នៅឆ្នាំ២០២៤ ក្រុមហ៊ុន CambodiaTienit International Trading នឹងបង្កើនការប្រមូលទិញបង្កងកណ្តូប ឬប្រកាំងធម្មជាតិ ដើម្បីជំរុញការនាំចេញទៅទីផ្សារចិនដល់ទៅ១តោន ក្រោយពីមានការគាំទ្រខ្លាំងពីប្រជាជនចិន។
ទីប្រឹក្សាក្រុមហ៊ុន CambodiaTienit International Trading បានលើកឡើងថា៖”បច្ចុប្បន្ន បង្កងកណ្តូប ឬប្រកាំងធម្មជាតិ ត្រូវបានគាំទ្រខ្លាំងពីប្រជាជនចិន ដែលធ្វើឱ្យតម្រូវការនៃការនាំចេញខ្ពស់ ហេតុដូច្នេះលោកមានការបារម្ភ ត្រង់ថាប្រជាកសិករយើងនឹងតម្លៃថ្លៃការលក់ ដែលធ្វើឱ្យក្រុមហ៊ុនលោកពិបាកក្នុងការទិញចូល ដើម្បីបន្តទៅលក់នៅស្រុកក្រៅ ព្រោះរកកន្លែងចំណេញអត់ឃើញ”។
ជុំវិញបញ្ហានេះ ក្រុមហ៊ុន CambodiaTienit International Trading បានកំពុងនឹងពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកដំណោះស្រាយល្អមួយសម្រាប់ភាគីទាំងពីរ ទាំងអ្នកទិញ និងបងប្អូនប្រជាកសិករ។
សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន កម្ពុជា បាននាំចេញបង្កងកណ្តូបរស់ ចំនួន៤៥គីឡូក្រាម ជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ទទួលបានការអនុញ្ញាត ពីរដ្ឋបាលគយចិន៕










