Home Blog Page 1342

ជំងឺមហារីកធំៗទាំង៥ ដែលមានអត្រាមរណភាពខ្ពស់បំផុតលើពិភពលោក

0

ជំងឺមហារីក គឺជាជំងឺមួយដែលកើតឡើងនៅពេលកោសិកាសាហាវរីកលូតលាស់ខុសធម្មតានៅក្នុងរាងកាយ។ បច្ចុប្បន្នជំងឺនេះ នៅតែជាប្រធានបទដ៏ក្ដៅគគុកមិនថា នៅក្នុងប្រទេសកម្ពុជា ឬនៅទូទាំងពិភពលោកឡើយ ព្រោះជំងឺមហារីកបានបង្កឱ្យមានមនុស្សស្លាប់រាប់លាននាក់ជារៀងរាល់ឆ្នាំ។ ដូច្នេះហើយ តើអ្នកដឹងទេថា ជំងឺមហារីកណាខ្លះ ដែលមានអត្រាមរណភាពខ្ពស់បំផុតលើពិភពលោក?Chemo Creates Leaky Blood Vessels Helping Cancer Cells To Spread |  Technology Networks

យោងតាមការស្ទង់មតិលើអ៊ីនធឺណិតដោយសេវាពិនិត្យ Hancut Health One-Line Review បានឱ្យដឹងថា ជំងឺមហារីកដែលគ្រោះថ្នាក់បំផុត ក៏ដូចជាប្រឈមនឹងហានិភ័យនៃការស្លាប់ខ្ពស់បំផុតនោះគឺ ជំងឺមហារីកសួត មហារីកថ្លើម មហារីកពោះវៀនធំ មហារីកលំពែង និងមហារីកក្រពះ ដោយមានអត្រាមរណភាព ៦៣% ប្រមាណ ៣៧២.៩៣៩នាក់។Minimally Invasive Surgery And Breast Cancerបើប្រៀបធៀបមហារីកធំៗទាំងប្រាំ មហារីកខ្ពស់បំផុតក្នុងចំណោមបុរស និងស្ត្រីនោះគឺមហារីកសួត (១៨,៥៨៤ នាក់) ស្មើនឹង ២២.៤% នៃចំនួនសរុប។ បន្ទាប់មក អត្រាខ្ពស់ទីពីគឺ មហារីកថ្លើម (១០.២១២ នាក់) ១២.០%, មហារីកពោះវៀនធំ (៩.១៦៤ នាក់) ១១.០%, មហារីកលំពែង (៧.៣២៥ នាក់) ៨.៨% និងមហារីកក្រពះ (៧.១៤៧ នាក់) ៨.៦% ។Miracle pill can keep lung cancer at bay: Report, Health News, ET  HealthWorld

ក្នុងចំណោមទាំងនេះ អ្វីដែលគួរឱ្យកត់សម្គាល់ គឺនិន្នាការនៃអត្រាស្លាប់ដោយមហារីកលំពែង។ ដើមឡើយ ចំនួនអ្នកស្លាប់ដោយសារជំងឺមហារីកក្រពះ គឺខ្ពស់ជាងមហារីកលំពែង ប៉ុន្តែបច្ចុប្បន្នជំងឺមហារីកលំពែងកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះមហារីកលំពែងនឹងក្លាយទៅជាមហារីកដែលគំរាមកំហែងបំផុតទីពីរសម្រាប់មនុស្សជាតិបន្ទាប់ពីជំងឺមហារីកសួតនៅឆ្នាំ ២០៣០។An mRNA vaccine to treat pancreatic cancer | National Institutes of Health  (NIH)

មូលហេតុដែលមហារីកលំពែងគួរឱ្យខ្លាចគឺដោយសារតែវាជាសរីរាង្គលាក់កំបាំង មិនសូវមានរោគសញ្ញាជាក់លាក់នោះទេ ហើយត្រូវបានរកឃើញយឺតជាងមហារីកដទៃទៀត។ សូម្បីតែនៅពេលដែលវាត្រូវបានរកឃើញក៏ដោយ វាច្រើនតែវិវត្តន៍ទៅមុខរួចទៅហើយ ដូច្នោះហើយ ការព្យាករណ៍គឺអាក្រក់បំផុត ជាមួយនឹងអត្រារស់រានមានជីវិតគឺទាបបំផុត។
Nature Cancer
ទោះជាយ៉ាងណាក៏ដោយ ការតាមរកមហារីកលំពែងដែលកំពុងគំរាមកំហែងដល់អាយុជីវិតដោយស្ងាត់ៗហាក់ដូចជាមិនធម្មតាទេ។ ហេតុនេះហើយ អង្គការសុខភាពពិភពលោកសង្ឃឹមថា តាមរយៈការត្រួតពិនិត្យជំងឺមហារីកជាទៀងទាត់ ក៏ដូចជារបៀបរស់នៅដែលមានសុខភាពល្អ អ្នកអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកទាំងអស់ផងដែរ៕

គូស្វាមី-ភរិយាជនជាតិអូស្រ្តាលីមួយគូជាប់ចិត្តស្រុកខ្មែរខ្លាំងបំណងមកលេង៣ថ្ងៃតែជ្រុលដល់២សប្តាហ៍

0

ថ្មីៗនេះនៅលើបណ្តាញសង្គមកំពុងមានការចាប់អារម្មណ៍ទៅលើគូស្វាមីភរិយាមួយគូជាជនជាតិអូស្រ្តាលីបានមកកម្សាន្តនៅប្រទេសកម្ពុជាដោយបង្ហាញពីភាពរុសរាយរបស់ប្រជាជន ទំនិញប្រ៊េនៗមានតម្លៃធូរថ្លៃជាងប្រទេសជិតខាង។ នេះក៏ជាហេតុផលជំរុញឱ្យប្តីប្រពន្ធមួយគូនេះនៅបន្តដើរកម្សាន្តច្រើនថ្ងៃ ទាំងគោលបំណងអ្នកទាំងពីរមកលេងប្រទេសកម្ពុជាតែ៣ថ្ងៃប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQS3UjWNNMkicGkzgLhXkWuVa3cIZmUJIGKE_fFIpTBDguXMRDuZhkJC-wtmyecbh040vwy5LUTba8VXpUw8UgBp2rUSHf5apO2CTB1WX6u4fTuM8McYSOv7zWDl5eqTUab7_cb8z3HvzvecsyULtEN1qSjEXRs4EyyAJc7pYqI8ATJOKCsjfEkuxMi-U/s2048/image_2023-11-29_11-33-37.png

