Home Blog Page 1294

ស្ត្រីម្នាក់ព្រមចូលខ្លួនសារភាពនៅស្នងការ ក្រោយបើកបុកគេស្លាប់បាន២ថ្ងៃ

0

ថ្មីៗនេះ ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក Prius បានបើកបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលនេះបានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥:០៦នាទី បង្កឡើងរវាងរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបុកម៉ូតូម៉ាក ហុងដា សេ១២៥ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ។

លុះដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:១៤នាទី ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក់ Prius មានឈ្មោះ អ៉ឹងសុទ្ធ ដាវី ភេទស្រី បានចូលខ្លួនមកសារភាពនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

តុក-តុកថៃល្បីដល់ទីក្រុងតូក្យូប្រទេសជប៉ុន

0

កាលពីពេលថ្មីៗនេះ កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម TikTok គឺមានបុរសជនជាតិជប៉ុនម្នាក់ឈ្មោះ Jin From Japan បន្ទាប់ពីគាត់បានបង្ហោះវីដេអូបង្ហាញថា «ម្ចាស់តុកតុកជប៉ុនម្នាក់បានទិញ Tuk-Tuk របស់ថៃ ដើម្បីប្រើប្រាស់ជាយានជំនិះដឹកអ្នកដំណើរនៅទីក្រុងតូក្យូ ហើយក៏មានការប្រម៉ូសិនពិសេសជូនអ្នកដំណើរដែលជិះតុកតុកគាត់សម្រាប់ការជិះរយៈចម្ងាយ ៣ គីឡូម៉ែត្រដំបូងដោយឥតគិតថ្លៃផងដែរ»។Japanese man turns heads with Thai Tuk-Tuk rides in Tokyo | Thaiger

Jin បានបង្ហាញពីវិធីសាស្រ្តធ្វើដំណើរដ៏ពិសេសរបស់គាត់នៅទីក្រុងតូក្យូ ខណៈដែលគាត់បបានជិះតុកតុកមិនចំណាយប្រាក់សូម្បីតែមួយយ៉េន។ តុកតុកនោះផងដែរគឺបើកដោយបុរសម្នាក់ឈ្មោះ Ryushacho ។ លោក Ryushacho ក៏ចែករំលែកថា គាត់បានទៅលេងប្រទេសថៃ និងធ្លាប់ជិះកង់បីនេះនៅជុំវិញទីក្រុងបាំងកក។ បទពិសោធន៍ដ៏ល្អនេះបានធ្វើឱ្យគាត់មានអារម្មណ៍ថាដូចជាបានជួបស្នេហាពិត ហើយគាត់បានជក់ចិត្តយ៉ាងខ្លាំងជាមួយនឹងការជិះកង់បី។All You Need to Know about Tuk-Tuks in Thailand (Tips and Scams)

នៅពេលដែល Ryushacho ត្រឡប់ទៅប្រទេសជប៉ុនវិញ គាត់មិនអាចឈប់គិតអំពីយានជំនិះកង់បីដ៏គួរឱ្យទាក់ទាញនេះបានទេ។ ដូច្នេះហើយ ទើបលោកសម្រេចបញ្ជាទិញម៉ូតូកង់បីពីប្រទេសថៃ ហើយចុះបញ្ជីរថយន្តនៅប្រទេសជប៉ុន ដើម្បីឲ្យតុកតុកនេះដំណើរការលើដងផ្លូវដោយស្របច្បាប់។ បុរស Ryushacho ម្នាក់នេះក៏ត្រូវបានស្គាល់ថាជាម្ចាស់ភោជនីយដ្ឋានមួកន្លែងដែរ ខណៈលោកកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើការបើកតុកតុក ហើយគាត់ថែមទាំងមានឆន្ទៈក្នុងការផ្តល់ជូន ៣ គីឡូម៉ែត្រដំបូងដោយឥតគិតថ្លៃដល់អ្នកដំណើរទៀតផង។Tokyo's Shibuya District Welcomes Thai Tuk-Tuk

លោកបានបញ្ជាក់ថា គឺលោកពិតជាចង់ឲ្យអ្នករាល់គ្នាទទួលបានដ៏រីករាយពីបទពិសោធន៍ជិះតុកតុកថៃ។យានជំនិះកង់បីដ៏ល្បីនេះតែងតែមានតម្លៃធូរថ្លៃរថយន្តតាក់ស៊ីផ្សេងៗ។ ការជិះតុកតុកតាមដងផ្លូវនឹងធ្វើឲ្យយើងមើលឃើញនូវទិដ្ឋភាពនិងបរិយាកាសជុំវិញដ៏រស់រវើក។ លើសពីភាពងាយស្រួលក្នុងការធ្វើដំណើរ តុកតុកក៏ជាវប្បធម៌ក្នុងស្រុកថៃផងដែរ៕

