Home Blog Page 1340

ដំណាំស្វាយចន្ទី កំពុងមានទីផ្សានាំចេញខ្លាំងលំដាប់លេខ២ ក្នុងចំណោមផលិតផលកសិកម្មទាំង៧មុខរបស់កម្ពុជាបច្ចុប្បន្ន

0

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៩ វិច្ឆិកា2023 នេះក្រសួងកសិកម្មបានប្រកាសពីសក្តានុពលដំណាំស្វាយចន្ទីកំពុងមានសក្តានុពលនាំចេញខ្លាំងលំដាប់លេខ២ គិតត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣នេះ។ កម្ពុជារកចំណូលបានពីការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ (ឆៅ សើម) ប្រមាណជាង ៦១ ម៉ឺនតោន នាំចេញទៅប្រទេសវៀតណាម គិតជាទឹកប្រាក់ជាង ៨៣០ លានដុល្លារអាមេរិក ក្តោបយក៩០%នៃទីផ្សាគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ការនាំចេញគ្រាប់ស្វាយចន្ទីទៅជប៉ុនកើនឡើងខ្លាំង - Khmer Times
ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា បរិមាណនាំចេញគ្រាប់ស្វាយចន្ទីឆ្នាំ២០២៣នេះ បានធ្លាក់ចុះជាង ១៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។

បើយោងតាមលោកប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ពីមូលហេតុចំបងៗ នៃការធ្លាក់ចុះទិន្នផលនេះ គឺដោយសារការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យកម្ពុជាបានបាត់បង់ដើមស្វាយចន្ទីមួយចំនួនធំ។ ដូច្នេះការបាត់បង់ដើមស្វាយចន្ទី ក៏ធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះផងដែរ។

បើទោះបីជាបែបនេះក្តី លោកប្រធានសមាគមនៅតែមានសុទ្ធិនិយមពីការកើនឡើងនៃដំណាំស្វាយចន្ទីកម្ពុជាផងដែរ ដោយលោកបានបន្ថែមទៀតថា ទោះជាមានបញ្ហារយ៉ាងនេះក្តី ការនេះមិនមែនជាកង្វល់ធំនោះទេ។ បច្ចុប្បន្ន ដោយសារសហគ្រាសក្នុងស្រុកមានកាន់តែច្រើនបានទទួលទិញគ្រាប់ស្វាយចន្ទីពីកសិករ ម្យ៉ាងទៀតបើយោងតាមការស្រាវជ្រាវពី ថ្នាលបណ្តុះពូជចន្ទី បរិមាណនៃការដាំដុះ ដំណាំស្វាយចន្ទីមានការកើនឡើងគួរកត់សម្គាល់ ពិសេសប្រភេទពូជ M23។ដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ជាដំណាំមានសក្តានុពលមួយ មានរសជាតិឆ្ងាញ់  និងមានតម្រូវការទីផ្សារខ្ពស់ - ក្រសួងព័ត៌មានឯកឧត្តមតូច ប៊ុនហួរ រដ្ឋលេខាធិការដ្ឋានក្រសួងកសិកម្មបានមានប្រសាសន៍ថា ដំណាំស្វាយចន្ទីគឺជាដំណាំដែលមានសក្តានុពលសម្រាប់កម្ពុជា បន្ទាប់ពីដំណាំស្រូវ។

បច្ចុប្បន្ន ផ្ធៃដីដាំដុះស្វាយចន្ទីមានចំនួន ៧០ម៊ឺនហិចតា ក្នុងចំណោមផ្ធៃដីសមស្របដាំដុះស្វាយចន្ទីមានរហូតដល់ 2.8 លានហិចតានៅទូទាំងប្រទេស ដែលជា ឳកាសល្អដែលកម្ពុជាអាចពង្រីកផ្ទៃដាំដុះបាននៅពេលខាងមុខ ហើយបច្ចុប្បន្ន ចម្ការចន្ទី ជាង១១ម៉ឺនហិកតាស្ថិតនៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តមតូច ប៊ុនហួរ រដ្ឋលេខាធិការដ្ឋានក្រសួងកសិកម្មបានមានប្រសាសន៍បញ្ជាក់ទៀតថា បរិមាណនាំចេញ ៩០% គឺការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ សើម នាំចេញគឺទីផ្សារនៅប្រទេសវៀតណាម។
កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦១៥,០០០ តោន គិតជាទឹកប្រាក់ចំនួន ៨៣១ លានដុល្លារអាមេរិក។ភ្នំពេញ ប៉ុស្ដិ៍ | ​គ្រាប់ស្វាយចន្ទី​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​  ខណៈ​ការនាំចេញ​នៅក្នុង​ឆមាស​ទី​១ មាន​កំណើន​រហូតដល់​ជាង ៣០០%ចំពោះលទ្ធភាពនៃការកែច្នៃគឺត្រឹម ៥%បុណ្ណោះ ហើយគ្រាប់ស្វាយចន្ទីស្ងួតជាមធ្យមមានតម្លៃ ១,៦៥៨ ដុល្លារ ក្នុង ១តោន ដោយក្នុង ១គីឡូក្រាមមានតម្លៃ ៧០០០រៀល ទៅ ៧៥០០រៀល ឬ ១,៩០០ដុល្លារ ក្នុង ១តោន។ សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នក្រសួងកំពុងតែពិនិត្យលទ្ធភាពពិចារណាពង្រីកឃ្លាំងសំងួតនិងរក្សាទុកគ្រាប់ស្វាយចន្ទីបន្ថែមទៀត ព្រោះការលក់គ្រាប់ស្ងួតទទួលបានចំណូលខ្ពស់ជាងការលក់គ្រាប់សើម ជាមួយនិងគម្រោងនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលឧបត្ថម្ភទុន ១០០លានដុល្លារដល់វិស័យដំណាំស្វាយចន្ទី។
ស្វាយចន្ទី គឺជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ហើយក៏ជាប់លេខចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញក្រៅប្រទេសច្រើនជាងគេបន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។