តាមការចែករំលែករបស់ផេកមួយឈ្មោះថា «Re-IDEA » បានរៀបរាប់ថា មើលប្តីប្រពន្ធមួយគូជនជាតិអូស្រ្តាលីដើរលេងនៅស្រុកខ្មែរតែបីថ្ងៃ តែជ្រុលដល់ពីរសប្តាហ៍ ដែលវីដេអូ ពួកគាត់ដើរចូលផ្សារអ៊ីអន១និង២ គ្រាន់តែងាកកាមេរ៉ាទៅណា ប្រជាពលរដ្ឋខ្មែរសើចដាក់គាត់ជានិច្ច បុគ្គលិកហាងទោះមិនទិញដើរកាត់ពីមុខក៏ញញឹមដែរ ហើយលឺតែពាក្យ Welcome to Cambodia ពីប្រជាពលរដ្ឋខ្មែរ និង ជួបក្មេងៗសិស្សសាលានិយាយ Hello ទៅកាន់ពួកគាត់រហូត សួរពួកគាត់មកពីណា ហើយតែងតែចប់ដោយពាក្យ Thanks for visiting Cambodia និងពាក្យ Welcome ជានិច្ច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4CXrq8UPJ2fSBy4vP4kZv1_NX_tDMccxjhmFuWNpjXYilpaeOkYAxZZk4K4gJ5zL30kI7BrXC17LnLjPDGmRJXOKzH3KAUvd62JWMI7BpD4ovRKSwXcmQI27rwxcbTVDTFSkqwu0hF8AeDLtXgcwTKpfZ1Xbg4tgkpph5VwmHjo6UMfk1HDq15ntSDWU/s1800/image_2023-11-29_11-34-07.png

ផេកដដែល បានឱ្យដឹងទៀតថា « ហេតុផលនេះហើយដែលពួកគាត់ដើរលេងស្រុកខ្មែរហួសច្រើនថ្ងៃ ។ គាត់ថាមិនដែលមានស្រុកណាមានបុគ្គលិកនៅផ្សារទំនើប Luxury ចេះញញឹមដាក់ និង និយាយលេងជាមួយពួកគាត់នោះទេ មានតែស្រុកខ្មែរនេះឯងដោយគាត់ថា ប្រទេសណាក៏ដោយនៅតាមផ្សារទំនើបប្រភេទ Luxury បែបនេះគឺ គេមិននិយាយរកមុន ឬ ញញឹមដាក់នោះទេ ។ បន្ទាប់មក ពួកគាត់ក៏ទិញអីវ៉ាន់ប្រេនៗ ដោយគាត់ថា អ៊ីវ៉ាន់ប្រេនៗម៉ាកល្បីៗដូច Puma Nike Adidas…និង មុខម្ហូបនៅតាមហាងល្បីៗនៅជុំវិញពិភពលោកនៅស្រុកខ្មែរដូចជា Starbucks, KFC, Texas, Burger King …មានតម្លៃថោកជាងនៅថៃ និង អូស្រ្ដាលី។
ប្រភពដដែលបានបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះនិយាយថានៅស្រុកផ្សេងៗដោយមានថៃដែរពួកគាត់ថាចូលផ្សារទំនើប Luxury គេ ដើរមើលអីវ៉ាន់គេមិនសួរនាំនោះទេ លុះតែគាត់សួររកមុន បាននិយាយរកគាត់ ហើយមិនចេះញញឹមនោះទេតែនៅស្រុកខ្មែរ ដើរកាត់ញញឹមដាក់មុនសួរមួយម៉ាត់តែបកស្រាយអំពីអីវ៉ាន់អស់រលីញម៉ង។ ពួកគាត់បាន Recommend អ្នកចង់shoppingនៅហាងល្បីៗ សាកមកស្រុកខ្មែរម្តងទាំងតម្លៃថោក និង សេវាកម្មល្អ»។

នេះមិនមែនជាលើកទី១នោះទេដែលជនបរទេសកោតសរសើរពីប្រទេសកម្ពុជានិងជាប់ចិត្តពីភាពរុសរាយរបស់ប្រជាជននៅពេលបានមកដើរកម្សាន្តផ្ទាល់ តែងតែលើកសរសើរជាពិសេសក៏បានជួយបន្តផ្សព្វផ្សាយជំរុញឱ្យទេសចរដទៃទៀតមកកម្សាន្តនៅប្រទេសកម្ពុជាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5rvJl1_C9Cf1EBAYPPJDCjqxjmD4YnqQR_zqE38Cs8tPgAjvhEyK6gDrjcssfKaYdwHogjiYd-MuNMXrM7k9gYhehT7IeCT3wfAOaYjND7dSZE-qcVQh3k05gEDFH2XXjmjf2oWl-ewFOP1J5s6JzbSuuLkA3o-2AXQ2c19S1Jk9UiBmEkkbE5AYkQHE/s1920/image_2023-11-29_11-36-26.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB3bl66HpRRT1FeKYQlPFBtK_zmzAT9KKi2konk9M0CdkkP9eV_0m2bIchjjQtjjbiX_iSulklOwJfBeTQgNKlphghWgswAkm9eKDEeM7uGMXcC1h7jJYYeGKpblT87b4vOb1Svx7GwRdHDsdhUZDn4b7EV6kenQy_uOC-Za-I53vj2bzDvhgXM0yD-kY/s1920/image_2023-11-29_11-36-42.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6hU6TrLkjt7jpLw9fw9ncLNrhC8rI3eNTYaHe9jIrzJozcdRQ4N4NhTKwsBhwcUHb-iA3INZDn5uGeHsiE-IHTkBGXCxD0BXuk7qjrEVs2VVEcIuIxcQWKIHjsDYZWbaOiu6M1a1RVtzKddIED7hEpu4eaObUGTdwIID7fzoD621viuW1xATsRmsEEpA/s1920/image_2023-11-29_11-36-55.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUVfh0opDPbyNE3CipNT9-H1V3_2Ds-1gBIhJEiFOfXKdEtENOcKMkoAEIr3OUpvam_N85GYuNid64tbt5DW83SoEtUwoHCUAwCSkY6mA4QgHV1tLUgu-nFqhmD4CHaNRKyElSosR0D6u7jPi-vZTQLWMtHLIvpRNivXr5DZy2Oqod4Mm4EGsYBwDTrBI/s1436/image_2023-11-29_11-38-58%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivSFqGZ5TP09qMIlAjJjtzGR_p9q14MVutH-thG_l6sHqrUfXDq3KfW0EBt2xqpTKLqZXek63PAWULAUXj1lVxn_yWJ_SJv2-xrTuaQ_y_ILp7-Yvneg2pN987jq7sCdkfV5Ah31YAZHQnX1SfZ7ycBNzQVqJok7sfn5OQxTxnLSBds11IcU2pRj81wGY/s1080/image_2023-11-29_11-38-58.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibZmTSiU4sOZLtlRSf-TM_emrsF8zJGHvHhIZ6Kg8NR-6NZqj-Mlt6aGA-xN3m3N9IQtHzaC-EQHP_9IPOuBL3CU6tTyMnQ3_cH66LEo979RMLVL420csBn_ocdY5-fCxN8EiOC-X0cufFQMt_vuekE7e9H1wdAWs1isjDevr8EX1shY63MTi9P-B-iOw/s960/image_2023-11-29_11-38-59.png

