Home Blog Page 1292

តារាចម្រៀង ពេជ្រ សោភា ថាខ្លួនមិនបាននិយាយបែកពី ឆឹម សក្កដា ទេទស្សនិកជនជាអ្នកយល់ច្រលំខ្លួនឯង

0

ក្រោយពីមានរឿងអាស្រូវបែកបាក់គូដណ្តឹងដោយសារតែជនទី៣ តារាចម្រៀង ពេជ្រ សោភា និង លោក ឆឹម សក្កដា បានបណ្តើរគ្នាយ៉ាងផ្អែមល្ហែមចូលរួមកម្មវិធីមង្គលការ កែវ សុបញ្ញា នាំឱ្យទស្សនិកជនស្រឡាំងកាំងខ្លាំង។ រឿងនេះអ្នកនាង ពេជ្រ សោភា បានចេញមក Live ថាខ្លួននិងគូដណ្តឹងមិនបានឈ្លោះគ្នាហើយនាងមិនដែលប្រកាសថាបែកគ្នាម្តងណាទេទស្សនិកជននិងផេកមួយចំនួនជាអ្នកយល់ច្រលំដោយខ្លួនឯងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx51Nr9LffxAirg-YuSPnZxkCwAicybbdqVH46cpolkK0wxtpncQF0IJnjL_Su3aSUjv3K2rn-RDgHxolqKgiq9nDGjDyZkKgfpdVqvl0hX2RKwwn_pbm2N9vN1OrYgK4W-8UNzs5bbo6W5b3n8TPdwe6G_YHB28Ndppde4xL-Qt7iw2nqQwIA_bT0k-I/s1440/image_2024-01-15_10-47-02%20(2).png

ពេលរឿងកាន់តែរីករាលដាលធ្វើឱ្យអ្នកគាំទ្រខ្លះមិនដឹងថាអ្វីជាការពិត អ្វីមិនពិតទេដោយកាលពីខែធ្នូ ឆ្នាំ២០២៣ អ្នកនាង ពេជ្រ សោភា បានចេញមក Live និងបានដាក់ចំណងជើងថា «ពួកយើងបែកគ្នាហើយ» រួមទាំងសារខូចចិត្តជាច្រើនទៀត នៅលើបណ្តាញសង្គមក្លាយទៅជាប្រធានជាច្រើន។ ទន្ទឹមនឹងផ្ទុះរឿងអាស្រូវបែកគ្នានេះមហាជនក៏សម្រុកចូលទៅជេរលោក ឆឹម សក្កដា ស្របពេលតារាចម្រៀង ពេជ្រ សោភា បន្តនៅតែបង្ហាញការដ្រាមារបស់ខ្លួនជាបន្តបន្ទាប់ដូចជារុញទូកបណ្តោយទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFSW-WbY9oltQq7SMaaxg1ZvkIqlx9YILRkHKBBo5PG2DpZONIlBuGDvX3uwDFhUyHxVTB8M8iZ5FkE-26Wy8dy_ZZkmWHRCPXwG5pbUIpt_-x01Q-kDOxhpzbNgv0HuVvxzaaM_6omL6n_3Z2YPAlVaiGDNd0xQW_sb50JMNiOrN0ql-tPCnQ01b39EA/s1833/image_2024-01-15_10-47-04.png

