Home Blog Page 1326

នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យដោះស្រាយបញ្ហាចិនស្លៀកពាក់ឯកសណ្ឋានប៉ូលិសថៃ

0

ប្រទេសថៃ ៖ មុនពេលចូលរួមក្នុងសិក្ខាសាលាដើម្បីស្តាប់យោបល់ និងតម្រូវការរបស់ពលរដ្ឋ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានលើកឡើងអំពីវីដេអូមួយល្បីល្បាញក្នុងបណ្តាញសង្គម ដែលបង្ហាញពីភ្ញៀវទេសចរចិនម្នាក់ស្លៀកពាក់ឯកសណ្ឋានប៉ូលិសថៃ ។ ភ្ញៀវទេសចរចិនរូបនេះថែមទាំងបានបង្ហាញមួកពណ៌ខ្មៅប៉ាក់ត្រាផែនដីថៃទៀតផង ។ លោកនាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា វាមិនត្រឹមត្រូវទេ ហើយប្រទេសថៃត្រូវតែចាត់ការបញ្ហានេះជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ។

នៅពេលអ្នកសារព័ត៌មានសួរថា តើលោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យស្នងការនគរបាលជាតិដោះស្រាយបញ្ហានេះហើយឬនៅ? លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃលើកឡើងថា លោកបានបញ្ជារួចរាល់ហើយ ហើយលោកក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា និងអាជ្ញាធរទេសចរណ៍ថៃដោះស្រាយបញ្ហានេះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-De4mYniet8mWTqlkh7dVlhlittfOJoUUOSOMhxIwZ5VGWvPWBKHRoMOyl_-d5eOES6sfpfJrFH5H9QYCrYGPFEkYiURNUAQDzvnmxg_DPyIPaBYTfFCMAy_9V2HYiE04AgX1YvIzli1p39fPMO2dKeMEWb8LYD2WJUwxVxFxzNDvYlZ7zsEUjrhwvrs/s1280/photo_2023-12-07_09-33-45%20(3).jpg

លោកនាយករដ្ឋមន្ត្រីថៃបន្តថា វាមិនគួរឱ្យជឿទេ ហើយក៏មិនអាចទៅរួចដែរ ដែលមានព័ត៌មានបែបនេះផ្សព្វផ្សាយចេញមក ។ លោកបានជជែកជាមួយក្រុមការងារ ដើម្បីឱ្យពួកគេគ្រប់គ្រងការងារឱ្យបានល្អ ពីព្រោះព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់ភាពរីកចម្រើនរបស់ប្រទេសជាតិ ។ ចំណែកការចូលរួមក្នុងសិក្ខាសាលាវិញ លោកសប្បាយរីករាយ ដោយលោកពុំចាំបាច់និយាយអ្វីទេ ព្រោះការចូលរួមនេះ លោកគ្រាន់តែអង្គុយស្តាប់បញ្ហាផ្សេងៗរបស់ពលរដ្ឋ ។

លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «អ្នកចូលរួមក្នុងសិក្ខាសាលាបានយល់ឃើញបែបណាខ្លះ ហើយពួកគេចង់ឱ្យប្រទេសជាតិដើរទៅរកទិសដៅណា ។ ចំណុចសំខាន់បំផុត យើងកុំភ្លេចថា សមាជិកសភាតំណាងរាស្ត្រ គឺជាអ្នកតំណាងឱ្យពលរដ្ឋ ។ ដូច្នេះហើយ ទើបខ្ញុំចង់មកស្តាប់ថា តើពួកគេគិតឃើញដូចម្តេច? ពលរដ្ឋបារម្ភលើបញ្ហាអ្វីខ្លះ ឬពលរដ្ឋចង់បានអ្វី ។ យើងក៏មានក្រុមការងារមកពីវិមានរដ្ឋាភិបាលផងដែរ បានមកចូលរួមស្តាប់ការបញ្ចេញយោបល់របស់ពលរដ្ឋ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5uS7XSviEgFmVWcE0CY_wqLL_nkGV5yHESvtRVlCAi7ARH08hbnKY-FiVXhawnXAhbZ1WzWzMsf6JJwSqvmkXEQsntXVyuO5IKDF3tqpM0QmdgbZzYRayponKff5NYAGYr5HJO9yKz0c9zKr_ksd0-8LtONkxN00ujvn2BR7PrfR-6nSGJlStE7CXnoM/s1017/photo_2023-12-07_09-33-44.jpg

ចំណែកវីដេអូជនជាតិចិនស្លៀកពាក់ឯកសណ្ឋានប៉ូលិសថៃនេះ ទើបតែបង្ហោះក្នុងបណ្តាញសង្គមកាលពីដើមខែធ្នូ ឆ្នាំ២០២៣ ។ ពលរដ្ឋថៃលើកឡើងថា តើគិតថាខ្លួនឯងមានប្រាក់ច្រើន ចង់ធ្វើអ្វីក៏បាន មែនទេ? ខណៈពលរដ្ឋថៃខ្លះទៀតថា ជនជាតិចិនរូបនេះបានស្លៀកពាក់ឯកសណ្ឋានប៉ូលិសថៃ ថែមទាំងមានប៉ូលិសថៃឈរចាំបើកទ្វាររថយន្តឱ្យទៀតផង ។

បើតាមលោក ចាំរូន ឆៃស៊ី ជាប៉ូលិសផ្នែកហ្វឹកហាត់នៅការិយាល័យប៉ូលិសកណ្តាលប្រទេសថៃឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ គឺមានភ្ញៀវទេសចរចិនចំនួន២នាក់បានមកហាត់បា.ញ់កាំភ្លើ.ងនៅទីលានខាងក្រោយនៃការិយាល័យប៉ូសិសបង្ក្រាបថ្នាំញៀ.ន ។ ពួកគេបានបា.ញ់កាំភ្លើងរួចរាល់នៅម៉ោង៥ល្ងាច បន្ទាប់មក ទីលានបា.ញ់កាំភ្លើ.ងបានបិទ ហើយជនជាតិចិនទាំង២នាក់គ្មានរថយន្តជិះចេញមកក្រៅទេ ។ ពួកគេត្រូវដើរឆ្ងាយរហូតដល់ជាង១គីឡូម៉ែត្រ ឃើញបែបនេះ លោកក៏ប្រាប់ឱ្យពួកគេឡើងជិះរថយន្តរបស់លោកចេញមកក្រៅទីលាន ដើម្បីហៅរថយន្តតាក់ស៊ីជិះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBPRwu_P_4OeDFQtHlwTnd4Adxh2x6waSPr30w06xZSxa081I3ydVgQGYewwpNduYjpTOxS_q11Jo_jcRS_f_yGRIm7LrKgE1Iy80NnQaV-Jv2UP_5KdFZEpsg6GZw1xJZgYoucNDbsNF5jx9CCwieg1jD417DNJQBCM8spRtLcd0byER0EoHeWr6JaxU/s1280/photo_2023-12-07_09-33-45%20(2).jpg

