Home Blog Page 1363

ព័ត៌មានថ្មីបញ្ជាក់ថា Ahyeon នៅតែជាសមាជិក Baby Monster

0

តាមប្រភពពីបណ្តាញផ្សព្វផ្សាយ Naver បានឱ្យដឹងថា AhYeon នៅតែជាសមាជិករបស់ BABYMONSTER ដដែលខណៈការបង្ហាញផ្លូវការខាងមុខនេះមានសមាជិក ៦ នាក់នៅ រីឯ AhYeon នឹងផ្តោតសំខាន់ទៅលើបញ្ហាសុខភាព។

កាលពីទី១៥ ខែវិច្ឆិកា នេះអ្នកគាំទ្រវិស័យK-Popបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថា Ahyeon ដែលជាសមាជិកក្រុម Baby Monster ថ្មីរបស់ YG Entertainmentត្រូវបានរាយការណ៍ថាបានចាកចេញពីក្រុមមុនការបង្ហាញខ្លួនជាផ្លូវការដោយសារហេតុផលផ្ទាល់ខ្លួន។ ព័ត៌មាននេះ ផលិតកម្ម YG បានចេញសេចក្តីថ្លែងការណ៍ពីមូលហេតុដែលការបង្ហាញខ្លួនក្រុមដំបូងរបស់ក្រុម Baby Monster អវត្តមាន Ahyeon ដោយសារតែមានបញ្ហាសុខភាព។Ahyeon won't debut with BABYMONSTER due to health reasons: YG Entertainment  - Hindustan Times

ទោះយ៉ាងណាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះប្រព័ន្ធផ្សព្វផ្សាយរបស់ Naver បានចុះផ្សាយថា YG នៅតែបញ្ជាក់ថា AhYeon នៅតែជាសមាជិករបស់ BABYMONSTER ដដែល គ្រាន់តែមិនបង្ហាញខ្លួនជាមួយក្រុមទាំងមូលដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៧ វិច្ឆិកា ប៉ុណ្ណោះដោយពេលនេះ AhYeon ផ្តោតលើបញ្ហាសុខភាពសំខាន់ជាង។

កន្លងមកនេះ Ahyeon រងមតិរិះគន់បន្ទាប់ពីធ្លាយវីដេអូនាងច្រៀងរ៉េបនៅសាលាទាក់ទងការប្រមាថពូជសាសន៍ដែលប្រើប្រឆាំងនឹងជនជាតិស្បែកខ្មៅ។ ទោះជាយ៉ាងណាសមាជិករូបនេះត្រូវបានគេសម្លឹងឃើញថាមានចំណុចលេចធ្លោមិនធម្មតាជាពិសេសល្បីក្នុងចំណោមអ្នកគាំទ្រថានាងមើលទៅដូចជា Jennie សមាជិកក្រុម BLACKPINKដែលជារៀមច្បងក្នុងទ្រនំតែមួយ។BREAKING NEWS: Ahyeon Confirmed to Leave BABYMONSTER — YG Entertainment  Apologizes | kpopping

Baby Monster គឺជាក្រុមចម្រៀងស្រីដំបូងរបស់ YG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពី ក្រុម BLACKPINK ដែលមានសមាជិកចម្រុះជាតិសាសន៍ដូចជា Ahyeon, Haram, និង Rora ជាជនជាតិកូរ៉េ, Pharita និង Chiquita ជនជាតិថៃ និង Ruka និង Asa ជាជនជាតិជប៉ុន៕YG Entertainment unveils the final member lineup of BabyMonster

តើប្រទេសហ្វាំងឡង់អាចបិទច្រកព្រំដែនជាមួយរុស្សីដែររឬទេ?

