Home Blog Page 1320

ភ្ញៀវទេសចរជិត២ពាន់នាក់ធ្វើដំណើរមកដល់កម្ពុជា តាមរយៈនាវា Westerdam

0

នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវា Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបាននាំយកភ្ញៀវទេសចរ១ ៩៩១នាក់ ដែលក្នុងនោះ ស្រីចំនួន១ ០៣២ នាក់ មាន៥៤សញ្ជាតិ និងមាននាវឹកចំនួន៧៨៣នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2597bvm-1vaSfALIFyFM98UVi4tdRi3okDHVUPIvJTxkNedSuUOUZqbm8nqdsq2_H9wyoU0Sctyy5gx2vcPskJk9IE4o2bXYWoZCXdVDoycLGxDyP4kXUnv8iLi2TsElsI7DhoD-dNBciuccQztOHjvTFN9S2Scs3kn97hBldXxcprOByS_bvLsHD4jk/s1024/image-1617-1024x768.png

នាវាទេសចរណ៍នេះ នឹងចាកចេញពីកម្ពុជាវិញ នាវេលាម៉ោង ៩យប់ថ្ងៃទី២៨ ដដែលនេះ ខណៈអ្នកទេសចរប្រមាណ៦០០នាក់ នឹងបន្តស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ អ្នកទេសចរដែលចុះពីនាវាទេសចរណ៍នេះ ត្រូវបានទទួលស្វាគមន៍ថែមការបំពាក់ក្រមារបស់ខ្មែរជូនភ្ញៀវទេសចរទាំងនោះ អមដោយការសម្ដែងក្រុមសិល្បៈជូនភ្ញៀវអន្តរជាតិទទស្សនាថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqt4_tfOMV5rOLIoiPSDQtxSJW1VVFL7PgduoUXwO_UB-fxIVfV4OAl1BgrNAgcdoTV3wqcsYMk_GlOUs64caAAQtnp9H73Hc6mH0yISV1NpLJevLWGhGcC9z9rwdx55o85zB24KLQG5FodYVjWgzwFONPosCR1UarXAjNJi__YEYHZ-iNccxOa4wiQrU/s1024/image-1613-1024x768.png

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ នៅក្នុងវិបត្តិកូវីដ១៩ នាវាទេសចរណ៍ Westerdam បានព្យាយាមសុំចូលចតក្នុងដែនសមុទ្ររបស់ប្រទេសជាច្រើន ក៏ប៉ុន្តែត្រូវបានប្រទេសទាំងនោះបដិសេធមិន ដោយខ្លាចមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩។Coronavirus: Westerdam cruise ship disembarks in Cambodiaតែនៅគ្រានោះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានបើកបេះដូងមនុស្សធម៌ឱ្យនាវា Westerdam ចូលចតដោយមិនខ្លាចឆ្លងមេរោគកូវីដ១៩ ឡើយ ហើយសម្ដេចតេជោ ក៏បានអញ្ជើញទទួលនាវា Westerdam ដោយផ្ទាល់៕A Small Country with a Big Heart” – Welcoming the Westerdam

នារីម្នាក់ប្តឹងឪពុក-ម្តាយដោយសារមិនបានសួរនាងមុនពេលផ្តល់កំណើត

0

សហរដ្ឋអាមេរិក ៖ គេហទំព័រ indy100.com រាយការណ៍ថា មាននារីម្នាក់បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម TikTok ហើយនិយាយថា នាងបានដាក់ពាក្យបណ្តឹងឪពុក-ម្តាយរបស់ខ្លួននៅតុលាការ ដោយចោទប្រកាន់ថា ពួកគាត់បានផ្តល់កំណើតឱ្យនាង ដោយពុំទទួលបានការយល់ព្រមពីនាងជាមុន ។ ចុងក្រោយ នាងក៏បានឈ្នះក្តី ហើយតុលាការបានសម្រេចឱ្យឪពុក-ម្តាយផ្តល់ប្រាក់ឧបត្ថម្ភឱ្យនាងជារៀងរាល់ខែ ។

នារីរូបនេះឈ្មោះ Kass Theaz និងបានដាក់ឈ្មោះក្នុង TikTok ថា @isatandstared និយាយថា នាងបានដាក់ពាក្យបណ្តឹងឪពុក-ម្តាយរបស់ខ្លួន ដែលធ្វើឱ្យនាងកើតមក ហើយនាងឈ្នះក្តីនៅតុលាការផងដែរ ។ នាងបន្តថា បច្ចុប្បន្ន នាងទទួលបានប្រាក់ឧបត្ថម្ភពីឪពុក-ម្តាយ ចំនួន៥.០០០ដុល្លារអាមេរិកក្នុង១ខែ ។SOSOK Wanita yang Gugat Orang Tuanya karena Melahirkannya, Ternyata Punya  Anak: Coba Tanya ke Dukun - Halaman 3 - TribunStyle.com

ហេតុការណ៍នេះបានកើតឡើងតាំងពីឆ្នាំ២០២២ ដោយនារីខាងលើបានបង្ហោះវីដេអូមួយនិយាយថា នាងមិនបានសុំឪពុក-ម្តាយផ្តល់កំណើតឱ្យនាងទេ ។ ដូច្នេះ នាងបានសម្រេចចិត្តប្តឹងពួកគាត់ដែលផ្តល់កំណើតឱ្យនាង ដោយពុំបានសួរនាំនាង១ម៉ាត់សោះ ។