ទីក្រុងប៉ាតាយ៉ាប្រទេសថៃត្រូវបានចាត់ថ្នាក់ជាគោលដៅទេសចរណ៍ដែលគ្មានសុវត្ថិភាពទី១ លើពិភពលោក

0

បរទេស៖ អ្នកធ្វើដំណើរភាគច្រើន បាននិយាយថា ទីក្រុងប៉ាតាយ៉ាប្រទេសថៃ គឺជាតំបន់ទេសចរណ៍ដែលគ្មានសុវត្ថិភាពសម្រាប់ស្ត្រី។

យោងតាមគេហទំព័រអន្តរជាតិ INSIDER បានរាយការណ៍ថា អ្នកធ្វើដំណើរជុំវិញពិភពលោកវ័យក្មេងម្នាក់ ដែលជាជនជាតិអាមេរិកបានដាក់ឈ្មោះទីក្រុងប៉ាតាយ៉ាថាជាគោលដៅទេសចរណ៍គ្មានសុវត្ថិភាពលេខ១ រួមជាមួយនឹងចំណាត់ថ្នាក់នៃតំបន់ទេសចរណ៍ដែលមិនមានសុវត្ថិភាពកំពូលទាំង ៥ លើពិភពលោក។ Chloe Jade ដែលជាអ្នកមានឥទ្ធិពលជនជាតិអាមេរិកម្នាក់បានចងក្រងឯកសារធ្វើដំណើរជុំវិញពិភពលោករបស់នាងនៅលើ Instagram ដោយនាងតែងតែចែករំលែកបទពិសោធនៃការដើរម្នាក់ឯង ឬដើរទោល។Chloe Jadeនៅលើ Instagram របស់Chloe មានអ្នកគាំទ្រជាង ១៥០,០០០នាក់ ហើយបច្ចុប្បន្ននាងបានទៅលេងប្រទេសជាង ៨០ ដោយការធ្វើដំណើរម្នាក់ឯង ដើម្បីជួបមនុស្ស និងទទួលបទពិសោធន៍ពីវប្បធម៌ថ្មីៗ។ ក្នុងនោះ Chloe Jade បាននិយាយថា នាងចូលចិត្តដើរផ្សងព្រេងម្នាក់ឯងខ្លាំងណាស់ ហើយកន្លែងដែលនាងគិតថា គ្មានសុវត្ថិភាពបំផុតសម្រាប់ស្ត្រីក្នុងការដើរម្នាក់ឯងនោះគឺទីក្រុងប៉ាតាយ៉ាប្រទេសថៃ ដែលជាគោលដៅទេសចរណ៍លេខ ១ ធ្វើឱ្យនាងមិនមានសុវត្ថិភាពក្នុងការដើរម្នាក់ឯង ព្រោះតំបន់នោះគឺជាកន្លែងនៃការរួមភេទរបស់ប្រទេសថៃ ដូច្នេះបុរសដែលទៅទីក្រុងប៉ាតាយ៉ា ភាគច្រើនគឺមានគោលដៅតែមួយប៉ុណ្ណោះ។Resistance to longer opening hours

Chloe Jade បានបន្តទៀតថា ចំណាត់ថ្នាក់លេខ ២ គឺទីក្រុង Belgrade ប្រទេសស៊ែប៊ី ព្រោះនៅតំបន់នោះ មនុស្សជាច្រើនបានងាកមើលនាងក្នុងផ្លូវអវិជ្ជមាន ដែលជាហេតុធ្វើឱ្យនាងមានអារម្មណ៍ថាមិនមានសុវត្ថិភាព។ ចំណែកចំណាត់ថ្នាក់លេខ ៣ វិញគឺទីក្រុងប៉ារីសប្រទេសបារាំង ដោយ Chloe បាននិយាយថាពេលនាងទៅប៉ារីស នាងមានបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចជាមួយបុរសម្នាក់ គាត់បង្ខំនាងឱ្យផឹកជាមួយគាត់ រហូតដល់នាងមានអារម្មណ៍ថាឈឺ រហូតមកដល់សព្វថ្ងៃនេះ នាងនៅតែគិតថាដូចជាត្រូវបានគេបំពុល ដូច្នេះហើយនាងបានដាស់តឿនស្ត្រីដែលធ្វើដំណើរតែម្នាក់ឯងឱ្យមានការប្រុងប្រយ័ត្ន ។Thai Tourism Authority: Reinvention of Pattaya Successful, now a world  class family destination - The Pattaya News

រីឯចំណាត់ថ្នាក់លេខ ៤ គឺ Marrakech ប្រទេសម៉ារ៉ុក ព្រោះនៅក្នុងប្រទេសនោះមានប្លង់ទីក្រុងបង្កើតផ្លូវតូចៗធ្វើឱ្យវាគួរឱ្យខ្លាចក្នុងការដើរម្នាក់ឯង ហើយបុរសជាច្រើនមានចរិតឆេវឆាវខ្លាំងណាស់។ ចំពោះចំណាត់ថ្នាក់លេខ ៥ ដែលជាចំណាត់ថ្នាក់ចុងក្រោយវិញគឺ Kingston ប្រទេស Jamaica ដោយ Chloe បាននិយាយថា នៅពេលដែលនាងទៅដល់ប្រទេសនោះ អ្នកស្រុកដែលនាងបានជួប តែងតែរំលឹកអំពីកន្លែងដែលអ្នកមិនគួរទៅ។ ក្រោយមក នាងក៏ត្រូវជួបនឹងឧប្បត្តិហេតុមួយដែលធ្វើឱ្យខ្លួននាងមានអារម្មណ៍ថាគ្មានសុវត្ថិភាព ដូច្នេះស្ត្រីដេលមានបំណងដើរម្នាក់ឯងត្រូវប្រុងប្រយ័ត្នបន្ថែមទៀតពេលនៅទីសាធារណៈ៕Marrakech | musement

វៀតណាមនឹងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌា

0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមនឹងលើកឡើងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌា ខណៈប្រទេសនានានៅទូទាំងពិភពលោកទទួលស្គាល់ថា ភ្ញៀវទេសចរឥណ្ឌាគឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងការធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ។Indian tourists eyeing Vietnam | Travel | Vietnam+ (VietnamPlus)

ក្រោយពីប្រទេសស្រីលង្ការ និងថៃបានប្រកាសលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌា ប្រទេសវៀតណាមក៏មានគម្រោងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌាដូចគ្នាដែរ ។ លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍លើកឡើងថា វៀតណាមបានអនុញ្ញាតឱ្យជនជាតិឥណ្ឌា និងចិនចូលមកកាន់ប្រទេសវៀតណាម ដោយមិនចាំបាច់ប្រើប្រាស់ទិដ្ឋាការសម្រាប់ការធ្វើដំណើររយៈពេលខ្លីៗ ។

ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសវៀតណាមទទួលបានភ្ញៀវទេសចរជិតស្មើ១០លាននាក់ ដែលបានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។ តួលេខនេះខ្ពស់ជាងតួលេខដែលវៀតណាមរំពឹងទុកទៅទៀតថា វៀតណាមនឹងទទួលបានភ្ញៀវទេសចរបរទេសស្មើនឹង១០លាននាក់សម្រាប់រយៈពេលពេញ១ឆ្នាំ ។Indian tourists interests in Vietnam - Vietnam Insider

ទោះយ៉ាងណា នាពេលថ្មីៗនេះ ប្រទេសស្រីលង្ការ និងថៃបានប្រកាសលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌា ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងប្រទេសរបស់ពួកគេ ។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថៃបានលុបចោលការស្នើសុំទិដ្ឋាការសម្រាប់ភ្ញៀវទេសចរឥណ្ឌា ព្រោះថៃរំពឹងថា នឹងធ្វើឱ្យភ្ញៀវទេសចរឥណ្ឌាអាចស្នាក់នៅថៃ រហូតដល់៣០ថ្ងៃ ហើយថៃនឹងអនុវត្តវិធានការលើកលែងទិដ្ឋាការនេះ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។ រីឯរដ្ឋាភិបាលថៃលើកឡើងថា ថៃនឹងពង្រីកវិធានការនេះបន្តទៀត ប្រសិនបើការធ្វើដំណើរកម្សាន្តរបស់ឥណ្ឌាកើនឡើង ។

ចំណែកប្រទេសស្រីលង្ការបានប្រកាសលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរមកពី៧ប្រទេស ដូចជា ៖ ឥណ្ឌា, ចិន និងរុស្ស៊ី ជាដើម ។ វាជាផ្នែកមួយក្នុងអំឡុងពេលសាកល្បងវិធានការនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ៕Vietnam sees 51% monthly increase in Indian travellers

ជាប់បាក់ឌុប ចង់រៀន IT ហាមដាច់ខាត មើលរំលងសកលវិទ្យាល័យមួយនេះ

0

សម្រាប់សិស្សានុសិស្សដែល ដែលទើបជាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២៣ ហើយមានបំណងចង់សិក្សា ព័ត៌មានវិទ្យា ឬ IT នោះ ក៏ប៉ុន្តែមិនដឹងត្រូវជ្រើសរើសសាលាណារៀនមួយណានោះ ថ្ងៃនេះសារព័ត៌មាន KBN សូមណែនាំសកលវិទ្យាល័យមួយដែលមានភាពល្បីខ្លាំងនៅក្នុងផ្នែក IT។អាហារូបករណ៍១០០% នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល នឹងផ្ដល់ជូន១០០កន្លែង - CNC  Newsបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ហៅកាត់ (CADT) ឬក៏គេស្គាល់ពីមុនថា វិទ្យាស្ថានជាតិ (NIPTICT) គឺជាសកលវិទ្យាល័យមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល គឺជាគ្រឹះស្ថានសិក្សាសាធារណៈដែល មានគោលដៅធ្វើការអប់រំតាមរយៈការផ្តល់ ឱ្យនូវកម្មវិធិសិក្សាដ៍ល្អបំផុតដើម្បីជាជំនួយដល់ ធនធានឌីជីថល សម្រាប់ការអភិវឌ្បន៍សេដ្ធកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។Cambodia: CADT - Innovation Center - YouTubeក្នុងនោះសាលានេះ ក៍បានផ្តោតសំខាន់លើការពង្រឹងនូវជំនាញបច្ចេកទេស (Technical Skill), ជំនាញទន់ (Soft Skill), សហគ្រិនភាព (Entrepreneurship) និងភាពជាអ្នកដឹកនាំ (Leadership) ដើម្បីជំរុញ ឲ្យនិស្សិតរបស់យើងទទួលបាននូវចំណេះដឹង និងជំនាញ យ៉ាងពិតប្រាកដ ក្លាយខ្លួនជា អ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថល។Cambodia Academy of Digital Technology - Salaជារៀងរាល់ឆ្នាំ ដើម្បីបានចូលសិក្សានៅសាលានេះ និស្សិតតម្រូវឱ្យប្រឡងចូល និងមួយវិញទៀត ប្រឡងយកអាហារូបករណ៍ ១០០% ពីសាលា ឬក្រុមហ៊ុនជាដៃគូរ។

ក្រៅពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និស្សិតក៏អាចទៅសិក្សានៅសកលមួយចំនួនទៀតផងដែរ ដែលមានភាពល្បីខាង IT ដែលរួមមាន៖

  • សកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP
  • វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ KIT
  • វិទ្យាស្ថាន SETEC

 