គួរបញ្ជាក់ដែរថា កម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្លាំង ក្នុងការដាំដំណាំប្រភេទដើមស្វាយចន្ទី។ ដូច្នេះក្រៅពីវៀតណាម ប្រទេសកម្ពុជាក៏នាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសចិន ជប៉ុន ឡាវ និងអារ៉ាប់រួមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0hArFlfd-fz2AODotEB-ACP8OovT7U9D2zCFqkljv-DxyPu4K0grNOY9KbU7pc3LngSgSBpZEHxi95SV34W_SCY10Xw1t2X9ckCe1L-5IMQZhG2DhwwVoNCUqLB7Az0pe2JO7HGcV-_19FrqV6E8smL_lEEbJ-KABXFgpYsw9OeR7RtF-BXYBlRZgTdE/s1280/photo_2023-11-30_08-07-32.jpg

ជិតដល់ថ្ងៃមង្គលការលោក រស់ រាជ្ជសាល កាន់វ៉ាលីចូលទៅនៅផ្ទះរបស់លោកស្រី ទ្រី ដាណា តែត្រូវឆ្លងកាត់រឿងនេះ

0

វេលាថ្ងៃមង្គលនៃគូស្វាមីភរិយាថ្មីរបស់លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល កាន់តែកៀកមែនទែនហើយដោយថ្ងៃទី២៩ នេះកូនកំលោះបានយកវ៉ាលីដើម្បីមកផ្ទះកូនក្រមុំ។ មុននឹងចូលទៀតសោតក៏មានអ្នកកាន់ខ្សែបូពណ៌ក្រហមឃាំងផ្លូវលោក រាជ្ជសាល ផងដែរលុះត្រាតែផ្តល់ជាអាំងប៉ាវទើបបើកផ្លូវឱ្យចូលទៅផ្ទះកូនក្រមុំ។ ទោះបីជាអនាគតស្វាមីលោកស្រី ទ្រី ដាណា កាន់វ៉ាលីចូលទៅក្នុងផ្ទះមែនប៉ុន្តែលោកមិនទាន់បានចូលក្នុងបន្ទប់គ្រួសារនៅឡើយទេគឺត្រូវស្នាក់នៅបន្ទប់ទទួលភ្ញៀវសិន។May be an image of 3 people, suitcase, dais and text

នៅលើបណ្តាញសង្គមរបស់លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពជាច្រើនសន្លឹកអមជាមួយអារម្មណ៍និងពាក្យពេចន៍ថា «ស្វាគមន៍សមាជិកថ្មី បងសាល ថ្ងៃនេះជាថ្ងៃល្អ ជាថ្ងៃដែលបងសាល ចូលមកនៅត្រៀមសម្រាប់ពិធីមង្គលការពួកយើងថ្ងៃទី៣ ខាងមុខនេះ»។May be an image of 1 person, suitcase, temple and text
នៅក្នុងវីដេអូវិញគេបានឃើញលោក រស់ រាជ្ជសាល ត្រូវឆ្លងកាត់២តង់និងជូនអាំងប៉ាវទៅអ្នកកាន់ខ្សែបូ ទើបបានជួបលោកស្រី ទ្រី ដាណា ដោយគូស្នេហ៍នេះឱបថើបគ្នាដោយអារម្មណ៍រំភើប។ បន្ទាប់មកលោកស្រី ទ្រី ដាណា បាននាំកូនកំលោះទៅជាន់ខាងលើប៉ុន្តែមិនបានចូលទៅក្នុងបន្ទប់កូនក្រមុំទេ គឺនាំទៅបន្ទប់ទទួលភ្ញៀវសិន ខណៈមុនចូលក៏ត្រូវឆ្លងកាត់ខ្សែបូដូចគ្នា។May be an image of 5 people, temple and text