0

បរទេស៖ បច្ចុប្បន្ន ប្រទេសហ្វាំងឡង់កំពុងពិចារណាបិទច្រកព្រំដែនមួយចំនួន ឬទាំងអស់ជាមួយរុស្ស៊ី ដើម្បីទប់ស្កាត់លំហូរជនចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវចូលមកក្នុងប្រទេស។

យោងតាមប្រភពព័ត៌មាន Kyiv Independent ដែលបានរាយការណ៍នៅថ្ងៃទី១៦ ខែវិច្ឆិកាថ្មីៗនេះថា នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Petteri Orpo បានចាប់ផ្តើមរឹតបន្តឹងចរាចរណ៍នៅតំបន់ព្រំដែន នឹងបិទច្រកព្រំដែនមួយចំនួន ឬទាំងអស់ជាមួយរុស្ស៊ី ដើម្បីទប់ស្កាត់ការកើនឡើងនៃចំនួនជនចំណាកស្រុកខុសច្បាប់ចូលប្រទេសហ្វាំងឡង់ពីច្រកព្រំដែនភាគខាងកើតរបស់ប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។ ដូច្នេះ សាររបស់រដ្ឋាភិបាលហ្វាំងឡង់គឺច្បាស់ណាស់ ដែលប្រទេសនេះចង់ធានាសន្តិសុខតាមច្រកព្រំដែន។Finland begins construction of barrier wall along border with Russia - ABC  News

រដ្ឋមន្ត្រីមហាផ្ទៃហ្វាំងឡង់លោក Mari Rantanen ក៏ធ្លាប់បាននិយាយដែរថា ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់កម្រិតចរាចរណ៍នៅតាមព្រំដែនជាមួយប្រទេសរុស្ស៊ី។

ប្រទេសហ្វាំងឡង់ បានកត់ត្រាជនភៀសខ្លួនដែលគ្មានឯកសារប្រហែល ៦០ នាក់ដែលឆ្លងកាត់ព្រំដែនភាគខាងកើតរបស់ខ្លួនក្នុងសប្តាហ៍នេះ។ កាលពីសប្តាហ៍មុន ចំនួននេះមានរហូតដល់ ៧១នាក់។ យោងតាមទីភ្នាក់ងារការពារព្រំដែនហ្វាំងឡង់ បានឱ្យដឹងថា មនុស្សទាំងនេះមិនមែនជាពលរដ្ឋរុស្ស៊ីនោះទេ ប៉ុន្តែភាគច្រើនមកពីមជ្ឈិមបូព៌ា ដោយឆ្លងកាត់ក្នុងប្រទេសរុស្ស៊ីមុនពេលចូលប្រទេសហ្វាំងឡង់។Finland begins construction of barrier wall along border with Russia - ABC  News

កាលពីខែមេសា ប្រទេសហ្វាំងឡង់បានចាប់ផ្តើមដំឡើងរបងសន្តិសុខសំណាញ់ដែកដែលបំពាក់ដោយប្រព័ន្ធឃ្លាំមើលនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ គេរំពឹងថានៅចុងឆ្នាំ ២០២៦ របងប្រហែល ២០០ គីឡូម៉ែត្រនឹងត្រូវបានសាងសង់នៅក្នុងផ្នែកសំខាន់បំផុតនៅតាមព្រំដែននៃប្រទេសទាំងពីរ។
គួរបញ្ជាក់ដែរថា ប្រទេសហ្វាំងឡង់ មានព្រំប្រទល់ប្រវែងសរុប ១,៣០០ គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី ដែលព្រំដែនរបស់ប្រទេសទាំងពីរពីមុនត្រូវបានដំឡើងរបងទាប ជាចម្បងដើម្បីការពារគោក្របី និងសត្វចិញ្ចឹមកុំឱ្យរត់ចេញពីស្រុក៕Map: How Russia's NATO Border Expands Now Finland Is a Member

ទៅថ្ងៃមុខ! ភ្ញៀវទេសចរថៃ មកលេងខេត្តសៀមរាប នឹងមិនចាំបាច់ប្រើលិខិតឆ្លងដែន

0

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យស្ថាប័នជាប់ពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងមិញជុំរុញឱ្យខេត្តសៀមរាប ក្លាយជាតំបន់ទេសចរណ៍មួយដ៏ល្បីក្នុងតំបន់។

ជុំវិញករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖” រដ្ឋាភិបាល បានស្នើឱ្យក្រសួងការបរទេស និងក្រសួងមហាផ្ទៃ សហការជាមួយខាងភាគីថៃ ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ថៃ មកលេងខេត្តសៀមរាប នឹងមិនចាំបាច់ប្រើលិខិតឆ្លងដែននោះទេ។ ដោយកន្លងមកយើងមានបណ្ណឆ្លងចូលខេត្តជាប់ព្រំដែនតែប៉ុណ្ណោះ”។

