សំបកចេកជារឿយៗត្រូវបានគេយកទៅបោះចោល ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាសំបកចេកមានអត្ថប្រយោជន៍ដ៏អស្ចារ្យយ៉ាងនេះ។ ដូច្នេះហើយ នៅពេលដែលយើងបរិភោគហើយ យើងគួរតែយកសំបកចេកទៅប្រើប្រាស់ដូចខាងក្រោម៖

១.សម្អាតស្បែកជើងដោយសំបកចេក៖ ស្បែកជើងនៅពេលដែលយើងប្រើយូរវានឹងមានភាពកខ្វក់ ក៏ដូចជាបាត់បង់ពន្លឺចែងចាំង និងភាពស្រស់ស្អាតរបស់ស្បែកជើង។ ដូច្នេះការប្រើសំបកចេកគឺមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការសម្អាតស្នាមប្រឡាក់លើផ្ទៃស្បែកជើងស្បែក ខណៈពេលដែលធ្វើឱ្យស្បែករលោង និងភ្លឺចាំង។ បន្ទាប់ពីជូតស្បែកជើងដោយសំបកចេករួច សូមជូតវាម្ដងទៀតដោយកន្សែង ឬក្រដាស ហើយស្បែកជើងនឹងត្រឡប់មកស្អាតថ្មីដូចដើមវិញ។Shine Your Shoes With A Banana Peel - The Produce Moms

២.បំបាត់ក្លិនក្នុងឡាន៖ រថយន្តថ្មីតែងមានក្លិនមិនល្អ ជាពិសេសកៅអីស្បែក និងស្រោមកៅអី។ ដូច្នេះហើយ អ្នកគ្រាន់តែដាក់សំបកចេកពីរបីក្នុងឡាន ហើយទុកចោលមួយយប់ នោះក្លិនឡានថ្មីនឹងរលាយបាត់បន្តិចម្តងៗ។ មូលហេតុគឺសំបកចេកមានសមត្ថភាពបំបាត់ក្លិនតាមបែបធម្មជាតិ និងមានសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងសំបកអាចប្រតិកម្មគីមីជាមួយក្លិនក្នុងឡានថ្មី ធ្វើឱ្យក្លិនមិនល្អត្រូវបានបំបាត់បន្តិចម្តងៗ។Amazing Uses of Banana Peel: Whitens Teeth and Removes Dark Circles | City  Magazine

៣.ព្យាបាលបញ្ហាចុកពោះ៖ ដើម្បីបំបាត់អាការចុកពោះ អ្នកគ្រាន់តែកាត់សំបកចេកជាដុំតូចៗ រួចដាក់ក្នុងឆ្នាំងចម្អិនជាការស្រេច។ ពេលចម្អិន អ្នកអាចបន្ថែមស្ករបន្តិច ដើម្បីបន្ថែមរសជាតិ បន្ទាប់ពីដាំឱ្យពុះរយៈពេល ៧-៨ នាទីត្រងទឹកហើយផឹកដោយផ្ទាល់។ ទឹកសំបកចេកអាចកាត់បន្ថយអាការមិនស្រួល និងស្រេកទឹកបន្ទាប់ពីផឹកគ្រឿងស្រវឹង ព្រមទាំងផ្តល់សំណើមដល់សួត និងពោះវៀនផងដែរ។Banana Peel Burgers (low fat/high protein) – The Guesscipe Book

៤.កាត់បន្ថយការរមាស់ដែលបណ្តាលមកពីមូសខាំ៖ មូសតែងតែរំខានយើងគ្រប់រដូវ ជាពិសេសនៅរដូវត្រជាក់ ដូច្នេះប្រសិនបើអ្នករមាស់ស្បែកដោយសារមូសខាំ អ្នកអាចប្រើសំបកចេក ដោយកាត់វាជាបំណែកតូចៗ ហើយលាបសំបកចេកមួយដុំទៅកន្លែងដែលមូសខាំ។ Collagen នៅក្នុងសំបកចេកអាចរារាំងការលូតលាស់នៃផ្សិត និងបាក់តេរី ដោយហេតុនេះកាត់បន្ថយការរមាស់យ៉ាងមានប្រសិទ្ធភាព។The Natural Yet Effective Way to Treat Mosquito Bites

៥.ជួយឱ្យផ្លែឈើដទៃទុំលឿន៖ ប្រសិនបើអ្នកចង់ឱ្យផ្លែឈើផ្សេងៗទៀតដូចជាផ្លែស្វាយ ផ្លែប៉េស ឬគីវី ទុំលឿនអ្នកអាចយកសំបកចេកចូលក្នុងថង់ផ្លែឈើ ហើយចងវាឱ្យជិត រួចទុករយៈពេលពីរទៅបីថ្ងៃក្រោយ នោះផ្លែឈើទាំងនេះនឹងឆាប់ទុំយ៉ាងរហ័ស៕