បន្ទាប់ពីឃើញវីដេអូនេះរួច អ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនបង្ហាញពីអារម្មណ៍រំភើបនិងជូនពរឱ្យគូស្នេហ៍មួយគូនេះមានសុភមង្គលច្រើនៗ។May be an image of 3 people and suitcase

គួរបញ្ជាក់ថាថៅកែពេជ្រ ទ្រី ដាណា និងចូលរោងជ័យជាមួយលោក រស់ រាជ្ជសាល នាថ្ងៃទី៣ ខែធ្នូ ខាងមុខនេះដោយអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានអញ្ជើញតារាល្បីៗជាច្រើនរូបចូលរួម។ ក្នុងនោះលោកស្រី ទ្រី ដាណា និងអនាគតស្វាមីក៏បានទៅគោរពអញ្ជើញលោកជំទាវ ហ៊ុន ស៊ីណាត ធ្វើជាអ្នកដឹកដៃក្នុងថ្ងៃមង្គលផងដែរ៕May be an image of 3 people, temple and wedding

 

ឈ្វេងយល់! មូលហេតុដែលរុក្ខជាតិ ភាគច្រើនតែងមានពណ៌បៃតង

0

រុក្ខជាតិជាគឺជាភាវៈមានជីវិត ហេតុដូចន្នេះវាទាមទារការផលិតថាមពលដើម្បីរស់។ ដើម្បីផលិតថាមពលបាន រុក្ខជាតិផ្ទុកសារធាតុក្លរ៉ូភីល។ ក្លរ៉ូភីល ជាអ្នកបម្លែងថាមពល ទៅឱ្យរុក្ខជាតិដោយប្រើប្រាស់ពន្លឺព្រះអាទិត្យ ក្រោមលំនាំរស្មីសំយោគ។ ក្លរ៉ូភីលនេះហើយ ដែលជាសារធាតុធ្វើឱ្យរុក្ខជាតិ មានពណ៌បៃតង មកកាន់ចក្ខុវិញ្ញាណរបស់មនុស្ស។ ក្លរ៉ូភីល ស្រូបយករលកពន្លឺពណ៌ខៀវ និងក្រហមនៅក្នុងតារាងអេឡិចត្រូម៉ាញេទិច និងផ្លាតរលកពន្លឺពណ៌បៃតង ចេញក្រៅវិញ។ ហេតុដូច្នេះហើយ ទើបមនុស្សមើលរុក្ខជាតិថាមានពណ៌បៃតង។50 Important Rainforest Facts You Should Know About Today | Facts.netម្យ៉ាងវិញទៀតសម្រាប់រុក្ខជាតិដែលមានស្លឹកខុសពីពណ៌បៃតង ដូចជាលឿង ក្រហមជាដើមនោះ មិនមែនមានន័យថាពួកវាគ្មានផ្ទុកសារធាតុក្លរ៉ូភីលនោះទេ។ ពេលខ្លះ សារធាតុគីមីមួយចំនួនផ្សេងទៀជាអ្នកគ្របដណ្តប់លើស្រទាប់ របស់សារធាតុក្លរ៉ូភីល ដែលធ្វើឱ្យរុក្ខជាតិនោះ មានពណ៌ខុសពីបៃតង។ ទោះបីជាយ៉ាងនេះក្តី រុក្ខជាតិទាំងនោះ ក៏នៅតែប្រើប្រាស់សារធាតុក្លរ៉ូភីល ក្នុងការផលិតថាមពលដដែលទេ៕
Chlorophyll Benefits : Go Green! - Sprout Living

ប្រភព៖ JIC

ដើម្បីរក្សាស្បែកឱ្យទន់រលោងក្នុងរដូវត្រជាក់ អ្នកត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ទាំង ៥យ៉ាងនេះ

0

ក្នុងរដូវត្រជាក់ ស្បែករបស់យើងច្រើនតែស្ងួត និងខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស ដែលនេះនឹងបណ្តាលឱ្យស្បែកងាយរងគ្រោះ របក ឬស្រអាប់ជាដើម។ ដូច្នេះ ដើម្បីរក្សាស្បែករបស់អ្នកឱ្យទន់ និងមានសុខភាពល្អក្នុងរដូវត្រជាក់ជាមួយនឹងគន្លឹះជាមូលដ្ឋានមួយចំនួនដូចខាងក្រោម៖

១.ផ្តោតលើសំណើម៖ សំណើមគឺជាជំហានដ៏សំខាន់បំផុតសម្រាប់ស្បែក ដោយអ្នកគ្រាន់តែត្រូវជ្រើសរើសផលិតផលដែលមានសារធាតុសំណើមដូចជា អាស៊ីត hyaluronic, glycerin ឬ ceramide ហើយលាបវាឱ្យស្មើគ្នាលើមុខ និងករបស់អ្នកជារៀងរាល់ថ្ងៃ ដើម្បីរក្សាស្បែករបស់អ្នកឱ្យរលោង និងស។Hyaluronic Acid and Vitamin C: How They Work and Ways to Use Them