ក្រោយពីនាងបានបង្ហោះវីដេអូរួចមក អ្នកលេងបណ្តាញសង្គមជាច្រើននាក់នៅអាមេរិករិះគន់ថា នាងពុំគួរទទួលបានប្រាក់ពីឪពុក-ម្តាយទេ ពីព្រោះពួកគាត់រកប្រាក់នេះទាំងការនឿយហត់ ។ ប៉ុន្តែនាងឆ្លើយថា ៖ «ខ្ញុំពុំបានសុំមករស់នៅទីនេះទេ ហើយខ្ញុំក៏ពុំបានសុំមកកើតជាមួយពួកគាត់ដែរ ។ ដូច្នេះ ខ្ញុំមិនគួរត្រូវបង្ខំឱ្យធ្វើការងារអ្វីទេ ។ ខ្ញុំគ្មានជម្រើសថា នឹងពុំកើតមកទេ ទើបខ្ញុំព្យាយាមប្តឹងឪពុក-ម្តាយ ដែលផ្តល់កំណើតឱ្យខ្ញុំដោយគ្មានការអនុញ្ញាត» ។WOMAN WANTS TO SUE HER PARENTS FOR GIVING BIRTH TO HER WITHOUT HER  PERMISSION A TikToker named Kass Theaz has managed... : r/sporeuncensored

ចុងក្រោយ នាងក៏បានឈ្នះក្តីនេះ ហើយតុលាការបានកាត់ក្តីឱ្យឪពុក-ម្តាយផ្តល់ប្រាក់ឱ្យនាងចំនួន៥.០០០ដុល្លារអាមេរិកក្នុង១ខែ សម្រាប់ឱ្យនាងចំណាយលើផ្នែកផ្សេងៗ ដូចជា ៖ ម្ហូបអាហារ, កន្លែងស្នាក់នៅ, សម្លៀកបំពាក់ និងសម្ភារៈជាច្រើនទៀត ។

នារីឈ្មោះ Kass Theaz និយាយថា ៖ «ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំឈ្នះក្តីហើយ ។ ឪពុក-ម្តាយពុំបានធ្វើឱ្យខ្ញុំកើតមកជាថ្មីទេ តែខ្ញុំបានទទួលប្រាក់ពីពួកគាត់ជំនួសវិញ ។ ប្រាក់នេះសម្រាប់ឧបត្ថម្ភការចំណាយប្រចាំខែរបស់ខ្ញុំ ។ ខ្ញុំបានសម្រេចចិត្តធ្វើការងារឱ្យពួកគាត់ ហើយការងារនោះ គឺខ្ញុំបានកើតមកជាកូនពួកគាត់» ។TikToker demandó a sus padres porque no le preguntaron si quería nacer

នារីរូបនេះបន្តថា ៖ «ពួកគាត់ត្រូវតែទទួលខុសត្រូវលើជីវិតខ្ញុំជារៀងរហូត ។ ខ្ញុំទទួលបានប្រាក់ចំនួន៥.០០០ដុល្លារអាមេរិកក្នុង១ខែ ហើយខ្ញុំអាចធ្វើការងារផ្សេងទៀតដោយខ្លួនឯងបាន ប្រសិនបើខ្ញុំត្រូវការប្រាក់បន្ថែមទៀតដើម្បីចំណាយលើការងារចាំបាច់» ។

បើទោះជាគ្មានភស្តុតាងបញ្ជាក់ថា នាង Kass Theaz បានឈ្នះក្តីនៅតុលាការ ឬគ្រាន់តែជាការលើកឡើងដើម្បីឱ្យល្បីល្បាញក្នុងបណ្តាញសង្គម ប៉ុន្តែវាបានក្លាយជារឿងមួយធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅអាមេរិកជជែកគ្នាយ៉ាងខ្លាំង ៕

តើ ស៊ឹម ច័ន្ទពន្លឺ អាចជាដៃគូថ្មីរបស់ ពេជ្រ សោភា ដែរឬទេ?

0

ថ្មីៗនេះទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង ពេជ្រ សោភា និង ស៊ឹម ច័ន្ទពន្លឺ បានចាប់ដៃគូជាមួយគ្នាលើកយកបទដ៏ល្បីល្បាញមានចំណងជើងថា « Better Day» មកអង្រួនឆាកតន្រ្តីមួយ។ ការចាប់ដៃគូរបស់អ្នកទាំងពីរត្រូវទស្សនិកជនចាប់ភ្លឹកថាមានភាពស៊ីចង្វាក់គ្នាបានល្អ ខណៈ ពន្លឺ ក៏អាចរ៉េបបានទៅលើបទចម្រៀងមួយនេះរហូតមានអ្នកខ្លះគិតថាតើ ស៊ឹម ច័ន្ទពន្លឺ អាចជាដៃគូថ្មីរបស់ ពេជ្រ សោភា ឬទេ?May be an image of 1 person

