Home Blog Page 1321

របៀបចៀនត្រីឱ្យបានឈ្ងុយឆ្ងាញ់ និងមិនជាប់ខ្ទះ

0

ត្រីចៀន ឬបំពង អាចជាមុខម្ហូបដ៏ពេញចិត្តមួយរបស់មនុស្សជាច្រើន ព្រោះបើត្រីបំពង ឬចៀនល្អ សាច់ត្រីនឹងមានសំបកខាងក្រៅស្រួយ ទន់ខាងក្នុង ហើយមានពណ៌លឿងមាស ឈ្ងុយឆ្ងាញ់ គួរឱ្យចង់ញ៉ាំ។

ប៉ុន្តែការចៀនត្រីគឺជាដំណើរការចម្អិនអាហារដ៏លំបាកមួយ ដែលមនុស្សមួយចំនួនមិនសូវចេះពីរបៀបចៀនឱ្យបានត្រឹមត្រូវ ព្រោះពេលចៀនត្រីតែងមានបញ្ហាត្រីជាប់ខ្ទះ ឬត្រីក្រឡុកមិនស្អាត និងមិនគួរឱ្យចង់ញ៉ាំជាដើម។Pan Fried Fish: Chinese Whole Fish Recipe - The Woks of Life

ទោះយ៉ាងណាក៏ដោយយើងមានបច្ចេកទេសសាមញ្ញៗ សម្រាប់អ្នកដែលចូលចិត្តញ៉ាំត្រីបំពង ហើយចង់បានត្រីចៀនដែលមើលទៅល្អ ហើយមិនរួញនោះ ខាងក្រោមនេះជាល្បិចសំខាន់ៗ៖

១.ប្រើប្រេងក្តៅសម្រាប់ចៀន។
២.ចៀនស្បែកត្រីជាមុនសិន។
៣.ប្រើវែកឆាសង្កត់លើបំណែកត្រីនៅលើខ្ទះរហូតដល់ស្បែកត្រីឈប់រួញ។
៤.បន្ទាប់មកបង្វែរសាច់ត្រីមកចៀនរហូតដល់ពណ៌មាស និងក្រៀម។
នោះហើយអ្នកនឹងបានត្រីបំពងដែលសំប៉ែតស្អាត មិនជាប់ខ្ទះ ឈ្ងុយឆ្ងាញ់ និងមានរបៀបរៀបរយ៕This Is the Crispiest Fried Fish You'll Ever Eat

ប្រទេសស្វីសជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសល្អបំផុតលើពិភពលោក

0

គេហទំព័រ usnews បានចាត់ចំណាត់ថ្នាក់ប្រទេសល្អបំផុតនៅលើពិភពលោក តាមរយៈការវាយតម្លៃទៅលើគុណភាពជីវិត, ការប្រកបអាជីវកម្ម, មរតកវប្បធម៌ និងឥទ្ធិពលនៅលើពិភពលោក ។ យោងតាមការវាយតម្លៃលើកត្តាផ្សេងៗបង្ហាញថា ប្រទេសស្វីសបានជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសល្អបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ ចំណែកប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី២៩ ក្នុងចំណោម៨៧ប្រទេសដែលល្បីល្បាញផ្នែកទេសចរណ៍ ។

ប្រទេសល្អបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ មានចំនួន៥ រួមមាន ៖

១-ប្រទេសស្វីស ៖ ប្រទេសនេះមានទំហំតូច និងពោរពេញទៅដោយធម្មជាតិដ៏ស្រស់ស្អាត ព្រមទាំងប្រកាន់អព្យាក្រឹតអស់រយៈពេលយ៉ាងយូរ ។ បើតាមប្រវត្តិសាស្ត្របង្ហាញថា ការកសាងប្រទេសស្វីសកើតឡើងដោយសារការសាមគ្គីគ្នា និងក្លាយជាប្រទេសឯករាជ្យ, មានសន្តិសុខ និងអភិវឌ្ឍន៍រីកចម្រើន ។ លើសពីនេះ សេដ្ឋកិច្ចស្វីសមានភាពរឹងមាំ, អត្រាគ្មានការងារធ្វើទាប រីឯពលរដ្ឋមានជំនាញខ្ពស់ ។Switzerland - What you need to know before you go – Go Guides