 

@jinfromjapansub

Taxis are expensive in Japan????? Don’t worry, he will give you a free Tuk Tuk ride???? Hope you enjoy your free Tuk Tuk???????? #japan #japanese #tokyo #tuktuk #taxi #shibuya

♬ Tokyo Drift – Xavier Wulf

ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការខ្វះខាតកម្មករជិត ៥ លាននាក់នៅឆ្នាំនេះ

0

បរទេស៖ នៅថ្ងៃទី ២៤ ខែធ្នូ យោងតាមប្រភពព័ត៌មាន Izvestia បានឱ្យដឹងថា ប្រទេសរុស្ស៊ីបច្ចុប្បន្នកំពុងខ្វះខាតកម្មករប្រហែល ៤.៨ លាននាក់នៅឆ្នាំ ២០២៣ ដែលចំនួននេះស្មើនឹងជាង ៦% នៃកម្លាំងពលកម្មរុស្ស៊ី។

យោងតាមទេសាភិបាលធនាគារកណ្តាលរុស្ស៊ី Elvira Nabiullina បានសម្តែងការព្រួយបារម្ភអំពីកង្វះកម្លាំងពលកម្ម ដោយនាងបាននិយាយថា បញ្ហានេះមានលក្ខណៈធ្ងន់ធ្ងរជាពិសេសក្នុងឧស្សាហកម្មផលិត និងគីមី។ ដូច្នេះការកង្វះអ្នកជំនាញផ្នែកព័ត៌មានវិទ្យា វិស្វករ វេជ្ជបណ្ឌិត និងអ្នកបើកបរនឹងបន្តមានសភាពធ្ងន់ធ្ងរនៅឆ្នាំ ២០២៤។Ford Will Pay Out $200M to Laid-Off Russian Workers - The Moscow Times

លោក Nikolai Akhapkin ក៏បាននិយាយដែរថា ការកង្វះកម្លាំងពលកម្មបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២២ និង ២០២៣ ដែលចំនួនទំនេរនៅក្នុងកម្លាំងការងារសរុបបានកើនឡើងដល់ ៦.៨% នៅពាក់កណ្តាលឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុនកើនឡើងត្រឹមតែ ៥.៨% ។ រដ្ឋមន្ត្រីក្រសួងការងាររុស្ស៊ីលោក Anton Kotykov បាននិយាយថា កង្វះកម្មករគឺធ្ងន់ធ្ងរនៅក្នុងវិស័យផលិតកម្ម សំណង់ និងដឹកជញ្ជូន ដែលបង្ខំឱ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួល ដើម្បីព្យាយាមទាក់ទាញបុគ្គលិកបន្ថែមទៀត។For Russia's Labor Migrants, a Life on the Edge - The Moscow Times

ទោះជាយ៉ាងណាក៏ដោយ បើតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកសារព័ត៌មានកាលពីដើមខែធ្នូថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែមានស្ថិរភាព ទោះបីជាមានទណ្ឌកម្មក៏ដោយ។ លោកបានប្រកាសដោយមោទនភាពថា អត្រាគ្មានការងារធ្វើបានឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រគឺ ២.៩% ។ មេដឹកនាំរុស្ស៊ីបានបន្ថែមទៀតថា ប្រាក់ឈ្នួលអប្បបរមានឹងកើនឡើង ១៨% នៅខែមករា ឆ្នាំ២០២៤។As Russia Touts Convict Labor To Offset An Exodus Of Migrants, Some Fear 'A  Return To The Gulag'

គួរបញ្ជាក់ដែរថា ការកង្វះកម្លាំងពលកម្មផ្នែកសំណង់ ដឹកជញ្ជូន ព័ត៌មានវិទ្យា វិស្វករ វេជ្ជបណ្ឌិតនៅក្នុងស្ថាប័ននានាក្នុងប្រទេសនេះ គឺដោយសារតែប្រជាជនរុស្ស៊ីភាគច្រើនបាននាំគ្នាជ្រើសរើសការងារយោធា ឬធ្វើកងទ័ពដើម្បីការពារជាតិរវាងរុស្ស៊ីនិងអ៊ុយក្រែន៕

