ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ គេហទំព័រផ្នែកចំណីអាហារដ៏ល្បីល្បាញនៅលើពិភពលោកឈ្មោះ Tasteatlas បានចាត់ចំណាត់ថ្នាក់ចំណីអាហារចំនួន៨៥មុខស្ថិតក្នុងប្រភេទនំ Pancake គឺជាចំណីអាហារល្អបំផុតនៅលើពិភពលោក ។

ក្នុងចំណោមអាហារទាំង៨៥មុខនេះ នំគ្រក់នៅប្រទេសថៃទទួលបានពិន្ទុ៤,៥ គឺជានំប្រភេទ Pancake ដ៏ល្អបំផុតជាប់ចំណាត់ថ្នាក់ទី៤ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ាន ។ขนมครกไทย คว้าอันดับ 4 ขนมตระกูลแพนเค้กที่ดีที่สุดในโลก

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ចំណីអាហារ ចាប់ពីលេខ១ ដល់លេខ៥ រួមមាន ៖
-ចំណាត់ថ្នាក់ទី១ Crepes របស់ប្រទេសបារាំង
-ចំណាត់ថ្នាក់ទី២ Kaiserschmarrn ឬ Pancake ផ្អែម របស់ប្រទេសអាល្លឺម៉ង់
-ចំណាត់ថ្នាក់ទី៣ Jianbing របស់ប្រទេសចិន
-ចំណាត់ថ្នាក់ទី៤ នំគ្រក់ នៅប្រទេសថៃ
-ចំណាត់ថ្នាក់ទី៥ Crêpes Normande របស់ប្រទេសបារាំងน่ายินดีๆ “ขนมครก” จากประเทศไทยคว้าอันดับ 4 ขนมตระกูลแพนเค้กที่ดีที่สุดในโลก

គេហទំព័រចំណីអាហារ Tasteatlas បានបញ្ជាក់អំពីនំគ្រក់នៅប្រទេសថៃថា គឺជានំមានទំហំតូច ហើយគេនិយមហៅនំនេះថា «Pancake» ។ នំនេះធ្វើឡើងពីម្សៅអង្ករខ្សាយផ្សំជាមួយខ្ទិះដូង និងស្ករ ហើយត្រូវបានចម្អិនឡើងនៅក្នុងខ្ទះដែលមានប្រហោងរាងតូចៗ ។สุดเจ๋ง !!! ขนมครกไทย คว้าอันดับ 4 แพนเค้กโลก

ជាទូទៅ ជនជាតិថៃបានធ្វើនំគ្រក់ដោយដាក់ម្សៅនៅផ្នែកខាងក្រោម, ដាក់ខ្ទិះដូងនៅផ្នែកខាងលើ និងដាក់ស្ករដើម្បីឱ្យវាមានរសជាតិផ្អែមតិចៗ ។ បន្ទាប់មក យកស្លឹកខ្ទឹម, ត្រាវ, ពោត, ដូង និងល្ពៅ មករោយពីលើនំគ្រក់ ។ នៅពេលវាឆ្អិនហើយ ម្សៅនៅខាងក្រៅនឹងមានសភាពស្រួយឆ្ងាញ់ ខណៈផ្នែកខាងក្នុងនំវិញមានរសជាតិផ្អែម និងប្រៃ ។เฉลยให้ ทำไม "ขนมครก" เป็นขนมตระกูลแพนเค้ก ล่าสุดคว้าอันดับ 4 ดีที่สุดใน

នំគ្រក់ បានក្លាយជាអាហារលក់នៅតាមផ្លូវនានានៅប្រទេសថៃ ហើយគេចូលចិត្តបរិភោគវាជាអាហារសម្រន់ ។ នំគ្រក់បានជួយរក្សានូវតុល្យភាពរវាងរសជាតិផ្អែម និងហឹរបានយ៉ាងល្អ ។ ទោះយ៉ាងណា មិនមែនមានតែប្រទេសថៃមួយទេដែលបរិភោគនំគ្រក់ ប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ានក៏បរិភោគនំគ្រក់ដែរ ដូចជា កម្ពុជា ជាដើម ៕