២-ប្រទេសកាណាដា ៖ ជាប្រទេសមានទំហំធំទូលាយ ធម្មជាតិស្រស់ស្អាត ហើយពលរដ្ឋកាណាដាមានភាពរួសរាយរាក់ទាក់ ។ ប្រទេសកាណាដាមានការរស់នៅចម្រុះ ប៉ុន្តែបានប្រឈមនឹងការរួបរួមក្នុងសង្គមមានលក្ខណៈខុសគ្នា ដូចជា ៖ ជាតិសាសន៍, វប្បធម៌ និងភាសា ។ កាណាដា គឺជាទឹកដីសិល្បៈ, ប្រវត្តិសាស្ត្រ ខណៈកាណាដាមានប្រព័ន្ធគ្រប់គ្រងប្រទេសរួមគ្នារវាងលទ្ធិប្រជាធិបតេយ្យ និងរបបរាជានិយម ។Canada photos: 20 of the most beautiful places | CNN

៣-ប្រទេសស៊ុយអែត ៖ ប្រទេសនេះមានប្រវត្តិសាស្ត្រយូរអង្វែង, ធម្មជាតិស្រស់ស្អាត និងសង្គមប្រកបដោយគុណភាព ។ ប្រទេសនេះអាចផ្លាស់ប្តូរពីទឹកដីសមរភូមិមកជាប្រទេសមានសន្តិភាព, គោរពសិទ្ធិមនុស្ស, ប្រព័ន្ធសុខុមាលភាពល្អ និងមានការយកចិត្តទុកដាក់ជាមួយបរិស្ថាន ។ ហេតុនេះ ស៊ុយអែតបានក្លាយជាប្រទេសគំរូមួយដែលគួរឱ្យកោតសរសើរ ។Summer in Sweden: When the Sun Never Sets on Fun | Bookmundi

៤-ប្រទេសអូស្ត្រាលី ៖ ជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានវប្បធម៌រួមផ្សំគ្នារវាងជាតិសាសន៍ជាច្រើន និងមានសេដ្ឋកិច្ចរឹងមាំ ។ ពលរដ្ឋអូស្ត្រាលីភាគច្រើនមានអាយុវែង, មានការយល់ដឹងពីបញ្ហាបរិស្ថាន ហើយពួកគេគាំទ្រការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ។ ចំណែកទីក្រុងធំៗរបស់អូស្ត្រាលីបានជាប់ចំណាត់ថ្នាក់ជាទីក្រុងគួរឱ្យចង់រស់នៅលើពិភពលោក ។Australia - United States Department of State

៥-សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកមានភាពរឹងមាំផ្នែកសេដ្ឋកិច្ច, កងទ័ព, វប្បធម៌, ប្រព័ន្ធផ្សព្វផ្សាយផ្នែកកម្សាន្តល្បីល្បាញ ហើយអាមេរិកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រទេសផ្សេងៗលើពិភពលោក ។ អាមេរិកល្បីល្បាញផ្នែកសេដ្ឋកិច្ច, បច្ចេកវិទ្យា និងធនធានធម្មជាតិ ខណៈប្រទេសនេះមានភាពចម្រុះផ្នែកជាតិសាសន៍ និងវប្បធម៌ ។16 Most Famous Cities in the US (And What Makes Them Famous)

ចំណែកប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី២៩ ក្នុងចំណោមប្រទេសចំនួន៨៧ ។ ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសដែលមានភាពល្បីល្បាញផ្នែកទេសចរណ៍ និងទទួលបានការពេញនិយមពីភ្ញៀវទេសចរនៅលើពិភពលោក បើទោះជាប្រាក់ចំណូលបានពីវិស័យទេសចរណ៍ ស្មើត្រឹមតែ៧% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្តី ៕

Lisa និងក្រុម Stray Kids នឹងចូលរួមការប្រគំតន្ត្រីសប្បុរសធម៌នៅប្រទេសបារាំង

0

យោងតាមការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមដោយ Accor Arena បានឱ្យដឹងថា Lisa សមាជិកក្រុម BLACKPINK និងក្រុម Stray Kids , Maroon 5,រួមទាំងសិល្បករជាច្រើនផ្សេងទៀត នឹងចូលរួមក្នុងកម្មវិធី «Yellow Coin Concert» ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។Lisa de BlackPink es la solista más escuchada del 2022 – El Heraldo de San  Luis Potosí.

«Yellow Coin Concert» គឺជាកម្មវិធីសប្បុរសធម៌មួយដែលរៀបចំឡើងដោយមូលនិធិមន្ទីរពេទ្យបារាំង ដឹកនាំដោយលោកស្រី Brigitte Macron ភរិយារបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron (អេម៉ានូអេល ម៉ាក្រុង) ។ កាលពីឆ្នាំមុនសមាជិកទាំងអស់របស់ BLACKPINK ស្ថិតក្នុងបញ្ជីអ្នកចូលរួមផងដែរ ដែលធ្វើឱ្យមានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។230903 Stray Kids Japan Twitter Update : r/straykids