២.ខាត់ស្បែករៀងរាល់សប្តាហ៍៖ ការខាត់ស្បែកប្រចាំសប្តាហ៍គឺចាំបាច់ដើម្បីជម្រុះកោសិកាស្បែកងាប់ចេញ និងជួយឱ្យស្បែកបង្កើតឡើងវិញបានលឿន។ ប្រើម្សៅផាត់ថ្នមៗ ហើយម៉ាស្សាថ្នមៗលើស្បែក ដើម្បីជម្រុះកោសិកាស្បែកដែលងាប់ចេញ ធ្វើឱ្យស្បែកទន់ និងរលោង ក៏ដូចជាបង្កើនការស្រូបយកផលិតផលថែរក្សាស្បែកផ្សេងៗទៀត។How to Exfoliate Your Legs

៣.លាបឡេការពារកំដៅថ្ងៃជារៀងរាល់ថ្ងៃ៖ ស្ត្រីគួរប្រើឡេការពារកម្ដៅថ្ងៃជាប្រចាំជាជំហានចុងក្រោយបន្ទាប់ពីថែរក្សាស្បែក និងមុនពេលផាត់មុខ។ ដើម្បីទប់ស្កាត់ភាពជ្រីវជ្រួញមុនអាយុ និងស្នាមជ្រួញដែលបណ្តាលមកពីការខូចខាតដោយសារពន្លឺព្រះអាទិត្យ ដូច្នេះការលាបឡេការពារកម្តៅថ្ងៃគឺជារឿងសំខាន់។The 38 Best Sunscreen for Face and Body in 2022: CeraVe, Supergoop, La  Roche-Posay, Coola | SELF

៤.លាងមុខរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ណៗ៖ ជ្រើសរើសទឹកក្តៅឧណ្ហៗ ដើម្បីលាងមុខ ហើយប្រើផលិតផលលាងសម្អាតមុខ ដែលមិនធ្វើអោយស្បែកស្ងួត។ ជាមួយគ្នានេះដែរ បន្ទាប់ពីលាងមុខរួច សូមជូតស្បែករបស់អ្នកថ្នមៗដោយកន្សែងទន់ ដើម្បីរក្សាសំណើមស្បែក។The best way to wash your face, according to dermatologists

៥.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ព្យាយាមផឹកទឹកយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ ដើម្បីផ្តល់សំណើមដល់ស្បែករបស់អ្នកពីខាងក្នុង។ លើសពីនេះ ទឹកអាចត្រូវបានជំនួសដោយទឹកផ្លែឈើស្រស់ ទឹកដូង ទឹកចម្រោះ ឬទឹកក្រូចឆ្មារក្តៅសម្រាប់បន្ថែមអត្ថប្រយោជន៍ដល់ស្បែក៕How Much Water Should You Drink In a Day?

មិនមកវិញជាមួយសមាជិករួមក្រុម Lisa ទៅមើលបាល់ទាត់ជាមួយទាយាទមហាសេដ្ឋីធ្វើព្រងើយ

0

មិនទាន់ប្រកាសពីចំណងស្នេហ៍ជាសាធារណៈក្តីប៉ុន្តែគេសង្កេតឃើញថា Lisa សមាជិក BLACKPINK ជារឿយៗនៅជាមួយលោក Frédéric Arnault កូនប្រុសមហាសេដ្ឋី ខណៈពេលដែលតារាស្រីរូបនេះទៅទទួលមេដាយកិត្តិយសពីស្តេចអង់គ្លេស Lisa មិនបានវិលមកកូរ៉េជាមួយសមាជិក៣នាក់ទៀតឡើយ ដោយនាងបានហោះបន្តទៅបារាំងមើលការប្រកួតបាល់ទាត់វិញជាមួយបុរសដែលធ្លាយរឿងអាស្រូវស្នេហាជាមួយគ្នា។Image

នៅថ្ងៃទី២៨ ខែវិច្ឆិកា Lisa ត្រូវបានគេប្រទះឃើញនាងទៅលើកទឹកចិត្ត Lee Kang In ជាកីឡាករបាល់ទាត់ជនជាតិកូរ៉េ ដោយការប្រកួតនេះគឺជាជំនួបរបស់ក្លិប Paris Saint-Germain (PSG) និងក្លិប Newcastle United FC ក្នុងក្របខ័ណ្ឌ Premier League លើពានរង្វាន់ Champions League។ ការប្រកួតបាល់ទាត់នេះលោក Frédéric Arnault ដែលជាបុរសមានពាក្យចចាមអារ៉ាមថាជាមិត្តប្រុសរបស់ Lisa ក៏ចូលរួមផងដែរដោយមហាសេដ្ឋីជំនួញរូបនេះបានអង្គុយពីរបីជួរនៅពីក្រោយ Lisa។Image