ដូចមហាជនជ្រាបមកហើយថាតារាចម្រៀង ពេជ្រ សោភា ខកខានចាប់ដៃគូតារាចម្រៀងប្រុសជាយូរមក បន្ទាប់ពីតារាចម្រៀងរូបនេះធ្លាប់សាងភាពល្បីល្បាញចាប់ដៃគូជាមួយ ជី ដេវីត បន្ទាប់មកគឺជាតារាចម្រៀង STEP ។ ទោះយ៉ាងណា បន្ទាប់ពីមិនមានដៃគូចម្រៀងជាមួយគ្នាអ្នកនាង ពេជ្រ សោភា បានចេញបទបែបប្រភេទមនោសញ្ចេតនា និងពេលខ្លះចាប់ដៃគូចម្រៀងជាមួយលោក ឆន សុវណ្ណារាជ យូរៗម្តងទម្លាប់តាំងពីដើមមិនមែនដូចជាការចាប់ដៃគូសហការជាមួយ ជី ដេវីត ឬ STEP ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUTth-Jf4NuxCZ_8TdOv-UadiCYJRcu1OOFKS0_jOmgEH5lP4J4uok44QU8v2TZZwNPdXvgSlqON14_cR4X3JXNcm7dHLIu4Svz34c3S-xOxEvjdHWqPwPSa20wE2C6FtpVMPSgrug10GJg7mZ2mjEHkTzfwSNbVRbhejwusLN0gbmqoqksuFH2lA3yIw/s2048/412389795_7033383990041893_1403185458611397418_n.jpg

ដោយឡែក នាពេលថ្មីៗនេះពោលគឺកាលពីថ្ងៃទី២៥ ធ្នូ ការប្រគំតន្រ្តីមួយអបអរបុណ្យណូអែលតារាចម្រៀង ពេជ្រ សោភា និង ស៊ឹម ច័ន្ទពន្លឺ បានចាប់ដៃគូជាមួយគ្នាលើកយកបទដ៏ល្បីល្បាញមានចំណងជើងថា «Better Day» ។ ការចាប់ដៃគូរបស់អ្នកទាំងពីរបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ច្រើនស្របពេលដែល ស៊ឹម ច័ន្ទពន្លឺ អាចច្រៀងរ៉េបបានហើយអ្នកទាំងពីរក៏មើលទៅមានភាពស៊ីចង្វាក់គ្នាបានល្អថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipFRanofgZyKpP8QsPdTjaimlyGIq6bo23AeOdsolYKAzabjMLs-6M7surAIPxHu7TGojdpKzs9FZ9RgRyOZw0y5v3D_F_lKLrOigNvF0wzae-iJbpxzL_av_9rQLa8kdA5ok1q_OCL6n299nvDr4zvalnIBN6KG4QxZIgNjfqrLCYU3CXElgWgyo2Wok/s1440/395543717_916302753200487_2662451702625355802_n.jpg

ប្រការនេះហើយហ្វេនៗមួយចំនួនក៏គិតដែរថាតើ ស៊ឹម ច័ន្ទពន្លឺ តារាចម្រៀងហង្សមាសផ្តើមពីការប្រកួត Cambodian Idol រដូវកាលទី៤ រូបនេះនាថ្ងៃមុខអាចជាដៃគូថ្មីរបស់ ពេជ្រ សោភា ដែរឬទេ ឬអ្នកទាំងពីរគ្រាន់តែអាចចាប់ដៃគូលើឆាកប្រគំតន្រ្តីតែប៉ុណ្ណោះ ដូច្នេះមានតែរង់ចាំតាមដានបន្តទៀត។ បន្ថែមពីលើនេះ ប្រសិនជាអ្នកទាំងពីរអាចចាប់ដៃគូជាមួយគ្នាពិតមែនតើពួកគេអាចនឹងអាចសាងប្រជាប្រិយភាពជាមួយគ្នាកម្រិតណា?៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1vejN8zYi2pDvPzKHKEjAt9jqpfFloXFq5Qyy0sgZIVbOJI0mzjlz_peMVWBT9nzTFxrOGBFw_DddAMUc7r23mnvAGhzZesYVfC3n4aPVLoe_jIgEJrrTcCfrLwxh1h-6y5TnfmX9-k4ReMijuf41udeLQ_ZeQE4foeK44w-wPEvhFV_uHr1Djbu4_1Q/s2048/413901477_763325909164808_275418103493427995_n.jpg

 

ករណីបុកស្លាប់ម្តាយនិងកូន រួចបើករត់នោះ ពេលនេះសមត្ថកិច្ចឃាត់បានរថយន្តហើយ នៅឡើយម្ចាស់រថយន្ត

0

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីរថយន្ត Hammer បើកបុកមនុស្សបាត់បង់ជីវិតចំនួន០២នាក់ (ម្តាយនិងកូន) ប្តីរងរបួសធ្ងន់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ រថយន្ដត្រូវបានសមត្ថកិច្ចរកឃើញហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។ជុំវិញករណីនេះ ឯកឧត្តម ជួន ណារិន្ទ ក៏បានផ្ញើសារអំពាវនាវដល់ជនបង្កដែលបើករថយន្ដបុកមនុស្ស បណ្ដាលឱ្យបាត់បង់ជីវិតនេះ ឱ្យចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសនៅចំពោះមុខសមត្ថកិច្ច ខណៈសមត្ថកិច្ចរបស់លោកនឹងមិនដកដៃថយឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវស្វែងចាប់ខ្លួនឱ្យខាងតែបាន។សូមជម្រាបថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ចំណែកភាគីរថយន្តបង្កមិនស្គាល់ម៉ាក (សង្ស័យរថយន្ដ Hammer) មិនចាំផ្លាកលេខ បើកបរទិសដៅស្របគ្នា បានបុក ម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង៕

 