ភ្ញាក់ផ្អើលនឹងការដាំទុរេនរាប់រយដើមនៅលើស៊ីម៉ងត៍

0

្រទេសថៃ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា គេបានដាំទុរេនលើទីធ្លាទំនេរមួយកន្លែងនៅតាមផ្លូវផាត់តាណាកានឃូខ្វាង ស្ថិតក្នុងឃុំប៉ាកណាខន ស្រុកមឿង ខេត្តនគររាជសីម៉ា គឺនៅបរិវេណខាងមុខអគារពាណិជ្ជកម្មក្នុងភូមិ ។ ប៉ុន្តែអ្វីដែលអ្វីឱ្យអ្នកដំណើរទៅមកចាប់អារម្មណ៍ និងចម្លែកចិត្តនោះ គឺគេបានចោះស៊ីម៉ងត៍ដើម្បីដាំទុរេន ខណៈអ្នកស្រុកពុំធ្លាប់ប្រទះឃើញសោះកាលពីមុនមក ។

មតិមួយចំនួនលើកឡើងថា តាមធម្មតា ទុរេនត្រូវបានគេដាំដុះនៅក្នុងចម្ការ ឬដាំនៅតាមជើងភ្នំតែប៉ុណ្ណោះ ពីព្រោះសម្បូរដីមានជីជាតិ ។ ប៉ុន្តែហេតុអ្វីបានជាមានការដាំទុរេននៅលើស៊ីម៉ងត៍បែបនេះ ។เสี่ยใหญ่เมืองคอน ลงทุนปลูกต้นทุเรียน 500 ต้น คาดเป็นโปรเจกต์สวนใหญ่ กลางเมือง

ក្រុមអ្នកសារព័ត៌មានថៃបានធ្វើដំណើរទៅដល់ទីតាំងដាំទុរេនឃើញថា ក្នុងភូមិនេះបានបែងចែកជា២ផ្នែក គឺផ្នែកខាងក្រៅ គឺជាអគារពាណិជ្ជកម្ម និងផ្នែកខាងក្នុង គឺជាផ្ទះសម្រាប់រស់នៅ ព្រមទាំងមានកន្លែងដាំទុរេនផងដែរ ។ វាជាទីធ្លាយ៉ាងធំទូលាយដែលគេបានចាក់ស៊ីម៉ងត៍ពីលើ ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ទីធ្លានេះជាកន្លែងលក់ទំនិញ និងម្ហូបអាហារ ប៉ុន្តែបច្ចុប្បន្ន គេក៏បានរុះរើតូបលក់ដូរចេញអស់ហើយ នៅសល់តែទីធ្លាស៊ីម៉ងត៍ប៉ុណ្ណោះ ។

ម្ចាស់ទុរេនបានជួលកម្មករ២នាក់មកចោះស៊ីម៉ងត៍ ដើម្បីជីករណ្តៅដាំទុរេនពូជម៉ន់ថង និងពូជកានយ៉ាវ ។ កម្មករប្រាប់ថា ពួកគេពុំបានដឹងពីមូលហេតុនៃការដាំទុរេននេះទេ គ្រាន់តែដឹងថា ថៅកែបានជួលពួកគេមកដាំទុរេននៅទីនេះចំនួន៥០០ដើម ។ រីឯនៅផ្នែកខាងកើតទីធ្លានេះ ថៅកែបានឱ្យពួកគេដាំក្រូចឆ្មារចំនួន២០០ដើមទៀត ។ ចំណែកការថែទាំដំណាំ គឺជាតួនាទីរបស់កម្មករផ្សេងទៀត ។รวยเท่านั้นทำได้! เสี่ยใหญ่ใช้ที่ดินทำเลทองใจกลางเมือง ปลูกทุเรียนหมอนทอง 500  ต้น | เดลินิวส์

បើតាមអ្នកជំនាញផ្នែកកសិកម្មនិយាយថា ការដាំទុរេនបែបនេះអាចធ្វើទៅបាន ប្រសិនបើមានការថែទាំយ៉ាងល្អ ហើយដីត្រូវតែមានជីជាតិផងដែរ ។ អ្នកជំនាញកសិកម្មរូបនេះជឿថា អ្នកដាំទុរេនបែបនេះ ពួកគេមានប្រាក់គ្រប់គ្រាន់ដើម្បីថែទាំទុរេន ប៉ុន្តែដំណាំដែលផ្តល់ផលពិតប្រាកដ គឺក្រូចឆ្មារ ។

អ្នកជំនាញកសិកម្មបន្តថា ចំណែកទុរេន ខ្លួនពុំទាន់បានឃើញកន្លែងដាំដោយផ្ទាល់ភ្នែកទេ ហើយបានឃើញតាមរូបភាពប៉ុណ្ណោះ ។ ប៉ុន្តែបើដាំហើយទទួលបានជោគជ័យ វានឹងក្លាយជាចម្ការទុរេនថ្មីតែមួយគត់ស្ថិតនៅកណ្តាលខេត្តនគររាជសីម៉ា ។ ហេតុនេះ អ្នកដាំទុរេននៅកណ្តាលក្រុង គឺមានតែអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះដែលអាចធ្វើបាន ។รวยเท่านั้นทำได้! เสี่ยใหญ่ใช้ที่ดินทำเลทองใจกลางเมือง ปลูกทุเรียนหมอนทอง 500  ต้น | เดลินิวส์

