បរទេស៖ កសិកររាប់ពាន់នាក់បានបើកត្រាក់ទ័របិទផ្លូវនៅកណ្តាលទីក្រុងជាច្រើនរបស់អាល្លឺម៉ង់ ដើម្បីតវ៉ាក្នុងគម្រោងដកការកាត់ពន្ធសម្រាប់វិស័យកសិកម្ម។

យោងតាមប្រភពព័ត៌មាន Theguardian ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមករាថា កសិករអាឡឺម៉ង់បានបិទកណ្តាលទីក្រុង ផ្លូវហាយវេ ក្នុងរដ្ឋធានីប៊ែរឡាំង ហាំប៊ឺក ខូឡូន និងប្រេមេន ដោយមានត្រាក់ទ័រប្រហែល ២០០០ បានចុះបញ្ជីនៅកន្លែងតវ៉ានីមួយៗ ដែលការតវ៉ានេះនឹងមានរយៈពេលមួយសប្តាហ៍ ជុំវិញការគ្រោងកាត់បន្ថយការឧបត្ថម្ភធនផ្នែកកសិកម្មដែលរដ្ឋាភិបាលបានប្រកាសកាលពីសប្តាហ៍មុន។Angry farmers stage Germany-wide tractor blockades

ប្រធានសមាគមកសិករអាល្លឺម៉ង់លោក Joachim Rukwied បាននិយាយថា “យើងកំពុងអនុវត្តសិទ្ធិជាមូលដ្ឋានរបស់យើងក្នុងការជូនដំណឹងដល់សង្គមថាប្រទេសអាល្លឺម៉ង់ត្រូវការវិស័យកសិកម្មដែលមានការប្រកួតប្រជែង នេះជាមធ្យោបាយតែមួយគត់ដើម្បីធានាបាននូវប្រភពអាហារក្នុងស្រុកដែលមានគុណភាពខ្ពស់”។ ដូច្នេះហើយ ចាប់ពីល្ងាចថ្ងៃទី ៧ ខែមករា កសិករទាំងអស់បានបើកត្រាក់ទ័រ និងរថយន្តដឹកទំនិញរាប់សិបគ្រឿងបិទផ្លូវក្នុងទីក្រុងជាច្រើន ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។Germany Sticks to Subsidy Cuts as Farmer Protests Block Roads - Bloomberg

ក្រុមអ្នកតវ៉ាក៏បានព្យាយាមបិទផ្លូវចូលទៅផ្លូវហាយវេនៅជាយក្រុងជាបន្តបន្ទាប់ផងដែរ ដោយប៉ូលីសអាល្លឺម៉ង់បានកត់ត្រាថា នេះគឺជាការកកស្ទះចរាចរណ៍ខ្លាំងបំផុតនៅទូទាំងប្រទេស។ ប្រឈមនឹងការតវ៉ាពីកសិករយ៉ាងខ្លាំងបែបនេះ រដ្ឋាភិបាលអាល្លឺម៉ង់ក៏សម្រេចដកផ្នែកនៃផែនការមួយចំណែកចេញ។ អាស្រ័យហេតុនេះ គោលនយោបាយកាត់បន្ថយពន្ធយានយន្តសម្រាប់វិស័យកសិកម្មនឹងរក្សាបាន ចំណែកប្រាក់ឧបត្ថម្ភប្រេងម៉ាស៊ូតនឹងត្រូវកាត់បន្ថយជាបណ្តើរៗ។German farmers block roads with tractors in protest at subsidy cuts | The Straits Times

ទោះជាយ៉ាងណាក៏ដោយ តំណាងឧស្សាហកម្មកសិកម្មអាល្លឺម៉ង់បាននិយាយថា ការសម្រេចចិត្តខាងលើមិនគ្រប់គ្រាន់ទេ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលផែនការទាំងស្រុង ដែលធ្វើឡើងបន្ទាប់ពីតុលាការរបស់ប្រទេសតម្រូវឱ្យពួកគេរកវិធីសន្សំប្រាក់សម្រាប់ប្រទេសនៅឆ្នាំ ២០២៤៕German farmers block roads with tractors in protest at subsidy cuts - Business & Finance - Business Recorder