បងប្អូន ពលករនៅកូរ៉េអាចស្នើសុំធ្វើលិខិតឆ្លងដែនឡើងវិញ ដោយមិនត្រលប់មកធ្វើនៅកម្ពុជាទេ
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បើយោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ប្រជាពលរដ្ឋនិងពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសកូរ៉េ គឺអាចមកទទួលសេវាធ្វើលិខិតឆ្លងដែនធម្មតាបាន ដោយធ្វើការស្នើសុំតាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ ការផ្តល់ជូននេះគឺមានរយៈពេល៤ខែ ចាប់ពីខែមករារហូតដល់ខែមេសាឆ្នាំ២០២៤។
ការប្រកាសធ្វើលិខិតឆ្លងដែនសម្រាប់ពលរដ្ឋនិងពលករខ្មែរនៅក្រៅប្រទេសនេះ គឺយោងទៅតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មករនយោជិត កាលពីខែកញ្ញា ឆ្នាំ២០២៣។
ជាមួយគ្នានេះ បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន បានឱ្យដឹងថា រាជរដ្ឋាភិបាលមានបំណងផ្តល់ការធ្វើលិខិតឆ្លងដែនដល់ពលរដ្ឋខ្មែរនៅតាមបណ្តាប្រទេសផ្សេងៗទៀតផងដែរ ហើយប្រទេសបន្ទាប់ដែលនឹងផ្តល់សេវាធ្វើលិខិតឆ្លងដែនជាបន្តទៀត គឺប្រទេសជប៉ុន។
ការប្រកាសផ្តល់សេវាធ្វើលិខិតឆ្លងដែនសម្រាប់ពលរដ្ឋនិងពលករខ្មែរនៅក្រៅប្រទេសនេះ គឺពិតជាបានផ្តល់នូវភាពងាយស្រួល ដោយពុំចាំបាច់ចំណាយថ្លៃធ្វើដំណើរត្រឡប់មកកម្ពុជាវិញដើម្បីធ្វើលិខិតឆ្លងដែននោះទេ ពោលគឺចំណេញទាំងពេលវេលានិងថវិការ។
រីឯព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈទូរសព្ទលេខ ៨២ ០២ ៣៧៨៥ ១០៤១ ឬអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈទូរសព្ទលេខ +៨២ ០១០ ៨៨៩៨ ៨៦៤៤ នៅរៀងរាល់ម៉ោងធ្វើការ៕




:max_bytes(150000):strip_icc()/GettyImages-1494888410-c8b4c4bc55814f31bc437713b8467636.jpg)


មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍ បានលើកឡើងថា៖” ការស្នើសុំឱ្យពលរដ្ឋផ្អាកធ្វើស្រូវនៅរដូវប្រាំងលើកទី២នេះ ក៏ដោយសារតែ មានកង្វះទឹក។ ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុង ឆ្នាំ២០២៤នេះ បានត្រឹមតែ ២០.០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លងមករបស់ ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់បងប្អូន ប្រជាកសិករយើង បានកើនរហូតដល់ ៤៦.៣៤១ហិកតា លើសផែនការប្រើប្រាស់ទឹក ២៦.៣៤១ហិកតា”។
ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមណែនាំដល់បងប្អូនប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផលស្រូវ ប្រាំងឆ្នាំ២០២៤នេះ ត្រូវអនុវត្តតាម៤ចំណុចរបស់រដ្ឋបាលខេត្ត៖
៣-ក្នុងករណីបងប្អូនប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ។









.png)







.jpg)
















