កម្មវិធីប្រកួតសម្រស់ Miss Amazing Malaysia 2023/2024 ជាព្រឹត្តិការណ៍មួយដែលត្រូវរៀបចំឡើងនៅរដ្ឋ Bangsar ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។
អ្នកចូលរួមប្រកួតគឺមានស្ត្រីសរុបចំនួន ១២ នាក់។ ស្រីទាំងនោះគឺមានអាយុចន្លោះពី ១៦ ទៅ ៣៨ ឆ្នាំ ដែលមកពីជាតិសាសន៍ផ្សេងៗគ្នាបាននឹងកំពុងចូលរួមក្នុងកម្មវិធីប្រកួតសម្រស់ដើម្បីលើកកម្ពស់ស្ត្រីដែលមានសមត្ថភាពខុសៗគ្នា។
វេទិកានេះផងដែរ គឺបានរៀបចំឡើងសម្រាប់ស្ត្រីដែលជាស្រ្តីជនពិការ ក៏ដូចជាស្រ្តីកំពុងប្រឈមនឹងបញ្ហាផ្នែកសតិអារម្មណ៍ (ដូចជាស្រ្តីកើតជំងឺអូទីស្សឹម ជាដើម) និងលើកចិត្តពួកគេឲ្យមកចូលរួមបង្ហាញនូវលក្ខណៈវិសេសក្នុងខ្លួនរបស់ពួកគេរៀងៗខ្លួន តាមរយៈការបញ្ចេញនូវទេពកោសល្យចម្រុះ និងការបញ្ចេញមតិយោបល់។ល។
កម្មវិធីនេះបានរួមបញ្ចូលនូវសកម្មភាពជាច្រើនទៀត សម្រាប់ការអភិវឌ្ឍខ្លួនពួកគេ និង បណ្តុះបណ្តាលជំនាញក្នុងការប្រាស្រ័យទាក់ទង ការនិយាយជាសាធារណៈ ការហាត់ប្រាណ ការដើរបង្ហាញម៉ូដ ការប្រឹក្សាផ្សេងៗ ព្រមទាំងការណែនាំក្នុងការតុបតែងខ្លួន ការតុបតែងមុខ និងបង្ហាញម៉ូតសម្លៀកបំពាក់ផងដែរ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Amazing Malaysia នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ នៅក្នុងរដ្ឋ Petaling Jaya ប្រទេសម៉ាឡេស៊ី។ រីឯបេក្ខនារីដែលទទួលបានជ័យលេភី នឹងត្រូវបានដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់ដោយផ្អែកលើវដ្តមាន ការប្តេជ្ញាចិត្ត ការចូលរួមយ៉ាងសកម្ម និងការផ្លាស់ប្តូរខ្លួនឯងឲ្យប្រសើរជាងមុនជាដើម៕










