ធ្លាយដំណឹងថាកូនខ្មែរកាត់ថៃ ណា សាឌី សម្រេចចិត្តបោះបង់ការប្រកួត Miss Grand Cambodia 2024
ប្រមាណជា៣ខែមុនអ្នកគាំទ្រវិស័យបវរកញ្ញាបានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាពិធីការិនីប្រចាំទូរទស្សន៍បាយ័នកញ្ញា ណា សាឌី ដែលជាកូនខ្មែរកាត់ថៃត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមមកុដក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia 2024 ។ ទោះជាយ៉ាងណា ក្តីរំពឹងរបស់ហ្វេនៗត្រូវខកចិត្តហើយព្រោះស្រីស្អាតរូបនេះសម្រេចចិត្តដកខ្លួនមិនចូលរួមប្រកួតវិញដោយសារតែហេតុផលជាប់កុងត្រានៅកន្លែងការងារ ខណៈរូបនាងលើកឡើងថាក្នុងមួយជីវិតនេះសូមមានឈ្មោះជា «ពិធីការិនី»តែមួយគត់បានហើយ។
កាលពីដើមខែមករា កញ្ញា ណា សាឌី បានសរសេរនៅលើបណ្តាញសង្គម Instagram ដោយអារម្មណ៍សោកស្តាយព្រោះធ្លាប់ធ្វើឱ្យហ្វេនៗសប្បាយចិត្តថានឹងចូលរួមប្រកួតបវរកញ្ញា ខណៈរូបនាងមានទាំងព្រម ទាំងសម្រស់ ចំណេះដឹង ព្រមទាំងភាសាប៉ុន្តែហ្វេនៗត្រូវខកចិត្តវិញដោយសារតែពិធីការិនីរូបនេះសម្រេចចិត្តបោះបង់ហើយ។
ណា សាឌី បានរៀបរាប់ថា « កាលពី៣ខែមុន សាឌី បានប្រកាសថានឹងចូលរួមកម្មវិធីប្រកួតមួយ(MGC) ហើយខ្ញុំបានត្រៀមគ្រប់យ៉ាងសំរាប់ដំណើរថ្មីមួយនេះ រួចជាស្រេច ក៏ប៉ុន្តែ….. សាឌី មានការងារជាច្រើន ដែលត្រូវបំពេញហើយ សាឌី ក៏មានកុងត្រាការងារជាយូរឆ្នាំដែលខ្ញុំមិនអាចចូលរួម កម្មវិធីមួយនេះបាន… ខ្ញុំអាចចេញមុខក្នុងកម្មវិធីទូរទស្សន៍ បានតែមួយគត់គឺជាស្ថានីយដែលខ្ញុំកំពុងឈរជើងរាល់ថ្ងៃនេះ»។
កញ្ញាបានបន្តទៀតថា «នេះជាមូលហេតុពិតប្រាកដ និងច្បាស់លាស់បំផុត សង្ឃឹមថា ខ្ញុំមានឱកាសក្លាយជា ពិធីការិនីក្នុងកម្មវិធីប្រកួតផ្សេងៗ ជំនួសឱ្យការចូលរួមប្រកួតផ្ទាល់ សាឌីរីករាយស្វាគមន៍ក្នុងការសហការ និងរួមការងារជាមួយបងៗ»។
ពិធីការិនីដែលបំរើការងារនៅស្ថានីយទូរទស្សន៍បាយ័នក្នុងឆ្នាំ២០១៧ រូបនេះបានសង្កត់ធ្ងន់ថា «សាឌី សូមមានឈ្មោះតែមួយគត់ក្នុងមួយជីវិតនេះគឺជា “ពិធីការិនី”ដែលគ្រប់គ្នាស្រលាញ់ និង គាំទ្រសូមបន្តគាំទ្រសាទីផងណា ព្រោះឆ្នាំថ្មីនេះនាងខ្ញុំមានអ្វីថ្មី និង ប្លែក ដើម្បីបង្ហាញអ្នកទាំងអស់នេះ…..សូមទោស និង អរគុណ»។
គួរបញ្ជាក់ថា ណា សាឌី ជាកូនកាត់ខ្មែរនិងថៃដោយមានសញ្ជាតិទាំងពីរពេញសិទ្ធិដែលនាងទទួលបានសញ្ជតិថៃកាលពីខែសីហា កន្លងមកនេះ។ ណា សាឌី ជាអតីតបេក្ខភាព Freshie Boy and Girl 2015មួយរូប៕




រូបគម្រោង Bay of Lights






:max_bytes(150000):strip_icc():focal(539x0:541x2)/Prince-Mateen-010224-2-24617fbd87d846289477dca0f8d66870.jpg)








.png)


នៅលើគណនីហ្វេកប៊ុករបស់សម្តេចបានលើកឡើងថា៖”កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែលខ្ញុំបានប្រើប្រាស់អស់រយះ៣៤ឆ្នាំមកហើយ(1990.2024)។ ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុនខ្ញុំមិនដែលឈឺក្បាលឬឈឺភ្នែក នោះឡើយខុសពីកែវភ្នែកដែលខ្ញុំប្រើ ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ដែលតែងតែ ធ្វើឱ្យខ្ញុំឈឺភ្នែកនិងឈឺក្បាល។ កាលពីឆ្នាំ២០១៧រដ្ឋាភិបាលជប៉ុនជួយ ផលិតជាជំនួយចំនួន៥គ្រាប់លើកនេះ ភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀតដែលអាចប្រើបានរយះពេល ១០ឆ្នាំទៀតគឺ១ឆ្នាំប្រើមួយគ្រាប់។ នេះជាលទ្ធផលនៃប្រទេសដែលមាន សង្រ្គាមដូចនេះហើយបានជាខ្ញុំដឹកនាំ ស្វែងរកសន្តិភាពនិងរក្សាសន្តិភាព។ សូមអរគុណរដ្ឋាភិបាលជប៉ុននិងគ្រូ ពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែក ខ្ញុំរយះពេល៣៤ឆ្នាំកន្លងមក”។






ជុំវិញបញ្ហានេះ ក្រុមហ៊ុន CambodiaTienit International Trading បានកំពុងនឹងពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកដំណោះស្រាយល្អមួយសម្រាប់ភាគីទាំងពីរ ទាំងអ្នកទិញ និងបងប្អូនប្រជាកសិករ។


.webp)