នេះគឺជារឿងមួយផ្សេងទៀតក្នុងការបង្ហាញខ្លួនជាសាធារណៈតាំងពីខែកក្កដា ជាពេលដែលអ្នកទាំងពីរមានរឿងអាស្រូវស្នេហាជាលើកដំបូងទាំង Lisa និងមហាសេដ្ឋីវ័យក្មេងរូបនេះមិនបានបញ្ជាក់ជាផ្លូវការអំពីទំនាក់ទំនងនេះទេ។ ជារឿយៗរឿងទំនាក់ទំនងស្នេហាទាយាទមហាសេដ្ឋី និងតារាចម្រៀងដ៏ល្បីរូបនេះតែងតែទាញចំណាប់អារម្មណ៍ពីអ្នកលេងបណ្តាញអ៊ីនធឺណិត។Image

គួរបញ្ជាក់ថាការប្រកួតនេះក្រុម PSG បានស្មើជាមួយ Newcastle ក្នុងលទ្ធផល១ទល់១។ ការចាប់ឆ្នោតបានធ្វើឱ្យក្រុម Parisians ឈរនៅលេខរៀងទី២ ក្នុងតារាងពូលរបស់ពួកគេតាមពីក្រោយក្រុម Borussia Dortmund ខណៈដែលបច្ចុប្បន្ន Newcastle ស្ថិតនៅលេខ ៣ក្នុងពូល៕

Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

0

[ភ្នំពេញ – ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣] ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣​ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ច៉ត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន​​៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម​ ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។

គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត​ Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ!  ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង 25,000 គ្រឿងគិតចាប់តាំងពីការចេញលក់ក្នុងខែសីហា ឆ្នាំ 2020​ កន្លងមក។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាសក្ខីភាពមួយដែលសបង្ហាញពីប្រជាប្រិយភាពនៃរថយន្ត Next-Generation Ford Territory ក្នុងចំណោមអតិថិជនថ្មីៗ អ្នកជំនួញវ័យក្មេង និងគ្រួសារខ្នាតតូចដែលស្វែងរករថយន្ត SUV ដែលឆ្លាតវៃ សុវត្ថិភាព ទំនើប និងទាន់សម័យ។

រថយន្ត Next-Generation Ford Territory ជារថយន្ត​ SUV ស៊េរីថ្មីឆ្នាំ ២០២៣ ឆ្លងកាត់នូវកំណែទម្រង់ថ្មីទាំងស្រុងទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ផ្តល់នូវផាសុកភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizNPESa4e7dFop9elX37pamhpr52vGY8U0D0S91tZu7iDlrmKRUIW6wJ1SynbQpZp_gRtpji2ZZbmwArXyMV-RPBg7MeaYKaTweWm_Tg94SR4SnnkjxHgbPPi4d1lnMOBVbse2PQVIm6EkIIlnuzZnW-EDhJ-85FkDTPg-K8yEeoLnS49KLMheDU3DrdI/s1080/Photo%201.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRMYAYCFfDAFHeOFUDZx2IVcV76UQRsRzRKPs7ubxK3_eNbaVYLWVlGTmVZnwficWua0XLgwJIjegQ-j3UlDr-RR43mLXKfdCgM3XcEMTk8PXUfjt5IWbzQJ4W1ctNWGN_qdKNTLObHJkAvpRz6q7MfLFV0TDON9JAANku-ABsUvATTY-IphRd9DtATzk/s4095/Photo.jpg

ផ្នែកខាងក្នុងនៃរថយន្តនេះត្រូវបានបំពាក់មកជាមួយនូវ៖

  • កៅអីស្បែកប្រណិតផ្តល់ផាសុកភាពក្នុងពេលធ្វើដំណើរ និងមានមុខងារកៅអីត្រជាក់មិនធ្វើអោយអ្នកបើកបរមានអារម្មណ៍ថាហត់នឿយជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយ
  • កុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 3 អ៊ីញផ្តល់រូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក
  • អេក្រង់កម្សាន្ត Touch Screen កណ្តាលទំហំ 12 អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay, Android Auto & Google Maps ដោយមិនចាំបាច់ប្រើខ្សែ
  • ​ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ Wireless Charge

មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព ក៏ដូចជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយដូចជា៖

  • កាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេ កម្រិតខ្ពស់ជុំវិញរថយន្តផ្តល់រូបភាពច្បាស់ល្អ
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) បែបអក្សរ (T) និងប្រព័ន្ធជំនួយចាកចេញពីចំណត
  • ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តគ្រាន់តែគ្រវាសជើង។

ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ១០ បានលុបចោលជើងហោះហើរទៅកាន់ប្រទេសថៃ

0

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ១០ បានលុបចោលជើងហោះហើរទៅកាន់ប្រទេសថៃក្នុងខែធ្នូ និងខែមករា ឆ្នាំ ២០២៤ ដោយសារតែតម្រូវការទេសចរណ៍ទាប។

យោងតាមលោក Suttipong Kongpool អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ១០ ដែលលុបចោលជើងហោះហើររួមមាន Air China, China Eastern, Shanghai Airlines, Spring Airlines, China Southern, Shenzhen Airlines, Juneyao Airlines, Ok Airways, Hainan Airlines និងរដ្ឋធានីប៉េកាំង។Five Thai airlines to conduct inspection of Boeing 737-800 after China Eastern crash - Pattaya Mail

ដំបូង ជើងហោះហើរជិត ១១,០០០ ត្រូវបានគ្រោងទុកសម្រាប់ខែធ្នូ និងខែមករា ប៉ុន្តែបច្ចុប្បន្នមានតែ ៦,០០០ ប៉ុណ្ណោះត្រូវបានបញ្ជាក់ ដែលនេះគឺជាការថយចុះ ៤៦% បើធៀបនឹងការរំពឹងទុក។ លោក Piyasawat Amranand នាយកប្រតិបត្តិនៃផែនការស្តារអាជីវកម្មរបស់ក្រុមហ៊ុន Thai Airways International បានចាត់ទុកការលុបចោលជើងហោះហើរនេះថាជាការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន និងគោលនយោបាយលើកកម្ពស់ទេសចរណ៍ក្នុងស្រុករបស់ប្រទេស។ លោក Piyasawat បានបន្តទៀតថា ទោះបីប្រទេសថៃលើកលែងទិដ្ឋាការបណ្តោះអាសន្នសម្រាប់ភ្ញៀវចិនក៏ដោយ ក៏មិនអាចជំរុញទីផ្សារចិនខ្លាំងដូចការរំពឹងទុកដែរ។China Airlines name change proposal approved by Taiwan parliament | CNN

បច្ចុប្បន្នចំនួនភ្ញៀវទេសចរចិនទៅកាន់ប្រទេសថៃមានជិត ៤០% បើធៀបនឹងឆ្នាំ ២០១៩ ដែលបណ្តាលឱ្យក្រុមហ៊ុន Thai Airways ផ្ទេរយន្តហោះដែលត្រៀមសម្រាប់ទីផ្សារចិនទៅកាន់ទីផ្សារសក្តានុពលផ្សេងទៀត។ លោក Korakot Chatasingha នាយកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍មិនទាន់មានការកើនឡើងខ្លាំងនៃការលក់សំបុត្រសម្រាប់បុណ្យចូលឆ្នាំថ្មីខាងមុខនេះទេ ហើយចាំបាច់ត្រូវសង្កេតបន្ថែមទៀតបន្ទាប់ពីខែធ្នូ។Where are Chinese travelers going? Thailand and more in Southeast Asia

ទោះជាយ៉ាងណាំក៏ដោយ ការលុបចោលជើងហោះហើរនេះគឺ “គ្មានអ្វីចម្លែកទេ” ដោយសារតែក្រុមហ៊ុនអាកាសចរណ៍តែងតែធ្វើបែបនេះដើម្បីធានាប្រាក់ចំណេញអាជីវកម្ម។ ក្រៅពីនេះ ទីផ្សារទេសចរណ៍សំខាន់របស់ថៃនៅមិនទាន់ងើបឡើងវិញ រួមទាំងប្រទេសចិនផងដែរ។ ដូច្នេះជើងហោះហើរដែលត្រឡប់ដោយក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ១០ នឹងត្រូវបានផ្ទេរទៅក្រុមហ៊ុនអាកាសចរណ៍មកពីអឺរ៉ុបខាងលិច និងស្កែនឌីណាវី៕

សំងំៗ ខាត់ វៃហាំង ទទួលបានពានរង្វាន់នៅថៃជាតារាប្រុសដែលកំពុងមានប្រជាប្រិយភាពខ្លាំង

0

នេះចំជាតារាសម្តែងជួរមុខមួយរូបរបស់កម្ពុជាពិតមែនដោយថ្មីៗនេះលោក ខាត់ វៃហាំង ក្នុងនាមជាតារាសម្តែងតែម្នាក់គត់ដែលតំណាងឱ្យសិល្បកររបស់កម្ពុជា ចូលរួមនិងទទួលបានពានរង្វាន់ជាតារាប្រុសដែលកំពុងមានប្រជាប្រិយភាពខ្លាំងពីកម្មវិធី Global Leadership Summit 2023នៅឯប្រទេសថៃ។May be an image of 1 person and text