លោក ចាំរូន ឆៃស៊ី បន្តថា នៅក្នុងរថយន្តរបស់លោក គឺមានឯកសណ្ឋានប៉ូលិសនៅក្នុងនោះ ស្រាប់តែជនជាតិចិនរូបនេះយកវាមកពាក់ខ្លួនឯង ហើយនិយាយថា ចង់ថតរូបទុកមើល ។ លោកក៏មិនដឹងថា ជនជាតិចិនរូបនេះថតវីដេអូយកទៅបង្ហោះក្នុងបណ្តាញសង្គម និងធ្វើឱ្យមានការយល់ខុសកើតឡើង ។ លោកបញ្ជាក់ថា លោកគ្រាន់តែជួយយកអាសារពួកគេ និងគ្មានចេតនាមិនល្អ ឬទទួលបានផលប្រយោជន៍អ្វីទេ ។ លោកក៏មិនយល់ថា ជនជាតិចិននិយាយបែបណាខ្លះទេក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ៕ ប្រភព ៖ The better

ដំណឹងល្អ! អ្នកកើតជម្ងឺអូទីស្សឹម និងជាសះស្បើយ បើការធ្វើតេស្តលើមនុស្សពិត ទទួលបានជោគជ័យមែន

0

ប្រទេសចិន៖ អ្នកវិទ្យាសាស្ត្រជនជាតិចិន នឹងធ្វើតេស្តលើកុមារដែលមានជំងឺអូទីស្សឹមជាលើកដំបូង ដោយប្រើប្រាស់ថ្នាំម្យ៉ាងដែលអាចបំបាត់ជំងឺនេះ បន្ទាប់ពីព្យាបាលដោយជោគជ័យលើទៅសត្វកណ្តុរ។

យោងតាមប្រភពព័ត៌មាន The Straits Times ដែលបានរាយការណ៍កាលពីថ្ងៃទី៤ ខែធ្នូថា អ្នកវិទ្យាសាស្ត្របានបង្ហាញថ្នាំមួយប្រភេទហៅថា “ស៊ូរ៉ាមីន” ដែលថ្នាំនេះត្រូវបានប្រើប្រាស់រួចជាស្រេចដើម្បីព្យាបាលជំងឺងងុយដេកនៅទ្វីបអាហ្រ្វិក ក៏ដូចជាបានពិសោធន៍រោគសញ្ញាអូទីស្សឹមទៅលើសត្វកណ្តុរដោយជោគជ័យផងដែរ។Mouse study hints at why fragile X drugs fail in trials | Spectrum | Autism  Research News

ក្រុមអ្នកស្រាវជ្រាវដែលបានសាទរពីស្ថាប័នសិក្សា និងវេជ្ជសាស្ត្រនានាក្នុងទីក្រុងសៀងហៃ បាននិយាយថា ការព្យាបាលជម្ងឺអូទីស្សឹមអាចមានលក្ខណៈសាមញ្ញនោះទេ ដោយគ្រាន់តែផ្លាស់ប្តូរនៃហ្សែន MEF2C ដែលស្រដៀងគ្នាទៅនឹងអ្នកជំងឺហ្សែនផ្សេងទៀតផងដែរ។ អ្នកវិទ្យាសាស្ត្របានបន្តទៀតថា នៅក្នុងការពិសោធន៍កន្លងទៅ ពួកយើងបានចាក់ថ្នាំបំបាត់រោគសញ្ញានៃជំងឺអូទីស្សឹមបានតាមរយៈការកែតម្រូវហ្សែនដែលផ្លាស់ប្តូរនៅក្នុងខួរក្បាលរបស់សត្វកណ្តុរ។Researchers find link between genetic factors and Autism Spectrum Disorder  - Articlesទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវនៅមិនទាន់មានវិធីព្យាបាលច្បាស់លាស់ទៅលើមនុស្សដែលមានជំងឺអូទីស្សឹមនោះទេ មានន័យថាថ្នាំដែលចេញពីវេជ្ជបញ្ជាដើម្បីជួយដល់អាកប្បកិរិយាចំពោះអ្នកជំងឺ ASD គឺជាថ្នាំពិសោធន៍ដោយជោគជ័យទៅលើសត្វកណ្តុរប៉ុណ្ណោះ ដោយមិនទាន់បានព្យាបាលទៅលើមនុស្សនៅឡើយទេ។អូទីស្សឹម (ASD) គឺជាជំងឺដែលពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ឬអាចបង្ហាញអាកប្បកិរិយាដដែលៗ ក៏ដូចជាត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺសរសៃប្រសាទផ្សេងទៀតដូចជាជំងឺឆ្កួតជ្រូកជាដើម ដោយសារអ្នកជំងឺនេះមានផ្ទុកហ្សែន MEF2C។A jab to treat autism? China scientists make breakthrough with mice | The  Star

ទោះជាយ៉ាងណា យោងតាមក្រុមអ្នកវិទ្យាសា្តស្ត្របានឱ្យដឹងទៀតថា “ការព្យាបាលដោយការកែសម្រួលហ្សែននឹងត្រូវធ្វើទៅបាននាពេលអនាគតដ៏ខ្លីខាងមុខនេះ” ដោយអ្នកជំងឺអូទីស្សឹមនឹងមានការព្យាបាលស្រដៀងគ្នាទៅនឹងអ្នកជំងឺដែលទទួលរងពីជំងឺវិវឌ្ឍន៍ហ្សែនផ្សេងទៀតផងដែរ៕

ផលិតករ ហ៊ុយ យ៉ាឡេង លើកសរសើរ ស៊ីន យូប៊ីន តែងលើកស្ទួយអ្វីជាខ្មែរបង្ហាញទៅកាន់អន្តរជាតិ

