បរទេស៖ ត្រីរាប់លានក្បាលត្រូវបានគេរកឃើញនៅឆ្នេរមួយក្នុងប្រទេសហ្វីលីពីន ដែលធ្វើឱ្យអ្នកស្រុកមួយចំនួនមានការព្រួយបារម្ភថា ការស្លាប់យ៉ាងអាថ៌កំបាំងរបស់ត្រីអាចជាសញ្ញានៃគ្រោះមហន្តរាយធម្មជាតិដែលនឹងកើតឡើង។

យោងតាមគេហទំព័រអន្តរជាតិមួយដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមករាថា ឧបទ្ទវហេតុនេះបានកើតឡើងក្នុងខេត្ត Sarangani នៅលើកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយអ្នកស្រុកជាច្រើនបានប្រទះឃើញត្រីរាប់លានក្បាលស្លាប់យ៉ាងអាថ៌កំបាំងអណ្តែតនៅលើឆ្នេរតែម្តង។Mass Fish Deaths in China and Australia: A Global Alarm

នេះបើតាមលោក Allan Gomez Dionaldo អាយុ ២៨ ឆ្នាំដែលជាអ្នកស្រុកនៅទីនោះបានប្រាប់អ្នកសារព័ត៌មានថា ពេលកើតហេតុ អ្នកភូមិជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរំភើបចិត្តព្រោះទម្ងន់ត្រីដែលលិចចូលច្រាំងមានទម្ងន់រាប់តោន ហើយវាត្រូវបានគេជឿថាត្រីទាំងនេះអាចជាអំណោយឆ្នាំថ្មីពីព្រះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះទៀតក៏មានការព្រួយបារម្ភថាវាអាចជាសញ្ញា ឬជាប្រផ្នូលអាក្រក់នៃគ្រោះធម្មជាតិ ព្រោះហេតុការណ៍នេះស្រដៀងគ្នាទៅនឹងប្រទេសជប៉ុនដែរ ដោយកាលពីខែធ្នូ ឆ្នាំ២០២៣ ត្រីសាឌីនរាប់ម៉ឺនក្បាលត្រូវបានគេប្រទះឃើញស្លាប់ដោយមិនដឹងមូលហេតុនៅកោះហុកកៃដូ ភាគខាងជើងនៃប្រទេសជប៉ុន។1,200 Tonnes Of Dead Fish Wash Up In Japan But Fukushima Isn't To Blame, Say Authorities | IFLScience

មួយខែក្រោយមក ការរញ្ជួយដីកម្រិត ៧.៦ រិចទ័របានកើតឡើង ដែលស្ថិតនៅកណ្តាលខេត្ត Ishikawa នៅលើឧបទ្វីបណូតូ កណ្តាលប្រទេសជប៉ុន រហូតមកដល់ពេលនេះមិនមានការពន្យល់ច្បាស់លាស់នោះទេ។ ដូច្នេះហើយ តើការងាប់ត្រីដ៏ធំនៅកោះហុកកៃដូ ជាមួយនឹងការរញ្ជួយដីនៅកណ្តាលប្រទេសជប៉ុន តើវាអាចមានទំនាក់ទំនងដែរឬអត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO83hFZSRf7nHL1uJxmkkXwXjdCrDcfcGURUD_0ROFCwIycka0uOaDQfQsUs6mokToyWIG11Nh263drx38VHpxEDhYyE5YbhoGhSR9bFP2kwBRUGPUN45e6Z07VbYMt9-UAjKHV7ox-rfkeGteRrbxNp1PbCSKRmOQ25pG6HpGGWXUMGEVLU5S7UCYqTY/s728/4%20(1).webp