ដំណាំស្តៅងាយស្រួលដាំដុះ គ្មានសត្វល្អិតបំផ្លាញ និងផ្តល់ប្រយោជន៍ដល់សុខភាព

0

ស្តៅ គឺជាដំណាំមួយងាយស្រួលដាំដុះ រហ័សធំ និងគ្មានសត្វល្អិតបំផ្លាញ ។ គេអាចយកស្តៅមកដាំនៅលើដីគ្រប់ប្រភេទ ដោយសារវាធន់នឹងភាពរាំងស្ងួត ហើយដើមរបស់វានៅតែរឹងមាំដដែល ។ គេសង្កេតឃើញស្តៅត្រូវបានគេដាំនៅគ្រប់ទិសទី ដូចជា ៖ ដាំធ្វើជារបងផ្ទះ, ដាំនៅតាមវាលស្រែ ឬដាំនៅតាមដងផ្លូវ ជាដើម ។

នៅតំបន់ខ្លះទៀត គេពុំបានដាំវាទេ ប៉ុន្តែវាដុះដោយខ្លួនឯង ដោយសារតែសត្វស្លាប ឬសត្វផ្សេងទៀតពាំមកទម្លាក់នៅទីនោះ ។ ចំណែកអ្នកចាប់អារម្មណ៍ដាំស្តៅធ្វើជាមុខរបរ គឺអាចដាំវាជាជួរឱ្យមានរបៀប ហើយមានគម្លាតគ្នាពីដើមមួយទៅដើមមួយទៀតចំនួន៣ម៉ែត្រ ដើម្បីឱ្យវាដុះលូតលាស់ល្អ និងងាយស្រួលប្រមូលផល ។ រីឯដើមរបស់វាវិញមានសភាពរឹងមាំ និងសាកសមសម្រាប់ប្រើប្រាស់ក្នុងការងារសាងសង់ ឬធ្វើសសរ ។ល្វីងមែនតែអស្ចារ្យណាស់!!! ស្តៅ ជួយឱ្យអាយុវែង​ សាច់ចាំ​ ​ព្យាបាលទឹកនោមផ្អែម  គ្រុនចាញ់ ជួយឲ្យសម្រាន្តលក់ស្រួល កែក្អក ទម្លាក់ព្រូន អៀន

ដើមស្តៅនឹងសម្បូរផ្កានៅរដូវរងា ដោយត្រួយខ្ចី និងផ្ការបស់វា គេអាចយកធ្វើជាបន្លែអន្លក់ និងធ្វើម្ហូបបានជាច្រើនមុខ ។ គេអាចយកត្រួយ និងផ្កាស្តៅស្រស់ៗយកមកស្ងោរទុកបរិភោគជាមួយទឹកគ្រឿង ឬបរិភោគវាជាមួយត្រីអាំង ឬធ្វើញំ ជាដើម ។

មនុស្សខ្លះទៀតចូលចិត្តបរិភោគស្តៅជាមួយត្រីអណ្តែងអាំងជ្រលក់ទឹកត្រីផ្អែម ដើម្បីជួយកាត់បន្ថយរសជាតិល្វីង ។ ចំណែកអ្នកចង់ទុកស្តៅបរិភោគបានយូរ ពួកគេអាចយកស្តៅទៅស្រុះក្នុងទឹកក្តៅ បន្ទាប់មក យកវាទៅហាលថ្ងៃឱ្យស្ងួត ។ នៅពេលចង់បរិភោគ គេអាចយកស្តៅហាលថ្ងៃមកស្រុះទឹកក្តៅម្តងទៀត ដើម្បីកាត់បន្ថយជាតិល្វីង ហើយវាមានរសជាតិឆ្ងាញ់មួយបែបទៀត បើទោះជាស្លឹកវាពណ៌ខ្មៅក្តី ។

បើតាមការស្រាវជ្រាវបង្ហាញថា ត្រួយ និងផ្កាស្តៅ បានផ្តល់ផលប្រយោជន៍ស្តៅមានអត្ថប្រយោជន៍ដ៏អស្ចារ្យ  ដែលជាឱសថធម្មជាតិព្យាបាលជំងឺមួយចំនួនយ៉ាងមានប្រសិទ្ធភាព! - សុខភាព - Khmer Newsជាច្រើនដល់សុខភាពរបស់យើង ។ ការបរិភោគស្តៅ អាចជួយកាត់បន្ថយភាពក្តៅក្នុងខ្លួន និងធ្វើឱ្យយើងចង់បរិភោគអាហារផងដែរ ។ ស្តៅចំនួន១០០ក្រាម នឹងផ្តល់ថាមពលដល់រាងកាយ ចំនួន៧៦កាឡូរី, ជាតិសរសៃ ២.២ក្រាម, កាល់ស្យូម ៣៥៤មីលីក្រាម និងផ្តល់វីតាមីនជាច្រើនប្រភេទទៀត ៕

