ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសសិង្ហបុរីត្រៀមបង្កើនចំនួនបុគ្គលិកបម្រើការផ្នែកបច្ចេកវិទ្យា AI រហូតដល់១៥.០០០នាក់ ដោយសិង្ហបុរីនឹងអប់រំពលរដ្ឋក្នុងតំបន់ និងជួលបុគ្គលិកមានជំនាញពីក្រៅប្រទេស ។ វាជាផ្នែកមួយនៃយុទ្ធសាស្ត្រថ្នាក់ជាតិសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យារបស់សិង្ហបុរី ។New AI workforce programme to train up to 2,000 students to implement  technology | The Straits Times

លោក Lawrence Wong ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី បានថ្លែងក្នុងពិធីមួយកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ថា ៖ «ប្រទេសសិង្ហបុរីជឿជាក់ទៅលើសក្តានុពលរយៈពេលវែងរបស់បច្ចេកវិទ្យា AI ហើយយើងនឹងប្រើប្រាស់ផលប្រយោជន៍ពីសមត្ថភាពរបស់ AI ទាំងស្រុងដើម្បីកែលម្អជីវិតរបស់យើង ។ រីឯអ្នកវិទ្យាសាស្ត្រ និងវិស្វករផ្នែកស្រាវជ្រាវ ពួកគេគឺជាឆ្នឹងខ្នងរបស់ AI» ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ។SG unveils renewed National AI Strategy to improve economy |  Marketing-Interactive

ជាមួយគ្នានេះ ប្រទេសសិង្ហបុរីនឹងឈានឆ្ពោះទៅមុខជាមួយយុទ្ធសាស្ត្របច្ចេកវិទ្យា AI តាមរយៈការប្រើប្រាស់ប្រយោជន៍ផ្សេងៗរបស់រដ្ឋាភិបាល ដូចជា ការគាំទ្រគម្រោង AI របស់ក្រុមហ៊ុនទើបបង្កើតថ្មី រួមទាំងជំរុញឱ្យស្ថាប័ននានាបង្កើតមជ្ឈមណ្ឌល AI ក្នុងប្រទេស ។ សិង្ហបុរីសង្ឃឹមថា យុទ្ធសាស្ត្រនេះនឹងទាក់ទាញជនបរទេសដែលមានជំនាញផ្នែក AI ឱ្យមកធ្វើការនៅសិង្ហបុរីកាន់តែច្រើន ។Singapore 'acutely aware' of global competition to be AI hub, plans to  triple AI talent pool

បើតាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលសិង្ហបុរីបញ្ជាក់ថា ប្រទេសសិង្ហបុរីបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា AI ដែលទទួលបានការកែលម្អ ។ សិង្ហបុរីមានគោលដៅបង្កើតប្រព័ន្ធអេកូឡូស៊ីប្រកបដោយទំនួលខុសត្រូវ និងអាចជឿជាក់បាន ។ វាជាការការពារផលប៉ះពាល់អវិជ្ជមាន ឬការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងផ្លូវខុស ។ លើសពីនេះ រដ្ឋាភិបាលសិង្ហបុរីក៏មានគម្រោងអប់រំពីបច្ចេកវិទ្យា AI ដល់ពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ តាមរយៈគម្រោងអប់រំផ្សេងៗ ៕ ប្រភព ៖ Bangkok biznews