អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានចេញបកស្រាយជុំវិញបញ្ហាយន្តហោះAirbus 33០-202 ដែលបានហោះក្នុងដែនអាកាសកម្ពុជាជាង៤០ជុំ ចំពីលើខេត្តកែប កាលពីម្សិលមិញបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
ជុំវិញករណីនេះ លោក ស៊ីន ចាន់សិរីវុត្ថា បានបកស្រាយថា៖” ជាយន្តហោះ Airbus 33០-202 ជាប្រភេទដឹកទំនិញ ដែលក្នុងទិសដៅគឺចេញពីព្រលានយន្តហោះ PHU QUOC (កោះត្រល់) របស់វៀតណាម ក្នុងទិសដៅទៅកាន់ប្រទេសម៉ុងហ្គាលី។ ក៏ប៉ុន្តែ នៅម៉ោង៣៖៣៥នាទីរសៀល ថ្ងៃទី០៣ ខែមករា យន្តហោះ Airbus 33០-202 នេះ បានជួបឧបទ្ទវហេតុ មានបញ្ហាបច្ចេកទេសនៅត្រង់ស្លាបយន្តហោះ ដោយតម្រូវឱ្យយន្តហោះត្រូវហោះទៅចតនៅព្រលាន PHU QUOC ឡើងវិញ។ តាមលក្ខណៈបច្ចេកទេស ក្រោយជួបបញ្ហាបែបនេះ យន្តហោះត្រូវហោះចុះឡើងៗជាង៣ម៉ោងនៅលើអាកាស ដើម្បីឱ្យអស់សាំងទើបអាចចុះចតបាន៕