យ៉ាងណាមិញជុំវិញស្នេហាអ្នកទាំងពីរអូសបន្លាយតាំងពីចុងខែធ្នូ ២០២៣ ដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នេះគ្រប់យ៉ាងគឺជាការយល់ខុសទាំងស្រុងរបស់ទស្សនិកជនប៉ុណ្ណោះ បន្ទាប់ពីអ្នកនាង ពេជ្រ សោភា បណ្តើរលោក ឆឹម សក្កដា ទៅចូលរួមពិធីមង្គលការព្រមទាំងមានការ Live បកស្រាយថាអ្នកទាំងពីរមិនបានឈ្លោះគ្នាបែកគ្នាទេ ហើយមហាជនជាអ្នកយល់ច្រលំដោយខ្លួនឯងប៉ុណ្ណោះ។ ស្របពេលបកស្រាយថាមិនបានបែកគ្នា តារាចម្រៀង ពេជ្រ សោភា ថែមទាំងបង្ហោះរូបភាពផ្អែមល្ហែមនិងអត្ថន័យស៊ីជម្រៅទៀត។
តាមសម្តីរបស់អ្នកនាង ពេជ្រ សោភា នៅក្នុងការLive ថានាងជាអ្នកចម្រៀងមួយរូបក៏មានកិត្តិយសដែរ ខ្លួនមិនចង់បំពុលសង្គមជាដាច់ខាតព្រោះនៅលើហ្វ៊េកប៊ុកពុលស្រាប់ទៅហើយ នាងនិងគូដណ្តឹងមិនមែនជាអ្នកបំពុលសង្គមដោយសារតែរឿងស្នេហានោះទេ។ ហើយការដែលខ្លួននិយាយក្នុងការLive កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ គ្រាន់តែនិយាយ ឧទាហរណ៍ដោយលើកឈ្មោះ ឆឹម សក្កដា ប្រៀបធៀបទៅនឹងបទចម្រៀងប៉ុណ្ណោះហើយបណ្តាញសារព័ត៌មានចុះដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGTDLJVbIUSSY_qC5uiv7zAv7N__WC6RoJt6-bj91lDCq5sab_fQxDT8IJn3HP1DErt6kYse3anaCfsvN3T0HUZZujSMdW2VhpM1WCjBXrL-BVmQwqo39R_le16KW7uId2HD2uSlU8VaAYzYI-EiVvOZsdxsUgKCYF8YTw3ghkzRZD53PsGlQMUofVsGo/s1200/image_2024-01-15_10-47-00.png

តារាចម្រៀងវ័យ៤០ឆ្នាំរូបនេះលើកឡើងថា ខ្លួននិងគូដណ្តឹងមិនចង់បកស្រាយច្រើននោះទេពេលមានការចុះផ្សាយពីការបែកគ្នា ដោយលោក ឆឹម សក្កដា ថាមិនបាច់បកស្រាយអ្វីនោះទេឱ្យគេថាអ្វីថាចុះ ស្របពេល ពេជ្រ សោភា ក៏ចេញបទថ្មីដែរ។ អ្នកនាងថា ខ្លួនមិនបានឈ្លោះគ្នា និងប្រកាសបែកគ្នាទេ គ្រាន់តែជាសិល្បៈនៃការដ្រាមាប៉ុណ្ណោះទៅលើបទចម្រៀងថ្មី។

ទន្ទឹមនឹងនេះ អ្នកនាង ពេជ្រ សោភា បានលើកឡើងថា លោក ឆឹម សក្កដា ដើរចូលមកក្នុងជីវិតនាងជាពេលដែលកំពុងឈឺចាប់បំផុតហើយស្ទើរតែសម្លាប់ខ្លួន។ ពេជ្រ សោភា ថាតារាសម្តែង ឆឹម សក្កដា មិនធ្វើឱ្យមនុស្សស្រីដទៃមើលងាយខ្លួន ដោយបង្ហាញភាពស្មោះ មិនចង់ឃើញនាងយំ មិនចង់ឃើញនាងគ្មានអារម្មណ៍ធ្វើការ តែងបារម្ភពីផ្លូវចិត្តនាងមិនចង់ឱ្យខ្លួនឈឺចាប់ជួបរឿងដូចមុនក្នុងអតីតកាល៕

 

Nestle វិនិយោគប្រាក់រាប់លានដុល្លារអាមេរិកលើផលិតកម្មកាហ្វេនៅវៀតណាម

0

ប្រទេសវៀតណាម ៖ ក្រុមហ៊ុន Nestle វៀតណាមគ្រោងវិនិយោគក្នុងទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិក ដើម្បីជំរុញផលិតកម្មកាហ្វេក្នុងរោងចក្រ Tri An ឱ្យមានសមត្ថភាពលើសមុនទ្វេដង ដែលរោងចក្រនេះមានទីតាំងនៅខេត្ត Dong Nai ប្រទេសវៀតណាម ។ ការបង្កើនទឹកប្រាក់វិនិយោគនេះ បានធ្វើឱ្យតម្លៃការវិនិយោគសរុបក្នុងរោងចក្រកើនឡើងរហូតដល់៥០០លានដុល្លារអាមេរិក ។Nestlé Vietnam invests $100 million in coffee factory to meet growing consumer demand | Nestlé Global