ក្រោយមក ក្រុមអ្នកសារព័ត៌មានថៃបានព្យាយាមទំនាក់ទំនងទៅខាងម្ចាស់ដំណាំទុរេន ដើម្បីសួរនាំពីការដាំទុរេននៅកណ្តាលក្រុង ប៉ុន្តែបុគ្គលិកពួកគេប្រាប់ថា ម្ចាស់ទុរេនបានធ្វើដំណើរទៅតាមខេត្ត ៕

ជប៉ុនគ្រោងបញ្ជូនអាកាសយានិកទៅបំពេញបេសកកម្មនៅឋានព្រះច័ន្ទ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរជប៉ុនបានឈានមកដល់ដំណាក់កាលចុងក្រោយក្នុងការបញ្ជូនអាកាសយានិក យ៉ាងហោចណាស់ចំនួន២នាក់ ដើម្បីចូលរួមបំពេញបេសកកម្មបញ្ជូនមនុស្សទៅស្រាវជ្រាវនៅឋានព្រះច័ន្ទ ។ គម្រោងនេះស្ថិតនៅក្រោមគម្រោង Artemis របស់អង្គការ NASA សហរដ្ឋអាមេរិក ។Japan likely to send 1st astronaut to Moon under U.S.-led project - The  Mainichi

សារព័ត៌មានបរទេសរាយការណ៍ទៀតថា គេសង្ឃឹមថា ភ្នាក់ងាររុករកអវកាសជប៉ុន និងអង្គការ NASA របស់សហរដ្ឋអាមេរិក នឹងធ្វើការឯកភាពគ្នានៅដើមឆ្នាំ២០២៤ ។ ប្រសិនបើភាគីទាំងពីរឈានទៅសម្រេចកិច្ចព្រមព្រៀងនេះ វាគឺជាលើកដំបូងហើយដែលអាកាសយានិកជប៉ុនបានឡើងទៅកាន់ឋានព្រះច័ន្ទ ។Japan likely to send its 1st astronaut to moon under US-led mission - el.kz

ក្រៅពីនេះ ប្រទេសជប៉ុននឹងផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាដើម្បីបង្កើតយានអវកាស Rover ស្រាវជ្រាវនៅឋានព្រះច័ន្ទផងដែរ ។ យានអវកាស Rover ត្រូវបានអភិវឌ្ឍន៍ឡើងដោយភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ជាក្រុមហ៊ុនផលិតរថយន្ត TOYOTA និងឧបករណ៍ផ្សេងទៀត ។Japan likely to send first astronaut to moon under U.S.-led project : r/ space

គម្រោង Artemis គឺជាការសហការគ្នារវាងសហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន ព្រមទាំងដៃគូក្នុងបណ្តាប្រទេសជាច្រើនទៀត ដើម្បីបញ្ជូនមនុស្សទៅស្រាវជ្រាវនៅឋានព្រះច័ន្ទ ឱ្យបានឆាប់រហ័សបំផុតនៅឆ្នាំ២០២៥ ។ គេមានបំណងអភិវឌ្ឍន៍វាឱ្យក្លាយជាគម្រោងស្រាវជ្រាវមួយប្រកបដោយនិរន្តរភាព ហើយក៏ជាគម្រោងស្រាវជ្រាវអវកាសដំបូងគេ ដែលមានគោលដៅបញ្ជូនមនុស្សទៅស្រាវជ្រាវនៅឋានព្រះច័ន្ទ ក្នុងរយៈពេលប្រមាណ៥០ឆ្នាំ ឬតាំងពីការស្រាវជ្រាវរបស់គម្រោង Apollo 17 កាលពីឆ្នាំ១៩៧២ ៕ ប្រភព ៖ TNN World

អត្ថប្រយោជន៍ចំនួន ៥ ដែលអ្នកមិនដែលដឹងអំពីសំបកចេក

0

សំបកចេកជារឿយៗត្រូវបានគេយកទៅបោះចោល ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាសំបកចេកមានអត្ថប្រយោជន៍ដ៏អស្ចារ្យយ៉ាងនេះ។ ដូច្នេះហើយ នៅពេលដែលយើងបរិភោគហើយ យើងគួរតែយកសំបកចេកទៅប្រើប្រាស់ដូចខាងក្រោម៖