0

ទន្ទឹមនឹង ស៊ីន យូប៊ីន បង្ហាញវត្តមានក្នុងកម្មពិធីលំដាប់ពិភពលោកនៅប្រទេសអារ៉ាសាប៊ីអូឌីត ហើយក្លាយជាស្រ្តីខ្មែរដំបូងគេចូលរួមព្រឹត្តិការណ៍នេះផលិតករលោក ហ៊ុយ យ៉ាឡេង បានកោតសរសើរតារាស្រីជួរមុខរូបនេះថាជាតារាដែលមានមនសិការលើកស្ទួយអ្វីជាខ្មែរបង្ហាញទៅកាន់អន្តរជាតិ ខណៈ យូប៊ីន បានស្លៀករ៉ូបដ៏ស្រស់ស្អាតច្នៃម៉ូតមានព្យញ្ជនៈអក្សរ និងលេខខ្មែរ ចូលរួមកម្មវិធីលំដាប់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVZvjU8v2spia5zz1Ud8L5mCKUylVFgSUJiSz-Eatc5Nm6_peq0J1nA334oQVdSuEzD97Fw3rBj-JP6d6496rse0gtRq_qXdaFh3Z9znPxQYRAoAs7zx_u4bFGymDmq56Nlnkxkggogzv3MySKoTwWTlE37SAQdcfGO2DxkK246wIhDIK3fW5geoSFj-I/s2048/341834323_887439012348960_7488307892719746114_n.jpg

នៅថ្ងៃទី៦ ធ្នូ លើបណ្តាញសង្គមលោក ហ៊ុយ យ៉ាឡេង ផលិតកររឿង «ដើម្បីកូន» បានបង្ហោះរូបភាពកញ្ញា ស៊ីន យូប៊ីន ជាមួយនឹងខ្លឹមសារថា «ជាតារាខ្មែរត្រូវមានគំនិតមនសិការខ្មែរ លើកស្ទួយអ្វីជាខ្មែរ ខ្ញុំសង្កេតឃើញគាត់ បានខិតខំប្រឹងប្រែងបង្ហាញអន្តរជាតិឱ្យបានដឹងថាយើងមកពីណា។ នេះជាកាតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវធ្វើក្នុងនាមជាកូនខ្មែរត្រូវប្រឹងលើកតម្កើងជាតិយើង។ អរគុណយូប៊ីននិងអ្នកច្នៃម៉ូតនេះពិតជាប្លែក
និងអស្ចារ្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy4uqskQs2uvlfQfZprYTEv8dn67hmhcbHp4TwMm0XyB-iM4rS0kLBC7iGZM0WEpMXZB2Kt2hP0O_OA_qqeTTmKbachyphenhyphenPig63x9k4WVkTPFZDG3T22gf1M48sHAk9aHFGFaX3jH0wmXeEHRpySiMzwyeUAHs43ArmG1d21si5Rtcm4XV0uqh9WEj1C5Vk/s1280/photo_2023-12-06_16-39-56%20(3).jpg

ការលើកសរសើររបស់ផលិតកររូបនេះបន្ទាប់ពី ស៊ីន យូប៊ីន ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធី RedSea Film Festival ជាកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោកដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានតារាហូលីវូដ និងអាស៊ីល្បីៗជាច្រើនរូបចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiveeHSgeblQqDjEp9EM7cMhtyst3Wztjtsrtnw-AJ8wbfnal3WQeSlZfabT97sn-qjlWfQhRh0Sknlnkp1omenWVfCxFReJzaOO4IHAiInFh_Gd0klp_V0pHROXyXK2PFeDunqnUm6Q5hn2datWlR-UOeC5BYGEeDOveCfp3cuN8VatXbg59N6ZS8Ctx0/s1280/photo_2023-12-06_16-39-56%20(2).jpg

ជាមួយឱកាសដ៏កម្រហើយបានក្លាយជាស្រ្តីដំបូងគេចូលរួមកម្មវិធីលំដាប់ពិភពលោកនេះ ស៊ីន យូប៊ីន បានស្លៀករ៉ូបដ៏ស្រស់ស្អាតជាមួយការច្នៃឡើងជាពិសេសមានព្យញ្ជនៈអក្សរខ្មែរ និងលេខខ្មែរ ក្នុងសំលៀកបំពាក់នេះផងដែរ ជាហេតុធ្វើឱ្យមានការកោតសរសើរនាងយ៉ាងច្រើនពីមហាជនរួមទាំងអ្នកក្នុងចង្កោមសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8JQaTY9OVRoomBK8g2RXjSsggI74f3CeZdNyLAVaT_ikr9pOD5gtiYmTWHkb5r6c9PYnJ8yGbxkJd4rkGv9lUkchg5ZS4exo9-0yiOmEfB3JfrpiyGIxPrRtHLW9XZLHIsqK7sp4_ZrNLkI5M155Ql4HPS1fhgbDHvnK59Hbca-3CEaiSp7XNufeSSQ/s1280/photo_2023-12-06_16-39-56.jpg

តារាសម្តែងជួរមុខ ស៊ីន យូប៊ីន ភាគច្រើនឱ្យតែមានឱកាសដើរលើកម្រាលព្រំអន្តរជាតិ នាងមិនភ្លេចទេក្នុងការនាំអត្តសញ្ញាណដែលឆ្លុះបញ្ចាំងអ្វីដែលជារបស់ខ្មែរតាមដែលអាចធ្វើបាន ហើយការតុបតែងខ្លួនតារាស្រីរូបនេះប្រកបដោយប្រណីតភាពមិនចាញ់តារាស្រុកគេនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLN72MTO4bDRomOZ1uFd2-SmAS07-DiIEZy8jKtrj2Hb4FSfSpoatttKoQlm3o51yZ5Qrp0bNo2U6rih68uTguTrjUGu9ZFUi-uSUML3CNx0mvUjCtzZgOPZsrGgJkDVb7DF7FLRbRMEWKMi4pBsPcS1BGngqnFiU0rI3YBvfoxG8j59-HgUu9Q0MMLtw/s856/Capture%20(113).PNG

ទម្លាប់ ៣ យ៉ាងដែលធ្វើឱ្យអ្នកមិនសូវមានភាពទាក់ទាញ

0

ទោះបីជារូបសម្បត្តិរបស់អ្នកមើលទៅស្រស់ស្អាត ឬស្រស់សង្ហាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានទម្លាប់មួយចំនួននេះ នឹងធ្វើឱ្យអ្នកបាត់បង់ភាពទាក់ទាញយ៉ាងងាយ ក៏ដូចជាមិនសូវមាននរណាចូលចិត្តអ្នកជាដើម ដោយទម្លាប់អាក្រក់ទាំងនោះមានដូចជា៖