កម្មវិធីសប្បុរសមួយនេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ មក ដោយមូលនិធិមន្ទីរពេទ្យបារាំងបាននឹងកំពុងដំណើរការ «យុទ្ធនាការប្រមូលកាក់ពណ៌លឿង» ស្ទើរតែរៀងរាល់ឆ្នាំនៅដើមខែមករា ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ និងក្មេងជំទង់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

យុទ្ធនាការនេះពាក់ព័ន្ធនឹងការប្រមូលកាក់ដែលតូចជាង១ អឺរ៉ូ ដើម្បីកែលម្អបរិយាកាសនៃមន្ទីរពេទ្យកុមារ ខណៈរយៈពេលរៃអង្គាសប្រាក់សម្រាប់ឆ្នាំ២០២៤គឺចាប់ពីថ្ងៃទី ១០ ខែមករា ដល់ថ្ងៃទី ៤ ខែកុម្ភៈ៕K-pop: Blackpink's Lisa face suspension on Weibo | CNN

ភោជនីយដ្ឋានជប៉ុនមួយកន្លែងបានបង្កើត Sushi តូចជាងគេបំផុតលើពិភពលោក

0

បរទេស៖ ភោជនីយដ្ឋានជប៉ុនមួយកន្លែងដែលមានឈ្មោះថា Sushiya no Nohachi បានបង្កើត Sushi តូចជាងគេបំផុតលើពិភពលោក ដោយប្រើតែអង្ករមួយគ្រាប់ប៉ុណ្ណោះ។

យោងតាមគេហទំព័រអន្តរជាតិ Audicity Central ដែលបានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូថា ភោជនីយដ្ឋានមួយក្នុងប្រទេសជប៉ុនដែលមានឈ្មោះថា Sushiya no Nohachi គឺជាភោជនីយដ្ឋានស៊ូស៊ីដ៏ល្បីល្បាញនៅតំបន់ Asakusa នៃទីក្រុងតូក្យូ ដែលមានលក្ខណៈពិសេសក្នុងការបម្រើអាហារស៊ូស៊ីតូចជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងអង្ករមួយគ្រាប់ប៉ុណ្ណោះ។Tiny Sushi at Sushiya no Nohachi - Taito, Tokyo - Japan Travel

ដូច្នេះហើយ ដុំស៊ូស៊ីនីមួយៗត្រូវបានទាមទារភាពច្បាស់លាស់ និងភាពល្អិតល្អន់ច្រើន ដោយសារទំហំតូចរបស់វា ទើបហាងកំណត់ចំនួនដែលពួកគេធ្វើក្នុងមួយសប្តាហ៍ ដោយក្នុងមួយសប្តាហ៍នឹងត្រូវបានបម្រើមិនលើសពី ៥ ដងឡើយ។ ហេតុនេះហើយ រាល់បំណែកដែលបានបម្រើគឺពិតជាល្អឥតខ្ចោះ ដែលបង្ហាញពីចំនួនការងារ និងការអត់ធ្មត់របស់ចុងភៅ។

លោក Hironori Ikeno មេចុងភៅនៅ Sushiya no Nohachi បាននិយាយថា គាត់បានទទួលគំនិតនេះក្នុងឆ្នាំ ២០០២ បន្ទាប់ពីអតិថិជនម្នាក់បានសួរគាត់ថា តើគាត់អាចធ្វើស៊ូស៊ីដែលមានទំហំតូចបំផុតបានទេ? ភ្លាមនោះគាត់ក៏បានឆ្លើយថា បាន!! គឺ “តូចដូចគ្រាប់ស្រូវ” អញ្ចឹង ហើយក៏បន្តបង្ហាញថាគាត់មិនបាននិយាយលេងនោះទេ។ បន្ទាប់មកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភោជនីយដ្ឋានរបស់គាត់ពិតជាមានភាពល្បីល្បាញជាអន្តរជាតិសម្រាប់ការធ្វើស៊ូស៊ីតូចជាងគេបំផុតរបស់ពិភពលោក។Sushiya No Nohachi: Tiny Sushi Made with One Grain of Rice

ទោះជាយ៉ាងណាក៏ដោយ ស៊ូស៊ីតូចនេះវាមិនមែនជាមុខម្ហូបដែលអាចបញ្ជាទិញបានទេ។ ដូច្នេះហើយ អតិថិជនអាចស្នើសុំវាពីភោជនីយដ្ឋានដើម្បីញ៉ាំជាមួយឈុតស៊ូស៊ីទំហំធម្មតាដែលមានតម្លៃប្រហែល ៧,១២៧ យ៉េន (ប្រមាណ ៥០ ដុល្លារអាមេរិក) ៕

រថយន្តអគ្គិសនីដំបូងរបស់រុស្ស៊ី ត្រូវបានគេថាជារថយន្តអាក្រក់បំផុតនៅក្នុងពិភពលោក

0

បរទេស៖ រថយន្តអគ្គិសនីដំបូងបង្អស់របស់រុស្ស៊ី ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនសើចចំអកលើបណ្ដាញសង្គម ដោយពួកគេបាននិយាយថា ជារថយន្តដែលអាក្រក់បំផុតនៅក្នុងពិភពលោក ដោយសារតែការរចនាមិនទាក់ទាញ។

យោងតាមគេហទំព័រអន្តរជាតិ Yahoo News ដែលបានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូថា រថយន្តអគ្គិសនីដែលមានឈ្មោះថា Amber Yantar គឺជារថយន្តអគ្គិសនីថ្មីបំផុតរបស់ប្រទេសរុស្ស៊ី ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនសើចចំអកយ៉ាងខ្លាំងអំពីរូបរាងរបស់វា។Russia boasted about the prototype of their electric car Amber, it would be  better if they didn't / The New Voice of Ukraine

Amber Yantar គឺជារថយន្តអគ្គិសនីគំរូ (EV) ដែលរចនាដោយក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី Avtotor នៅ Kaliningrad ។ ក្រុមហ៊ុនផលិតនេះបានសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសម៉ូស្គូ ហើយវាត្រូវបានចេញផ្សាយជាសាធារណៈកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។ ក្រុមហ៊ុន Avtotor ធ្លាប់បានប្រកាសថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនី Yantar រហូតដល់ ៥០,០០០ គ្រឿងនៅឆ្នាំ ២០២៥ ជាមួយនឹងគ្រឿងបន្លាស់ រួមទាំងឧបករណ៍រថយន្តអគ្គិសនីទាំងអស់ដូចជា ម៉ូទ័រអេឡិចត្រិច រាល់អាំងវឺរទ័រ ផ្ទាំងបញ្ជា និងថ្ម ដែលត្រូវបានរចនាឡើង និងផលិតទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី។Amber Yantar Archives - 카프레스

ទោះជាយ៉ាងណាក៏ដោយ រថយន្តអគ្គិសនីប្រភេទនេះហាក់ដូចជាមិនមានការចាប់អារម្មណ៍នោះទេ ដោយសារតែរូបរាងមិនទាក់ទាញ និងការរចនាដ៏ចម្លែករបស់វា ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតមួយចំនួនបាននិយាយរិះគន់ ក៏ដូចជាសើចចំអក និងថែមទាំងបញ្ចេញមតិខ្លាំងៗបែបនេះថា ជារថយន្តអាក្រក់បំផុតនៅក្នុងពិភពលោក រថយន្តគ្មានស្តង់ដារ មិនស្អាត មិនទាន់សម័យជាដើម។These memes about Russia's hideous new 'Tesla killer' EV are *chef kiss* |  Electrek

គួរបញ្ជាក់ដែរថា Amber Yantar គឺជារថយន្តអគ្គិសនីដែលភ្ជាប់មកជាមួយថ្ម 25kW/h និងល្បឿន 105 គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងតម្លៃគឺមិនថ្លៃនោះទេ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី Avtotor៕

ផលិតកម្ម JYP របស់ក្រុម TWICE និង Stray Kid បានជួយសង្គ្រោះកុមារកម្ពុជារួចផុតពីផ្លូវមច្ចុរាជ

0

អ្នកគាំទ្រកម្ពុជាបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញខ្លីបវីដេអូសប្បុរសរបស់ផលិតកម្ម JYP ដែលជាទ្រនំរបស់ក្រុម TWICE និង Stray Kid បានជួយសង្គ្រោះអាយុជីវិតកុមារីកម្ពុជាម្នាក់ឈ្មោះជូលី អាយុ៧ឆ្នាំ ពីជំងឺដោះដុំសាច់ដែលសង្កត់ទៅលើសួត។ ទឹកចិត្តមួយនេះពិតជាធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបចិត្តជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងសប្បុរសរបស់ផលិតកម្មមួយនេះក៏បានបោះពុម្ពសៀវភៅជាភាសាខ្មែរដើម្បីលើកទឹកចិត្តទៅដល់កុមារកម្ពុជាផងដែរ។2023 JYP EDM DAY] Every Dream Matters! - YouTube

ដើម្បីចែករំលែកក្តីស្រលាញ់ក្នុងឱកាសថ្ងៃបុណ្យណូអែល ឆាណែលយូធូបរបស់ផលិតកម្ម JYP បានទម្លាក់វីដេអូ JYP EDM DAY កាលពីថ្ងៃទី២៤ ធ្នូ ដែលជាកម្មវិធីសប្បុរសធម៌របស់ផលិតកម្ម។ ក្នុងវីដេអូសប្បុរសធម៌នោះផលិតកម្មមួយនេះក៏បានជួយសង្គ្រោះកុមារីកម្ពុជាម្នាក់ដោយបានជួយចំណាយថ្លៃព្យាបាល។ កុមារីម្នាក់នោះមានឈ្មោះថា ជូលី អាយុ៧ឆ្នាំ មានជំងឺដោះដុំសាច់កូនកណ្តុរនៅឆ្អឹងជំនីរខាងស្តាំដែលធ្វើឱ្យកាន់តែរីកធំៗសង្កត់ទៅលើសួត ។ ម្តាយរបស់ ជូលី បាននិយាយថាគ្រួសាររបស់ខ្លួនគ្មានលទ្ធភាពមើលបន្តទៀតទេ ពេលខ្លះដាច់លុយខ្លាំងសូម្បីតែលុយទិញបាយហូបក៏មិនមានដែរ។ ម្តាយជូលី បន្តថាពីមុនត្រូវការយកកូនទៅពេទ្យចំណាយច្រើន ប៉ុន្តែតាំងពីមានគម្រោងសប្បុរធម៌របស់ផលិតកម្ម JYP មានឈ្មោះថា JYP EDM មកកាន់បន្ថយការចំណាយច្រើន ។JYP EDM DAY] Every Dream Matters! - YouTube

មិនត្រឹមតែជួយកុមារី ជូលី ប៉ុណ្ណោះទេតែគម្រោងសប្បុរសធម៌របស់ JYP ក៏បានបោះពុម្ពសៀវភៅមានចំណងជើងថា «ផ្ការំដួងមិត្តរបស់ខ្ញុំ» ជាសៀវភៅភាសាខ្មែរសម្រាប់លើកទឹកចិត្តកុមារកម្ពុជាទាំងអស់ដែរ។ មិនត្រឹមតែជួយកុមារកម្ពុជាប៉ុណ្ណោះទេគម្រោង JYP EDM ក៏បានជួយកុមារហ្វីលីពីន វៀតណាម និងកុមារនៅប្រទេសផ្សេងជាច្រើនទៀត។ គួរបញ្ជាក់ថា គម្រោងសប្បុរសធម៌ JYP EDM គឺបានថវិកាមកពីគ្រប់សិល្បករទាំងអស់របស់ផលិត JYP ដើម្បីជួយកុមារដែលខ្សត់ខ្សោយ។Why do people like JYP? - Quora

បន្ទាប់ពីមានការចាក់ផ្សាយហើយអ្នកគាំទ្រកម្ពុជាបានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងដែលផលិតកម្មធំមួយរបស់កូរ៉េខាងត្បូងនេះបានជួយកុមារកម្ពុជាឱ្យមានស្នាមញញឹមឡើងវិញ ខណៈអ្នកគាំទ្រលើកឡើងទៀតថា នៅពេលខ្លួនគាំទ្រតារាក្នុងផលិតកម្មនេះហើយ ហើយផលិតកម្មមួយនេះបានមកជួយអាយុជីវិតកុមារនៅកម្ពុជាទៀតកាន់តែធ្វើឱ្យពួកគេរំភើបចិត្តគាំទ្រកាន់តែខ្លាំង៕

 

Ronaldo ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងឆ្នាំ ២០២៣

0

បរទេស៖ Cristiano Ronaldo ក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេប្រចាំឆ្នាំ ២០២៣ ដោយរកបាន ៥៣ គ្រាប់ វ៉ាដាច់សមិទ្ធផលរបស់ Harry Kane និង Kylian Mbappe ដែលកីឡាករទាំងពីរនេះស៊ុតបញ្ចូលទីបានត្រឹមតែ ៥២ គ្រាប់ប៉ុណ្ណោះ។Cristiano Ronaldo becomes top scorer of 2023 - Football Leagues -  geosuper.tv

យោងតាមគេហទំព័រអន្តរជាតិ Anadolu Ajansi ដែលបានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូថា ប្រធានក្រុម Al Nassr Cristiano Ronaldo ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២៣ បន្ទាប់ពីឈានដល់គ្រាប់ទី ៥៣ របស់គាត់ទល់នឹង AI Ittihad។Cristiano Ronaldo - Soccer News, Rumors, & Updates | FOX Sports

កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ ៣៨ ឆ្នាំរូបនេះបានស៊ុតបាល់ប៉េណាល់ទីពីរដោយជោគជ័យក្នុងការឈ្នះ ៥-២ របស់ Al Nassr លើក្រុម Al Ittihad ក្នុងជុំទី ១៨ នៃ Saudi Pro League។ ដូច្នេះហើយ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះទំនងជានឹងឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំឆ្នាំ ២០២៣ នេះផងដែរ។TCR. on X: "CRISTIANO RONALDO IS OFFICIALLY THE TOP SCORER OF 2023!!!! ????  https://t.co/QFPyPOSFXM" / X

Ronaldo ក៏បានវ៉ាដាច់សមិទ្ធផលរបស់ Harry Kane នៅក្រុម Bayern Munich និង Kylian Mbappe នៅក្រុម Paris Saint-Germain ដែលកីឡាករទាំងពីរនេះស៊ុតបញ្ចូលទីបាន ៥២ គ្រាប់ ខណៈ Erling Haaland ដែលលេងឱ្យ Manchester City រកបាន ៥០ គ្រាប់។

ទោះជាយ៉ាងណាក៏ដោយ Ronaldo, Kane និង Mbappe បានបញ្ចប់ការប្រកួតរបស់ពួកគេហើយនៅឆ្នាំនេះ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិន័រវេស Haaland ទំនងជានឹងបង្ហាញខ្លួននៅ Premier League ចំនួនពីរលើកនៅចុងឆ្នាំនេះ ដោយ Manchester City គ្រោងជួប Everton នៅថ្ងៃទី២៨ និង Sheffield United នៅថ្ងៃទី ៣០ ខែធ្នូ៕Erling Haaland appears to aggravate ankle injury on Norway duty | The  Independent

តារាសម្តែងទឹកភ្នែក ច័ន្ទ តារាទី ឆ្អែតចិត្តនឹងអ្នកសិល្បៈដូចគ្នា ខណៈត្រៀមវិលទៅរស់នៅស្រុកកំណើតវិញ

0

តារាសម្តែងជើងចាស់ដ៏ល្បីល្បាញនិងមានរហ្ស័សនាមតារាទឹកភ្នែក អ្នកនាង ច័ន្ទ តារាទី បាននិយាយដោយការឆ្អែតចិត្តនឹងអ្នកសិល្បៈមួយចំនួនធំដោយអ្នកនាងសម្រេចចិត្តត្រៀមវិលទៅរស់នៅស្រុកកំណើតវិញឯខេត្តកំពង់ឆ្នាំងក្នុងដំណើរជីវិតចុងក្រោយ និងមើលថែម្តាយចាស់ជរាដែលមានជន្មាយុ៩៤ឆ្នាំ។ ការដែលអ្នកនាងឆ្អែតចិត្តនឹងអ្នកសិល្បៈដូចគ្នានេះបន្ទាប់ពីឃើញទិដ្ឋភាពបុណ្យស.ពរបស់អតីតតារាសម្តែង ពេជ្រ ភិរុណ ស្ងាត់ឈឹងមិនមានអ្នកសិល្បៈចូលរួមឱ្យសមនឹងកិត្តិនាមរបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeL6udnv7slJaH9Ici502VXviOMxMdZEBd4pOBjVBrxLl3u-11MfU4ePP0UF1cyJ-nn2cUulNlLkN7TaiVbLnj8Os0UzKdWM5op185lvMy0s_5UUn4AHAoiDLrO_zwo8IlEPd3gK1tvOrEkqKTTJQ4Pju9Bs-y0Y6ftTL3qxzfbOmIwXXjChubACwalUo/s2048/358434823_2209880569222680_6717611381798840326_n%20(2).jpg

ក្នុងឱកាសញុំាអាហារជាមួយគ្នារវាងតារាសម្តែងជើងចាស់ សាវិន ហ្វីលីព និងអ្នកនាង ច័ន្ទ តារាទី បានសំណេះសំណាងគ្នាមុនពេលដែលអ្នកនាងច័ន្ទ តារាទី សម្រេចចិត្តឈប់រស់នៅទីក្រុងហើយប្រើជីវិតនៅជនបទឯស្រុកកំណើតវិញនៅខេត្តកំពង់ឆ្នាំង។ តាមការរៀបរបស់តារាទឹកភ្នែក ច័ន្ទ តារាទី បានឱ្យដឹងថាតាំងពីខ្លួនបានឃើញទិដ្ឋភាពពិធីបុណ្យសពអតីតតារាសម្តែងលោក ពេជ្រ ភិរុណ មកមានអារម្មណ៍បាក់ទឹកចិត្ត បាក់ស្បាតតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrdk1e1BThoSLcylKv3dGTpIjRy9SBvTwytjqY6dr9p_hGaFf_48wh8fhq5m5OhIqAWvL8ntp9srlasJ-REI9rtStQO-f9UZNKna17SrUplLdAlX8pKWz8Frai3Ikpjwk4Lxnh6blal_EeswFebeg2tGZnoIunHLj5YDlMgoJ0PkKtTLDAbNDnvgVhU7Y/s960/412851800_2310235392520530_8917999715508338814_n%20(2).jpg

តារាសម្តែងជើងចាស់រូបនេះបន្តថា បើខ្លួននៅប្រើជីវិតនៅទីក្រុងទៀតពេលណាអស់សង្ខារទៅមិនខុសអ្វីពីលោក ពេជ្រ ភិរុណ ឡើយ។ ប្រការនេះទើបអ្នកនាងសម្រេចចិត្តទៅរស់នៅស្រុកកំណើតតែម្តង។ ការលើកឡើងនេះបន្ទាប់ពីពិធីបុណ្យសពរបស់អតីតតារាសម្តែង ពេជ្រ ភិរុណ ត្រូវជាអតីតស្វាមីអ្នកនាងអម្ពរ ទេវី ដែលជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូបត្រូវអ្នកសិល្បៈដូចគ្នាបំភ្លេចចោលមិនបានទៅចូលរួមបុណ្យសពឡើយ គឺស្ងាត់មិនមានអ្នកសិល្បៈចូលរួមច្រើននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ncDiBivlGKh7UhzJfGlX0-XmIWFxsGGXQRhhuLcYNdxVzH42c4TyKKcHFyHYXqxFRVr6ErVqQMiup06a5X6DmY_iKDE4_yhJgWGB2xHIPNBcFWccfdG0PdCyOIRGPWL-AXpJ3knllIGAK2Cr_4J4kn1u2YfEJ5aQycs6_l3rlxR_1mTWFcpae87ACVs/s2048/350636535_642394137343379_1073114943797753027_n%20(2).jpg

កន្លងមកនេះអ្នកនាង ច័ន្ទ តារាទី តារាសម្តែងល្បីឈ្មោះតាំងពីជំនាន់ទស្សវត្សរ៍ឆ្នាំ៨០ជាង បំរើសិល្បៈដល់បច្ចុប្បន្ន ក៏ធ្លាប់បានលើកឡើងដោយបង្ហាញអារម្មណ៍ឆ្អែតចិត្ត និងខ្លាចរអា ចំពោះតារាសិល្បៈមួយចំនួនដែលបង្ហាញពីភាពបក្ខពួកនិយម និងចូលចិត្តអែបអបតោងអ្នកដែលមានមុខមាត់ដើម្បីលាភសក្ការៈរបស់ខ្លួន។ អ្នកសិល្បៈដែលមិនពូកែដ្រាមាគ្មានអ្នកណាយកចិត្តទុកដាក់ជាមួយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB5EIn9pA6gu_5k2tvI4TesW4s6DmF7FiaH_51nYorEkSJLbtYcTK8Xc4QKGFVAkIbPS-abZfvqfS62j3pfS9EWt-zvllankCp3Ud38uRgI-YletIZNXgs_gE-d7sh6wlfOoc9dst3SeGj_haTwdULH1HctxW9fhEEKA8uvRX7L89r96raS9fhe5sBjh4/s1280/316534800_2048810715329667_7151836773691050386_n%20(2).jpg

នៅក្នុងវីដេអូរបស់លោក សាវិន ហ្វីលីព នេះដែរអ្នកនាង ច័ន្ទ តារាទី ថាជីវិតរបស់អ្នកនាងក៏លំបាកដូចគ្នាប៉ុន្តែមិនចេះរៀបរាប់ដ្រាមាមាត់កនៅលើហ្វេកប៊ុកនោះទេ ហើយពេលនេះខ្លួនគ្មានឡានជិះ៤ឆ្នាំមកហើយបន្ទាប់ពីត្រូវទាហ៊ានបោកប្រាស់លុយមិនសងចំនួន១ម៉ឺន៥ពាន់ដុល្លារដោយខ្លួនបានលក់ឡានសងគេទើបគ្មានឡានជិះរយៈពេល៤ឆ្នាំមកនេះ៕

 

រដ្ឋាភិបាលកម្ពុជា ស្នើឱ្យជប៉ុនកសាងស្ពានថ្មីមួយទៀតនៅក្រុងអរិយក្សត្រ

0

នាក្នុងពិធីបើកការដ្ឋានសាងសង់ចំណតកំពង់ផែទឹកជ្រៅដំណាក់ាកាលទី១ នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍៖”ស្នើប្រទេសជប៉ុន ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២នៅភាគខាងកើតនៃរាជធានីភ្នំពេញ”។

នៅក្នុងការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២នៅភាគខាងកើតនៃរាជធានីភ្នំពេញនេះ សម្តេចបានស្នើឱ្យជប៉ុន ជួយលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ ទៅដល់គល់ស្ពានអ្នកលឿង និងពិនិត្យលទ្ធភាពជួយសាងសង់ស្ពានពីក្តីតាកុយ ទៅអរិយក្សត្រ។

សម្តេចបន្តទៀតថា៖”ជប៉ុនជាមិត្តដ៏សំខាន់របស់កម្ពុជា ដែលបាននិងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាពីអតីតកាល បច្ចុប្បន្នកាល និងបន្តទៅអនាគត”។

គួរបញ្ជាក់ថា ស្ពានក្តីតាកុយ ទៅអរិយក្សត្រ ដំបូងឡើយស្ថិតក្រោមគម្រោងសាងសង់របស់ក្រុមហ៊ុនមួយមកពីប្រទេសចិន ដែលកាលនោះបានសិក្សាចប់រួចហើយ ដោយវាជាគម្រោងសាងសង់ បែប BOT ឬជាស្ពានប្រើប្រាស់សម្រាប់បង់ប្រាក់ពេលធ្វើដំណើរឆ្លងកាត់ តែក៏បានស្ងាតត់ទៅវិញ៕

 

តារាសម្តែង Lee Sun Kyun ដែលមានរឿងក្តីគ្រឿងញៀនជាប់ខ្លួនបានទទួលមរ.ណភាពហើយ

0

ព័ត៌មានសោកនាដកម្មបានលេចឡើងជុំវិញតារាសម្តែង Lee Sun Gyun ដែលត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងរថយន្តរបស់លោកនៅឯឧទ្យានមួយក្នុងតំបន់ Jongno-gu ទីក្រុងសេអ៊ូល។ របាយការណ៍បង្ហាញថាមុនពេលស្លាប់លោកបានបន្សល់ទុកនូវកំណត់ត្រាផ្ញើទៅប្រពន្ធរបស់លោក។Lee Sun-kyun Dead: Parasite Actor Was 48 – The Hollywood Reporter

នៅថ្ងៃទី២៧ ខែធ្នូ តារាសម្តែង Lee Sun Gyun អាយុ ៤៨ ឆ្នាំត្រូវបានគេរកឃើញលោកសន្លប់នៅក្នុងរថយន្តកំពុងចតដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីត្រូវបានគេរាយការណ៍ថាតារាសម្តែងរូបនេះបានចាកចេញពីផ្ទះរបស់ខ្លួនដោយបន្សល់ទុកនូវកំណត់ត្រាដែលស្រដៀងនឹងសំបុត្រធ្វើអត្តឃាត។Parasite' actor Lee Sun-kyun dead: emergency office | CTV Newsយោងតាមសម្តីរបស់ប៉ូលិស មាននារីម្នាក់បានទូរសព្ទទៅលេខសង្គ្រោះបន្ទាន់ នៅម៉ោង ១០:១២ ព្រឹកដោយរាយការណ៍ថាប្តីរបស់នាងបានចាកចេញពីផ្ទះបន្ទាប់ពីសរសេរកំណត់ត្រាដែលស្រដៀងនឹងការផ្តែផ្តាំចុងក្រោយ ។ ឆ្លើយតបនឹងការសុំជំនួយភ្លាមៗ ប៉ូលិសបានរកឃើញរថយន្តរបស់បុរសជាស្វាមីនោះនៅក្នុងសួនឧទ្យានមួយក្នុងទីក្រុង Jongno-gu នៅម៉ោងប្រហែល ១០:៣០ ព្រឹក ហើយពួកគេបានរកឃើញតារាសម្តែង Lee Sun Gyun សន្លប់។Actor Lee Sun Kyun: Complete Profile, Facts, Photos and TMI - KEPOPER

ក្រោយមកសមត្ថកិច្ចបានបញ្ជាក់ថា បុគ្គលដែលស្លា.ប់នោះពិតជាតារាសម្ដែង Lee Sun Gyun។ គួររំលឹកថា លោក Lee Sun-gyun ស្ថិតក្រោមការសង្ស័យនៃការប្រើប្រាស់គ្រឿងញៀន។Fakta Baru Kasus Narkoba Aktor Lee Sun Kyun

ថ្មីៗនេះ តារាសម្តែងដែលទទួលរងការស៊ើបអង្កេតពេញមួយយប់ បានដាក់សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរតាមរយៈមេធាវីរបស់លោកទៅកាន់អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀនរបស់ទីភ្នាក់ងារប៉ូលិសេអ៊ូល នៅថ្ងៃទី២៦ ខែធ្នូ ដោយស្នើសុំឱ្យធ្វើតេស្តឧបករណ៍ចាប់កំហុសបើនិយាយពាក្យមិនពិត។ ព័ត៌មានលម្អិតដែលលាតត្រដាងនៃឧប្បត្តិហេតុសោកនាដកម្មនេះនៅតែបន្តជាបញ្ហានៃការព្រួយបារម្ភ និងការស៊ើបអង្កេតរឿងក្តីរបស់លោកផងដែរ៕