១.សម្អាតស្បែកជើងដោយសំបកចេក៖ ស្បែកជើងនៅពេលដែលយើងប្រើយូរវានឹងមានភាពកខ្វក់ ក៏ដូចជាបាត់បង់ពន្លឺចែងចាំង និងភាពស្រស់ស្អាតរបស់ស្បែកជើង។ ដូច្នេះការប្រើសំបកចេកគឺមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការសម្អាតស្នាមប្រឡាក់លើផ្ទៃស្បែកជើងស្បែក ខណៈពេលដែលធ្វើឱ្យស្បែករលោង និងភ្លឺចាំង។ បន្ទាប់ពីជូតស្បែកជើងដោយសំបកចេករួច សូមជូតវាម្ដងទៀតដោយកន្សែង ឬក្រដាស ហើយស្បែកជើងនឹងត្រឡប់មកស្អាតថ្មីដូចដើមវិញ។Shine Your Shoes With A Banana Peel - The Produce Moms

២.បំបាត់ក្លិនក្នុងឡាន៖ រថយន្តថ្មីតែងមានក្លិនមិនល្អ ជាពិសេសកៅអីស្បែក និងស្រោមកៅអី។ ដូច្នេះហើយ អ្នកគ្រាន់តែដាក់សំបកចេកពីរបីក្នុងឡាន ហើយទុកចោលមួយយប់ នោះក្លិនឡានថ្មីនឹងរលាយបាត់បន្តិចម្តងៗ។ មូលហេតុគឺសំបកចេកមានសមត្ថភាពបំបាត់ក្លិនតាមបែបធម្មជាតិ និងមានសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងសំបកអាចប្រតិកម្មគីមីជាមួយក្លិនក្នុងឡានថ្មី ធ្វើឱ្យក្លិនមិនល្អត្រូវបានបំបាត់បន្តិចម្តងៗ។Amazing Uses of Banana Peel: Whitens Teeth and Removes Dark Circles | City  Magazine

៣.ព្យាបាលបញ្ហាចុកពោះ៖ ដើម្បីបំបាត់អាការចុកពោះ អ្នកគ្រាន់តែកាត់សំបកចេកជាដុំតូចៗ រួចដាក់ក្នុងឆ្នាំងចម្អិនជាការស្រេច។ ពេលចម្អិន អ្នកអាចបន្ថែមស្ករបន្តិច ដើម្បីបន្ថែមរសជាតិ បន្ទាប់ពីដាំឱ្យពុះរយៈពេល ៧-៨ នាទីត្រងទឹកហើយផឹកដោយផ្ទាល់។ ទឹកសំបកចេកអាចកាត់បន្ថយអាការមិនស្រួល និងស្រេកទឹកបន្ទាប់ពីផឹកគ្រឿងស្រវឹង ព្រមទាំងផ្តល់សំណើមដល់សួត និងពោះវៀនផងដែរ។Banana Peel Burgers (low fat/high protein) – The Guesscipe Book

៤.កាត់បន្ថយការរមាស់ដែលបណ្តាលមកពីមូសខាំ៖ មូសតែងតែរំខានយើងគ្រប់រដូវ ជាពិសេសនៅរដូវត្រជាក់ ដូច្នេះប្រសិនបើអ្នករមាស់ស្បែកដោយសារមូសខាំ អ្នកអាចប្រើសំបកចេក ដោយកាត់វាជាបំណែកតូចៗ ហើយលាបសំបកចេកមួយដុំទៅកន្លែងដែលមូសខាំ។ Collagen នៅក្នុងសំបកចេកអាចរារាំងការលូតលាស់នៃផ្សិត និងបាក់តេរី ដោយហេតុនេះកាត់បន្ថយការរមាស់យ៉ាងមានប្រសិទ្ធភាព។The Natural Yet Effective Way to Treat Mosquito Bites

៥.ជួយឱ្យផ្លែឈើដទៃទុំលឿន៖ ប្រសិនបើអ្នកចង់ឱ្យផ្លែឈើផ្សេងៗទៀតដូចជាផ្លែស្វាយ ផ្លែប៉េស ឬគីវី ទុំលឿនអ្នកអាចយកសំបកចេកចូលក្នុងថង់ផ្លែឈើ ហើយចងវាឱ្យជិត រួចទុករយៈពេលពីរទៅបីថ្ងៃក្រោយ នោះផ្លែឈើទាំងនេះនឹងឆាប់ទុំយ៉ាងរហ័ស៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាជនជាតិថៃនៅក្រៅមិនឈ្លោះជាមួយខ្មែររឿងវប្បធម៌ដូចលើបណ្តាញសង្គមទេ

