តើដឹងឬទេថា ការគិតរបស់យើងបានប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ ច្រើនជាងការគិតរបស់មនុស្សភាគច្រើន ។ ហេតុនេះ គំនិតនៅក្នុងខួរក្បាលរបស់យើងនឹងមានឥទ្ធិពលដល់រាងកាយ និងផ្លូវចិត្ត រហូតដល់រឿងរ៉ាវក្នុងជីវិតប្រចាំថ្ងៃផងដែរ ។

ឥទ្ធិពលនៃការគិតប៉ះពាល់ដល់ខ្លួនយើងនេះ មនុស្សភាគច្រើនអាចធ្លាប់ឮពាក្យថា «ច្បាប់នៃការទាក់ទាញ» គឺបើយើងគិតបែបណា យើងនឹងទទួលបានតាមការគិតបែបនោះ ។ ជាក់ស្តែង បើយើងគិតថា នៅជុំវិញខ្លួនមានតែរឿងមិនល្អ ហើយជីវិតនេះជួបតែភាពបរាជ័យ ។ ដូច្នេះ យើងនឹងទទួលបានភាពបរាជ័យជានិច្ច ហើយយើងជួបតែមនុស្សមិនល្អ, រឿងអាក្រក់ ហើយជីវិតរបស់យើងជួបតែរឿងអាក្រក់ទាំងអស់ ។The Secret to Waking Up Fresh & Alert, According to a New Study – DMoose

ផ្ទុយទៅវិញ បើយើងគិតថា អ្វីគ្រប់យើងដែលចូលមកក្នុងជីវិតរបស់យើង គឺជារសជាតិជីវិត និងជាការសាកល្បងមួយដែលយើងត្រូវតែឆ្លងកាត់វាឱ្យបាន ។ ចូរគិតថា យើងនឹងអាចធ្វើវាបាន និងទទួលបានភាពជោគជ័យ ។ ហេតុនេះ ជីវិតរបស់យើងនឹងល្អប្រសើរឡើងបន្តិចម្តងៗទៅតាមគំនិតក្នុងខួរក្បាល ។

គ្រូពេទ្យព្យាបាលផ្លូវចិត្តបានណែនាំថា ជារៀងរាល់ថ្ងៃ យើងគួរចាប់ផ្តើមគិតបែបវិជ្ជមានសម្រាប់ខ្លួនឯងឱ្យបានច្រើន ដូចជា ៖
-ព្រឹកនេះ ខ្ញុំនឹងមានសេចក្តីសុខ
-ព្រឹកនេះ អាកាសធាតុល្អខ្លាំងណាស់
-ថ្ងៃនេះ ខ្ញុំនឹងមានថ្ងៃល្អយ៉ាងពិតប្រាកដ13 Health Benefits Of Morning Walking Regularly - Blog - HealthifyMe

លើសពីនេះ មុនពេលចូលសម្រាកពេលយប់ ចូរកត់ត្រានូវរឿងរ៉ាវល្អៗដែលយើងបានជួបប្រទះ និងបានប្រព្រឹត្ត បើទោះជាមើលទៅដូចជារឿងធម្មតាបន្តិចមែន ប៉ុន្តែវាអាចជួយឱ្យយើងមានការចងចាំនូវរឿងល្អៗ ដូចជា ៖
-ថ្ងៃនេះ កាហ្វេឆ្ងាញ់ណាស់
-ថ្ងៃនេះ ពេលត្រឡប់មកផ្ទះវិញ ផ្លូវមិនស្ទះចរាចរណ៍ទេ
-ថ្ងៃនេះ អាហារថ្ងៃត្រង់ឆ្ងាញ់ណាស់
-ថ្ងៃនេះ ចៅហ្វាយនាយសរសើរពីលទ្ធផលការងារ
-ថ្ងៃនេះ បានឱបសត្វឆ្មាផងដែរTips To Help You Care For Your Smile Before Bed | Austin, Tx

នៅពេលយើងបានប្រាប់ខ្លួនឯងរៀងរាល់ព្រឹក គឺជាការបញ្ជាចិត្តខ្លួនឯងឱ្យចាប់ផ្តើមសម្លឹងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន ហើយនៅពេលយើងបានកត់ត្រានូវរឿងរ៉ាវល្អៗមុនពេលចូលសម្រាក វានឹងអាចជួយព្យាបាលផ្លូវចិត្តនៅថ្ងៃដែលយើងនឿយហត់ ។ បើបានអនុវត្តបែបនេះរហូតដល់ក្លាយជាទម្លាប់ យើងនឹងមានសុខភាពផ្លូវចិត្តល្អ, ផ្លូវចិត្តរឹងមាំ ហើយរាងកាយធូរស្បើយពីការនឿយហត់ ។

ការគិតបែបវិជ្ជមាននឹងធ្វើឱ្យខួរក្បាលអាចកម្ចាត់នូវភាពតានតឹង, ការបារម្ភ និងអារម្មណ៍អវិជ្ជមានបានយ៉ាងល្អ ។ វាជួយឱ្យយើងអាចបែងចែក និងរស់នៅយ៉ាងមានហេតុផល, មានរបៀបវិន័យ, មានកម្លាំងចិត្តច្នៃប្រឌិត ឬអនុវត្តសកម្មភាពជាក់ស្តែង ។ នៅពេលមានថាមពលពេញលេញក្នុងរាងកាយ យើងនឹងអាចធ្វើការងារបានគ្រប់យ៉ាងដោយការផ្តោតអារម្មណ៍, ការតាំងចិត្ត, ប្តេជ្ញាចិត្ត និងងាយទទួលបានជោគជ័យ ។

ហេតុនេះ យើងអាចសាកល្បងគិតវិជ្ជមាននៅពេលព្រឹក, គិតពីរឿងរ៉ាវល្អៗ និងគិតពីមនុស្សល្អៗដោយពុំចាំបាច់ចំណាយប្រាក់កាស ហើយយើងនឹងទទួលបាននូវគំនិតថ្មីៗជាងមុន និងមានកម្លាំងចិត្តខ្លាំងឡើង ៕Unleashing the Power of Positive Thinking: A Guide to Cultivating a Healthy  Mindset