ក្រុមហ៊ុន Nestle ឱ្យដឹងថា ការវិនិយោគទុននេះនឹងជួយផ្គត់ផ្គង់តម្រូវការកាហ្វេក្នុងស្រុក ដែលបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ ។ លើសពីនេះ វានឹងផ្លាស់ប្តូរវៀតណាមឱ្យក្លាយជាប្រទេសផលិតកាហ្វេមានតម្លៃខ្ពស់ និងអាចផ្គត់ផ្គង់កាហ្វេសម្រាប់ទីផ្សារពិភពលោក នាថ្ងៃអនាគតផងដែរ ។ បច្ចុប្បន្ន រោងចក្រផលិតកាហ្វេឈ្មោះ Tri An បាននាំចេញកាហ្វេម៉ាក Nescafe, Nespresso, Starbucks និង Blue Bottle ទៅកាន់ប្រទេសចំនួន២៩ នៅលើពិភពលោក ។

Jacob Binu នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Nestle វៀតណាមលើកឡើងថា គម្រោងនេះជាការបង្ហាញពីការប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន Nestle នៅវៀតណាម ។ លោកសង្ឃឹមថា នៅពេលចាប់ផ្តើមដំណើរការ សមត្ថភាពផលិតកាហ្វេរបស់រោងចក្រនឹងកើនឡើងទ្វេដង ហើយរោងចក្រនឹងអាចផលិតកាហ្វេផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុក និងអាចទាញយកផលប្រយោជន៍ពីសក្តានុពលនាំចេញយ៉ាងមានប្រសិទ្ធភាព ។Nestlé To Invest Over $1 Billion In Sustainable Coffee, 45% OFF

នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Nestle វៀតណាមរូបនេះរំពឹងថា វានឹងអាចជំរុញឱ្យវៀតណាមក្លាយជាប្រទេសផ្គត់ផ្គង់កាហ្វេ និងនាំចេញកាហ្វេមានតម្លៃខ្ពស់ទៅកាន់ទីផ្សារពិភពលោក ។

នៅឆ្នាំ១៩៩៣ ក្រុមហ៊ុន Nestle បានចាប់ផ្តើមបើកការិយាល័យតំណាងការលក់កាហ្វេនៅប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ ។ រោងចក្រ Nestle Tri An បានដំណើរការនៅឆ្នាំ២០១៣ និងចាប់ផ្តើមផលិតកាហ្វេ Nescafe Dolce Gusto នៅឆ្នាំ២០១៨ ។

ក្រុមហ៊ុន Nestle បានវិនិយោគទុនរកស៊ីនៅប្រទេសវៀតណាម ស្មើទឹកប្រាក់ជិត៨៣០លានដុល្លារអាមេរិក ដោយមានរោងចក្រផលិតកាហ្វេចំនួន៤កន្លែង ក្នុងនោះរោងចក្រ៣កន្លែងមានទីតាំងស្ថិតនៅខេត្ត Dong Nai ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានមជ្ឈមណ្ឌលចែកចាយទំនិញ២កន្លែងទៀត ៕NESCAFÉ® | Nestlé Professional

ប្រទេសថៃគ្រោងនឹងចេញទិដ្ឋាការរយៈពេល ៩០ ថ្ងៃសម្រាប់ភ្ញៀវទេសចរណាដែលចង់រៀន Muay Thai

0

ប្រទេសថៃ៖ រដ្ឋាភិបាលរបស់ប្រទេសថៃគ្រោងនឹងចេញទិដ្ឋាការពិសេសដែលអនុញ្ញាតឱ្យអ្នកទេសចរបរទេសណាដែលចង់រៀន Muay Thai ស្នាក់នៅរយៈពេល ៩០ ថ្ងៃ ក្នុងគោលបំណងដើម្បីលើកកម្ពស់អំណាចទន់របស់ប្រទេស។

