បន្ទាប់ពីជំទាវ ចន ច័ន្ទលក្ខណា ចេញមុខរិះគន់អ្នកលក់អនឡាញម្នាក់សុខៗស្រាប់តែប្រកាសថាជាអ្នកស្នងរូបព្រះនាងឥន្រ្ទទេវីបានជួយជាតិនិងបានស្នើឱ្យក្រសួងវប្បធម៌ និងក្រសួងធម្មការពិនិត្យទៅលើរឿងនេះបានអូសបន្លាយជាបន្តទៀត។ ការចេញមុខរបស់អតីតតារាសម្តែងរូបនេះបានធ្វើឱ្យអ្នកតាំងខ្លួនស្នងរូបជាព្រះឥន្រ្តីទេវីថាជំទាវ ចន ច័ន្ទលក្ខណា មានចិត្តច្រណែនខ្លួន ខណៈគេមិនទាន់ឃើញមានចំណាត់ការណាមួយទៅលើស្រ្តីលក់អនឡាញរូបនោះឡើយ។
នៅយប់ថ្ងៃទី៨ មករា ឆ្នាំ២០២៤ ប្រធានសមាគមសិល្បករខ្មែរ ជំទាវ ចន ច័ន្ទលក្ខណា បាន Live និយាយរឿងរ៉ាវពីអ្នកលក់អនឡាញម្នាក់ដែលមានគណនីឈ្មោះ«កំពូលម៉ូត» ដែលបានតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្រ្ទទេវី បានបោះសម្តីឱ្យខ្លួនថាមានចិត្តច្រណែនទើបបានជាខ្លួនចេញមកឈឺឆ្អាលបែបនេះ។ ជំទាវ ចន ច័ន្ទលក្ខណា បាននិយាយថាសុខៗជាអ្នកបង្ហោះខ្លួនឯងគេឃើញទើសគេរិះគន់ជារឿងរបស់គេមិនចាំបាច់មានសំណួរចម្លើយទេ។
ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងទៀតថា អ្នកតាំងខ្លួនស្នងរូបព្រះនាងឥន្រ្ទទេវីឈប់បានឈប់ទៅកុំឱ្យខូចដល់បារមីគេផ្សេងៗ រូបដែលស្នងបារមីផ្សេងៗបាត់បង់ប្រជាប្រិយភាពដោយសារតែបុគ្គលម្នាក់ធ្វើឱ្យប្រជាពលរដ្ឋលែងមានជំនឿទៅលើអ្នកដែលមានបារមីផ្សេងៗចូលសន្ធិត។ អ្នកនាងបន្តថា ខ្លួនជាមនុស្សដែលជឿផ្លូវក្នុង ជាអ្នកគោរព ប្រតិបត្តិមិនថាផ្លូវក្នុងឬផ្លូវក្រៅ អ្នករបាំបុរាណ អ្នកសិល្បៈទាំងទម្រង់បុរាណ និងសម័យគ្មានអ្នកណាមួយដែលមិនមានបារមីគ្រូបាព្យាកាន់នោះទេគឺសុទ្ធតែមានទាំងអស់ស្នើនឹងអ្នកសិល្បៈមានជំនឿ។ អ្នកស្នងរូបបារមីផ្សេងៗខ្លួនជឿទាំងអស់ពីព្រោះគេមិនរលែមដូចអ្នកកំពុងតាំងខ្លួនស្នងរូបជាព្រះនាងឥន្រ្ទទេវីទេ គ្រូណាចូលឱ្យត្រឹមត្រូវ អ្នកស្នងរូបណាចូលបែបរូបភាពថ្លៃថ្នូរខ្លួនគោរពអ្នកនោះ ហើយកុំនិយាយពាក្យថាខ្លួនឯងមិនតាំងខ្លួនជាគ្រូ មិនមែនជាគ្រូទាយ មិនមែនជាគ្រូមន្តអាគមអូមអាម មិនមែនជាគ្រូស្នេហ៍ ប៉ុន្តែទង្វើដែលធ្វើទៅលើមនុស្សចាស់ៗគឺបានស្តែងចេញហើយ។.png)
ជាមួយគ្នានេះដែរ ជំទាវ ចន ច័ន្ទលក្ខណា ក៏បានលើកឡើងដែរថា ខ្លួនអត់រិះគន់រឿងអ្នកស្នងរូប ឬ បារមីព្រះនាងសណ្ឋិតទេ បើសណ្ឋិតហើយក៏សណ្ខិតចុះ តែកុំតាំងខ្លួនមកជួយសង្គមជាតិ និង តាំងខ្លួនជាអ្នកបង្កើតក្បាច់របាំខ្មែរ ព្រោះទង្វើបែបនេះកំពុងមើលងាយវប្បធម៌ដ៏ផូរផង់របស់ដូនតាខ្មែរ ។ កុំតាំងខ្លួនឈាមខ្មែរទាំងដែលខ្លួនបំផ្លាញព្រះកិត្តិនាមព្រះមហាវីរក្សត្រខ្មែរ៕










