ស្តៅ គឺជាដំណាំមួយងាយស្រួលដាំដុះ រហ័សធំ និងគ្មានសត្វល្អិតបំផ្លាញ ។ គេអាចយកស្តៅមកដាំនៅលើដីគ្រប់ប្រភេទ ដោយសារវាធន់នឹងភាពរាំងស្ងួត ហើយដើមរបស់វានៅតែរឹងមាំដដែល ។ គេសង្កេតឃើញស្តៅត្រូវបានគេដាំនៅគ្រប់ទិសទី ដូចជា ៖ ដាំធ្វើជារបងផ្ទះ, ដាំនៅតាមវាលស្រែ ឬដាំនៅតាមដងផ្លូវ ជាដើម ។

នៅតំបន់ខ្លះទៀត គេពុំបានដាំវាទេ ប៉ុន្តែវាដុះដោយខ្លួនឯង ដោយសារតែសត្វស្លាប ឬសត្វផ្សេងទៀតពាំមកទម្លាក់នៅទីនោះ ។ ចំណែកអ្នកចាប់អារម្មណ៍ដាំស្តៅធ្វើជាមុខរបរ គឺអាចដាំវាជាជួរឱ្យមានរបៀប ហើយមានគម្លាតគ្នាពីដើមមួយទៅដើមមួយទៀតចំនួន៣ម៉ែត្រ ដើម្បីឱ្យវាដុះលូតលាស់ល្អ និងងាយស្រួលប្រមូលផល ។ រីឯដើមរបស់វាវិញមានសភាពរឹងមាំ និងសាកសមសម្រាប់ប្រើប្រាស់ក្នុងការងារសាងសង់ ឬធ្វើសសរ ។ល្វីងមែនតែអស្ចារ្យណាស់!!! ស្តៅ ជួយឱ្យអាយុវែង​ សាច់ចាំ​ ​ព្យាបាលទឹកនោមផ្អែម  គ្រុនចាញ់ ជួយឲ្យសម្រាន្តលក់ស្រួល កែក្អក ទម្លាក់ព្រូន អៀន

ដើមស្តៅនឹងសម្បូរផ្កានៅរដូវរងា ដោយត្រួយខ្ចី និងផ្ការបស់វា គេអាចយកធ្វើជាបន្លែអន្លក់ និងធ្វើម្ហូបបានជាច្រើនមុខ ។ គេអាចយកត្រួយ និងផ្កាស្តៅស្រស់ៗយកមកស្ងោរទុកបរិភោគជាមួយទឹកគ្រឿង ឬបរិភោគវាជាមួយត្រីអាំង ឬធ្វើញំ ជាដើម ។

មនុស្សខ្លះទៀតចូលចិត្តបរិភោគស្តៅជាមួយត្រីអណ្តែងអាំងជ្រលក់ទឹកត្រីផ្អែម ដើម្បីជួយកាត់បន្ថយរសជាតិល្វីង ។ ចំណែកអ្នកចង់ទុកស្តៅបរិភោគបានយូរ ពួកគេអាចយកស្តៅទៅស្រុះក្នុងទឹកក្តៅ បន្ទាប់មក យកវាទៅហាលថ្ងៃឱ្យស្ងួត ។ នៅពេលចង់បរិភោគ គេអាចយកស្តៅហាលថ្ងៃមកស្រុះទឹកក្តៅម្តងទៀត ដើម្បីកាត់បន្ថយជាតិល្វីង ហើយវាមានរសជាតិឆ្ងាញ់មួយបែបទៀត បើទោះជាស្លឹកវាពណ៌ខ្មៅក្តី ។

បើតាមការស្រាវជ្រាវបង្ហាញថា ត្រួយ និងផ្កាស្តៅ បានផ្តល់ផលប្រយោជន៍ស្តៅមានអត្ថប្រយោជន៍ដ៏អស្ចារ្យ  ដែលជាឱសថធម្មជាតិព្យាបាលជំងឺមួយចំនួនយ៉ាងមានប្រសិទ្ធភាព! - សុខភាព - Khmer Newsជាច្រើនដល់សុខភាពរបស់យើង ។ ការបរិភោគស្តៅ អាចជួយកាត់បន្ថយភាពក្តៅក្នុងខ្លួន និងធ្វើឱ្យយើងចង់បរិភោគអាហារផងដែរ ។ ស្តៅចំនួន១០០ក្រាម នឹងផ្តល់ថាមពលដល់រាងកាយ ចំនួន៧៦កាឡូរី, ជាតិសរសៃ ២.២ក្រាម, កាល់ស្យូម ៣៥៤មីលីក្រាម និងផ្តល់វីតាមីនជាច្រើនប្រភេទទៀត ៕