សម្តេច ក៏មានប្រសាសន៍សង្កត់ធ្ងន់ទៀតថា៖” ឥឡូវយើងចង់ពង្រីកវិសាលភាពទេសចរណ៍ឱ្យមកដល់ខេត្តសៀមរាបតែម្តង ដើម្បីជុំរុញឱ្យមានភ្ញៀវទេសចរកាន់តែច្រើនចូលមកកាន់ខេត្តសៀមរាប ជាពិសេសខេត្តភ្ញៀវទេសចរព្រំដែនតែម្តង”៕

ចន សុទីម៉ា បានជួបជាមួយប្រធានាធិបតី El Salvador ខណៈ ឱក សុគន្ធកញ្ញា ចេញសារបែបនេះ

0

កញ្ញា ចន សុទីម៉ា បេក្ខភាពតំណាងប្រទេសកម្ពុជាក្នុងការប្រកួត Miss Universe លើកទី៧២ លើទឹកដី El Salvador បានបង្ហាញអារម្មណ៍រំភើបនិងមានកិត្តិយសយ៉ាងខ្លាំងនិងជារឿងដ៏មានតម្លៃគួរឱ្យចងចាំបន្ទាប់ពីបានចូលរួមកម្មវិធី Gala Dinner ជាមួយប្រធានាធិបតី El Salvador។ ជាមួយគ្នានេះផងដែរកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានចេញសារលើកទឹកចិត្តនិងកោតសរសើរពី ចន សុទីម៉ា រួចទាំងផ្តាំឱ្យបវរកញ្ញារូបនេះកុំដាក់សម្ពោធខ្លួនឯងពេក។

នៅលើបណ្តាញសង្គមរបស់ ចន សុទីម៉ា បានបង្ហោះរូបភាព៣សន្លឹកក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាតអមជាមួយពាក្យពេចន៍យ៉ាងដូច្នេះថា «ពេលវេលាបែបនេះគឺពិតជាមានតម្លៃគួរឱ្យចងចាំជានិច្ច ខ្ញុំពិតជារំភើប និងមានកិត្តិយសណាស់ដែលបានចូលរួមកម្មវិធី Gala Dinner ជាមួយប្រធានាធិបតី El Salvador»។ ប្រធានាធិបតី El Salvador មានឈ្មោះថា Nayib Bukele បានឡើងជាប្រធានាធិបតីកាលពីខែមិថុនា ឆ្នាំ២០១៩។May be an image of 1 person

ដោយឡែកនៅលើបណ្តាញសង្គមតារាចម្រៀងដ៏ល្បីប្រចាំប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា វិញក៏បានបង្ហោះសរសើរនិងលើកទឹកចិត្តដល់ ចន សុទីម៉ា ក្នុងប្រកួតផងដែរ។ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសរសេរថា «JOHN SOTIMA You’re The Best បងមានតែពាក្យមួយម៉ាត់ទេគឺ WOW PERFECT មិនមានអ្វីច្រើនទេ ប្អូនមានរូបរាង មុខមាត់ បូករួមទាំងអត្តចរិត នេះគឺជាភាពទាក់ទាញយ៉ាងពិសេស សូមឱ្យប្អូនកាន់តែទទួលបានការគាំទ្រ កុំភិតភ័យណា ធ្វើទៅតាមបែបធម្មជាតិ ដូចដែលប្អូនបានឆ្លងកាត់មកនេះចុះ កុំដាក់សម្ពាធខ្លួនឯងខ្លាំង តែមិនភ្លេចក្តីស្រម៉ៃ និង ការតាំងចិត្ត»។May be an image of 1 person and text that says '16 CAMBODIA ODIA CAMB'

មិនត្រឹមតែកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា លើកសរសើរនិងលើកទឹកចិត្តដល់ ចន សុទីម៉ា ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសិល្បករ សិល្បការិនី ជាច្រើនរូបទៀតបានចេញវីដេអូលើកទឹកចិត្តទៅដល់ ចន សុទីម៉ា ផងដែរ។

ការជូនពរ និងកម្លាំងចិត្តដ៏ខ្លាំងក្លាពីរៀមច្បង និងអ្នកគាំទ្រនេះជាកត្តាជំរុញឱ្យបវរកញ្ញារូបនេះកាន់តែមានទឹកចិត្តប្រកួត ស្របពេលដែល ចន សុទីម៉ា កំពុងសាងភាពលេចធ្លោជាច្រើននៅក្នុងកម្មវិធី Miss Universe ។May be an image of 1 person

គួរបញ្ជាក់ផងដែរថា ចន សុទីម៉ា បានក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2023 កាលពីយប់ថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៣ ដែលមានបេក្ខភាពសរុបចំនួន៣៥នាក់។ មុនក្លាយជាម្ចាស់មកុដ ចន សុទីម៉ា ធ្លាប់ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia 2017 ជាប់លំដាប់រងទី២ កម្មវិធី Miss Universe Cambodia 2019 ជាប់លំដាប់រងទី២និងធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Tourism International 2019 ៕

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗ ជនបរទេសមិនអាចមានសិទ្ធធ្វើជាម្ចាស់អចលនាទ្រព្យបានទេ

0

នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុង ខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ច្បាស់ៗ ទាក់ទងនឹងមតិមួយចំនួនដែលថា កម្ពុជាបានកែប្រែច្បាប់ ដោយឱ្យជនបរទេសអាចមានសិទ្ធធ្វើជាម្ចាស់អចលនាទ្រព្យ។

ជុំវិញករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖”គ្មានការកែច្បាប់ ឱ្យជនបរទេស អាចទិញអចលនទ្រព្យ ធ្វើជាកម្មសិទ្ធិនោះទេ តែការធ្វើបែបនេះក៏ព្រោះតែ៖

១. ការអនុញ្ញាតឱ្យជនបរទេសជួលផ្ទះរយៈពេលយូរ មិនមែនជាការលក់ផ្ទះ លក់ដី ឱ្យជនបរទេសនោះទេ
២. ការជួលឱ្យជនបរទេសរយៈពេលយូរ (១៥ឆ្នាំ ទៅ ៥០ឆ្នាំ) គឺដើម្បីប្រយោជន៍សេដ្ឋកិច្ច
៣. ជនបរទេសដាច់ខាតមិនអាចក្លាយជាកម្មសិទ្ធិករលើដីធ្លីខ្មែរបានឡើយ

 

អគារខ្ពស់ជាងគេទី២ក្នុងតំបន់អាស៊ាន នឹងលេចរូបរាងនៅកោះនរា

0

នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងពិធីសម្ពោធាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាបតភ្ជាប់កោះនរានិងកោះពេជ្រ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ធនៅអគារពាណិជ្ជកម្មមួយដែលមានកម្ពស់ដល់ទៅ៥៥៥ម៉ែត្រ។

សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”អគារកម្ពស់៥៥៥ម៉ែត្រ ជាអគារដែលមាកម្ពស់ខ្ពស់ជាងគេក្នុងតំបន់ គ្រោងនឹងសាងសង់នៅកោះនរានាពេលអនាគត ហើយអគារនេះក៏ជានិមិត្តរូបនៃប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ ការអភិវឌ្ឍន៍នៅទីនេះ ក៏បានចូលរួមបន្ថែមទៀតដល់ការជំរុញការអភិវឌ្ឍន៍ឆ្ពោះទៅទិសខាងកើតនៃប្រទេសកម្ពុជា”។

គួរបញ្ជាក់ផងដែរថា ប្រសិនបើអគារនេះសាងសង់រួចនៅកម្ពស់៥៥៥ម៉ែត្រ វានឹងក្លាយជាអគារខ្ពស់ជាងគេទៅ២នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីអគារ Merdeka 118 របស់ម៉ាឡេសុី ដែលមានកម្ពស់ដល់ទៅ៦៦៩ម៉ែត្រ៕

Merdeka 118 a reflection of how far the nation has progressed | The Star

អគារ Merdeka 118 របស់ម៉ាឡេសុី

ជាប់បាក់ឌុប! ចង់ធ្វើគ្រូកម្រិតឧត្តមសិក្សា គួរជ្រើសរើសសកលវិទ្យាល័យណាល្អ

0

សម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ បានបញ្ចប់ជាស្ថាពរ សិក្សានុសិក្សមួយចំនួនកំពុងតែពិចារណាស្វែងរកសកលវិទ្យាល័យ ត្រៀមសិក្សាបន្តយកបរិញ្ញាបត្រ។