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក Pimol Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអនុគណៈកម្មាធិការសកម្មភាពទាក់ទងនឹងកីឡា បាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋាភិបាលត្រៀមនឹងចេញទិដ្ឋាការពិសេសរយៈពេល ៩០ ថ្ងៃ សម្រាប់ភ្ញៀវទេសចរបរទេសក្នុងការរៀនប្រដាល់ថៃ ដោយទិដ្ឋាការទេសចរណ៍បច្ចុប្បន្ន ភ្ញៀវទេសចរអាចស្នាក់នៅក្នុងប្រទេសថៃបានត្រឹមតែ ៦០ ថ្ងៃប៉ុណ្ណោះ។Bangkok Post - Weaving a family legacy

លោកបានបន្តថា ទិដ្ឋាការស្រដៀងគ្នានេះក៏នឹងត្រូវផ្តល់ជូនដល់ភ្ញៀវទេសចរបរទេសដែលចង់រៀនរបាំបុរាណ តន្ត្រី ឬធ្វើម្ហូបថៃ ដែលត្រូវបានចុះបញ្ជីក្នុងចំណោមធាតុនៃថាមពលទន់របស់ប្រទេសថៃ។ ផែនការនេះបានទទួលការឆ្លើយតបជាវិជ្ជមានពីអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ដោយបានហៅវាថាជាគំនិតដ៏ល្អមួយក្នុងការផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ថៃដោយមិនចំណាយបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ7XllyXFWKu7EdPRvhU23xb80X_juQgFsFTrZbQES3VzfCTMfJvtKMV_7V9lMxI33WgJzGyDnxres8yo2xUPFMKGzSyMmWzBDOFiPl5zHKl0PnzYg6zaAdyEx29_F15yBwR8gPS06qAS7d5jUZb8JybjPItnLli8vsCQKudoIX0_MD030G_MXg6VCKc4/s900/2012-10-1.webp

លោក Pimol Srivikorn ក៏បានបន្តទៀតថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងកំណត់ស្តង់ដារសម្រាប់កន្លែងហាត់ប្រាណ Muay Thai និងរៀបចំវគ្គបណ្តុះបណ្តាល ដោយជួយជនបរទេសដែលមានចំណាប់អារម្មណ៍ក្នុងក្បាច់គុននេះជ្រើសរើសវគ្គសិក្សាសមរម្យទូទាំងប្រទេស ហើយអ្នកបង្ហាត់ Muay Thai ក៏នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលផងដែរ ប្រសិនបើពួកគេចង់បង្រៀននៅបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvIXtKP5LV1fsre7byjr5uqHJhm-vhs45kqpzFELSTxdkXX3z9VSMOFwMIF5rrT03DF6ljGr2z-kJKL0cv5Qg8ocx3mwbtdo2coC15RyRnbwEYeqPy_Iz-uCUJkeaZ1XDrMFqgOOiK2D-M6PClYSZTp2wYHvplVLV5cp5eqqQRr6B4gxDd-ViKVIctqjY/s1080/Finding-a-Muay-Thai-school-in-Chiang-Mai.jpg

គួរបញ្ជាក់ដែរថា Muay Thai បានក្លាយជាការពេញនិយមនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក។ យោងតាមក្រសួងទេសចរណ៍ និងកីឡា គិតត្រឹមខែមេសា ឆ្នាំ ២០២៣ មានមជ្ឈមណ្ឌលហ្វឹកហ្វឺន Muay Thai ប្រហែល ៤,០០០ កន្លែងនៅលើពិភពលោក ហើយមានជនបរទេសប្រហែល ៦០,០០០-៧០,០០០ នាក់មក ប្រទេសថៃ ដើម្បីរៀនក្បាច់គុននេះ។ ដូច្នេះអ្នកប្រដាល់ Muay Thai ជាច្រើនដែលប្រកួតនៅប្រទេសថៃក៏ជាជនបរទេសដែរ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកទឹកចិត្តនារីៗស្រលាញ់វិស័យបវរកញ្ញាចូលប្រកួតនោះនឹងទទួលបានផ្លែផ្កាពីវិស័យនេះ