ប្រទេសឥណ្ឌាបានជួយសង្គ្រោះកម្មករចំនួន ៤១ នាក់ដែលជាប់ក្នុងរូងក្រោមដីរយៈពេល ១៧ថ្ងៃ

0

បរទេស៖ កម្មករទាំង ៤១ នាក់ត្រូវបានកងកម្លាំងជួយសង្គ្រោះពីផ្លូវរូងក្រោមដីក្នុងប្រទេសឥណ្ឌាដោយជោគជ័យ បន្ទាប់ពីជាប់គាំងអស់រយៈពេល ១៧ ថ្ងៃក្នុងរដ្ឋ Uttarakhand ។All 41 Workers Trapped in Indian Tunnel Rescued After 17 Daysយោងតាមគេហទំព័រ Aljazeera ដែលបានចុះផ្សាយកាលពីថ្ងៃទី២៨ ខែវិច្ឆិកាថា កម្មករចំនួន ៤១ នាក់ត្រូវបានកងកម្លាំងជួយសង្គ្រោះដោយជោគជ័យនៅម៉ោង ៧:០៥ នាទី ហើយរថយន្តសង្គ្រោះបានដឹកពួកគេទៅកាន់មន្ទីរពេទ្យដែលមានចម្ងាយ ៣០ គីឡូម៉ែត្រពីកន្លែងកើតហេតុដើម្បីព្យាបាល បន្ទាប់ពីជាប់គាំងអស់រយៈពេល ១៧ ថ្ងៃ។ ក្នុងរយៈពេល ១៧ ថ្ងៃកន្លងមកនេះ មន្ត្រីឥណ្ឌា បានដាក់ពង្រាយផែនការជាច្រើនក្នុងការជួយសង្គ្រោះជនរងគ្រោះ ប៉ុន្តែបានជួបប្រទះការលំបាកជាច្រើនដោយសារតែស្ថានភាពដី និងអាកាសធាតុ។ ហេតុនេះហើយ ទើបក្រុមអ្នកជួយសង្គ្រោះបានជីក និងដំឡើងបំពង់តូចចំនួនពីរ ដើម្បីផ្តល់អុកស៊ីសែន ទឹក និងអាហារដល់ក្រុមកម្មករ។All 41 workers rescued from collapsed tunnel in India after 17-day ordeal -  East Idaho News

គួររំលឹកដែរថា កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅនេះ កម្មករចំនួន ៤១ នាក់បានជាប់នៅក្រោយផ្លូវរូងក្រោមដី ដោយសារការបាក់រលំថ្មជាច្រើននៅពេលកំពុងសាងសង់នៅភ្នំហិមាល័យ ខណៈដែលតំបន់នេះតែងជួបប្រទះនឹងការបាក់ដី ការរញ្ជួយដី និងទឹកជំនន់។All 41 Indian tunnel workers freed after 17 days trapped in collapsed  passage - ABC Newsលោក Nitin Gadkari រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌា បាននិយាយថា “យើងមានអារម្មណ៍ធូរស្រាល និងសប្បាយចិត្តទាំងស្រុង ដែលកម្មករ ៤១ នាក់ជាប់នៅក្នុងផ្លូវរូងក្រោមដី Silkyara ត្រូវបានជួយសង្គ្រោះដោយជោគជ័យ” ។ “នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ភ្នាក់ងារចម្រុះដែលមានការសម្របសម្រួលយ៉ាងល្អ ដែលជាប្រតិបត្តិការសង្គ្រោះដ៏ធំបំផុតមួយនាពេលថ្មីៗនេះ”។ ទោះជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតបានព្រមានថាកម្មករអាចនឹងជួបប្រទះជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) ។All 41 workers rescued from collapsed Indian tunnel after 17 days | News |  Al Jazeera

គួរបញ្ជាក់ដែរថា ផ្លូវរូងក្រោមដីដែលកម្មករជាប់គាំងនោះ គឺជាផ្នែកមួយនៃគម្រោង Char Dham Expressway តម្លៃ ១.៥ ពាន់លានដុល្លារ ដែលជាគម្រោងមហិច្ឆតាបំផុតមួយរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែលមានបំណងតភ្ជាប់ទីតាំងទេសចរណ៍ចំនួន ៤ ទៅកាន់ស្រុកកំណើតរបស់ហិណ្ឌូតាមរយៈប្រព័ន្ធផ្លូវប្រវែង ៨៩០ គីឡូម៉ែត្រ៕All 41 workers rescued from collapsed tunnel in India after 17-day ordeal |  Consumer Watch | wsiltv.comIndia tunnel collapse: Rescuers bring all 41 trapped workers out of tunnel  in northern India | CNN

ការបណ្តែតប្រទីបឌីជីថលទទួលបានការគាំទ្រច្រើន

0

ប្រទេសថៃ ៖ ពលរដ្ឋថៃជាច្រើននាក់បានមកចូលរួមកម្សាន្តក្នុងកម្មវិធីបណ្តែតប្រទីបប្រចាំឆ្នាំ២០២៣ នៅប្រឡាយ Ong Ang ទីក្រុងបាងកក ក្នុងនោះមានទាំងការបណ្តែតប្រទីបធម្មតា និងបែបឌីជីថល ។ អាជ្ញាធរក្រុងបាងកកឱ្យដឹងថា ការបណ្តែតប្រទីបឌីជីថលទទួលបានការពេញនិយមច្រើននៅឆ្នាំនេះ ដោយសារបានជួយកាត់បន្ថយសំរាមក្នុងទឹក ហើយវានឹងបំផុសគំនិតថ្មីៗសម្រាប់ឆ្នាំខាងមុខទៀត ។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Chatchart Sitthiphan អភិបាលក្រុងបាងកក បានធ្វើជាប្រធានបើកកម្មវិធីបណ្តែតប្រទីបនៅតំបន់សាំផាន់ថាវង្ស ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបន្តប្រពៃណី និងរបៀបរស់នៅរបស់សហគមន៍ទាក់ទងនឹងទន្លេ តាំងពីបុរាណមកដល់បច្ចុប្បន្ន ។วันลอยกระทง 2566 ครั้งแรกกทม.ชวนลอยกระทงออนไลน์แบบดิจิทัล คลองโอ่งอ่าง

នៅឆ្នាំ២០២៣ ទីក្រុងបាងកកបានរៀបចំពិធីបណ្តែតប្រទីបប្រភេទថ្មីមួយទៀត ក្រៅពីការបណ្តែតប្រទីបតាមបែបធម្មជាតិ គឺបណ្តែតប្រទីបឌីជីថលនៅបរិវេណស្ពានបពិតផុមុខ ។ ចំណែកការរៀបចំវិញមានលក្ខណៈងាយស្រួល ពីព្រោះនៅបរិវេណនេះនឹងមានប្រទីបចំនួន៥ប្រភេទសម្រាប់ឱ្យអ្នកចូលរួមជ្រើសរើស ។