0

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយនៅក្នុង Live របស់ខ្លួនជាមួយអ្នកគាំទ្រដោយបានលើកឡើងពីជនជាតិថៃ ពេលនាងស្លៀកពាក់បែបវប្បធម៌ខ្មែរមិនមានជនជាតិថៃប្រើក្រសែភ្នែកបែបឈ្លោះគ្នារឿងវប្បធម៌ឬមានអ្នកមកថាឱ្យខ្លួនឡើយ។ បវរកញ្ញារូបនេះលើកឡើងទៀតថា អ្នកខ្លះបានបង្កើតគណនីបណ្តាញសង្គមក្លែងក្លាយយកមកខម្មិនផ្សេងៗដើម្បីឱ្យខ្មែរនិងថៃឈ្លោះគ្នាប៉ុន្តែធាតុពិតនៅខាងក្រៅជនជាតិគេឱ្យតម្លៃខ្មែរណាស់។May be an image of 2 people

នៅក្នុងវីដេអូមួយបានចែកចាយលើបណ្តាញសង្គមទិកតុក ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថានៅប្រទេសថៃខ្លួនស្និទ្ធជាមួយគេច្រើនព្រោះតែខ្លួននៅទីណាគេចុះគេដែរ។ បវរកញ្ញារូបនេះបានបញ្ជាក់ថាពីមុនរឿងវប្បធម៌យើងអាចមានបញ្ហាជាមួយគ្នា ប៉ុន្តែនៅពេលនាងបានជាប់លំដាប់រងទី៥ Miss Grand International ខ្លួនក៏មានអ្នកគាំទ្រនៅប្រទេសថៃ ខណៈដែលនាងស្លៀកសំលៀកបំពាក់ខ្មែរយើង ដូចជាអប្សរា និងសំលៀកបំពាក់ផ្សេងទៀតមិនដែលមានអ្នកណាមកថាឱ្យនាងនោះទេ ឬប្រើខ្សែភ្នែកបែបឈ្លោះគ្នារឿងវប្បធម៌ឡើយ។May be an image of 1 person and flower

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា អ្នកខ្លះបានបង្កើតគណនីក្លែងក្លាយយកមកខម្មិនផ្សេងៗដើម្បីឱ្យខ្មែរនិងថៃឈ្លោះគ្នាប៉ុន្តែធាតុពិតនៅក្រៅជនជាតិថៃឱ្យតម្លៃខ្មែរណាស់។ ជាក់ស្តែង ពេលនាងស្លៀកសំលៀកបំពាក់ខ្មែរ ជនជាតិថៃក៏សួរដែរប៉ុន្តែមិនចេញមកអះអាងថាជារបស់គេនោះទេដូចដែលយើងធ្លាប់គិត។ នាងបន្តថា នៅប្រទេសដែលមានវប្បធម៌ចូលមកស្រដៀងគ្នាចឹងធ្វើឱ្យយើងមានការយល់ច្រលំគេពីមុនមិនសូវបានស្គាល់ប្រទេសយើង គេមិនបានឮប្រទេសយើងជាដើម ប៉ុន្តែពេលនាងបានជាប់នៅលើឆាកអន្តរជាតិមានគេស្គាល់ខ្មែរច្រើន យើងក៏បានទៅរួមការងារនៅប្រទេសថៃគេបើកចិត្តច្រើនណាស់និងបានចែករំលែកគ្នាទៅវិញទៅមកមួយណាជារបស់ខ្មែរ មួយណាជារបស់ថៃជាដើម។May be an image of 2 people

គួរបញ្ជាក់ថា ដ្បិតតែតំណែងលំដាប់រងទី៥របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ចប់ហើយក្តីប៉ុន្តែការងាររបស់នាងនៅប្រទេសថៃនៅតែមានដដែលជាក់ស្តែងកាលពីពេលថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានការអញ្ជើញចូលរួមកម្មវិធីមួយផងដែរ៕May be an image of 1 person

Jisoo , Jennie និងក្រុម BLACKPINK ក្រសោបបានពានរង្វាន់ចុងឆ្នាំយ៉ាងច្រើននៅឯប្រទេសចិន

0

នៅថ្ងៃទី២៦ ខែធ្នូនេះ កម្មវិធីប្រគល់ពានរង្វាន់ចុងឆ្នាំរបស់ប្រទេសចិនឆ្នាំ២០២៣ បានប្រកាសពីសិល្បករសិល្បការិនីឈ្នះពានក្នុងកម្មវិធីនេះហើយ ខណៈដែល Jisoo ក្រសោបបានពានរង្វាន់ចំនួន៤ ចំណែនឯ Jennie ឈ្នះពានរង្វាន់ចំនួន១ និងក្រុម BLACKPINK ទាំងមូលទទួលបានពានរង្វាន់ចំនួន២។Blackpink's Jennie Announces New Label and Company Odd Atelier

