ព្រះរាជពិធីរៀបអភិសេកដ៏កក្រើកពេញទ្វីបអាស៊ីនៅដើមឆ្នាំ២០២៤នេះ រវាងព្រះអង្គម្ចាស់រូបសង្ហារបស់ប្រទេសព្រុយណេ Abdul Mateen និងព្រះនាងម្ចាស់ស្រស់ល្អដូចគំនូរ Anisha Isa Kalebic គឺនឹងប្រារព្ធឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃអាទិត្យទី៧ ខែមករានេះតទៅ។:max_bytes(150000):strip_icc():focal(539x0:541x2)/Prince-Mateen-010224-2-24617fbd87d846289477dca0f8d66870.jpg)
បន្ទាប់ពីពិធីភ្ជាប់ពាក្យរបស់ទ្រង់ទាំង២ កាលពីខែតុលា ព្រះអង្គម្ចាស់ Abdul Mateen និងគូរណ្តឹងរបស់ព្រះអង្គ គឺព្រះនាង Anisha Isa Kalebic បានប្រកាសពីពិធីមង្គលការដ៏ប្រណីតអស្ចារ្យ នៅដើមឆ្នាំ២០២៤នេះតែម្តង ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ ខែមករា។
ព្រះអង្គម្ចាស់ Mateen ព្រះជន្ម ៣២ ព្រះវស្សា ដែលត្រូវជាបុត្រទី១០ និងបុត្រាទី៤ របស់ស្តេចស៊ុលតង់ Haji Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ។ កិត្តិនាមរបស់ព្រះអង្គម្ចាស់ Mateen ពិតជាទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស ព្រោះទាំងរូបសង្ហារនិងភាពអង់អាចក្លាហាន ជាទីគាប់ចិត្តរបស់នារីៗគ្រប់រូបនៅលើពិភពលោក។ ម៉្យាងវិញទៀត ព្រះអង្គម្ចាស់ គឺជារាជទាយាទទី៦ ស្នងរាជបល្ល័ង្កក្នុងខ្សែរាជវង្សព្រុយណេ នេះបើយោងតាម Independent ។ ទ្រង់ក៏ទទួលបាននូវការការបណ្តុះបណ្តាលជាអ្នកបើកបរឧទ្ធម្ភាគចក្រដែលបម្រើការជាមេទ័ពអាកាសរបស់ Royal Brunei និងជាអ្នកលេងកីឡាប៉ូឡូដ៏ឆ្នើមរហូតឈ្នះមេដៃជាច្រើនផងដែរ ។
ពិធីអធិសេករបស់ទ្រង់គឺមានរយៈពេល ១០ ថ្ងៃ គឺប្រព្រឹត្តិទៅចាប់ផ្តើមនៅថ្ងៃទី ៧ ខែមករានេះ ដែលនៅក្នុងនោះគឺរួមមានទាំងពិធីជប់លៀងចម្រុះ ការប្រគុំតន្រ្តីដៃឯកប្រចាំរាជវាំង រីឯភ្ញៀវចូលរួមវិញគឺសុទ្ធតែតារាល្បីនិងអ្នកមានមុខមាត់ធំៗទាំងអស់ជុំវិញពិភពលោក ។
យ៉ាងណាមិញ ក្រឡេកមកមើលកូនក្រមុំដ៏ស្រស់ស្អាតរបស់ទ្រង់វិញ? គឺព្រះនាងម្ចាស់ Anisha Isa Kalebic គឺនារីដ៏ស្រស់ស្អាត ល្អឯកទាំងចរិយាមាយាទ និងត្រូវបានដឹងថាព្រះនាងពូកែធ្វើម្ហូប ព្រមទាំងមានជំនួញធំ២នៅក្នុងដៃផងដែរ គឺជាអ្នកគ្រប់គ្រងម៉ាកម៉ូដសម្លៀកបំពាក់ ដែលមានឈ្មោះថា Silk Collective និងជាសហម្ចាស់ក្រុមហ៊ុនទេសចរណ៍ Authentirary ។ ព្រះនាងគឺជាចៅស្រីរបស់ទីប្រឹក្សាពិសេសនៃស្តេចស៊ុលតង់ព្រុយណេ គឺលោក Pehin Isa Ibrahim។
ទោះជាយ៉ាងណា ទំនាក់ទំនងស្នេហាអ្នកទាំងពីរមុននឹងឈានដល់ពិធីមង្គលការ ក៏ត្រូវបានគេរាយការណ៍ថា បានទាក់ទងផ្អែមល្ហែមជាមួយគ្នាជាច្រើនឆ្នាំមកហើយផងដែរ៕










