាន់តែដាក់សំបកចេកពីរបីក្នុងឡាន ហើយទុកចោលមួយយប់ នោះក្លិនឡានថ្មីនឹងរលាយបាត់បន្តិចម្តងៗ។ មូលហេតុគឺសំបកចេកមានសមត្ថភាពបំបាត់ក្លិនតាមបែបធម្មជាតិ និងមានសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងសំបកអាចប្រតិកម្មគីមីជាមួយក្លិនក្នុងឡានថ្មី ធ្វើឱ្យក្លិនមិនល្អត្រូវបានបំបាត់បន្តិចម្តងៗ។Amazing Uses of Banana Peel: Whitens Teeth and Removes Dark Circles | City  Magazine

៣.ព្យាបាលបញ្ហាចុកពោះ៖ ដើម្បីបំបាត់អាការចុកពោះ អ្នកគ្រាន់តែកាត់សំបកចេកជាដុំតូចៗ រួចដាក់ក្នុងឆ្នាំងចម្អិនជាការស្រេច។ ពេលចម្អិន អ្នកអាចបន្ថែមស្ករបន្តិច ដើម្បីបន្ថែមរសជាតិ បន្ទាប់ពីដាំឱ្យពុះរយៈពេល ៧-៨ នាទីត្រងទឹកហើយផឹកដោយផ្ទាល់។ ទឹកសំបកចេកអាចកាត់បន្ថយអាការមិនស្រួល និងស្រេកទឹកបន្ទាប់ពីផឹកគ្រឿងស្រវឹង ព្រមទាំងផ្តល់សំណើមដល់សួត និងពោះវៀនផងដែរ។Banana Peel Burgers (low fat/high protein) – The Guesscipe Book

៤.កាត់បន្ថយការរមាស់ដែលបណ្តាលមកពីមូសខាំ៖ មូសតែងតែរំខានយើងគ្រប់រដូវ ជាពិសេសនៅរដូវត្រជាក់ ដូច្នេះប្រសិនបើអ្នករមាស់ស្បែកដោយសារមូសខាំ អ្នកអាចប្រើសំបកចេក ដោយកាត់វាជាបំណែកតូចៗ ហើយលាបសំបកចេកមួយដុំទៅកន្លែងដែលមូសខាំ។ Collagen នៅក្នុងសំបកចេកអាចរារាំងការលូតលាស់នៃផ្សិត និងបាក់តេរី ដោយហេតុនេះកាត់បន្ថយការរមាស់យ៉ាងមានប្រសិទ្ធភាព។The Natural Yet Effective Way to Treat Mosquito Bites

៥.ជួយឱ្យផ្លែឈើដទៃទុំលឿន៖ ប្រសិនបើអ្នកចង់ឱ្យផ្លែឈើផ្សេងៗទៀតដូចជាផ្លែស្វាយ ផ្លែប៉េស ឬគីវី ទុំលឿនអ្នកអាចយកសំបកចេកចូលក្នុងថង់ផ្លែឈើ ហើយចងវាឱ្យជិត រួចទុករយៈពេលពីរទៅបីថ្ងៃក្រោយ នោះផ្លែឈើទាំងនេះនឹងឆាប់ទុំយ៉ាងរហ័ស៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាជនជាតិថៃនៅក្រៅមិនឈ្លោះជាមួយខ្មែររឿងវប្បធម៌ដូចលើបណ្តាញសង្គមទេ

0

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយនៅក្នុង Live របស់ខ្លួនជាមួយអ្នកគាំទ្រដោយបានលើកឡើងពីជនជាតិថៃ ពេលនាងស្លៀកពាក់បែបវប្បធម៌ខ្មែរមិនមានជនជាតិថៃប្រើក្រសែភ្នែកបែបឈ្លោះគ្នារឿងវប្បធម៌ឬមានអ្នកមកថាឱ្យខ្លួនឡើយ។ បវរកញ្ញារូបនេះលើកឡើងទៀតថា អ្នកខ្លះបានបង្កើតគណនីបណ្តាញសង្គមក្លែងក្លាយយកមកខម្មិនផ្សេងៗដើម្បីឱ្យខ្មែរនិងថៃឈ្លោះគ្នាប៉ុន្តែធាតុពិតនៅខាងក្រៅជនជាតិគេឱ្យតម្លៃខ្មែរណាស់។May be an image of 2 people

នៅក្នុងវីដេអូមួយបានចែកចាយលើបណ្តាញសង្គមទិកតុក ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថានៅប្រទេសថៃខ្លួនស្និទ្ធជាមួយគេច្រើនព្រោះតែខ្លួននៅទីណាគេចុះគេដែរ។ បវរកញ្ញារូបនេះបានបញ្ជាក់ថាពីមុនរឿងវប្បធម៌យើងអាចមានបញ្ហាជាមួយគ្នា ប៉ុន្តែនៅពេលនាងបានជាប់លំដាប់រងទី៥ Miss Grand International ខ្លួនក៏មានអ្នកគាំទ្រនៅប្រទេសថៃ ខណៈដែលនាងស្លៀកសំលៀកបំពាក់ខ្មែរយើង ដូចជាអប្សរា និងសំលៀកបំពាក់ផ្សេងទៀតមិនដែលមានអ្នកណាមកថាឱ្យនាងនោះទេ ឬប្រើខ្សែភ្នែកបែបឈ្លោះគ្នារឿងវប្បធម៌ឡើយ។May be an image of 1 person and flower

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា អ្នកខ្លះបានបង្កើតគណនីក្លែងក្លាយយកមកខម្មិនផ្សេងៗដើម្បីឱ្យខ្មែរនិងថៃឈ្លោះគ្នាប៉ុន្តែធាតុពិតនៅក្រៅជនជាតិថៃឱ្យតម្លៃខ្មែរណាស់។ ជាក់ស្តែង ពេលនាងស្លៀកសំលៀកបំពាក់ខ្មែរ ជនជាតិថៃក៏សួរដែរប៉ុន្តែមិនចេញមកអះអាងថាជារបស់គេនោះទេដូចដែលយើងធ្លាប់គិត។ នាងបន្តថា នៅប្រទេសដែលមានវប្បធម៌ចូលមកស្រដៀងគ្នាចឹងធ្វើឱ្យយើងមានការយល់ច្រលំគេពីមុនមិនសូវបានស្គាល់ប្រទេសយើង គេមិនបានឮប្រទេសយើងជាដើម ប៉ុន្តែពេលនាងបានជាប់នៅលើឆាកអន្តរជាតិមានគេស្គាល់ខ្មែរច្រើន យើងក៏បានទៅរួមការងារនៅប្រទេសថៃគេបើកចិត្តច្រើនណាស់និងបានចែករំលែកគ្នាទៅវិញទៅមកមួយណាជារបស់ខ្មែរ មួយណាជារបស់ថៃជាដើម។May be an image of 2 people

គួរបញ្ជាក់ថា ដ្បិតតែតំណែងលំដាប់រងទី៥របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ចប់ហើយក្តីប៉ុន្តែការងាររបស់នាងនៅប្រទេសថៃនៅតែមានដដែលជាក់ស្តែងកាលពីពេលថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានការអញ្ជើញចូលរួមកម្មវិធីមួយផងដែរ៕May be an image of 1 person