ពលរដ្ឋថៃជាច្រើននាក់បានមកតម្រង់ជួរ និងផាត់ពណ៌នៅលើក្រដាសដែលបានត្រៀមទុកជាង៥.០០០សន្លឹក ឬពួកគេអាចផាត់ពណ៌ប្រទីបនៅលើអាយផេត ព្រមទាំងសរសេរឈ្មោះ, ពាក្យជូនពរ ឬអាចសរសេរអ្វីផ្សេងទៀតតាមតម្រូវការ ។ នៅពេលផាត់ពណ៌ប្រទីបរួចរាល់ ពួកគេត្រូវយកក្រដាសនេះទៅឱ្យក្រុមការងារស្កេនចូលក្នុងកម្មវិធី និងរង់ចាំប្រមាណ៣០វិនាទី បន្ទាប់មក គេនឹងបញ្ចាំងស្លាយរូបភាពប្រទីបទៅក្នុងប្រឡាយទឹក ។ វាបានក្លាយជាការបណ្តែតភ្លើងចម្រុះពណ៌ក្នុងស្រះទឹកយ៉ាងស្រស់ស្អាត ។กทม. ชวน 'ลอยกระทงดิจิทัล' ที่คลองโอ่งอ่าง ลดขยะในแม่น้ำ เน้นรักษ์โลก -  #beartai

លោក Sanon Wangsangbun អភិបាលរងក្រុងបាងកកលើកឡើងថា ការបណ្តែតប្រទីបឌីជីថលទទួលបានការពេញនិយមខ្លាំងពីសំណាក់ពលរដ្ឋថៃ ហើយវាអាចជួយកាត់បន្ថយសំរាមនៅក្នុងទឹកទៀតផង ។ លោកសង្ឃឹមថា នឹងមានការបំផុសគំនិតថ្មីៗសម្រាប់ឆ្នាំខាងមុខទៀត ។

លោក Sanon បន្តថា លោករីករាយណាស់ដែលឃើញមនុស្សមកចូលរួមច្រើន ហើយពួកគេមិនត្រឹមតែផាត់ពណ៌ប្រទីបតែម្យ៉ាងទេ ប៉ុន្តែវាជាទំនាក់ទំនងគ្រួសារ ព្រោះអាចធ្វើសកម្មភាពរួមគ្នាបាន ។ លើសពីនេះ វានៅតែរក្សាភាពទាក់ទាញនៃពិធីបណ្តែតប្រទីប, កាត់បន្ថយសំរាម និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ។ អ្នកចូលរួមមិនចាំបាច់យកអ្វីមកជាមួយទេ ព្រោះយើងបានត្រៀមឧបករណ៍រួចរាល់ហើយ ។ រីឯអ្នកមិនចង់រង់ចាំ ពួកគេអាចផាត់ពណ៌ប្រទីបនៅផ្ទះបាន ឬផាត់ពណ៌ក្នុងអាយផេតក៏បាន ។คลองโอ่งอ่าง จัดลอยกระทงดิจิทัล ไฟกระทงสวยเต็มคลอง ไม่ทำให้ขยะล้นแม่น้ำ

លោក Sanon លើកឡើងថា ៖ «យើងមិននិយាយសំដៅតែកម្មវិធីឆ្នាំនេះទេ ប៉ុន្តែវាជាការបំផុសគំនិតថ្មីៗបន្តទៀត ។ ខ្ញុំជឿថា នៅឆ្នាំ២០២៤ នឹងមានការរៀបចំពិធីច្រើនជាងនេះ ហើយនឹងមានអ្នកយកគំនិតនេះទៅអនុវត្ត ឬមានគំនិតថ្មីៗថែមទៀត ។ ខ្ញុំយល់ថា យើងនឹងជួយគិតគ្នារកគំនិតបណ្តែតប្រទីបតាមវិធីថ្មី ហើយការបណ្តែតប្រទីបឌីជីថលនឹងទទួលបានការពេញនិយមនៅថ្ងៃអនាគត» ។

ចំណែកអ្នកមកចូលរួមក្នុងពិធីបណ្តែតប្រទីបឌីជីថលនៅឆ្នាំ២០២៣ មានទាំងជាលក្ខណៈគ្រួសារ និងនាំកូនចៅមកផាត់ពណ៌ប្រទីប ខណៈអ្នកខ្លះទៀតមកជាដៃគូ ឬជាមួយមិត្តភក្តិ ។ អ្នកមកចូលរួមម្នាក់ និងផាត់ពណ៌ប្រទីបដោយអាយផេតប្រាប់ថា ខ្លួនបានតាំងចិត្តមកចូលរួមពិធីបណ្តែតប្រទីបឌីជីថលនេះ ព្រោះនឹងអាចប្រើប្រាស់ការច្នៃប្រឌិត និងមិនបំផ្លាញប្រព័ន្ធអេកូឡូស៊ី ៕

តក់ស្លុត! ពេជ្រ រដ្ឋា អ្នកចម្រៀងដែល សម្តេចតេជោ ពេញចិត្តមរ.ណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍

0

អ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រមានការតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងអកុសលអ្នកចម្រៀងសំឡេងពីរោះផ្អែម ពេជ្រ រដ្ឋា បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។ លោកជាអ្នកចម្រៀងមួយរូបត្រូវបានសម្តេចតេជោ ហ៊ុនសែន ពេញចិត្តទឹកដមសំឡេងយ៉ាងខ្លាំងជាពិសេសទៅលើបទចម្រៀងភ្លេងការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYj7xJAn6a8hYVDaUcxz94JK0gSp3ohbKg2eWpaXQQslW2OdkLwdqLd7NOX2V5lMBjH8vsgn40ZxFVSCQTcxNXPr3cjIueKwmq1X6WhxN9l-gVdQCEb-8lCummzEPFe_O2DQfNY5rERtLqKBwihryEaTkqnImpc4zfLhIXaTuMctw1XZGQov7uPETUbng/s1280/photo_2023-11-29_09-17-08%20(3).jpg