0

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 បាននិយាយលើកទឹកចិត្តទៅដល់មនុស្សស្រីគ្រប់រូបដែលស្រលាញ់វិស័យបវរកញ្ញាឱ្យក្លាហានហ៊ានដាក់ពាក្យចូលរួមប្រកួតស្វែងរកអនាគតខ្លួនឯងនៅក្នុងវិស័យនេះ ខណៈបច្ចុប្បន្នវិស័យបវរកញ្ញាមានការគាំទ្រខ្លាំងក្លាទោះបីជាប្រកួតបានលេខប៉ុន្មានក៏ល្បីដែរ។May be an image of 1 person

បើកទ្វារប្រវត្តិសាស្រ្តកម្ពុជាដំបូងគេជាប់លំដាប់រងទី៥កម្មវិធីប្រកួត Miss Grand International 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានផ្លែផ្កាយ៉ាងច្រើនពីវិស័យនេះមានទាំងការងារក្នុងស្រុកនិងក្រៅច្រើនរាប់មិនអស់សឹងតែរកពេលសម្រាកគ្មាន។ ស្របពេលការប្រកួតកម្មវិធី Miss Grand Cambodia ចាប់ផ្តើមប្រកួតថ្នាក់រាជធានីខេត្តជាបណ្តើរៗបវរកញ្ញារូបនេះបានជំរុញលើកទឹកចិត្តស្រីៗដែលស្រលាញ់លើវិស័យបវរកញ្ញាដាក់ពាក្យប្រកួតក្លាហានកុំចុះចាញ់ពាក្យសម្តីរបស់អ្នកដទៃ។May be an image of 1 person and fur coat

តាមរយៈវីដេអូមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថា កម្មវិធីបវរកញ្ញាអីឡូវល្បីណាស់ អ្នកណាប្រកួតបានលេខប៉ុន្មានក៏ល្បីដែរដោយសារកម្មវិធីនេះមានអ្នកគាំទ្រច្រើន។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងចង់ឱ្យមនុស្សស្រីគ្រប់រូបក្លាហានប្រសិនជាស្រលាញ់ចូលមកប្រកួតកុំខ្លាចយើងមកស្វែងរកអនាគតខ្លួនឯងនៅក្នុងការប្រកួតបើសិនជាយើងស្រលាញ់លើវិស័យនេះ។May be an image of 1 person

Miss Grand Cambodia 2022 រូបនេះលើកឡើងទៀតថា សូមកុំគិតថាអ្នកណាស៊ូជាងអ្នកណានោះទេអ្នកចូលមកច្រើនដងបានស៊ូនោះទេ អ្នកចូលមកប្រកួតគឺស៊ូទាំងអស់គ្នា អ្នកដែលមិនទាន់មានអ្នកស្គាល់ស៊ូជាងអ្នកដែលគេស្គាល់ទៅទៀត ហើយការតស៊ូនេះមិនស្គាល់ទៅលើអ្នកមានបទពិសោធច្រើនទើបមកប្រកួតនោះទេ។ ការប្រកួតដំបូងរបស់មនុស្សស្រីដែលស្រលាញ់លើវិស័យនេះពិតជាមានការតស៊ូណាស់ ព្រោះពេលខ្លះក៏រងនូវពាក្យសម្តីមួយចំនួនដែលបំបាក់ទឹកចិត្តយើងជាដើម ដូច្នេះយើងត្រូវតែតស៊ូពាក្យសម្តីទាំងអស់នេះហើយបោះជំហានសាងអនាគតសម្រេចក្តីសុបិនរបស់ខ្លួន។May be an image of 1 person