អបអរសាទរ! ម្ចាស់មេដាយមាសស៊ីហ្គេម ខាន់ ចេសា ត្រូវមិត្តប្រុសសុំរៀបការហើយ

0

ខាន់ ចេសា ជាកីឡាការិនីជឺជិតស៊ូ កូនកាត់ខ្មែរ-អាម៉េរិក- ម៉ិកស៊ិក ដែលទទួលបានការស្រលាញ់ចូលចិត្តខ្លាំងពីប្រជាជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំផងដែរ។ ទោះបីអាយុត្រឹមតែ២២ឆ្នាំ តែ ខាន់ ចេសា បានសាងភាពល្បីល្បាញខ្លាំងលើកីឡាជឺជិតស៊ូ ប្រកួតឈ្នះបានមេដាយជាច្រើនទាំងកម្រិតពិភពលោក និងតំបន់អាស៊ីរួមទាំងសាងមុខមាត់យ៉ាងខ្លាំងជូនប្រទេសកម្ពុជា។ អ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តនោះ ខាន់ ចេសា ត្រូវបានមិត្តប្រុសលោក Zach Kaina សុំរៀបការហើយថែមទាំងនៅកន្លែងដែលអ្នកទាំងពីរជួបគ្នាដំបូងតាំងពី ចេសា មានអាយុ៨ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWkIHT8UlFsE4BfJf_Tgj9Yez4JxDeP4CZnuCIYCa-Y6m723dX7V0GOgQ3JfDUfk1gQVNoTFDabFmZ12It3DK3ePzlXgrmfs7OfFdkZnTH65Se6yYCTjMfFAlWMCI7X0vL1uVFECX0XPadu0gMexopYt0EAWqTrTaTBSqeWNTiHRpH4DBCFdklqnvvSBY/s1349/412619194_1006338940457812_5476699439955784019_n.jpg

នៅលើបណ្តាញសង្គម Instagram របស់ ខាន់ ចេសា នៅថ្ងៃទី២៧ ខែធ្នូនេះ កីឡាការិនីឆ្នើមរូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គមបង្ហាញពីរូបភាពមិត្តប្រុសសុំរៀបការ។ បើតាមការបញ្ជាក់ពីកាលបរិច្ឆេត ខាន់ ចេសា ត្រូវមិត្តប្រុសសុំរៀបការនៅថ្ងៃទី២២ ធ្នូ ប៉ុន្តែនាងទើបតែបង្ហោះប្រាប់អ្នកគាំទ្រ។ ជាមួយរូបភាពដ៏រំភើបចិត្តនេះ ខាន់ ចេសា ក៏បានរៀបរាប់អារម្មណ៍ក្នុងចិត្តដែរថា ពេលនេះក្តីសុបិនបានក្លាយជាការពិត មានទាំងគ្រួសារនៅជាមួយពេលមិត្តប្រុសរបស់ខ្លួនស្នើសុំរៀបការនៅ ហាវ៉ៃ ។ ចេសា ថាខ្លួនស្ទើរតែមិនជឿទេថានាងរៀបការជាមួយក្មេងដែលបានជួបនៅពេលលេងកីឡា jiujitsu នៅពេលមានអាយុប្រាំបីឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJw3-pySS4c_vKoJRYIfduWnEfhx6Oq6D76vDfZx6eGbaes0ITaRvKHRYb2zi-XXiKoEUmdDGgdQFWGcs5MhhnHh2dIY55uTRw8iixGdekt4mgcRpqH3zEfzsGXZYRezBdkmNPYi1qOoknCSPG9cPXHLyitF0YAvVPR0vzW77WwwlxULaCyD9Ae3NoYf4/s900/412596290_6714777888641274_8693385096884500777_n.jpg

ងាកទៅកាន់លោក Zach Kaina ក៏បានប្តេជ្ញាចិត្តថាខ្លួននឹងមើលថែ ចេសា ជាភរិយា និងកូនៗរបស់គេនាថ្ងៃអនាគតឱ្យបានយ៉ាងល្អជាទីបំផុតដូចគ្នា។ ក្រោយឃើញរូបភាពនេះហើយអ្នកគាំទ្របានចូលរួមអបអរសាទរ និងជូនពរឱ្យអ្នកទាំងពីរមានសុភមង្គលកាន់តែខ្លាំងនៅក្នុងជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmdGoQGN1wGsbgL4eMWiO5vtHmYm-a3UiEPOWbaQfTOxOjnqBD_f9BnTzhsM0BMM5YYRpC48-vmXt_NluuLaQbP6hnPMFIczNy5B7jEE5UMAD0KkhVdSkBUn1WaPb9-vqcGY5Rs3Sc2Jsd9_MFgs6m2l_cLU6AtkGR5hlN6GZeQwtoGv__T591w4vvoIM/s1350/413289059_2476075135896758_586192948329050249_n.jpg

គួរបញ្ជាក់ថា លោក Zach Kaina ជាជនជាតិអាម៉េរិក ជាកីឡាករជឺជីតស៊ូខ្សែក្រវាត់ខ្មៅ ដែលដូចគ្នានឹង ខាន់ ចេសា ។ ត្រឹមតែជាកីឡាករជឺជីតស៊ូដែលធ្លាប់វាយដណ្តើមមេដាយមាស និង មេដាយផ្សេងៗទៀតជាច្រើននោះទេ លោកក៏ជាគ្រូបង្វឹកកីឡាជឺជីតស៊ូម្នាក់ផងដែរ ខណៈ ខាន់ ចេសា ក៏ជាគ្រូបង្វឹកម្នាក់ផ្នែកកីឡាជឺជីតស៊ូដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxFfO626AlTTDz6AI6-Clf1lezhH7rBzKAJ38yEc1Yf3APxKJEdryxAfXy2sCnFO2VGskKWcZtu2PI0aQ2aFImGjG0iA1-PdJMqSzWbrl1D5q-V2NzOdKu5b-GnC0tlf4s6E09aUWKy8OOFV2bR1hu8mQnxdQrFRNg8kf9v0tApWhQbYKAEWPUZzvkXaQ/s1280/345431969_789898189017814_4768421697629372517_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlss14dJsGE4_rTAiXlZvEjnYWycHE-GNgb1Co6Al1n8rpMfSohFe6ppKajqEUcPsutE2fylWMbKHeEZCla-xteVM7u2gdrqJtFskovEo1_e2ulwLQ7cxLC97ervFGbjhU_sHeafOFTL4z6P_bd6NkW7L2gd5w6I5e2qBcTLXDdqB8xmywhPuZHG0c0e0/s1033/345436230_956100195681150_5169168016038939919_n.jpg