សម្រាប់អ្នកដែលមានក្តីស្រមៃចង់ក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្តមមិនថាផ្នែកវិទ្យាសាស្រ្ត គណិត រូប គីមី ជីវ: ឬក៏គ្រូបង្រៀនភាសាខ្មែរ ភូមិវិទ្យា ឬក៏ភាសាបរទេស និងនៅមានមុខជំនាញជាច្រើនល្អៗទៀត តើអ្នកទាំងអស់គ្នាគួរតែរៀននៅសាកលវិទ្យាល័យណាទើបល្អ?RUPP leading the nation to its Industry 4.0 future - Khmer Timesសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណ:ដ៏ចំណាស់មួយនិងមានកេរ្ត៍ឈ្មោះល្បីល្បាញសុះសាយរន្ទឺតាំងពីសម័យសង្គមរាស្ត្រនិយមនូវក្នុងការផ្តល់ជាចំណេះដឹង ការអប់រំដល់និស្សិតជាច្រើនឆ្នាំមកហើយ។

សាកលវិទ្យាល័យនេះមានមហាវិទ្យាល័យជាច្រើនសម្រាប់សិស្សានុសិស្សទាំងអស់គ្នាអាចបន្តការសិក្សាជាច្រើនមុខជំនាញ ប៉ុន្តែសម្រាប់អ្នកដែលចង់ក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្តម មិនគួរមើលរំលងសាកលវិទ្យាល័យនេះឡើយ ជាមួយនឹងតម្លៃសមរម្យចំពោះនិស្សិតនៅក្នុងមួយឆ្នាំៗមិនលើសពី ៣០០ឬ៣៥០ដុល្លារនោះទេ តែសម្រាប់មុខជំនាញផ្សេង អាចមានតម្លៃលើសពីនេះចន្លោះពី៤០០​ ដល់៥៥០ដុល្លារជាដើម។

គួរបញ្ជាក់ផងដែរថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមហាវិទ្យាល័យចំនួន ៤ និងវិទ្យាស្ថានចំនួន ១៕

English Language Support Unit at RUPP – MCC Cambodia

ការនាំចេញត្រីធូណារបស់វៀតណាមទៅចក្រភពអង់គ្លេសមានការធ្លាក់ចុះយ៉ាងខ្លាំង

0

វៀតណាម៖ បច្ចុប្បន្នការនាំចេញត្រីធូណារបស់វៀតណាមទៅកាន់ចក្រភពអង់គ្លេសបានធ្លាក់ចុះយ៉ាងខ្លាំងតាំងពីខែកញ្ញាមកម្លេះ ដោយធ្លាក់ចុះ ៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

យោងតាមគេហទំព័រ VASEP ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកាថា ក្នុងរយៈពេល ៩ខែ ការនាំចេញត្រីធូណាទៅកាន់ចក្រភពអង់គ្លេសបានកើនឡើង ៤៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឈានដល់ជាង ៥,៥ លានដុល្លារអាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចាប់តាំងពីខែដើមកញ្ញាមកការនាំចេញបានធ្លាក់ចុះជាខ្លាំងរហូតដល់ ៣៦% បន្ទាប់ពីរយៈពេលនៃកំណើនដ៏ល្អ។Many opportunities to boost tuna exports to the UK

កន្លងទៅ ប្រទេសវៀតណាមបាននាំចេញសាច់ និងត្រីកំប៉ុងធូណាក្លាសេច្រើនជាងគេ ដែលមានចំនួន ៩៤% នៃការនាំចេញសរុប បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងខែដំបូងនៃឆ្នាំ ២០២៣ នេះចក្រភពអង់គ្លេសមានអត្រាអតិផរណាខ្ពស់បំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចសំខាន់ៗ។ អតិផរណាខ្ពស់បានប៉ះពាល់ដល់ការលក់អាហារសមុទ្រ រួមទាំងត្រីធូណា នៅក្នុងប្រទេសនេះ ដែលធ្វើឱ្យតម្រូវការផលិតផលត្រីធូណា និងអាហារសមុទ្របានធ្លាក់ចុះយ៉ាងខ្លាំង។Why can't tuna Vietnamese make sushi? – BNT Machinery

