ប្រមាណជា៣ខែមុនអ្នកគាំទ្រវិស័យបវរកញ្ញាបានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាពិធីការិនីប្រចាំទូរទស្សន៍បាយ័នកញ្ញា ណា សាឌី ដែលជាកូនខ្មែរកាត់ថៃត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមមកុដក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia 2024 ។ ទោះជាយ៉ាងណា ក្តីរំពឹងរបស់ហ្វេនៗត្រូវខកចិត្តហើយព្រោះស្រីស្អាតរូបនេះសម្រេចចិត្តដកខ្លួនមិនចូលរួមប្រកួតវិញដោយសារតែហេតុផលជាប់កុងត្រានៅកន្លែងការងារ ខណៈរូបនាងលើកឡើងថាក្នុងមួយជីវិតនេះសូមមានឈ្មោះជា «ពិធីការិនី»តែមួយគត់បានហើយ។May be an image of 1 person

កាលពីដើមខែមករា កញ្ញា ណា សាឌី បានសរសេរនៅលើបណ្តាញសង្គម Instagram ដោយអារម្មណ៍សោកស្តាយព្រោះធ្លាប់ធ្វើឱ្យហ្វេនៗសប្បាយចិត្តថានឹងចូលរួមប្រកួតបវរកញ្ញា ខណៈរូបនាងមានទាំងព្រម ទាំងសម្រស់ ចំណេះដឹង ព្រមទាំងភាសាប៉ុន្តែហ្វេនៗត្រូវខកចិត្តវិញដោយសារតែពិធីការិនីរូបនេះសម្រេចចិត្តបោះបង់ហើយ។May be an image of 3 people and wedding

ណា សាឌី បានរៀបរាប់ថា « កាលពី៣ខែមុន សាឌី បានប្រកាសថានឹងចូលរួមកម្មវិធីប្រកួតមួយ(MGC) ហើយខ្ញុំបានត្រៀមគ្រប់យ៉ាងសំរាប់ដំណើរថ្មីមួយនេះ រួចជាស្រេច ក៏ប៉ុន្តែ….. សាឌី មានការងារជាច្រើន ដែលត្រូវបំពេញហើយ សាឌី ក៏មានកុងត្រាការងារជាយូរឆ្នាំដែលខ្ញុំមិនអាចចូលរួម កម្មវិធីមួយនេះបាន… ខ្ញុំអាចចេញមុខក្នុងកម្មវិធីទូរទស្សន៍ បានតែមួយគត់គឺជាស្ថានីយដែលខ្ញុំកំពុងឈរជើងរាល់ថ្ងៃនេះ»។
កញ្ញាបានបន្តទៀតថា «នេះជាមូលហេតុពិតប្រាកដ និងច្បាស់លាស់បំផុត សង្ឃឹមថា ខ្ញុំមានឱកាសក្លាយជា ពិធីការិនីក្នុងកម្មវិធីប្រកួតផ្សេងៗ ជំនួសឱ្យការចូលរួមប្រកួតផ្ទាល់ សាឌីរីករាយស្វាគមន៍ក្នុងការសហការ និងរួមការងារជាមួយបងៗ»។May be an image of 1 person

ពិធីការិនីដែលបំរើការងារនៅស្ថានីយទូរទស្សន៍បាយ័នក្នុងឆ្នាំ២០១៧ រូបនេះបានសង្កត់ធ្ងន់ថា «សាឌី សូមមានឈ្មោះតែមួយគត់ក្នុងមួយជីវិតនេះគឺជា “ពិធីការិនី”ដែលគ្រប់គ្នាស្រលាញ់ និង គាំទ្រសូមបន្តគាំទ្រសាទីផងណា ព្រោះឆ្នាំថ្មីនេះនាងខ្ញុំមានអ្វីថ្មី និង ប្លែក ដើម្បីបង្ហាញអ្នកទាំងអស់នេះ…..សូមទោស និង អរគុណ»។May be an image of 1 person and prairie gentian

គួរបញ្ជាក់ថា ណា សាឌី ជាកូនកាត់ខ្មែរនិងថៃដោយមានសញ្ជាតិទាំងពីរពេញសិទ្ធិដែលនាងទទួលបានសញ្ជតិថៃកាលពីខែសីហា កន្លងមកនេះ។ ណា សាឌី ជាអតីតបេក្ខភាព Freshie Boy and Girl 2015មួយរូប៕