ដើមឆ្នាំ២០២៤ភ្លាមនារីម្នាក់ចេញមកអះអាងថាជាព្រះនាងឥន្ទ្រទេវីមកជួយជាតិធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកម្តងទៀតបន្ទាប់ពីផ្ទុះរឿងស្បថស្បែនៅមុខព្រះអង្គដងកើ។ ការចេញមកធ្វើខ្លួនដូចនេះ ជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមនសិល្បករកម្ពុជាបានស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងធម្មការ និងសាសនា ពិនិត្យលើករណីនេះ។ ជំទាវ ចន ច័ន្ទលក្ខណា បានលើកឡើងទៀតថាអ្នកកំពុងស្នងរូបព្រះនាងឥន្រ្ទទេវីបានបង្ហាញកាយវិការដូចស្រីរបាំបែបទាក់ទាញកាមារម្មណ៌បែបស្រើបស្រាលដើម្បីផលប្រយោជន៍របស់ខ្លួនយកព្រះនាងមកលេងសើចប្រយ័ត្នបានស្នងក្នុងបន្ទប់រួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Yk1gQnLXiLqDXOrdbUv5bkKxmuvnH8qN2086pVR_M48VqqG76OpYUxCJn6pHUFP7-iuTLfi9gomZ-BgNi29j-VtC4FOU5V4-CTmhJ5OPagS_WD0_BlOQ8vKhTLA2tRC5k1mjP7vaYvZZebW4BJyO80GwbxpdYbyoU-1eI6m50OEUB8F0qmOhCAFz7yw/s1080/photo_2024-01-04_08-20-18.jpg

នៅយប់ថ្ងៃទី២ មករា លើបណ្តាញសង្គមរបស់ប្រធានសមាគមសិល្បករកម្ពុជាជំទាវ ចន ច័ន្ទលក្ខិណា បានសរសេរយ៉ាងដូច្នេះថា «ផ្ញើជូនអ្នកកំពុងតាំងខ្លួនជាអ្នកស្នងរូបព្រះនាង ឥន្ទ្រទេវី ។ ពេលដែលសម្លៀកបំពាក់នេះមកស្ថិតលើខ្លួនខ្ញុំភ្លាមគឺខ្ញុំសែនគោរពប្រណិបត្តិរៀបឥរិយាបទរៀបឬករៀបពារឱ្យនឹងធឹងសមជាម្ចាស់ក្សត្រីប្រចាំព្រះមហានគរ ពេលខ្ញុំសម្តែងជាតួអង្គតំណាងព្រះនាងម្តងៗខ្ញុំតែងរៀបបាយសីថ្វាយព្រះអង្គដើម្បីសុំសេចក្តីសុខ តែខ្ញុំមិនដែលហ៊ានបួងសួងសុំព្រះបារមីព្រះនាងមកសណ្ឋិតឬឃុំគ្រងនាងខ្ញុំដើម្បីសម្តែងឱ្យសក្ក័សមជាព្រះនាងពិតៗនោះទេ ព្រោះខ្ញុំគិតថាខ្លួនខ្ញុំមិនបរិសុទ្ធស្អាតស្អំ100%ដែលអាចអោយព្រះនាងសណ្ឋិតបានទេ ព្រោះខ្ញុំគិតថាខ្ញុំនៅមាន ទោសៈ មោហៈ លោភៈក្នុងខ្លួន ដូច្នេះត្រឹមតែស្លៀកសម្លៀកបំពាក់ហើយសម្តែងជាតួអង្គតំណាងព្រះនាងគឺពិតជាអស្ចារ្យលើសលប់ពេកហើយសម្រាប់ខ្ញុំ»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMGTs_jOYBNsUKAH2D5cH4KvvEYiDJg0V7qsn5nQOgJaZWwp4PATA391iuaZosCmWuYWzGZ5Kxlofyz_E4HAN_1mx7rKkEK_Uqfsa2Udw4Ookn59wuaBHOMN_4rC_EZVc-ptizVfEk2zyB1Fdaj7O7kfEMzIkAxcDuYicg43nvnVm3hyCYthYwDd8AK2k/s1280/photo_2024-01-04_08-20-19.jpg

អតីតតួឯកល្បីល្បាញរូបនេះបន្តទៀតថា «ខ្ញុំជឿជាក់ថា ព្រះនាងមិនចូលសណ្ឋិតក្នុងរូបអ្នកស្នងណាទេ ដូច្នេះសូមកុំតាំងខ្លួនជាព្រះនាងឱ្យយសោះ ខ្ញុំឃើញទង្វើនិងសកម្មភាពរបស់អ្នកស្នងខ្លះគឺមានកាយវិការរាំមិនសមរម្យទាល់តែសោះ តាមការបង្ហាត់បង្រៀនពីសាស្ត្រាចារ្យនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រាប់ខ្ញុំថា ឥរិយាបទព្រះនាងកុំថាឡើយកាយវិការម៉ឺងមាត់ហ្មត់ចត់នឹងនរស្ងប់អារម្មណ៍ សូម្បីតែកែវភ្នែកព្រះនាងក៏មិនងាកមើលឆ្វេងស្តាំទេ តែមួយរយៈនេះខ្ញុំឃើញអ្នកកំពុងស្នងរូបព្រះនាងប្រៀបដូចកាយវិការស្រីរបាំបែបទាក់ទាញកាមារម្មណ៌បែបស្រើបស្រាល »។ ជំទាវ ចន ច័ន្ទលក្ខណា បានសង្កត់ធ្ងន់ថា «កុំដើម្បីផលប្រយោជន៌របស់ខ្លួនយកព្រះនាងមកលេងសើច ប្រយ័ត្នបានស្នងក្នុងបន្ទប់រួម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUonKMwO7Zlbo14nDuNtMrnNGeRcZ5ANI1ByN9xNOdxwfna_0VegGAsAw5r-AU4oc8W0i7wNyP0drii2z5Vxr6VSwIAGGKF9S23vpQVfqYk53PLMrWmfXP7kNPWgHJF7XzkFsNAEtkWHbUyiSCJ45g6-XAeV4uopN_CxLUretY4QPC57r5UXLpW3LKexI/s1201/image_2024-01-04_08-24-49%20(2).png

ទន្ទឹមនឹងការរៀបរាប់ខាងលើនេះ ប្រធានសមាគមសិល្បករកម្ពុជាក៏បានស្នើដល់ក្រសួងវប្បធម៌ និងក្រសួងធម្មការពិនិត្យលើនារីម្នាក់នេះដូចគ្នា។ ជំទាវ ចន ច័ន្ទលក្ខណា បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមស្នើសុំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងធម្មការ និងសាសនា សូមអញ្ជើញប្អូនស្រីទៅពិគ្រោះយោបល់ផង ព្រោះតាមការឆាតជាមួយខ្ញុំគាត់កំពុងតាំងខ្លួនជាព្រះនាងឥន្ទ្រទេវីយាងមកជួយជាតិ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLRPfWd8BFLpq_ss-ouWNhNs68UzaRyGkYinjxkWEIvAcXpIELoF4ncrvzDaJK8ZgCzBbSfSiQlnKcrpsTXFCEJfb_wfpY1_SNIabAVo57BULGJR9bymMD1w03kStBmjn61Pj9HJ_2R0gnNCdxmvGFJSdQpauyoDDN5hwspqt5tFzIjekffMwNcPhikC0/s1189/image_2024-01-04_08-24-49.png