ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ រីសត របស់អ្នកឧកញ៉ា ទ្រី ភាព បានបង្ហាញពីទិដ្ឋភាពផែនការមេនៃគម្រោងអភិវឌ្ឍន៍កោះទន្សាយ ខេត្តកែប ដែលគម្រោងចំណាយទុនវិនិយោគប្រមាណ ១៣០លានដុល្លារ។

ផែនការមេនៃគម្រោងអភិវឌ្ឍន៍កោះទន្សាយ ត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុន Osmosis Architects ដែលក្នុងនោះមានទាំង រីសត សណ្ឋាគារ មណ្ឌលកម្សាន្ត ព្រះពុទ្ធរូប និង រ៉តកន្រ្តកខ្សែកាបឆ្លងពីកោះទៅកោះមួយទៀតផង។

សូមបញ្ជាក់ថាកាល ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ ទទួលបានសិទ្ធិអភិវឌ្ឍកោះទន្សាយរហូត ៥០ឆ្នាំ ដោយចំណាយទុនវិនិយោគរហូត ១៣០លានដុល្លារ ក្នុងបំណងបង្កើតទីក្រុងរណបថ្មីមួយ រួមទាំងមណ្ឌលកម្សាន្តដ៏សម្បូរបែប៕