ថ្មីៗនេះនៅលើបណ្តាញសង្គមចាប់ផ្តើមចូលរឿងថ្មីមួយទៀតដោយអ្នកជំនួញអនឡាញល្បីៗក្នុងប្រទេសមួយចំនួនឈ្លោះគ្នាផ្អើលប្រទេស ស្របពេលមានការលើកឡើងថាគ្រាន់តែជាយុទ្ធសាស្រ្តទីផ្សារជំនួញគេប៉ុណ្ណោះ។ ទោះយ៉ាងណាមហាជនអ្នកលេងបណ្តាញសង្គមស្រាប់តែបង្ហាញការពេញចិត្តស្តូកតែម្តងបន្ទាប់ពីអ្នកនាង ផន សុផារី ជាអ្នកជំនួញអនឡាញដូចគ្នាបង្ហោះពាក្យសម្តីនេះឡើង។May be an image of 1 person

នៅលើបណ្តាញសង្គមរបស់ម៉ាក់ប៊ែលឡានិងអ៊ែលលី ថ្ងៃទី៦ ខែធ្នូនេះ បានបង្ហោះរូបភាព២សន្លឹកព្រមជាមួយចំណងជើងថា «ស៊ូស្ងាត់កុំឱ្យតែបាត់កិត្តិយស ប្រសើរជាងល្បីឈ្មោះព្រោះរឿងអាស្រូវ This is me #ផនសផារី»។ ពាក្យសម្តីមួយឃ្លានេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមពេញចិត្តយ៉ាងខ្លាំងចំពោះអតីតតួឯកល្ខោនរូបនេះដែលមិនយកកិត្តិយសរបស់ខ្លួនទៅឱ្យមានរឿងអាស្រូវដើម្បីតែមានភាពល្បីល្បាញលើបណ្តាញសង្គមនិងលក់ផលិតផលដាច់ឡើយ។May be an image of 2 people and suit

ភាពពេញចិត្តរបស់មហាជនទៅលើអ្នកនាង ផន សុផារី នេះកើតឡើងក្រោយពីអ្នកលក់អនឡាញប៉ុន្មានរូបបាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុកតបតពាក្យសម្តីទៅវិញទៅមកយ៉ាងក្តៅគគុកផ្អើលបណ្តាញសង្គមតែម្តង។ ការឈ្លោះគ្នារបស់អ្នកលក់អនឡាញរូបនោះដែរអ្នកមួយចំនួនលើកឡើងថាគ្រាន់តែយុទ្ធសាស្រ្តទីផ្សាររបស់គេប៉ុណ្ណោះដើម្បីទាញចំណាប់មហាជននឹងលក់ផលិតដាច់ព្រោះកន្លងមកពួកគេមានទំនាក់ទំនងស្អិតរមួតជាមួយគ្នានោះទេ។ អ្នកលេងបណ្តាញសង្គមខ្លះក៏បង្ហាញការគាំទ្រអាយដលរបស់ពួកគេរៀងៗខ្លួនផងដែរដោយថាការឈ្លោះគ្នានេះជារឿងពិតទាក់ទងនឹងបញ្ហាលុយកេងចំណេញផលប្រយោជន៍។No photo description available.

អ្នកខ្លះមានការលើកឡើងទៀតថា ការលក់អនឡាញមួយចំនួននៅលើទីផ្សារចូលចិត្តហែកហួរគ្នាមិនខ្វល់ពីកិត្តិយសឡើយសំខាន់ឱ្យតែមានការចាប់អារម្មណ៍ឆាប់ល្បីលក់ផលិតផលដាច់មិនខ្វល់អ្វីឡើយសុខចិត្តលះបង់កេរ្តិ៍ឈ្មោះរបស់ខ្លួន។

ចំណែកឯអ្នកនាង ផន សុផារី វិញជាអ្នកលក់ផលិតតាមអនឡាញដូចគ្នា ប៉ុន្តែមិនហែកហួរឬធ្វើជាឈ្លោះទាស់ទែងជាមួយស្វាមីដើម្បីលក់ផលិតផលដាច់នោះទេ តែជំនួសមកវិញធ្វើតែរឿងល្អៗ សប្បាយៗ ចែករំលែកសុភមង្គលទៅអ្នកគាំទ្រវិញទើបធ្វើឱ្យមហាជនស្រលាញ់ពេញចិត្តក្រុមគ្រួសារនេះយ៉ាងខ្លាំង៕