តាមការប្រកាសលទ្ធផលបានឱ្យដឹងថា បទចម្រៀងនៅក្នុងហ្គេមរបស់ BLACKPINK មានចំណងជើងថា “The Girls” របស់ពួកគេទទួលបានពានរង្វាន់ “ Best Selling Female Group Single” និងពានរង្វាន់ “Best Selling OST”។ ទន្ទឹមនឹងនេះ Jennie បានឈ្នះពានរង្វាន់ “Best Selling All English Single” សម្រាប់បទចម្រៀង “You & Me” ។Blackpink's Jisoo makes solo debut with 'ME' | Reuters

អ្វីដែលអស្ចារ្យបំផុតនោះគឺ Jisoo ដែលបានចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនមានចំណងជើងថា “ME” ដែលបទក្នុងអាល់ប៊ុមមានចំណងជើងថា “Flower” និង «All Eyes of Me» ឈ្នះពានរង្វាន់រហូតដល់ទៅ៤ ក្នុងឆ្នាំនេះ។BLACKPINK's Jisoo And Jennie Reported To Each Launch Individual Agencies +  YG Briefly Comments | SoompiJisoo បានឈ្នះពានរង្វាន់ “Best Selling Solo Kpop Single”, ពានរង្វាន់ “Best Selling Kpop Single” និងពានរង្វាន់ “Best Selling International Single” និងសូម្បីតែពានរង្វាន់ប្រភេទធំមួយក្នុងចំណោមបួនប្រភេទគឺ “Best Selling Single” ក៏នាងឈ្នះផងដែរ។ជាមួយនឹងសមិទ្ធិផលទាំងនេះ Jisoo គឺជាតារា K-Pop ដែលទទួលបានពានរង្វាន់ច្រើនជាងគេទី ២ នៅកម្មវិធីប្រគល់ពានរង្វាន់ China Year End Awards ឆ្នាំ ២០២៣ បន្ទាប់ពី Latto និង SEVENTEEN ខណៈដែលក្រុម BLACKPINK ទទួលបានពានច្រើនជាងគេទី៤។ ទន្ទឹមនឹងនោះ Jungkook ទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅឯពិធីប្រគល់ពានរង្វាន់របស់ប្រទេសចិននេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj__gAXLuY9cv_oAZUfNQf1teZD43J5N1PjD58ab7BBWIJcICqiwrAzO1TNpzAN837-GqMjPtEW3sve8-tjY633WDM5B5cenE04Pd6tjbcfEtUuP4cLtUMDQ-LgN0U8Oc-KYIogMhhvnZmPkMFO7Gk2OVXE00ok92rwpdKy8BPhDdYoD3MslEuvYsontyI/s1200/jisoo-jennie-blackpink-thumbnail-122623.jpg

ហាមទទួលទានម្ហូបអាហារទាំងនេះក្រោយពេលវះកាត់រួច

0

យើងគ្រប់គ្នាតែងព្រួយបារម្ភរឿងម្ហូបអាហារដែលត្រូវបរិភោគក្រោយការវះកាត់រួចថា តើគួរចៀសវាងអាហារប្រភេទណាខ្លះ? ពីព្រោះអាហារមួយចំនួន នៅពេលយើងបរិភោគវារួចហើយអាចបណ្តាលឱ្យហូរឈាមកាន់តែច្រើន ឬស្នាមវះកាត់ជាសះស្បើយយឺត ។ ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលយើងពុំគួរបរិភោគក្រោយពេលវះកាត់រួច ដើម្បីការពារកុំឱ្យឈាមហូរច្រើនពេក ។

១-អាហារជ្រក់ ឬត្រាំ ៖
ក្រោយការវះកាត់រួច អ្នកពុំគួរបរិភោគអាហារជ្រក់ ឬត្រាំទេ ពីព្រោះវាជាអាហារពុំសូវមានអនាម័យ ។ នៅពេលបរិភោគអាហារប្រភេទនេះរួច វានឹងបណ្តាលឱ្យប៉ះពាល់ដល់ស្នាមដំបៅដែលកើតឡើងដោយសារការវះកាត់ ។Pickled food - Lifesum