ព្រុយណេតម្រូវឱ្យមគ្គុទ្ទេសក៍ទេសចរមានលិខិតអនុញ្ញាតធ្វើការ

0

ប្រទេសព្រុយណេ ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន Xinhua បានរាយការណ៍ថា ការិយាល័យអភិវឌ្ឍន៍ទេសចរណ៍ស្ថិតនៅក្រោមក្រសួងទេសចរណ៍ បង្ហាញថា ប្រទេសព្រុយណេបានព្យាយាមដោះស្រាយបញ្ហាការប៉ះពាល់មុខមាត់ក្នុងវិស័យទេសចរណ៍ ដែលបណ្តាលមកពីមគ្គុទ្ទេសក៍ទេសចរខុសច្បាប់ និងបុគ្គលគ្មានលិខិតអនុញ្ញាតធ្វើការក្នុងវិស័យទេសចរណ៍ ។The Top 50 Things To Do In Brunei [Southeast Asia's Hidden Gem] -  TRVLGUIDES [Learn How To Travel]

បច្ចុប្បន្ន ប្រទេសព្រុយណេបានក្លាយជាគោលដៅទេសចរណ៍ពេញនិយមពីសំណាក់ភ្ញៀវទេសចរបរទេស ប៉ុន្តែប្រទេសនេះបានប្រឈមនឹងបញ្ហាមួយចំនួនក្នុងវិស័យទេសចរណ៍ ដូចជា ៖ មគ្គុទ្ទេសក៍ទេសចរគ្មានលិខិតអនុញ្ញាតធ្វើការត្រឹមត្រូវ ។ ហេតុនេះ វាបណ្តាលឱ្យប៉ះពាល់ដល់មុខមាត់ទេសចរណ៍របស់ប្រទេសនេះយ៉ាងខ្លាំង ហើយធ្វើឱ្យគេបារម្ភអំពីគុណភាព និងបទពិសោធន៍ក្នុងដំណើរកម្សាន្តផងដែរ ។Chasing Nature through Northern Borneo | Southeast Asia Travel

ការិយាល័យអភិវឌ្ឍន៍ទេសចរណ៍បានជូនដំណឹងទៅកាន់ភ្ញៀវទេសចរ និងក្រុមហ៊ុនទេសចរណ៍ថា ពួកគេគួរជួលមគ្គុទ្ទេសក៍ទេសចរណាដែលមានលិខិតអនុញ្ញាតធ្វើការត្រឹមត្រូវប៉ុណ្ណោះ ដោយសារអ្នកទាំងនោះមានចំណេះដឹងជ្រៅជ្រះ និងអាចប្រាប់ភ្ញៀវទេសចរអំពីតំបន់កម្សាន្ត ។ ហេតុនេះ ភ្ញៀវទេសចរទាំងអស់នឹងមានសុវត្ថិភាព និងទទួលបាននូវបទពិសោធន៍ល្អៗពេលពួកគេមកកម្សាន្តនៅប្រទេសព្រុយណេ ។First Time Exploring Brunei's Capital!? Is It SAFE for Tourists in 2019?? -  YouTube

ដូចគ្នានេះ រដ្ឋាភិបាលព្រុយណេប្រកាសថា ភ្ញៀវទេសចរទាំងអស់គួរតែស្វែងរកក្រុមហ៊ុនទេសចរណ៍ណា ដែលមានលិខិតអនុញ្ញាតច្បាស់លាស់ពីរដ្ឋាភិបាល ។ រីឯមគ្គុទ្ទេសក៍ទេសចរវិញ គួរស្វែងរកបុគ្គលណាដែលទទួលបានលិខិតអនុញ្ញាតធ្វើការត្រឹមត្រូវ និងមានសញ្ញាសម្គាល់ជាផ្លូវការ ដូចជា ៖ ឈ្មោះ, រូបថត និងព័ត៌មានផ្សេងៗ ៕Brunei | History, People, Religion, & Tourism | Britannica

គន្លឹះងាយៗ ដើម្បីជួយឱ្យអ្នកគេងលក់បានលឿន

0

តើអ្នកកំពុងតែមានផលវិបាកក្នុងការគេងមែនទេ? ពិតណាស់ការគេងមិនលក់ ឬគេងយប់ជ្រៅពេកអាចបណ្តាលឱ្យសុខភាពរបស់យើងចុះខ្សោយយ៉ាងឆាប់រហ័ស ដោយអ្នកខ្លះក៏បានប្រើថ្នាំងងុយគេង ដើម្បីជួយឱ្យឆាប់គេងលក់ស្រួល ប៉ុន្តែវាមិនល្អចំពោះសុខភាពរបស់យើងនោះទេ។ ហេតុនេះហើយដើម្បីជួយឱ្យអ្នកគេងលក់បានលឿន និងស្កប់ស្កល់ KBN News នឹងណែនាំវិធីសាស្ត្រដូចខាងក្រោម៖

