តើអ្នកកំពុងតែមានផលវិបាកក្នុងការគេងមែនទេ? ពិតណាស់ការគេងមិនលក់ ឬគេងយប់ជ្រៅពេកអាចបណ្តាលឱ្យសុខភាពរបស់យើងចុះខ្សោយយ៉ាងឆាប់រហ័ស ដោយអ្នកខ្លះក៏បានប្រើថ្នាំងងុយគេង ដើម្បីជួយឱ្យឆាប់គេងលក់ស្រួល ប៉ុន្តែវាមិនល្អចំពោះសុខភាពរបស់យើងនោះទេ។ ហេតុនេះហើយដើម្បីជួយឱ្យអ្នកគេងលក់បានលឿន និងស្កប់ស្កល់ KBN News នឹងណែនាំវិធីសាស្ត្រដូចខាងក្រោម៖

១.ធ្វើសរសៃមុនសម្រាក៖ ការធ្វើសរសៃមុនពេលគេងគឺវាពិតជាល្អខ្លាំងណាស់សម្រាប់រាងកាយ ព្រោះវាអាចជួយឱ្យអ្នកឆាប់ចូលគេង និងគេងលក់បានស្រួល ក៏ដូចជាអាចធ្វើឱ្យអារម្មណ៍អ្នកធូរស្រាលជាងមុនផងដែរ។Follow These 7 Basic Rules To Sleep Well At Night

២.រេភ្នែកចុះឡើង៖ នេះអាចហៅបានថា ជាវិធីដ៏ងាយស្រួលមួយ ដោយអ្នកគ្រាន់តែបិទភ្នែកហើយរមៀលគ្រាប់ភ្នែករបស់អ្នកចុះឡើងឱ្យបានបីដង នោះអ្នកនឹងអាចមានអារម្មណ៍ថាងងុយគេងហើយនិងឆាប់គេងលក់ទៀតផង។

៣.ព្យាយាមស្រមើស្រមៃ៖ ការស្រមៃថាអ្នកកំពុងស្ថិតនៅពិភពមួយដ៏អស្ចារ្យដែលមានទេសភាពស្រស់ស្អាត ដូចជាមានទន្លេ ឬសមុទ្រដ៏ស្ងប់ស្ងាត់ សួនផ្កាដ៏ស្រស់បំព្រង និងមានក្លិនក្រអូបជាដើមនោះ អាចជួយឱ្យអារម្មណ៍របស់អ្នកធូរស្បើយ និងងាយក្នុងការ គេងលក់បានយ៉ាងលឿន។How to sleep better & rest: new parents | Raising Children Network

៤.រំលឹកឡើងវិញនៅរឿងដែលកើតឡើងក្នុងថ្ងៃនេះ៖ វាក៏ជាវិធីបន្លប់អារម្មណ៍ដ៏ល្អមួយផងដែរ ការរំលឹកឬក៏សើរើឡើងវិញនូវរឿងរ៉ាវដែលកើតឡើងពេញមួយថ្ងៃ ដូចជាការនឹកឡើងអំពីពាក្យដែលយើងបាននិយាយ, អ្វីដែលបានស្តាប់ និងមើលឃើញ អាចជួយឱ្យយើងឈានទៅដល់សភាពលង់លក់ក្នុងដំណេកដោយមិនដឹងខ្លួន។

៥.ដកដង្ហើមឱ្យបានល្អ៖ ការដក និងស្រូបយកដង្ហើម ជាកត្តាដ៏សំខាន់មួយក្នុងការគេងលក់ ដូច្នេះពេលគេងអ្នកគួរតែធ្វើការស្រូបយកដង្ហើមឱ្យបានវែងៗនិងមួយៗ ដើម្បីសម្រួលសម្ពាធឈាម ក៏ដូចជារំងាប់អារម្មណ៍ឱ្យស្ងប់ល្អផងដែរ៕Sleep Diaries