តាមប្រភពព័ត៌មានដែលបានចែកចាយលើបណ្តាញសង្គមបានឱ្យដឹងថា លោក ពេជ្រ រដ្ឋា ទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍នាវេលារំលងអធ្រាត្រចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជាអ្នកចម្រៀងនៅស្រុកស្រវាញ ខេត្តពោធិ៍សាត់។ អ្នកចម្រៀងរូបនេះត្រូវបានសម្តេចតេជោ លើកសរសើរ និងពេញចិត្តទឹកដមសំឡេងរបស់លោកតាមរយៈបទចម្រៀងដែលបានបង្ហោះលើបណ្តាញសង្គមយូធូប
រហូតលោក ពេជ្រ រដ្ឋា មានឱកាសបានជួបសម្តេចនៅក្នុងកម្មវិធីមួយនិងត្រូវបានសម្តេចឱ្យលោកច្រៀងចម្រៀងភ្លេងការផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9HluVvIWu7iAlcKzD2Fsdfu8xFoMfIeZT4cKDIwRXpHj2Z9JZgDfH0b1UHBPtOw5SeNvmNz6RMPTZF2xNTanHDObZIbdKA3RkcTOoapi42NjQY0ZME4Gc0VWn4a9Phszj_dnInjosab1MwZCNd6Br1ueWh7P46ekFFcrOklY9I76CHODUlB1H1PpdxwQ/s1080/photo_2023-11-29_09-17-08.jpg

បន្ទាប់ពីទទួលបានការសរសើរស្រលាញ់ពេញចិត្តសំឡេងពីអតីតនាយករដ្ឋមន្រ្តីលោក ពេជ្រ រដ្ឋា បានទទួលលាភសំណាងធ្វើជាអ្នកចម្រៀងក្នុងផលិតកម្មថោន ខណៈកាលពីមុនលោកជាអ្នកចម្រៀងCoverមួយរូបមានប្រជាប្រិយភាពលើបណ្តាញសង្គមយូធូប។

ដំណឹងដ៏សោកស្តាយនៃការបាត់បង់អ្នកចម្រៀងរូបនេះដែរសិល្បករ សិល្បការិនីជាច្រើនរូបចូលរួមបង្ហោះសាររំលែកទុក្ខដល់លោក ពេជ្រ រដ្ឋា និងក្រុមគ្រួសាររបស់លោកដែលបានបាត់បង់សមាជិកយ៉ាងឆាប់រហ័សយ៉ាងនេះ។ ក្រៅពីអ្នកក្នុងចង្កោមសិល្បៈអ្នកគាំទ្ររបស់លោកជាច្រើនក៏បានសម្តែងការសោកស្តាយចំពោះដំណឹងមរណភាពនេះដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_mQ4iquwSJg4y6pZ9qE9uGqGXu5a82wqIVIVVAP_bndBSxiltmJ-MMo_Y6st1RNWTPeNrolZynLWXtKqIJqFpcwpOm20Tku6d9DhJ62qcmlm57JLuvoKRs6Sdf8YWgD1vosW3SN2SnTcJhgxx7dkDfG7RKiADMdDkSGbyfV1GLi6-b_J4JGoA994O1H8/s672/photo_2023-11-29_09-18-08.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRq72RtBn8DF1kr-0QdOGCAGW2IW_bhaeKcli6YTEZzAjOw1y0YnaT5PgpIqMZiFaSyX3TawKgVenOZFw5kWFZ3AauBElndA60dYwvsPK0HZNCqRGMrt3W1LFG5glUoTY4urb5ZUmgi2NGrBGGFA5IhTmuSJ5XsDbBzr_GFgWutPtrK7CNtWFz0TXXdL4/s1280/photo_2023-11-29_09-17-08%20(2).jpg

ថ្ងៃនេះ ឆ្នាំមុន! ក្បាច់គុនល្បុក្កតោ ត្រូវបាន​ចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយ

0

កន្លងទៅបានមួយឆ្នាំហើយ ដែលក្បាច់គុនល្បុក្កតោ ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ល្បុក្កតោ គឺជាក្បាច់គុនប្រយុទ្ធ និងការប្រើកម្លាំងវាយប្រយុទ្ធដូចសត្វតោ ។ ល្បុក្កតោ ត្រូវបានចាត់ទុកជាមេក្បាច់គុន នៃសិល្បៈគុនខ្មែរដែលត្រូវបានគេជឿថាកើតឡើង ក្នុងរាជពង្សាវតារខ្មែរ នៃរាជព្រះបាទ សូរ្យវរ្ម័នទី២ ជាស្ដេចខ្លាំងពូកែមួយអង្គដែលបានបង្កើត ច្បាប់កងទ័ព ដែលបែងចែកកងទ័ព ជាច្រើនក្រុម ទ័ពថ្មើជើង ទ័ពលំពែង ទ័ពសេះ ទ័ពដំរី និង ទ័ពព្រួញ ផ្សេងៗ… ទាំងនេះហើយ ដែលជាឬសគល់នៃការបង្កើតសម័យកាលចក្រភពអង្គរ ក្នុងការគ្របគ្រងរបស់ព្រះអង្គ ។គ្រូក្បាច់គុនល្បុក្កតោដែលស្រាវជ្រាវជាង ២០ឆ្នាំ អះអាងថា ក្បាច់គុនមួយថៃមានប្រភពចេញពីខ្មែរ – Popular Magazineពាក្យ “ល្បុក្កតោ” ក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយជាផ្លូវការណ៍ ឆ្នាំ១៩៣៨ បានបញ្ចាក់ច្បាស់នៅចុងឃ្លាវចនានុក្រមថា ល្បុក្កតោ គឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោ មានតាំងពីសម័យបុរាណមក ដូចនេះពាក្យ ល្បុក្កតោ មិនគួរត្រូវបានកែប្រែជាពាក្យ បុក្កតោ បុកកាតោ ដែលផ្ទុយពីវចនានុក្រមជាតិឡើយ ។ល្បុក្កតោ - Mee Chietល្បុក្កតោមានមេគុន ១២ទ្វារ ដែលជាច្រកទ្វារក្បាច់គុន សម្រាប់ការប្រើប្រាសទៅក្នុងសង្គ្រាមសម្រាប់កងទ័ព ដែលបែងចែក ច្រកទ្វារទី១ ដល់ច្រកទ្វារទី៨ ត្រូវបានហៅថា “រហ័នយុទ្ធ” មានន័យថា ច្បាប់វាយប្រហារ កម្រិតតូច ទៅមធ្យម ដូចជាការប្រើប្រាសកាយសម្បទាដើម្បីប្រយុទ្ធ ដូចជាគុនដៃនិង គុនជើង ដែលបែងចែកជាក្បាច់ប្រយុទ្ធផ្សេងៗទៀត។