កាលពីខែកញ្ញា កន្លងទៅលោក ខាត់ វៃហាំង ត្រូវបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីមួយនៅឯប្រទេសចិនដែលមានជាង៣០ប្រទេសចូលរួម ហើយលោកគឺជាតារាប្រុសខ្មែរតែម្នាក់គត់តំណាងកម្ពុជា។ រយៈពេលចុងក្រោយនេះទៀតសោតលោកទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនបន្ទាប់ពីបង្ហាញខ្លួនក្នុងភាពយន្ត ប្រុសលក់ខ្លួន របស់ផលិតកម្ម LD ព្រមទាំងបានសាកល្បងអ្វីដែលថ្មីៗក្នុងអាជីពសម្តែងរបស់ខ្លួនផងដែរ។

ទោះយ៉ាងណា តារាប្រុសដែលតែងតែលេចមុខក្នុងកម្មវិធីថ្នាក់ជាតិនិងអន្តរជាតិរូបនេះសំងំៗមិននិយាយអ្វីច្រើនស្រាប់តែហោះទៅប្រទេសថៃដើម្បីចូលរួមក្នុងកម្មវិធីមួយនិងទទួលបានពានរង្វាន់ទៀតផង។ លោក ខាត់ វៃហាំង បង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី២៧ វិច្ឆិកា នេះថា «ខ្ញុំបាទ ខាត់ វ៉ៃហាំង មានមោទកភាពក្នុងនាមជាតារាសម្តែងតែម្នាក់គត់ដែលតំណាងឱ្យសិល្បកររបស់កម្ពុជា ចូលរួម និងទទួលបានពានរង្វាន់ជាតារាប្រុសដែលកំពុងមាន ប្រជាប្រិយភាពខ្លាំង ពីកម្មវិធី Global Leadership Summit 2023»។May be an image of 1 person and text

ក្រៅពីទទួលពានរង្វាន់លោក ខាត់ វៃហាំង បានចូលរួមកម្មវិធី Gala Night Award របស់កម្មវិធីខាងលើនេះជាមួយវត្តមានតារា និងភ្ញៀវកិត្តិយសមកពីច្រើនប្រទេសផ្សេងគ្នាដោយបានចូលរួមជជែក និងចែករំលែកស្វែងយល់ពីវប្បធម៌គ្នា រួមទាំងសិល្បៈ និងការគាំទ្រយន្តការពីចក្ខុវិស័យ រក្សាសន្តិភាព គោរពសិទ្ធិមនុស្ស និងបណ្តុះអនាគតអ្នកដឹកនាំវ័យក្មេង។May be an image of 1 person and text លើសពីនេះតារាសម្តែងរូបនេះបានជួបលោក Richard Nilsson ទូតសុឆន្ទ:អង្គការសហប្រជាជាតិ UN Ambassador for Peace and None Violence និងជាអ្នកធ្លាប់រៀបចំ Fashion Week Cannes ហើយលោកក៏មានបំណងចង់មកប្រទេសកម្ពុជាផងដែរ។May be an image of 3 people, dais and text that says 'NP FC'

លោក ខាត់ វៃហាំង ជាតារាប្រុសមានស្រុកកំណើតនៅបន្ទាយមានជ័យនិង មានឈ្មោះបោះសំឡេងខ្លាំងលើអាជីពសម្តែងខណៈមកទល់ពេលនេះលោកទទួលបានពានរង្វាន់ជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ។ មិនត្រឹមតែជាសិល្បករពោរពេញដោយទេពកោសល្យប៉ុណ្ណោះទេ លោកក៏បានបង្កើតកម្មវិធី «សាកថ្មជីវិត» ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកផងដែរ៕

ថៃជាប់ចំណាត់ថ្នាក់ទាបជាងគេផ្នែកនិយាយភាសាអង់គ្លេស

0

ប្រទេសថៃ ៖ យោងតាមលទ្ធផលស្ទង់មតិអំពីការប្រើប្រាស់ភាសាអង់គ្លេសនៅតាមបណ្តាប្រទេសនានាលើពិភពលោកបង្ហាញថា ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ចុងក្រោយគេផ្នែកនិយាយភាសាអង់គ្លេស ។ លើសពីនេះ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់នៅក្រោមប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាផងដែរ ។Do People Speak English in Thailand? | Thai Solutions

EF Education First គឺជាស្ថាប័នអប់រំភាសាអង់គ្លេសដ៏ល្បីល្បាញនៅលើពិភពលោក បានបង្ហាញលទ្ធផលស្ទង់មតិមួយអំពីសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស EF FPI (EF English Proficiency Index) ប្រចាំឆ្នាំ២០២៣ ថា ក្នុងចំណោមប្រទេសចំនួន១១៣ នៅទូទាំងពិភពលោក គឺប្រទេសហូឡង់ បានជាប់ចំណាត់ថ្នាក់ទី១ ដោយសារពលរដ្ឋហូឡង់អាចនិយាយភាសាអង់គ្លេសបានល្អ ។