១.ធ្វើសរសៃមុនសម្រាក៖ ការធ្វើសរសៃមុនពេលគេងគឺវាពិតជាល្អខ្លាំងណាស់សម្រាប់រាងកាយ ព្រោះវាអាចជួយឱ្យអ្នកឆាប់ចូលគេង និងគេងលក់បានស្រួល ក៏ដូចជាអាចធ្វើឱ្យអារម្មណ៍អ្នកធូរស្រាលជាងមុនផងដែរ។Follow These 7 Basic Rules To Sleep Well At Night

២.រេភ្នែកចុះឡើង៖ នេះអាចហៅបានថា ជាវិធីដ៏ងាយស្រួលមួយ ដោយអ្នកគ្រាន់តែបិទភ្នែកហើយរមៀលគ្រាប់ភ្នែករបស់អ្នកចុះឡើងឱ្យបានបីដង នោះអ្នកនឹងអាចមានអារម្មណ៍ថាងងុយគេងហើយនិងឆាប់គេងលក់ទៀតផង។

៣.ព្យាយាមស្រមើស្រមៃ៖ ការស្រមៃថាអ្នកកំពុងស្ថិតនៅពិភពមួយដ៏អស្ចារ្យដែលមានទេសភាពស្រស់ស្អាត ដូចជាមានទន្លេ ឬសមុទ្រដ៏ស្ងប់ស្ងាត់ សួនផ្កាដ៏ស្រស់បំព្រង និងមានក្លិនក្រអូបជាដើមនោះ អាចជួយឱ្យអារម្មណ៍របស់អ្នកធូរស្បើយ និងងាយក្នុងការ គេងលក់បានយ៉ាងលឿន។How to sleep better & rest: new parents | Raising Children Network

៤.រំលឹកឡើងវិញនៅរឿងដែលកើតឡើងក្នុងថ្ងៃនេះ៖ វាក៏ជាវិធីបន្លប់អារម្មណ៍ដ៏ល្អមួយផងដែរ ការរំលឹកឬក៏សើរើឡើងវិញនូវរឿងរ៉ាវដែលកើតឡើងពេញមួយថ្ងៃ ដូចជាការនឹកឡើងអំពីពាក្យដែលយើងបាននិយាយ, អ្វីដែលបានស្តាប់ និងមើលឃើញ អាចជួយឱ្យយើងឈានទៅដល់សភាពលង់លក់ក្នុងដំណេកដោយមិនដឹងខ្លួន។

៥.ដកដង្ហើមឱ្យបានល្អ៖ ការដក និងស្រូបយកដង្ហើម ជាកត្តាដ៏សំខាន់មួយក្នុងការគេងលក់ ដូច្នេះពេលគេងអ្នកគួរតែធ្វើការស្រូបយកដង្ហើមឱ្យបានវែងៗនិងមួយៗ ដើម្បីសម្រួលសម្ពាធឈាម ក៏ដូចជារំងាប់អារម្មណ៍ឱ្យស្ងប់ល្អផងដែរ៕Sleep Diaries

ឥណ្ឌូណេស៊ីគ្រោងបន្ធូរបន្ថយពន្ធនាំចូលរថយន្តអគ្គិសនី

0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីគ្រោងផ្តល់អត្ថប្រយោជន៍ផ្នែកពន្ធដល់ក្រុមហ៊ុនផលិតរថយន្ត ដែលមានគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងការនាំចូលរថយន្តអគ្គិសនីដំឡើងរួច រហូតដល់ឆ្នាំ២០២៥ ។ គម្រោងថ្មីនេះបង្ហាញឱ្យឃើញថា ឥណ្ឌូណេស៊ីបានព្យាយាមទាក់ទាញការវិនិយោគចូលក្នុងប្រទេសរបស់ខ្លួនកាន់តែច្រើន ។

បទប្បញ្ញត្តិថ្មីនេះបានចុះហត្ថលេខា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា ក្រុមហ៊ុនផ្សេងៗដែលបានវិនិយោគសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងមានគម្រោងបង្កើនការវិនិយោគផ្នែករថយន្តអគ្គិសនី ពួកគេអាចនឹងទទួលបានអត្ថប្រយោជន៍ផ្នែកពន្ធ ។Indonesia Relaxes Tax Rules On EV Imports To Attract Investment |  BusinessToday

បទប្បញ្ញត្តិថ្មីនេះនឹងលុបចោលពន្ធនាំចូល និងពន្ធលើការលក់គ្រឿងបន្លាស់ទំនើបសម្រាប់រថយន្តដំឡើងរួច ដែលនាំចូលប្រទេសឥណ្ឌូណេស៊ី ។ ឥណ្ឌូណេស៊ីគ្រោងផ្តល់អត្ថប្រយោជន៍ពន្ធ ដែលប្រមូលពីអាជ្ញាធរក្នុងតំបន់ផងដែរ ។ មុននេះ ឥណ្ឌូណេស៊ីបានផ្តល់អត្ថប្រយោជន៍ពន្ធចំពោះការនាំចូលគ្រឿងបន្លាស់រថយន្ត ដែលដំឡើងនៅប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះ ។ គេចាត់ទុកថា ឥណ្ឌូណេស៊ី គឺជាទីផ្សាររថយន្តដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ទោះយ៉ាងណា ចំនួនក្រុមហ៊ុនរថយន្តដែលអាចនាំចូលរថយន្តបាន គឺអាស្រ័យលើទំហំការវិនិយោគទុន និងការអភិវឌ្ឍរោងចក្រ ។ លើសពីនេះ ក្រុមហ៊ុនទាំងនោះត្រូវតែទទួលបានការអនុម័តពីក្រសួងវិនិយោគ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់គោលដៅថា នឹងផលិតរថយន្តអគ្គិសនីឱ្យបានរហូតដល់៦សែនគ្រឿងនៅឆ្នាំ២០៣០ ដែលចំនួននេះលើសពីចំនួនលក់រថយន្តក្នុងឆមាសទី១ នៃឆ្នាំ២០២៣ របស់ឥណ្ឌូណេស៊ី រហូតដល់១០០ដង ។Indonesia relaxes tax rules on EV imports to attract investment | Reuters