បច្ចុប្បន្ន ចក្រភពអង់គ្លេសគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំចូលត្រីធូណាធំជាងគេទាំង ១០ នៅលើពិភពលោក។ ដូច្នេះ ប្រទេសវៀតណាមក៏ជាអ្នកផ្គត់ផ្គង់ត្រីធូណាធំជាងគេទី ១៣ ក្នុងចំណោម ៤៥ នៅចក្រភពអង់គ្លេស ខណៈដែលប្រទេស Ecuador, Mauritius និង Seychelles កំពុងនាំមុខគេ។ យោងតាម VASEP ក៏បានព្យាករណ៍ដែរថាខែចុងក្រោយនៃឆ្នាំនេះអាចជាឱកាសសម្រាប់ប្រទេសអាស៊ី រួមទាំងវៀតណាមផងដែរក្នុងការនាំចេញទៅកាន់ទីផ្សារនេះ។Vietnam's Tuna Export Could Increase Despite Worldwide Inflation - Asean  Economistគួរបញ្ជាក់ដែរថា កន្លងមកប្រទេសវៀតណាមមានគុណវិបត្តិក្នុងការតម្រូវឱ្យផលិតផលនេសាទរបស់អង់គ្លេសស្មើនឹង EU ខណៈដែលអាហារសមុទ្រវៀតណាមត្រូវទទួលការបញ្ជាទិញ “កាតលឿង” ដែលជាហេតុកាត់បន្ថយការប្រកួតប្រជែង៕

ប្រទេសប្រេស៊ីលប្រឈមនឹងអាកាសធាតុក្តៅខ្លាំងបំផុត

0

ប្រទេសប្រេស៊ីល ៖ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសប្រេស៊ីលបានចេញសេចក្តីប្រកាសអាសន្នអំពីអាកាសធាតុក្តៅខ្លាំងបំផុត និងស្ថិតក្នុងកម្រិតគ្រោះថ្នាក់នៅតំបន់ជាងពាក់កណ្តាលប្រទេស ក្រោយពីប្រេស៊ីលបានប្រឈមនឹងរលកកំដៅលើកទី៤ នៅឆ្នាំ២០២៣ ។ ការិយាល័យឧតុនិយមរាយការណ៍ថា សីតុណ្ហភាពក្នុងប្រទេសនេះបានកើនឡើងរហូតដល់៥៨.៥អង្សារសេ ។

ពលរដ្ឋប្រេស៊ីលបាននាំគ្នាទៅកាន់តំបន់ឆ្នេរសមុទ្រនៅទីក្រុង Rio de Janeiro កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីស្រូបយកបរិយាកាសនៅឆ្នេរសមុទ្រ និងកាត់បន្ថយកំដៅដោយសារអាកាសធាតុក្តៅខ្លាំង ។ នៅឆ្នាំ២០២៣ នេះ ប្រទេសប្រេស៊ីលបានប្រឈមមុខនឹងរលកកំដៅចំនួន៤លើកហើយ ។It's not yet summer in Brazil, but a dangerous heat wave is sweeping the  country - ABC News

ការិយាល័យឧតុនិយមប្រេស៊ីលបានប្រកាសទៅកាន់ពលរដ្ឋអំពីរលកកំដៅក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង គិតចាប់តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់ជាងពាក់កណ្តាលប្រទេសរបស់ប្រេស៊ីល រួមទាំងទីក្រុង Rio de Janeiro ផងដែរ ។ ចំពោះមូលហេតុបណ្តាលឱ្យអាកាសធាតុនៅប្រេស៊ីលកាន់តែក្តៅខ្លាំងបែបនេះ ដោយសារមានបាតុភូតអេលនីណូ និងបញ្ហាឡើងកំដៅផែនដី ។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព័ន្ធផ្តល់ដំណឹងពីអាកាសធាតុនៅទីក្រុង Rio de Janeiro បញ្ជាក់ថា សីតុណ្ហភាពបានកើនឡើងរហូតដល់៥៨.៥អង្សារសេ ។ វាជាសីតុណ្ហភាពខ្ពស់បំផុតក្នុងរយៈពេល៩ឆ្នាំនៅប្រទេសនេះ បើគិតចាប់តាំងពីឆ្នាំ២០១៤ មក ។Climate change drove deadly winter heat wave in South America, study says |  Reuters