គួរបញ្ជាក់ថា ចាប់តាំងពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានផ្លែផ្កានៅលើឆាកអន្តរជាតិបវរកញ្ញារូបនេះកាន់តែមានប្រជាប្រិយភាពខ្លាំងមានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសមានការងារសម្រុកចូលទប់មិនឈ្នះ។ ប្រជាប្រិយភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជំរុញឱ្យអ្នកគាំទ្រដល់ថ្នាក់សាក់ឈ្មោះនាងនៅលើដៃទៀតផង៕

 

គូព្រេងមិនព្រាត់! ស្រលាញ់គ្នាតាំងពីនៅរៀនបែកគ្នាជាច្រើនដង ភិន សុដាលីស បាន ភ្ជាប់ពាក្យហើយ

0

ពិធីភ្ជាប់ពាក្យរបស់អ្នកនាង ភិន សុដាលីស និងកូនកំលោះលោក ហ៊ីន លាងហេង បានធ្វើឱ្យអ្នកគាំទ្រនិងអ្នកសិល្បៈច្រើនរូបចូលរួមអបអរសាទរយ៉ាងផុសផុលចំពោះអ្ននទាំងពីរ។ ទម្រាំឈានដល់ដំណាក់កាលដឹកដៃគ្នាភ្ជាប់ពាក្យតាមប្រពៃណីនេះ ភិន សុដាលីស និងគូដណ្តឹងបានតស៊ូជាមួយគ្នាណាស់ស្រលាញ់តាំងពីនៅរៀន ឈ្លោះបែកៗជាមួយគ្នាច្រើនដងតែទីបំផុតនៅតែវិលត្រលប់មកជួបគ្នាវិញ។May be an image of 13 people, wedding and daisកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ អ្នកមេម៉ាយ ភិន សុដាលីស បានសម្រេចចិត្តដឹកដៃគូស្នេហ៍ដែលបណ្តើរគ្នានាពេលកន្លងភ្ជាប់ពាក្យពោរពេញដោយសុភមង្គល មានការចូលរួមពីតារានិង influencer ល្បីៗជាច្រើនរូបទៅអបអរអ្នកទាំងពីរប្រកបដោយក្តីរីករាយព្រោះទិដ្ឋភាពនេះពួកគេចង់ឃើញជាយូរមកហើយក្រោយពី ភិន សុដាលីស ស្ពាយឈ្មោះមេម៉ាយកូន១ជាច្រើនឆ្នាំបន្ទាប់ពីបែកបាក់ជាមួយពិធីករ ប៉ែន ចំរ៉ុង។May be an image of 6 people and text

តាមការបង្ហោះនូវវីដេអូមួយបានបង្ហើបថាទីបំផុត ភិន សុដាលីស បានភ្ជាប់ជាមួយលោក ហ៊ីន លាងហេង ហៅ Jin ជាមនុស្សដែលខ្លួនស្រលាញ់ហើយអ្នកទាំងពីរតស៊ូជាមួយគ្នាច្រើនឆ្នាំមកហើយ។ ដាលីស និង គូដណ្តឹង គឺជាសង្សារនឹងគ្នាតាំងពីនៅរៀនបន្ទាប់មកក៏បែកគ្នា បន្ទាប់មកអ្នកទាំងបានជួបគ្នានិងស្រលាញ់គ្នាម្តងទៀត ហើយក៏បែកគ្នាទៀត ។ គណនីដដែលបានលើកឡើងទៀតថា មួយគូនេះឈ្លោះបែកៗស្នេហាប្រៀបដូចឆ្មាកណ្តុរ ប៉ុន្តែនៅទីបំផុតពួកគេជំនះរាល់ឧបសគ្គទាំងអស់ហើយឈានដល់ថ្ងៃភ្ជាប់ពាក្យជាមួយគ្នា។May be an image of 3 people and wedding