១.មិនចេះលេងសើច៖ យោងតាមការសិក្សាឆ្នាំ ២០២១ ដែលបានបោះពុម្ភផ្សាយក្នុង Journal of Positive Psychology បានបង្ហាញពីសារៈសំខាន់នៃភាពខ្លាំងនៃបុគ្គលិកលក្ខណៈជាក់លាក់សម្រាប់សុខភាពផ្លូវចិត្ត រួមទាំងការលើកទឹកចិត្ត សុទិដ្ឋិនិយម និងការលេងសើច។ ដូច្នេះហើយ ការអសមត្ថភាពក្នុងការលេងសើច មិនថាសំដៅលើខ្លួនឯង ឬពិភពលោកនោះទេ អាចបង្កើតភាពតានតឹង និងរំខានដល់អន្តរកម្មសង្គមធម្មជាតិ។ ទម្លាប់នេះក៏អាចបង្ហាញពីភាពរឹងប៉ឹង និងកង្វះការកោតសរសើរចំពោះភាពប៉ិនប្រសប់ ក៏ដូចជាកំណត់ទំនាក់ទំនងពិតប្រាកដ និងអាចរំខានដល់អ្នកដែលនៅជុំវិញអ្នក។Why Some People are S.A.D. This Time of Year | Hendrick Urgent Care

២.ប្រកាន់ច្រើន៖ ការប្រកាន់ច្រើនពេកពីកំហុសរបស់នរណាម្នាក់ ធ្វើឱ្យមនុស្សជុំវិញខ្លួនអ្នកមិនសប្បាយចិត្ត ឬមានអារម្មណ៍ថាតានតឹងនៅពេលដែលពួកគេនៅជិតអ្នក។ ដូច្នេះអ្នកនឹងបាត់បង់ភាពទាក់ទាញយ៉ាងងាយ ឬក៏មិនសូវមាននរណាម្នាក់ចូលចិត្តអ្នកជាដើម ដោយសារអាកប្បកិរិយាដ៏តឹងរ៉ឹងហួសហេតុរបស់អ្នក។ ដូច្នេះដើម្បីដោះស្រាយទំនោរនេះ អ្នកគួរផ្តល់ការគាំទ្រជាវិជ្ជមាន និងការឆ្លើយតបយ៉ាងក្លៀវក្លាចំពោះព័ត៌មានវិជ្ជមានរបស់ដៃគូ ក៏ដូចជាបង្កើនការពេញចិត្តនៃទំនាក់ទំនងជារួម។Mandy Toon on LinkedIn: Seasonal affective disorder (SAD) is a type of  depression that comes and…

៣.ចូលចិត្តសន្យា៖ ការសន្យាដែលយើងធ្វើក្នុងជីវិតប្រចាំថ្ងៃ ជារឿយៗមនុស្សភាគច្រើនតែងមើលរំលង ដោយអ្នកខ្លះសន្យាមិនទៀងទាត់បំផ្លាញការទុកចិត្ត បង្ហាញពីការខ្វះការព្រួយបារម្ភចំពោះអ្នកដទៃ ហើយនឹងមានលទ្ធភាពបំផ្លាញទំនាក់ទំនងណាមួយ ក៏ដូចជាជះឥទ្ធិពលអាក្រក់បង្កើតបរិយាកាសនៃអស្ថិរភាព និងការខកចិត្ត បំផ្លាញទំនាក់ទំនងផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ ដូច្នេះដើម្បីដោះស្រាយទម្លាប់នេះ ជម្រើសដ៏ល្អគឺការនិយាយបដិសេធពីការសន្យាដែលមិនអាចរក្សាបាន ឬមិនអាចធ្វើបាន។ ហេតុនេះហើយ ការធ្វើតាមការប្តេជ្ញាចិត្តរបស់អ្នកជាប្រចាំ នឹងបង្កើនភាពជឿជាក់របស់អ្នក ក៏ដូចជាបង្កើនភាពទាក់ទាញរបស់អ្នកផងដែរ៕

Peypey Dy សួររកសីលធម៌របស់ ស្តេចហ្គេម ក្រោយនិយាយប៉ះពាល់ក្រុម BTS ហើយនៅពោលពាក្យនេះឡើងទៀត

0

ទៅដល់កូរ៉េហើយប៉ុន្តែនៅសុខ ស្តេចហ្គេម បានប្រើសម្តីមិនសមរម្យប៉ះពាល់ដល់ក្រុមចម្រៀងដ៏ល្បី BTS ធ្វើឱ្យអ្នកគាំទ្រក្រុមចម្រៀង K- Popនេះចេញមករិះគន់មិនសំចៃរហូត ស្តេចហ្គេម បានផ្លាស់ប្តូរពាក្យពេចន៍ថ្មី។ យ៉ាងណាមិញដោយសារត្រូវរិះគន់ខ្លាំងពេក ស្តេចហ្គេម បានបង្ហោះសំណេរជាប់ទាក់ទងនឹងធនធានមនុស្សសម្រាប់ប្រទេសជាតិរហូត Peypey Dy សួររកសីលធម៌របស់ ស្តេចហ្គេម។No photo description available.

នៅលើបណ្តាញសង្គមរបស់ ស្តេចហ្គេម ថ្ងៃទី៦ ធ្នូ នេះបានបង្ហោះសំណេរមួយថា «ក្មេងៗ មួយថ្ងៃៗ អត់ព្រមខំរៀនទេ? តើឱ្យប្រទេសយើងសង្ឃឹមថាអាចមានធនធានមនុស្សដែលមានចំណេះដឹង ខ្ពង់ខ្ពស់ពិតប្រាកដទៅកើតទៅបើគ្រាន់តែ ប៉ះពាល់ អាយដល ជាមួយនឹងពាក្យ អត់បានការមួយឃ្លាសោះ»។ ស្តេចហ្គេម បន្ថែមទៀតថា «សូមឱ្យ ប្អូនៗ កូន ក្មួយ ទាំងអស់គ្នា ជួយប្រឹងរៀនសូត្រ ឱ្យបានដូចការឈឺឆ្អាលរបស់ អាយដល របស់អូនៗ កូន ក្មួយ នោះប្រទេសកម្ពុជានឹងរីកចំរើនជាងនេះកាន់តែខ្លាំងទៀត សូមអរគុណ»។No photo description available.