២-អាហារមានរសជាតិដិតខ្លាំង ៖
ការបរិភោគអាហារមានរសជាតិដិតខ្លាំង ដូចជា ៖ រសជាតិប្រៃខ្លាំង ឬផ្អែមខ្លាំង ដែលវាមានបរិមាណសូដ្យូម និងស្ករខ្ពស់ គឺអាចបណ្តាលឱ្យឈាមរបស់យើងខាប់ជាងធម្មតា ។ ហេតុនេះ វាបណ្តាលឱ្យសម្ពាធឈាមឡើងខ្ពស់ ហើយរារាំងសារធាតុចិញ្ចឹមផងដែរ ។ អាហារមានរសជាតិដិតខ្លាំងនឹងធ្វើឱ្យមុខរបួសរបស់យើងមិនងាយជាសះស្បើយទេ ។Vegetarian Tofu Tacos

៣-អាហារខ្លាញ់ ឬអាហារចៀន ៖
គឺជាប្រភេទអាហារចម្អិនឡើងដោយសារខ្លាញ់ ហើយវាជាមូលហេតុបណ្តាលឱ្យឈាមកក ។ ហេតុនេះ វាបណ្តាលឱ្យឈាមហូរមិនល្អ និងបំផ្លាញសារធាតុប្រឆាំងអុកស៊ីតកម្ម ។ ចុងក្រោយ បណ្តាលឱ្យមុខរបួសវះកាត់រលាក និងមិនងាយជា ។Can Cooking Oil Be Reused? - Chef's Vision

៤-គ្រឿងស្រវឹង ៖
អ្នកទើបតែវះកាត់រួច គួរតែផ្អាកផឹកគ្រឿងស្រវឹងរយៈពេល១ខែ ដោយសារការផឹកគ្រឿងស្រវឹង ក៏អាចបណ្តាលឱ្យមុខរបួសក្រជាដែរ ហើយវានឹងរលាកមុខរបួស ។ ការផឹកស្រវឹងខ្លាំងរហូតដល់រាងកាយមិនបានសម្រាក វានឹងមានផលប៉ះពាល់ដល់មុខរបួសដូចគ្នា ។Alcohol and Nutrition - Unlock Food

៥-អាហារសមុទ្រ ៖
ការបរិភោគអាហារសមុទ្រអាចបណ្តាលឱ្យអ្នកជំងឺកើតកន្ទួល, រមាស់នៅលើខ្លួនប្រាណ រួមទាំងបរិវេណមុខរបួសផងដែរ ។ ហេតុនេះ វានឹងផ្តល់លទ្ធផលមិនល្អដល់មុខរបួសដោយសារការវះកាត់ ៕What Seafood and Fish Can You Eat Raw? | Cameron's Seafood

៥កន្លែងស័ក្កសមបំផុតសម្រាប់ថ្ងៃឆ្លងឆ្នាំនៅខេត្តកោះកុង

0

ខេត្តកោះកុង ជាខេត្តជាប់តំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតីនៃប្រទេស និងជាខេត្តដែលមានឆ្នេរសមុទ្រវែងជាង គេក្នុងចំណោមខេត្តទាំងបួន (ព្រះសីហនុ កំពត និងកែប) ហើយសម្បូរទៅដោយកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាសក្ដានុពលដ៏សំខាន់របស់ខេត្តក្នុងនោះមានកោះចំនួន ២៣ កោះ និងឆ្នេរ សមុទ្រប្រវែង ២០៦ គីឡូម៉ែត្រ។

មិនត្រឹមតែមានកោះឆ្នេរ ដ៏ស្រស់ស្អាតទេ ខេត្តនេះក៏មានកន្លែងទេសចរណ៍ផ្សេងទៀត ក្រៅពីសមុទ្រ ដ៏ច្រើនផងដែរ។ ហេតុដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ទៅទស្សនាខេត្តកោះកុង នាឱកាសឆ្លងឆ្នាំខាងមុខ គួរណាស់តែទៅកម្សាន្តកន្លែងទាំង៥នេះ៖

• កោះកុងក្រៅ ស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ មានសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់• ជីផាត ជាកន្លែងដែលភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ
សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាត – ព្រះរាជាណាចក្រកម្ពុជា• បទុមសាគរ ជាឧទ្យានជាតិ និង ជាដែនជម្រកសត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល
មកគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃ ឧទ្យានជាតិ បទុមសាគរ - Khmer Breaking News• ស្ទឹងពពក ជាកន្លែងកំសាន្តដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូង ហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូង
ស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​• អូរទឹកវេទ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទ ស្ថិតក្នុតំបន់អេកូទេសចរណ៍ជីផាត។ នៅទីនេះភ្ញៀទេសចរអាចជិះទូកចាក់បង្កង មើលសត្វអំពិលអំពែក មើលផ្នូរបុរាណដែលមានអាយុកាលជាង ៥០០ឆ្នាំ និងរូងប្រជៀវ៕
អូរទឹកវេទ ! ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង សូមស្វាគមន៍ ! - រដ្ឋបាលខេត្តកោះកុង