នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុនសែន ដែលប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរការទៅកាន់ប្រទេសជប៉ុន ដើម្បីទៅទទួលយកកែវកែវភ្នែកសប្បនិមិត្តចំនួន៥ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន។
នៅលើគណនីហ្វេកប៊ុករបស់សម្តេចបានលើកឡើងថា៖”កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែលខ្ញុំបានប្រើប្រាស់អស់រយះ៣៤ឆ្នាំមកហើយ(1990.2024)។ ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុនខ្ញុំមិនដែលឈឺក្បាលឬឈឺភ្នែក នោះឡើយខុសពីកែវភ្នែកដែលខ្ញុំប្រើ ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ដែលតែងតែ ធ្វើឱ្យខ្ញុំឈឺភ្នែកនិងឈឺក្បាល។ កាលពីឆ្នាំ២០១៧រដ្ឋាភិបាលជប៉ុនជួយ ផលិតជាជំនួយចំនួន៥គ្រាប់លើកនេះ ភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀតដែលអាចប្រើបានរយះពេល ១០ឆ្នាំទៀតគឺ១ឆ្នាំប្រើមួយគ្រាប់។ នេះជាលទ្ធផលនៃប្រទេសដែលមាន សង្រ្គាមដូចនេះហើយបានជាខ្ញុំដឹកនាំ ស្វែងរកសន្តិភាពនិងរក្សាសន្តិភាព។ សូមអរគុណរដ្ឋាភិបាលជប៉ុននិងគ្រូ ពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែក ខ្ញុំរយះពេល៣៤ឆ្នាំកន្លងមក”។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានពិការភ្នែកខាងឆ្វេង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥៕










