អាមេរិក៖ លោកយាយ SARAH SIMPKINS អាយុ ១០១ ឆ្នាំត្រូវបានគេរំពឹងថានឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំកុមារតូចពីមហាវិទ្យាល័យសហគមន៍ Brightpoint ក្នុងខែឧសភា ឆ្នាំ ២០២៤ បន្ទាប់ពីគាត់បានបោះបង់ការសិក្សាអស់រយៈពេល ៨១ ឆ្នាំ។101-year-old college student prepares to graduate alongside her  granddaughter 82 years after she dropped out when she fell pregnant with  the first of her 12 children | Daily Mail Onlineយោងតាមគេហទំព័រអន្តរជាតិ The Shade Room ដែលបានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូថា ស្ត្រីវ័យ ១០១ ឆ្នាំ និងចៅស្រីរបស់គាត់ត្រៀមបញ្ចប់ការសិក្សានៅឆ្នាំក្រោយក្នុងមហាវិទ្យាល័យជាមួយគ្នា។ Sarah Simpkins ធ្លាប់បានចូលរៀននៅសកលវិទ្យាល័យ Allen Columbia រដ្ឋ South Carolina សហរដ្ឋអាមេរិក ប៉ុន្តែគាត់បានបោះបង់ការសិក្សាចោលដោយសារតែគាត់មានផ្ទៃពោះកូនដំបូង។

Sarah Simpkins បានសម្រាលកូនចំនួន ១២ នាក់ ហើយបានចំណាយពេលភាគច្រើនរបស់គាត់ផ្តោតលើការចិញ្ចឹមពួកគេ ដោយលោកយាយ Sarah បាននិយាយថា៖ «ក្នុងអំឡុងពេលនោះ គាត់ពិតជាចង់ទៅសាលារៀនវិញណាស់។ បន្ទាប់មកនៅពេលដែលលោកយាយមានអាយុ ៩៦ ឆ្នាំគាត់បានផ្លាស់ពី Brooklyn រដ្ឋ New York ទៅ Virginia ដើម្បីរស់នៅជាមួយចៅស្រីរបស់គាត់ដែលជាសិស្ស។101-year-old college student prepares to graduate alongside her  granddaughter 82 years after she dropped out when she fell pregnant with  the first of her 12 children - Finnoexpert

នៅក្រោមច្បាប់ឧត្តមសិក្សារបស់រដ្ឋ Virginia ចាប់តាំងពីឆ្នាំ ១៩៧៤ មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំអាចចុះឈ្មោះសម្រាប់ថ្នាក់ក្រេឌីត ឬវគ្គសិក្សាដោយមិនបង់ថ្លៃសិក្សា ដូច្នេះហើយលោកស្រី Sarah Simpkins ក៏បានចាប់យកឱកាសនេះតែម្តង។ Sarah Simpkins ជឿថាអាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ គាត់តែងតែមានអារម្មណ៍ថាគាត់ទើបតែមានអាយុ ៤២ ឆ្នាំប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នគាត់មានអាយុ ១០១ ឆ្នាំទៅហើយ។

ទោះជាយ៉ាងណាក៏ដោយ ស្ត្រីចំណាស់រូបនេះតែងតែមកសាលាជារៀងរាល់ថ្ងៃ ហើយថ្នាក់សិល្បៈដែលធ្វើឡើងរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ គឺជាថ្នាក់ដែលគាត់ចូលចិត្តជាងគេ។ Sarah បាននិយាយថា៖ «ខ្ញុំមានអំណរគុណដែលជីវិតបានអនុញ្ញាតឱ្យខ្ញុំត្រឡប់ទៅសាលារៀនវិញ។ ដូច្នេះនៅអាយុ ១០១ ឆ្នាំលោកយាយបានបន្តទស្សនវិជ្ជាជីវិតនៃការរីករាយនិងសុភមង្គលគ្រប់ពេល៕101-year-old college student prepares to graduate alongside her  granddaughter 82 years after she dropped out when she fell pregnant with  the first of her 12 children | Daily Mail Online