ចំណែកប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលដាស់តឿនថា សីតុណ្ហភាពអាចកើនឡើង១៣អង្សារសេទៀត និងលើសសីតុណ្ហភាពជាមធ្យមក្នុងរដូវកាលនេះ ។ ការិយាល័យឧតុនិយមដាស់តឿនទៀតថា ប្រទេសប្រេស៊ីលត្រូវប្រឈមនឹងរលកកំដៅ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕Record heatwave in Midwest and south Brazil, with warning of hyperthermia  risk — MercoPress ប្រភព ៖ TNN World

DJ Soda ស្លៀកឈុតប្រពៃណីខ្មែរថតនៅប្រាសាទអង្គរវត្តទទួលបានការសរសើរពីប្រជាជនកម្ពុជា

0

ថ្មីៗនេះទន្ទឹមនឹងមានវត្តមានលើទឹកដីកម្ពុជាម្តងទៀតនៅក្នុងកម្មវិធីប្រគំតន្រ្តីរបស់ ជី ដេវីត DJ Soda បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួននៅប្រាសាទអង្គរវត្ត និងភ្លក្សអាហារជាដើម។ ទង្វើរបស់ DJ ដ៏ល្បីល្បាញរូបនេះធ្វើឱ្យប្រជាជនកម្ពុជាកោតសរសើរយ៉ាងខ្លាំងនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាងដែលជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។May be an image of 1 person and text

លើបណ្តាញសង្គមហ្វេកប៊ុក ទិកតុក និងX របស់ DJ Soda បានបង្ហោះវីដេអូនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយDJដ៏ល្បីរូបនេះបានស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរបែបសម្អាងការយ៉ាងសមសួនថតនៅលើទឹកដីអង្គរវត្តអមជាមួយពាក្យថា « beauty of Cambodia»។ DJ Soda បានបង្ហោះវីដេអូជាបន្តទៀតដោយនាងបានភ្លក្សអាហារនៅកម្ពុជារួមជាមួយការស្លៀកសំលៀកបំពាក់សម្អាងការជាឈុតប្រពៃណីខ្មែរប្រកបដោយស្នាមញញឹម។

បន្ទាប់ពីឃើញរូបភាពរបស់ DJ Soda ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរថតនៅប្រាសាទអង្គរវត្តដូចនេះហើយអ្នកលេងបណ្តាញសង្គមកម្ពុជាបានកោតសរសើរយ៉ាងខ្លាំងដល់DJ ដ៏ល្បីឈ្មោះរូបនេះ ព្រោះទង្វើរបស់នាងបានជួយលើកស្ទួយទេសចរណ៍ខ្មែរតាមរយៈវីដេអូនេះខណៈ DJ រូបនេះមានអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-wCk-z1Tng7ZE94aB2acxKh6-HhZhrmJN-7fFoBnXNaUwnSk5XS2Llyhg-9vJPcfrEbgjLwiCTHM8ycwSdvOJZVLwf4BMMIKxuetorVOSEFjFoU8tGeiMx2apqGhI8ZTk-Y2RfWZ7s2pBSiXlR_UmHDjp6IQx6MHcvnr7mB9KD1EEwGgvNixTFzc_vcE/s903/Screenshot%202023-11-16%20085704.png
ជាមួយគ្នានេះដែរ ក្នុងកម្មវិធីប្រគំតន្រ្តី DJ Soda បានថតវីដេអូជាមួយ ជី ដេវីត ស្របពេលដែលតារាចម្រៀងកម្ពុជារូបនេះស្លៀកខោគុនខ្មែរផងដែរ ដូច្នេះ DJ Soda កាន់តែជួយផ្សព្វផ្សាយវិស័យគុនខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត។
គួរបញ្ជាក់ថា DJ Soda មានឈ្មោះពិតថា Hwang So-hee កើតនៅប្រទេសកូរ៉េ ដែលបច្ចុប្បន្ន DJ រូបនេះមានវ័យ៣៥ឆ្នាំហើយប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាតក្មេងៗល្មមៗសុំចាញ់មិនខាន៕