ការដែល ស្តេចហ្គេម បង្ហោះសំណេរនេះឡើងបន្ទាប់ពីលោកបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមដោយបញ្ជាក់ថាពេលនេះខ្លួនបានទៅដល់ទឹកដីកូរ៉េខាងត្បូងហើយដែលជាស្រុកកំណើតរបស់ក្រុមចម្រៀង BTS ប៉ុន្តែការសរសេររបស់លោកបែរជាលាយពាក្យមិនសម្យប៉ះពាល់ BTS ធ្វើឱ្យហ្វេនៗមិនចេញចិត្តនិងបញ្ចេញមតិរិះគន់ដាក់ ស្តេចហ្គេម ក្នុងនោះក៏មាន Peypey Dy ចេញមកនិយាយដូចគ្នា។

ការលើកឡើងរបស់ ស្តេចហ្គេម ឱ្យអ្នករិះគន់ខ្លួនខំរៀនសូត្រធ្វើជាធនធានមនុស្សសម្រាប់ប្រទេសជាតិជាជាងយកពេលមកឈឺឆ្អាលព្រោះតែប៉ះពាល់អាយដលនោះ ស្រាប់តែ Peypey Dy សួររកសីលធម៌ ស្តេចហ្គេម តែម្តង។

អ្នកលេងបណ្តាញសង្គមមានឥទ្ធិពលរូបនេះបានសរសេរដាក់ ស្តេចហ្គេម ថា «
ខ្លួនឯងមានសីលធម៌គ្រប់គ្រាន់ហើយនៅ? ខ្លួនឯងអ្នកនាំរឿងខ្លួនឯង មិនមែនមិនដឹងថាផុសទៅនឹងមានរឿងទេ តែខួរក្បាលនិងភាពអសីលធម៌រួមជាមួយនឹងចំណេះដឹងដ៏ទាបរបស់ខ្លួនឯងនៅតែជំរុញឱ្យធ្វើ រួចមកលាងខ្លួនស្រែករកធនធាន?»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZHe-QwVy2c2pzycOu6mIBU7T-bDqsyzJ40cSdE3yeJufdxwKzrrJHrCdT5-cDOhxTnObzS3LIRIL3pmWC5qb1xnRYKjWM9VJW3hMKCk0J61sXNxzvpKAJxVMO1fBvuf8wYEId4pXuXb64emO-sMSMR-nswaznqnQr7YyaGu_tRQbaXh7AVYBbmcsWjNQ/s756/Capture%20(112).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnj7B5CJMZ8pst15ewe2DpDRxfrAz9fBs-CTb1rHn-LdVHJj2zo_U1ZMOZbkKOkcDUGduJA9jhAO-abTQQZrmLJFWy2-nddrH3IAFA3n3tNMTJcdiwWS_4C60ajdoJyVd_c9xDQdrOKo7ygLB9TwbEghbRcE5lqG2hFfJQSS4FVSuDSeTsgopHHFHgWfU/s1280/photo_2023-12-06_15-16-56.jpg

សិង្ហបុរីត្រៀមបង្កើនចំនួនបុគ្គលិកបម្រើការផ្នែកបច្ចេកវិទ្យា AI

0

ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសសិង្ហបុរីត្រៀមបង្កើនចំនួនបុគ្គលិកបម្រើការផ្នែកបច្ចេកវិទ្យា AI រហូតដល់១៥.០០០នាក់ ដោយសិង្ហបុរីនឹងអប់រំពលរដ្ឋក្នុងតំបន់ និងជួលបុគ្គលិកមានជំនាញពីក្រៅប្រទេស ។ វាជាផ្នែកមួយនៃយុទ្ធសាស្ត្រថ្នាក់ជាតិសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យារបស់សិង្ហបុរី ។New AI workforce programme to train up to 2,000 students to implement  technology | The Straits Times

លោក Lawrence Wong ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី បានថ្លែងក្នុងពិធីមួយកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ថា ៖ «ប្រទេសសិង្ហបុរីជឿជាក់ទៅលើសក្តានុពលរយៈពេលវែងរបស់បច្ចេកវិទ្យា AI ហើយយើងនឹងប្រើប្រាស់ផលប្រយោជន៍ពីសមត្ថភាពរបស់ AI ទាំងស្រុងដើម្បីកែលម្អជីវិតរបស់យើង ។ រីឯអ្នកវិទ្យាសាស្ត្រ និងវិស្វករផ្នែកស្រាវជ្រាវ ពួកគេគឺជាឆ្នឹងខ្នងរបស់ AI» ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ។SG unveils renewed National AI Strategy to improve economy |  Marketing-Interactive

ជាមួយគ្នានេះ ប្រទេសសិង្ហបុរីនឹងឈានឆ្ពោះទៅមុខជាមួយយុទ្ធសាស្ត្របច្ចេកវិទ្យា AI តាមរយៈការប្រើប្រាស់ប្រយោជន៍ផ្សេងៗរបស់រដ្ឋាភិបាល ដូចជា ការគាំទ្រគម្រោង AI របស់ក្រុមហ៊ុនទើបបង្កើតថ្មី រួមទាំងជំរុញឱ្យស្ថាប័ននានាបង្កើតមជ្ឈមណ្ឌល AI ក្នុងប្រទេស ។ សិង្ហបុរីសង្ឃឹមថា យុទ្ធសាស្ត្រនេះនឹងទាក់ទាញជនបរទេសដែលមានជំនាញផ្នែក AI ឱ្យមកធ្វើការនៅសិង្ហបុរីកាន់តែច្រើន ។Singapore 'acutely aware' of global competition to be AI hub, plans to  triple AI talent pool

បើតាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលសិង្ហបុរីបញ្ជាក់ថា ប្រទេសសិង្ហបុរីបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា AI ដែលទទួលបានការកែលម្អ ។ សិង្ហបុរីមានគោលដៅបង្កើតប្រព័ន្ធអេកូឡូស៊ីប្រកបដោយទំនួលខុសត្រូវ និងអាចជឿជាក់បាន ។ វាជាការការពារផលប៉ះពាល់អវិជ្ជមាន ឬការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងផ្លូវខុស ។ លើសពីនេះ រដ្ឋាភិបាលសិង្ហបុរីក៏មានគម្រោងអប់រំពីបច្ចេកវិទ្យា AI ដល់ពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ តាមរយៈគម្រោងអប់រំផ្សេងៗ ៕ ប្រភព ៖ Bangkok biznews