ចំណែកក្រុមហ៊ុន Hyundai ក៏បានចូលមកវិនិយោគនៅឥណ្ឌូណេស៊ីផងដែរ ខណៈក្រុមហ៊ុនរថយន្តអគ្គិសនី Neta និងក្រុមហ៊ុន Mitsubishi Motors សន្យាថា នឹងវិនិយោគនៅឥណ្ឌូណេស៊ី ។ ក្រៅពីនេះ ឥណ្ឌូណេស៊ីបានអញ្ជើញក្រុមហ៊ុនធំៗមកវិនិយោគផងដែរ ដូចជា ៖ ក្រុមហ៊ុន Tesla និង BYD ៕

អាយុគ្រាន់តែជាតួលេខ! ស្ត្រីអាយុ ១០១ ឆ្នាំត្រៀមបញ្ចប់ការសិក្សាបរិញ្ញាបត្រនៅឆ្នាំក្រោយ

0

អាមេរិក៖ លោកយាយ SARAH SIMPKINS អាយុ ១០១ ឆ្នាំត្រូវបានគេរំពឹងថានឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំកុមារតូចពីមហាវិទ្យាល័យសហគមន៍ Brightpoint ក្នុងខែឧសភា ឆ្នាំ ២០២៤ បន្ទាប់ពីគាត់បានបោះបង់ការសិក្សាអស់រយៈពេល ៨១ ឆ្នាំ។101-year-old college student prepares to graduate alongside her  granddaughter 82 years after she dropped out when she fell pregnant with  the first of her 12 children | Daily Mail Onlineយោងតាមគេហទំព័រអន្តរជាតិ The Shade Room ដែលបានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូថា ស្ត្រីវ័យ ១០១ ឆ្នាំ និងចៅស្រីរបស់គាត់ត្រៀមបញ្ចប់ការសិក្សានៅឆ្នាំក្រោយក្នុងមហាវិទ្យាល័យជាមួយគ្នា។ Sarah Simpkins ធ្លាប់បានចូលរៀននៅសកលវិទ្យាល័យ Allen Columbia រដ្ឋ South Carolina សហរដ្ឋអាមេរិក ប៉ុន្តែគាត់បានបោះបង់ការសិក្សាចោលដោយសារតែគាត់មានផ្ទៃពោះកូនដំបូង។

Sarah Simpkins បានសម្រាលកូនចំនួន ១២ នាក់ ហើយបានចំណាយពេលភាគច្រើនរបស់គាត់ផ្តោតលើការចិញ្ចឹមពួកគេ ដោយលោកយាយ Sarah បាននិយាយថា៖ «ក្នុងអំឡុងពេលនោះ គាត់ពិតជាចង់ទៅសាលារៀនវិញណាស់។ បន្ទាប់មកនៅពេលដែលលោកយាយមានអាយុ ៩៦ ឆ្នាំគាត់បានផ្លាស់ពី Brooklyn រដ្ឋ New York ទៅ Virginia ដើម្បីរស់នៅជាមួយចៅស្រីរបស់គាត់ដែលជាសិស្ស។101-year-old college student prepares to graduate alongside her  granddaughter 82 years after she dropped out when she fell pregnant with  the first of her 12 children - Finnoexpert

នៅក្រោមច្បាប់ឧត្តមសិក្សារបស់រដ្ឋ Virginia ចាប់តាំងពីឆ្នាំ ១៩៧៤ មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំអាចចុះឈ្មោះសម្រាប់ថ្នាក់ក្រេឌីត ឬវគ្គសិក្សាដោយមិនបង់ថ្លៃសិក្សា ដូច្នេះហើយលោកស្រី Sarah Simpkins ក៏បានចាប់យកឱកាសនេះតែម្តង។ Sarah Simpkins ជឿថាអាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ គាត់តែងតែមានអារម្មណ៍ថាគាត់ទើបតែមានអាយុ ៤២ ឆ្នាំប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នគាត់មានអាយុ ១០១ ឆ្នាំទៅហើយ។

ទោះជាយ៉ាងណាក៏ដោយ ស្ត្រីចំណាស់រូបនេះតែងតែមកសាលាជារៀងរាល់ថ្ងៃ ហើយថ្នាក់សិល្បៈដែលធ្វើឡើងរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ គឺជាថ្នាក់ដែលគាត់ចូលចិត្តជាងគេ។ Sarah បាននិយាយថា៖ «ខ្ញុំមានអំណរគុណដែលជីវិតបានអនុញ្ញាតឱ្យខ្ញុំត្រឡប់ទៅសាលារៀនវិញ។ ដូច្នេះនៅអាយុ ១០១ ឆ្នាំលោកយាយបានបន្តទស្សនវិជ្ជាជីវិតនៃការរីករាយនិងសុភមង្គលគ្រប់ពេល៕101-year-old college student prepares to graduate alongside her  granddaughter 82 years after she dropped out when she fell pregnant with  the first of her 12 children | Daily Mail Online