ទីបំផុតកញ្ញា ប៊ី សុធារី បានឈ្នះជ័យលាភី Miss Grand កំពង់ឆ្នាំងដូចអ្នកមួយចំនួនធំព្យាករទុកមុន។ ទោះយ៉ាងណាការឈ្នះរបស់ សុធារី លើកនេះធ្វើឱ្យមានមតិវែកញែកគួរឱ្យកត់សម្គាល់ទៅកាន់រូបនាងដោយសារតែការឆ្លើយសំណួររបស់ ប៊ី សុធារី ត្រូវបានអ្នកគាំទ្រវិស័យបវរកញ្ញាថាក្នុងវគ្គឆ្លើយសំណួររូបនាងនៅស្ទើរៗមិនលះៗដូចជាគ្មានទំនុកចិត្តក្នុងខ្លួន។.png)
កាលពីរាត្រីថ្ងៃទី១០ កុម្ភៈ បវកញ្ញាដ៏អស្ចារ្យនៃខេត្ដ កំពង់ឆ្នាំង ២០២៤ បានរកឃើញម្ចាស់មកុដហើយគឺបានលើកញ្ញា ប៊ី សាធារី និងលំដាប់រងទី១បានទៅលើ ភូ ផាត់ធីយ៉ា ក្នុងចំណោមបេក្ខនារីសរុបចំនួន១២នាក់។ មុនការគ្រងមកុដថ្នាក់ខេត្តនេះ ប៊ី សុធារី ត្រូវបានអ្នកគាំទ្រព្យាករភាគច្រើនថានឹងបានឈ្នះការប្រកួតបើយោងទៅតាមរយៈបទពិសោធរបស់នាងនាពេលកន្លងមកជា Miss Universe Cambodia 2017 និងបានតំណាងប្រទេសកម្ពុជាឈរនៅលើឆាកអន្តរជាតិចំនួនពីរដង។
ទោះយ៉ាងណា ការឈានជើងប្រកួតនៅលើឆាក Miss Grand នេះពោលគឺនៅពេល ប៊ី សុធារី ឆ្លើយសំណួរនៅក្នុងការប្រកួត Miss Grand កំពង់ឆ្នាំង ត្រូវបានអ្នកគាំទ្រក្នុងចង្កោមវិស័យបវរកញ្ញាបង្ហាញការមិនពេញចិត្តទៅលើការឆ្លើយសំណួររបស់ ប៊ី សុធារី នោះទេ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិស្រដៀងៗគ្នាថា ការដើរ រូបរាង របស់ ប៊ី សុធារី ល្អ ប៉ុន្តែការឆ្លើយសំណួររបស់នាងនៅខ្សោយ អាក់ៗមិនរលូន មិនលះៗបាត់បង់ទំនុកចិត្តលើខ្លួនឯងបើប្រៀបធៀបទៅនឹងអ្នកឈ្នះមកុដថ្នាក់ខេត្តមុនៗ។.png)
ជាមួយគ្នានេះដែរ អ្នកគាំទ្រក៏បានលើកឡើងទៀតដែរថា ប៊ី សុធារី មានបទពិសោធយូរហើយដែរលើវិស័យនេះ ប៉ុន្តែត្រលប់មកវិញនៅតែមិនលះដដែលៗ បើឆ្លើយសំណួរវិញនៅមានកម្រិត។ ទន្ទឹមនឹងអ្នកមួយចំនួនយល់ឃើញដូចនេះ ប៉ុន្តែអ្នកមួយចំនួនក៏បានផ្តល់កម្លាំងចិត្តទៅដល់ ប៊ី សុធារី ក្នុងដំណើរឆ្ពោះទៅរកមកុដ Miss Grand Cambodia2024 ដោយរំពឹងថានាងនឹងដុសខាត់រាល់ចំណុចខ្វះខាតរបស់ខ្លួន។
ទន្ទឹមនឹងការឈ្នះលើកនេះ ងាកទៅកាន់ចំណាប់អារម្មណ៍របស់ ប៊ី សុធារី វិញក៏បានលើកឡើងដែរថា «នេះមិនមែនជាការបញ្ចប់ តែជាការចាប់ផ្ដើមថ្មីមួយទៀត។ រយៈពេល១៧ថ្ងៃពេញដែលនាងមិនបានសម្រាក ដើម្បីកម្មវិធីប្រកួតមួយនេះទីបំផុតការខិតខំមួយនេះទទួលបានការតបស្នងវិញហើយ»។
គួរបញ្ជាក់ថា ប៊ី សុធារី ត្រូវធ្វើការធ្ងន់ណាស់សម្រាប់ប្រកួតប្រជែងតំណាងជាតិដោយត្រូវប៉ះជាមួយម្ចាស់មកុដដ៏មានប្រជាប្រិយភាព ព្រះកាយច័ន្ទ និងម្ចាស់មកុដខេត្តសៀមរាប ឌី បញ្ញាវិមាលា រួមទាំងជើងខ្លាំងជាច្រើនរូបទៀតនាថ្ងៃខាងមុខ៕