ខកចិត្តណាស់!តម្លៃដំឡូងជ្វាធ្លាក់ចុះយ៉ាងខ្លាំងពេលប្រមូលផល

0

រដូវប្រមូលផលដំឡូងជ្វាបានមកដល់ហើយ ខណៈកសិករកំពុងតែប្រឈមនឹងការគរដំឡូងជ្វាចោលរាប់ពាន់តោន ដោយសារតែតម្លៃធ្លាក់ចុះយ៉ាងខ្លាំង ពីមុនធ្លាប់តែ១គីឡូ១៣០០រៀល ឥឡូវនេះនៅសល់ត្រឹមតែ១គីឡូ៣០០រៀលប៉ុណ្ណោះ។

បើយោងទៅតាមប្រជាកសិករនៅខេត្តបាត់ដំបងបានឲ្យដឹងថា កសិផលដំឡូងជ្វាដែលពួកគេបានដាំនៅរដូវកាលចុងក្រោយនេះកំពុងតែប្រឈមនឹងវិបត្តិក្នុងការលក់មិនចេញទៅកាន់ទីផ្សារ ខណៈឈ្មួញកណ្តាលបានទម្លាក់តម្លៃខ្លាំងហួសហេតុពេក ដែលកាលពីរដូវកាលប្រមូលផលលើកមុនទទួលបាន១៣០០រៀលឯណ្ណោះក្នុង១គីឡូក្រាម ប៉ុន្តែលើកនេះចុះថ្លៃរហូតដល់ទៅ១០០០រៀល គឺនៅសល់តែ៣០០រៀលក្នុង១គីឡូក្រាម។May be an image of 1 person

ប្រជាកសិករក៏បានត្អូញត្អែរប្រាប់ពីការលំបាកនៃការធ្វើកសិកម្មនៃដំណាំដំឡូងជ្វានេះ ថាវាមិនមានភាពងាយស្រួលនោះទេទាំងកម្លាំងពលកម្មដែលពួកគេចំណាយក្នុងការភ្ជួររាស់ដី ដាំដុះ បាចជី មើលថែ ស្រោចទឹក ព្រមទាំងថ្លៃចំណាយផ្សេងៗក្នុងការទិញពូជដំឡូងជ្វាល្អៗនិងថ្លៃជីកំប៉ុស្តជាដើម។ ដូច្នេះ ទម្រាំតែពួកគាត់ទទួលបានផលយ៉ាងគាប់ប្រសើរបែបនេះ គឺពួកគាត់បានផ្តល់ទាំងកម្លាំងចិត្ត កម្លាំងកាយ និងថវិការបស់ខ្លួនទាំងស្រុងទៅលើដំណាំមួយនោះ ព្រោះតែសេចក្តីស្រលាញ់កសិកម្ម និងដោយមានការសង្ឃឹមយ៉ាងមុតមាំថាពួកគេនឹងទទួលបានមកវិញនូវប្រាក់កម្រៃមួយចំនួនដើម្បីផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ ក៏ដូចជាដើម្បីបង្វិលដើមក្នុងការធ្វើកសិកម្មនេះនៅវដូវកាលថ្មីៗទៀត។

រីឯប្រជាកសិករនៅខេត្តកំពង់ស្ពឺ កំពង់ចាម និងកំពង់ឆ្នាំងវិញ ក៏មានការខកចិត្តនិងស្លុតចិត្តយ៉ាងខ្លាំងមិនខុសពីប្រជាកសិករខេត្តបាត់ដំបងដែរ។ តាមរយៈការខកចិត្តទាំងនេះហើយបានធ្វើកសិករក៏ដូចជាម្ចាស់ចម្ការភាគច្រើនផ្អាកធ្វើការប្រមូលផលសិន ដោយសារតែគ្មានទីផ្សារនាំចេញនិងរងចាំអ៊ុតមើលដោយសង្ឃឹមថាតម្លៃនាពេលខាងមុខអាចនឹងឡើងថ្លៃបន្តិចបន្តួចវិញក៏ថាបាន រីឯអ្នកខ្លះស្ទើរតែបោះបង់ចោលចម្ការរបស់ខ្លួនឯងទាំងស្រុងទៀតផង។ ដូច្នេះតាមរយៈរូបភាពបែបនេះ ប្រសិនបើនូវតែគ្មានភាពប្រសើរឡើងវិញនោះទេ សម្រាប់រដូវកាលដំឡូងជ្វាលើកក្រោយទៀត ប្រជាកសិករអាចនឹងមិនដាំដំណាំមួយនេះទៀតនោះទេ នឹងធ្វើឲ្យបាត់បង់ការផ្គត់ផ្គង់ក្នុងស្រុកដ៏ធំមួយពីដំណាំដំឡូងជ្វាក្នុងប្រទេសកម្ពុជាយើងផងដែរ។No photo description available.

ប៉ុន្តែ បើយើងក្រឡេកមកមើល តម្លៃដំឡូងជ្វានៅតាមទីផ្សារនានាវិញគឺឃើញថា តម្លៃហាក់នៅដដែលដោយក្នុង១គីឡូក្រាមគឺចន្លោះពី៤០០០ទៅ៥០០០រៀល។

ទោះជាយ៉ាងណាក៏ដោយ ប្រជាកសិករនូវតែមានក្តីសង្ឃឹមពីរាជរដ្ឋាភិបាល ជាពិសេសគឺមន្ទីរកសិកម្មនិងមន្ទីរពាក់ព័ន្ធទាំងអស់ក្នុងការជួយរកដំណោះស្រាយឲ្យពួកគេ ក៏ដូចជារកទីផ្សារដំឡូងជ្វាជូនដល់ប្រជាកសិករឲ្យទទួលបានតម្លៃសបស្របក្នុងពេលឆាប់ៗខាងមុខនេះ៕

សេវាកម្មទះកំផ្លៀងអតិថិជនសិនមុនបរិភោគអាហារ កំពុងល្បីល្បាញនៅជប៉ុន

0

ប្រទេសជប៉ុន ៖ ហាងមួយកន្លែងនៅប្រទេសជប៉ុនបានផ្តល់សេវាកម្មពិសេសសម្រាប់អតិថិជន ហើយសេវាកម្មពិសេសនេះបានល្បីល្បាញនៅក្នុងបណ្តាញសង្គមជប៉ុនយ៉ាងខ្លាំង ។ ហាងនេះមានសេវាកម្មឱ្យបុគ្គលិកស្រីឈរទះកំផ្លៀងអតិថិជន មុនពេលអតិថិជនទទួលទានអាហារ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។Customers Get Slaps From Servers At This Japanese Restaurant

