ទន្ទឹមនឹង ស៊ីន យូប៊ីន បង្ហាញវត្តមានក្នុងកម្មពិធីលំដាប់ពិភពលោកនៅប្រទេសអារ៉ាសាប៊ីអូឌីត ហើយក្លាយជាស្រ្តីខ្មែរដំបូងគេចូលរួមព្រឹត្តិការណ៍នេះផលិតករលោក ហ៊ុយ យ៉ាឡេង បានកោតសរសើរតារាស្រីជួរមុខរូបនេះថាជាតារាដែលមានមនសិការលើកស្ទួយអ្វីជាខ្មែរបង្ហាញទៅកាន់អន្តរជាតិ ខណៈ យូប៊ីន បានស្លៀករ៉ូបដ៏ស្រស់ស្អាតច្នៃម៉ូតមានព្យញ្ជនៈអក្សរ និងលេខខ្មែរ ចូលរួមកម្មវិធីលំដាប់នេះ។
នៅថ្ងៃទី៦ ធ្នូ លើបណ្តាញសង្គមលោក ហ៊ុយ យ៉ាឡេង ផលិតកររឿង «ដើម្បីកូន» បានបង្ហោះរូបភាពកញ្ញា ស៊ីន យូប៊ីន ជាមួយនឹងខ្លឹមសារថា «ជាតារាខ្មែរត្រូវមានគំនិតមនសិការខ្មែរ លើកស្ទួយអ្វីជាខ្មែរ ខ្ញុំសង្កេតឃើញគាត់ បានខិតខំប្រឹងប្រែងបង្ហាញអន្តរជាតិឱ្យបានដឹងថាយើងមកពីណា។ នេះជាកាតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវធ្វើក្នុងនាមជាកូនខ្មែរត្រូវប្រឹងលើកតម្កើងជាតិយើង។ អរគុណយូប៊ីននិងអ្នកច្នៃម៉ូតនេះពិតជាប្លែក
និងអស្ចារ្យ»។.jpg)
ការលើកសរសើររបស់ផលិតកររូបនេះបន្ទាប់ពី ស៊ីន យូប៊ីន ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធី RedSea Film Festival ជាកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោកដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានតារាហូលីវូដ និងអាស៊ីល្បីៗជាច្រើនរូបចូលរួម។.jpg)
ជាមួយឱកាសដ៏កម្រហើយបានក្លាយជាស្រ្តីដំបូងគេចូលរួមកម្មវិធីលំដាប់ពិភពលោកនេះ ស៊ីន យូប៊ីន បានស្លៀករ៉ូបដ៏ស្រស់ស្អាតជាមួយការច្នៃឡើងជាពិសេសមានព្យញ្ជនៈអក្សរខ្មែរ និងលេខខ្មែរ ក្នុងសំលៀកបំពាក់នេះផងដែរ ជាហេតុធ្វើឱ្យមានការកោតសរសើរនាងយ៉ាងច្រើនពីមហាជនរួមទាំងអ្នកក្នុងចង្កោមសិល្បៈ។
តារាសម្តែងជួរមុខ ស៊ីន យូប៊ីន ភាគច្រើនឱ្យតែមានឱកាសដើរលើកម្រាលព្រំអន្តរជាតិ នាងមិនភ្លេចទេក្នុងការនាំអត្តសញ្ញាណដែលឆ្លុះបញ្ចាំងអ្វីដែលជារបស់ខ្មែរតាមដែលអាចធ្វើបាន ហើយការតុបតែងខ្លួនតារាស្រីរូបនេះប្រកបដោយប្រណីតភាពមិនចាញ់តារាស្រុកគេនោះទេ៕