ល្បុក្កតោ នៃច្រកទ្វារទី៩ ដល់ច្រកទ្វារទី១០ ត្រូវបានហៅថា “អាខ័នយុទ្ធ” មានន័យថា ច្បាប់វាយប្រហារ ដោយគ្រឿងសាស្ត្រាវុធ ដែលរាប់បញ្ចូល ដំបង ដាវ កាំបិត លំពែង បាញ់ធ្នូរ ជាដើម ដែលរាប់ជារឿងសាស្ត្រាវុធក្នុងការធ្វើសង្គ្រាមនិងបញ្ចាមិត្ត រីឯច្រកទ្វារទី១១ ដល់ច្រកទ្វារទី១២ ត្រូវបានហៅថា “អាត្ម័នយុទ្ធ” មានន័យថា ច្បាប់ប្រយុទ្ធ ដែលប្រើប្រាសដួងវិញាណ មានន័យថា អ្នកចម្បាំងល្បុក្កតោអាចប្រើបាន គ្រប់សំភារៈដែលប្រទះនៅក្នុងដៃជាគុនខែលការពារខ្លួនផង និង ជាការប្រើទៅវាយប្រហារសត្រូវ ដៃគូបានផងដែរ។គុនល្បុក្កតោខ្មែរយកក្បាច់ពីសត្វ និងធម្មជាតិ! - YouTubeល្បុក្កតោ ត្រូវបានជឿជាក់ថា ជាសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលបង្កើតឡើងដោយ ព្រះបាទ សូរ្យវរ្ម័នទី២ តាមរយៈរឿងទេវៈកថា របស់ សាសនាហិណ្ឌូ ដែលហូរចូលមកកម្ពុជានូវរវាង ស.វទី១០ ក្នុងរាជព្រះបាទ រាជេន្ទ្រវរ្ម័នទី២ ដែលពណ៌នាអំពី អាវតា ព្រះវិស្ណុ ក្រឡាខ្លួនជា នរ:សិង្ហ ដែលមានក្បាលជា សត្វតោ ដងខ្លួនជាមនុស្ស។

គួរបញ្ជាក់ផងដែរថា ល្បុក្កតោ ត្រូវបានបែងចែកជា ៧កម្រិត ដែលកម្រិតនីមួយៗត្រូវបានសម្គាល់ ដោយពណ៌នៃក្រណាត់សូត្រដែលរួមមាន៖ ពណ៌ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ និង ថ្នាក់គ្រូ ពណ៌មាស ។ ក្រណាត់សូត្រ ក្នុងមួយពណ៌ តំណាងឱ្យ យុទ្ធក្រមមួយ មានន័យថា តំណាងឱ្យច្បាប់ប្រយុទ្ធមួយ កម្រិតពណ៌ស រាប់ចាប់ពី មេគុន ៥ក្បាច់ បាតដៃ កណ្ដាប់ដៃ ក្រញាំដៃ ម្រាមដៃ កែងដៃ ហើយក្នុងមួយក្បាច់ ចែកចេញជាច្រើន “ស្នៀត”៕សៀវភៅប្រវត្តិសាស្រ្តស្តីពីក្បាច់គុនល្បុក្កតោជាង ៥០០០ក្បាល ដាក់សម្ភោធន៍ជាផ្លូវការ កាលពីម្សិលមិញនេះ – អាណាចក្រកីឡា

តើប្រទេសណាខ្លះដែលមានការបើកបរប្រកាន់ស្តាំ និងប្រកាន់ឆ្វេង ?

0

នៅលើពិភពលោក ការបើកបរយានជំនិះប្រកាន់ស្តាំគឺត្រូវបានអនុវត្តនៅតាមប្រទេសនិងដែនដីសរុបដល់ទៅ ១៦៥ ក្នុងនោះរួមមានទាំងកម្ពុជាយើងផងដែរ ខណៈដែលប្រទេសនិងដែនដីត្រឹមតែ ៦៤ ប៉ុណ្ណោះដែលអនុវត្តការបើកបរដោយប្រកាន់ឆ្វេង។

ដូច្នេះហើយ សម្រាប់នៅតំបន់អាមេរិក ប្រទេសដែលបើកបរប្រកាន់ឆ្វេង រួមមានប្រទេសដីកោះមួយចំនួននៅតំបន់សមុទ្រការីបង់ ព្រមទាំងប្រទេសហ្គីយ៉ាន (Guyana) និងសូរីណាម (Suriname) នៅអាមេរិកខាងត្បូង។ រីឯនៅទ្វីបអាហ្រ្វិក ការបើកបរប្រកាន់ឆ្វេងត្រូវបានអនុវត្តនៅតាមក្រុមប្រទេសមួយចំនួននៅតំបន់ភាគខាងត្បូង ភាគអាគ្នេយ៍ និងភាគខាងកើតនៃទ្វីបនេះ។Beyond Car Ownership in Cities

ដោយឡែក សព្វថ្ងៃមានប្រទេសអឺរ៉ុបចំនួន ៤ ប៉ុណ្ណោះ ដែលនៅបន្តប្រើប្រាស់គោលការណ៍បើកបរយានជំនិះដោយប្រកាន់ឆ្វេង ហើយសុទ្ធតែជាប្រទេសដីកោះគឺចក្រភពអង់គ្លេស អៀរឡង់ ស៊ីប (Cyprus) និងម៉ាល់ត៍ (Malta)។ ចំណែកបណ្តាប្រទេសនៃតំបន់អាស៊ីខាងត្បូងក៏សុទ្ធតែអនុវត្តការបើកបរប្រកាន់ឆ្វេងដែរ រួមមានប៉ាគីស្ថាន ឥណ្ឌា នេប៉ាល់ ប៊ូតង់ បង់ក្លាដែស ក៏ដូចជាម៉ាល់ឌីវ។ រីឯនៅតំបន់អាស៊ីខាងកើតវិញមានប្រទេសជប៉ុន រួមជាមួយទីក្រុងហុងកុងនិងទីក្រុងម៉ាកាវនៃប្រទេសចិន ដែលបើកបរយានជំនិះដោយប្រកាន់គោលការណ៍បែបនេះ។Why Do the British Drive on the Left? (A History Review)

គួរបញ្ជាក់ដែរថា បើក្រឡេកមើលតំបន់អាស៊ីអាគ្នេយ៍វិញ ប្រទេសដែលបើកបរយានយន្តប្រកាន់ឆ្វេង រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ព្រុយណេ ឥណ្ឌូណេស៊ី និងទីម័រខាងកើត។ ជាមួយគ្នានេះដែរ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ អូស្រ្តាលី និងនូវែលសេឡង់ ក៏ដូចជាប្រទេសដីកោះមួយចំនួននៅតំបន់ប៉ាស៊ីហ្វិក ក៏អនុវត្តគោលការណ៍បើកបរប្រកាន់ឆ្វេងផងដែរ៕