បើទោះជាសេវាកម្មនេះប្លែកខ្លាំងក្តី ប៉ុន្តែវាទទួលបានការគាំទ្រពីសំណាក់អតិថិជនមិនតិចនាក់ទេ ។ បុគ្គលិកធ្វើការក្នុងហាងប្រាប់ថា មានអតិថិជនជាច្រើននាក់ចាប់អារម្មណ៍ចង់ទទួលយកបទពិសោធន៍ឈឺចុកចាប់បែបថ្មីជាហូរហែ រហូតដល់ខាងហាងត្រូវបង្កើនចំនួនបុគ្គលិកបន្ថែមទៀត ។

កាលពីមុន ហាងបានកំណត់ឱ្យបុគ្គលិកស្រីជាអ្នកទះកំផ្លៀងអតិថិជនតាមការស្នើសុំពីអតិថិជនប៉ុណ្ណោះ ប៉ុន្តែនៅពេលមានអតិថិជនត្រូវការសេវាកម្មនេះកាន់តែច្រើន ហាងក៏បានជួលបុគ្គលិកពីខាងក្រៅមកជួយទះកំផ្លៀងអតិថិជនបន្ថែមទៀត ។ ចំណែកថ្លៃទះកំផ្លៀងវិញ អតិថិជនត្រូវបង់ប្រាក់ឱ្យហាង ចំនួន១០០យេនក្នុង១លើក ។Customers Get Slaps From Servers At This Japanese Restaurant

បើតាមសារព័ត៌មានចិនរាយការណ៍ថា ពេលខ្លះ ហាងនេះបានតម្រូវឱ្យអតិថិជនបង់ប្រាក់រហូតដល់៥០០យេនឯណោះសម្រាប់ការទះកំផ្លៀង១លើក ដើម្បីឱ្យអតិថិជនមានសិទ្ធិជ្រើសរើសបុគ្គលិកស្រីណាម្នាក់ ដែលខ្លួនចង់ឱ្យនាងមកទះកំផ្លៀង ។

សារព័ត៌មានរាយការណ៍ទៀតថា សេវាកម្មនេះទទួលបានការពេញនិយមខ្លាំងពីអតិថិជនបុរស និងនារី រួមទាំងភ្ញៀវទេសចរបរទេសផងដែរ ។ លើសពីនេះ គ្មានអតិថិជនណាម្នាក់បង្ហាញអាកប្បកិរិយាខឹងសម្បារ ឬមិនពេញចិត្ត ដោយសារត្រូវបានគេទះកំផ្លៀងឡើយ ។ ផ្ទុយទៅវិញ អតិថិជនបានបង្ហាញទឹកមុខរីករាយជាងមុន ក្រោយទទួលបានការទះកំផ្លៀងជាច្រើនដៃ ខណៈអ្នកខ្លះទៀតបានអរគុណដល់បុគ្គលិកទៀតផង ។Japanese restaurant clarifies viral video of waitresses slapping customers

តាមរយៈវីដេអូបង្ហាញថា ការទះកំផ្លៀងអតិថិជនម្នាក់ៗ គឺជាការធ្វើឡើងយ៉ាងពិតប្រាកដ ដោយគ្មានការបន្ធូរដៃឡើយ ។ ទោះយ៉ាងណា ហាងបានសម្រេចចិត្តផ្អាកសេវាកម្មពិសេសនេះនាពេលកន្លងមក ព្រោះហាងចង់ផ្តោតសំខាន់លើអាជីវកម្មចម្បងវិញ គឺការលក់ភេសជ្ជៈ និងម្ហូបអាហារ ។ ចុងក្រោយ ហាងនេះបានសំណូមពរថា សូមអតិថិជនកុំសួរនាំរកសេវាកម្មទះកំផ្លៀងទៀត ៕ ប្រភព ៖ daily news

អាហារ ៥ មុខដែលមិនមានថ្ងៃផុតកំណត់ទុកកាន់តែយូរកាន់តែល្អ

0

ចំពោះស្ត្រីមេផ្ទះគ្រប់រូបប្រាកដជាចង់ដឹងហើយថា តើអាហារប្រភេទណាខ្លះដែលមិនមានថ្ងៃផុតកំណត់ ក៏ដូចជាទុកកាន់យូរកាន់តែល្អ និងទុកកាន់តែយូរ កាន់តែមានតម្លៃ។ ដូច្នេះហើយ KBN News នឹងណែនាំប្រិយមិត្តមកស្គាល់ពីអាហារដែលមិនចេះហួសដឺឡេទាំង ៥ មុខដូចខាងក្រោម៖

១.អំបិល៖ អំបិល គឺជាគ្រឿងទេសដែលអាចខ្វះបាននៅក្នុងផ្ទះបាយ ដោយជាទូទៅអំបិលត្រូវបានគេប្រើជាញឹកញាប់ដើម្បីការពារអាហារពីផ្សិត និងបាក់តេរី។ លើសពីនេះ អំបិលក៏ជាសារធាតុរ៉ែដ៏សំខាន់សម្រាប់សុខភាពរបស់មនុស្សម្នាក់ៗផងដែរ ដូច្នេះហើយ វាមិនចេះខូចនោះទេ គ្រាន់តែទុកវាចោលនៅកន្លែងត្រជាក់ និងស្ងួត គឺគ្រប់គ្រាប់ហើយ។12 Types of Salt - Different Types of Salt

២.គ្រឿងស្រវឹង៖ ស្រាគ្រប់ប្រភេទ គឺជាភេសជ្ជៈពិសេស ទុកកាន់តែយូរ កាន់តែជ្រួតជ្រាប តម្លៃក៏កាន់តែខ្ពស់ រសជាតិក៏កាន់តែល្អ និងត្រូវបានមនុស្សជាច្រើនចូលចិត្ត។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរចំណាំថាមានតែស្រាដែលផលិតពីគ្រាប់អង្កសុទ្ធប៉ុណ្ណោះ ដែលអាចរក្សាទុកបានយូរ ហើយមិនខូចគុណភាព។What is Considered to Be an Alcoholic? | Gratitude Lodge

៣.ទឹកឃ្មុំ៖ ទឹកឃ្មុំជាសារធាតុធម្មជាតិដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីខ្លាំង នឹងរក្សាទុកកាន់តែយូរកាន់តែឆ្ងាញ់ ដូច្នេះទឹកឃ្មុំគ្មានកាលបរិច្ឆេទផុតកំណត់នោះទេ។ អ្នកក៏មិនចាំបាច់រក្សាទុកអាហារនេះក្នុងទូទឹកកកដែរ ដោយគ្រាន់តែរក្សាទុកក្នុងកន្លែងត្រជាក់ និងស្ងួត ឆ្ងាយពីពន្លឺព្រះអាទិត្យទៅបានហើយ។Is Crystallized Honey Safe To Eat?