ចំណែកប្រទេសថៃវិញ បានជាប់ចំណាត់ថ្នាក់ទី១០១ នៅទូទាំងពិភពលោក ហើយចំណាត់ថ្នាក់របស់ថៃ គឺស្ថិតនៅក្រោមប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ។ ការស្ទង់មតិនេះបានចាត់ចំណាត់ថ្នាក់ឱ្យប្រទេសថៃស្ថិតនៅកម្រិតទាបបំផុត ខណៈប្រទេសថៃទទួលបានពិន្ទុត្រឹមតែ៤១៦ពិន្ទុប៉ុណ្ណោះពីការចាត់ចំណាត់ថ្នាក់ប្រទេសចំនួន១១៣ ។Speak English with Foreigners for Free in Thailand - Insight

រីឯប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៩៨ និងទទួលបានពិន្ទុរហូតដល់៤២១ពិន្ទុ ។ លើសពីនេះ ប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងចំណាត់ថ្នាក់ទី៩០ និងទទួលបានពិន្ទុរហូតដល់៤៥០ពិន្ទុ ។ នេះបង្ហាញថា ពលរដ្ឋខ្មែរ និងមីយ៉ាន់ម៉ាមានសមត្ថភាពនិយាយភាសាអង់គ្លេសបានល្អ និងស្ទាត់ជំនាញជាងពលរដ្ឋថៃ ។An exciting experience for foreigners! - YouTube

ពិន្ទុជាមធ្យមសម្រាប់ការចាត់ចំណាត់ថ្នាក់ប្រទេសនានានៅលើពិភពលោក គឺស្មើនឹង៥០២ពិន្ទុ ។ បើតាមការចាត់ចំណាត់ថ្នាក់តាំងពីឆ្នាំ២០១១ រហូតមក ប្រទេសថៃធ្លាប់ទទួលបានពិន្ទុ៤១៤ ។ រីឯខេត្តរបស់ថៃដែលទទួលបានពិន្ទុខ្ពស់ជាងគេ គឺខេត្តឈៀងម៉ៃ បន្ទាប់មក ទីក្រុងបាងកក, ភូកេត និងប្រាជួប សិរ៉ីខាន់ ៕

ប្រជាពលរដ្ឋអង់គ្លេសងាកមកចាប់អារម្មណ៍ទិញទំនិញជជុះរបស់ក្រុមហ៊ុនយក្ស Amazon

0

សហគ្រិនចក្រភពអង់គ្លេសម្នាក់បាននិយាយថា អីវ៉ាន់ជជុះរាប់លានប្រភេទរបស់ក្រុមហ៊ុន Amazon នៃចក្រភពអង់គ្លេសនិងសហភាពអ៊ឺរ៉ុបបានបង្កើតអាជីវកម្មក្រោមទុនចំនួន ១.៣ ពាន់លានដុល្លារអាមេរិក ។

រីឯអ្នកលក់និងអ្នកផលិតទំនិញវិញបានរំពឹងទុកថា និន្នាការនេះនឹងជួយសម្រួលដល់អ្នកទិញទំនិញគ្រប់រូប ដូចជាទប់ស្កាត់ក្នុងការកើនឡើងនៃទំនិញ និងការខ្ចីបំណុលធនាគារជាដើម ហើយជំនួសមកវិញដោយការសន្សំប្រាក់ និងជាការទិញប្រកបដោយនិរន្តរភាព។Second-hand shopping a $1-billion-plus business for Amazon in Europe - CNA

លោក John Boumphrey អ្នកគ្រប់គ្រង ក្រុមហ៊ុន Amazon ប្រចាំចក្រភពអង់គ្លេសបាននិយាយថា កាលពីឆ្នាំមុនក្រុមហ៊ុនយក្សមួយនេះ បានលក់ផលិតផលនិងរបស់ប្រើប្រាស់ជជុះបានរហូតដល់ជាង៤លានមុខឯណ្ណោះ។ រីឯរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣នេះ ការលក់ទំនិញជជុះរបស់ក្រុមហ៊ុន Amazon នៅអង់គ្លេសបានកើនឡើង១៥% បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។Second-hand shopping a $1-billion-plus business for Amazon in Europe - CNA

លោកក៏ធ្លាប់បានមានប្រសាសន៍ដែរថា «Second Chance Store» របស់ក្រុមហ៊ុនAmaon នៅចក្រភពអង់គ្លេស ដែលជាថាហាងលក់ទំនិញមួយទឹកដែលកំពុងតែរៀបចំកាន់តែច្រើនបន្ថែមទៀតនៅឯទីក្រុងឡុងដើម្បីអបអរបុណ្យគ្រីសម៉ាក់ខាងមុខនេះផងដែរ៕Second-hand shopping a $1-billion-plus business for Amazon in Europe