៤.ទឹកខ្មេះ៖ ទឹកខ្មេះមានអាយុកាលយូរណាស់មកហើយ ដោយសារតែធម្មជាតិអាស៊ីតរបស់វា។ វាមានសមត្ថភាពរក្សាខ្លួនដោយមិនចាំបាច់ដាក់ទូរទឹកកកឡើយ ដោយគ្រាន់តែក្សាទឹកខ្មេះក្នុងកន្លែងត្រជាក់ ងងឹត និងឆ្ងាយពីប្រភពកំដៅ ដើម្បីកុំឱ្យវាខូចគុណភាព គឺគ្រប់គ្រាប់ហើយ។Cleaning with Vinegar: 9 Eco-Friendly, Inexpensive, Multipurpose Uses

៥. ទឹកស៊ីអ៊ីវ៖ ទឹកស៊ីអ៊ីវគឺជាគ្រឿងផ្សំមិនអាចខ្វះបានក្នុងផ្ទះបាយ នឹងត្រូវបានគេប្រើប្រាស់គ្រប់គ្រួសារ។ ទឹកស៊ីអ៊ីវអាចប្រើសម្រាប់ជ្រលក់ ឬធ្វើម្ហូបពេលកែច្នៃ ដោយវាមានរសជាតិសម្បូរបែប។ លើសពីនេះទឹកស៊ីអ៊ីវក៏ជាអាហារដែលអាចរក្សាទុកបានយូរផងដែរ ប្រសិនបើទឹកស៊ីអ៊ីវនោះសុទ្ធល្អ និងគ្មានសារធាតុបន្ថែម៕What Is Soy Sauce? Here's Everything You Ever Wanted to Know

មហាជនពេញចិត្តស្តូកក្រោយ ផន សុផារី ពោលមួយឃ្លានេះស្របពេលអ្នកលក់អនឡាញខ្លះឈ្លោះគ្នាផ្អើល

0

ថ្មីៗនេះនៅលើបណ្តាញសង្គមចាប់ផ្តើមចូលរឿងថ្មីមួយទៀតដោយអ្នកជំនួញអនឡាញល្បីៗក្នុងប្រទេសមួយចំនួនឈ្លោះគ្នាផ្អើលប្រទេស ស្របពេលមានការលើកឡើងថាគ្រាន់តែជាយុទ្ធសាស្រ្តទីផ្សារជំនួញគេប៉ុណ្ណោះ។ ទោះយ៉ាងណាមហាជនអ្នកលេងបណ្តាញសង្គមស្រាប់តែបង្ហាញការពេញចិត្តស្តូកតែម្តងបន្ទាប់ពីអ្នកនាង ផន សុផារី ជាអ្នកជំនួញអនឡាញដូចគ្នាបង្ហោះពាក្យសម្តីនេះឡើង។May be an image of 1 person

នៅលើបណ្តាញសង្គមរបស់ម៉ាក់ប៊ែលឡានិងអ៊ែលលី ថ្ងៃទី៦ ខែធ្នូនេះ បានបង្ហោះរូបភាព២សន្លឹកព្រមជាមួយចំណងជើងថា «ស៊ូស្ងាត់កុំឱ្យតែបាត់កិត្តិយស ប្រសើរជាងល្បីឈ្មោះព្រោះរឿងអាស្រូវ This is me #ផនសផារី»។ ពាក្យសម្តីមួយឃ្លានេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមពេញចិត្តយ៉ាងខ្លាំងចំពោះអតីតតួឯកល្ខោនរូបនេះដែលមិនយកកិត្តិយសរបស់ខ្លួនទៅឱ្យមានរឿងអាស្រូវដើម្បីតែមានភាពល្បីល្បាញលើបណ្តាញសង្គមនិងលក់ផលិតផលដាច់ឡើយ។May be an image of 2 people and suit

ភាពពេញចិត្តរបស់មហាជនទៅលើអ្នកនាង ផន សុផារី នេះកើតឡើងក្រោយពីអ្នកលក់អនឡាញប៉ុន្មានរូបបាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុកតបតពាក្យសម្តីទៅវិញទៅមកយ៉ាងក្តៅគគុកផ្អើលបណ្តាញសង្គមតែម្តង។ ការឈ្លោះគ្នារបស់អ្នកលក់អនឡាញរូបនោះដែរអ្នកមួយចំនួនលើកឡើងថាគ្រាន់តែយុទ្ធសាស្រ្តទីផ្សាររបស់គេប៉ុណ្ណោះដើម្បីទាញចំណាប់មហាជននឹងលក់ផលិតដាច់ព្រោះកន្លងមកពួកគេមានទំនាក់ទំនងស្អិតរមួតជាមួយគ្នានោះទេ។ អ្នកលេងបណ្តាញសង្គមខ្លះក៏បង្ហាញការគាំទ្រអាយដលរបស់ពួកគេរៀងៗខ្លួនផងដែរដោយថាការឈ្លោះគ្នានេះជារឿងពិតទាក់ទងនឹងបញ្ហាលុយកេងចំណេញផលប្រយោជន៍។No photo description available.

អ្នកខ្លះមានការលើកឡើងទៀតថា ការលក់អនឡាញមួយចំនួននៅលើទីផ្សារចូលចិត្តហែកហួរគ្នាមិនខ្វល់ពីកិត្តិយសឡើយសំខាន់ឱ្យតែមានការចាប់អារម្មណ៍ឆាប់ល្បីលក់ផលិតផលដាច់មិនខ្វល់អ្វីឡើយសុខចិត្តលះបង់កេរ្តិ៍ឈ្មោះរបស់ខ្លួន។

ចំណែកឯអ្នកនាង ផន សុផារី វិញជាអ្នកលក់ផលិតតាមអនឡាញដូចគ្នា ប៉ុន្តែមិនហែកហួរឬធ្វើជាឈ្លោះទាស់ទែងជាមួយស្វាមីដើម្បីលក់ផលិតផលដាច់នោះទេ តែជំនួសមកវិញធ្វើតែរឿងល្អៗ សប្បាយៗ ចែករំលែកសុភមង្គលទៅអ្នកគាំទ្រវិញទើបធ្វើឱ្យមហាជនស្រលាញ់ពេញចិត្តក្រុមគ្រួសារនេះយ៉ាងខ្លាំង៕