ស្នេហារបស់អ្នកនាង ភិន ដាលីស និងគូដណ្តឹងក៏ឆ្លុះបញ្ចាំងទៅកាន់គូស្នេហ៍ឯទៀតដែរថា ឱ្យតែមានភាពតស៊ូជាមួយគ្នាទៅលើស្នេហាផ្តល់ឱ្យគ្នា អត់ធ្មត់ទៅដៃគូម្ខាងទៀតនោះយើងនឹងទទួលបានមនុស្សម្នាក់ដែលព្រមកាន់ដៃយើងអស់មួយជីវិត។ អ្វីៗត្រូវការភាពអត់ធ្មត់ការឱ្យតម្លៃទៅវិញទៅមកព្រមទទួលយកចំណុចខ្សោយរបស់ដៃគូម្ខាងទៀតព្រោះគ្មានស្នេហាណាដែលល្អឥតខ្ចោះទេ។ ក្រោយពីឃើញពិធីមង្គលអតីតតារាសម្តែង ភិន សុដាលីស មហាជននិងអ្នកក្នុងសិល្បៈក៏បានចូលរួមអបអរអ្នកទាំងពីរផងដែរ។May be an image of 7 people, dais and text

គួរបញ្ជាក់ថា អ្នកនាង ភិន សុដាលីស ជាស្រ្តីមេម៉ាយកូន១ មានដំណក់ឈាមរបស់លោក ប៉ែន ចំរ៉ុង ដោយអ្នកទាំងពីរបានបានបញ្ចប់ឈ្មោះជាប្តីប្រពន្ធ មានអេតាស៊ីវិលតែមិនបានរៀបការក្នុងឆ្នាំ២០១៦ ដោយសាររស់នៅមិនចុះសម្រុងបន្ទាប់ពីរស់នៅជាមួយគ្នាជាង១ឆ្នាំ៕May be an image of 4 people and text

មនុស្សយន្តចេះធ្វើម្ហូបយ៉ាងស្ទាត់ជំនាញ កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងក្នុងប្រទេសចិន

0

ប្រទេសចិន៖ មនុស្សយន្តឆ្លាតវ័យ Mobile Aloha របស់សាកលវិទ្យាល័យស្ទែនហ្វដ ត្រូវបានគេសរសើរថាមានជំនាញខ្ពស់ក្នុងការបំពេញការងារស្មុគស្មាញផ្សេងៗ បើប្រៀបធៀបទៅនឹងមនុស្សយន្តមុនៗ ដូចជាការចម្អិនអាហារយ៉ាងស្ទាត់ជំនាញ ក៏ដូចជាធ្វើការយ៉ាងរលូន និងរហ័សរហួនបំផុតក្នុងកិច្ចការងារផ្ទះ។

កាលពីពេលថ្មីៗនេះ សាកលវិទ្យាល័យ Stanford បានណែនាំមនុស្សឆ្លាតវ័យ Mobile Aloha ដែលត្រូវបានរចនាឡើងដើម្បីរៀនប្រតិបត្តិការដូចមនុស្សពិតៗ។ នេះគឺជាលទ្ធផលបន្ទាប់ពីបីខែនៃការអភិវឌ្ឍន៍ដោយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រជនជាតិចិនពីរនាក់ និងនិស្សិតបញ្ចប់ការសិក្សា Zipeng Fu និង Tony Zhao ។Open-Source Housekeeping Robots : housekeeping robot

បច្ចុប្បន្ន Mobile Aloha កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពបច្ចេកវិទ្យា ក៏ដូចជាមានការចាប់អារម្មណ៍ខ្លាំងពីបណ្តាញសង្គមក្នុងប្រទេសចិនផងដែរ ដោយសារសមត្ថភាពរបស់វាក្នុងការសម្របសម្រួលចលនាយ៉ាងរលូន។ ជំនួសឱ្យការប្រាស្រ័យទាក់ទងជាមួយវត្ថុយោងទៅតាមកូអរដោនេដែលបានរៀបចំទុកជាមុន មនុស្សយន្តនេះក៏អាចធ្វើសមកាលកម្មចលនារបស់វាតាមរយៈប្រព័ន្ធមេកានិកពិសេស ដោយហេតុនេះផ្តល់ទិន្នន័យសម្រាប់គំរូ AI ដើម្បីរៀន និងផលិតឡើងវិញនូវសកម្មភាពប្រកបដោយភាពត្រឹមត្រូវខ្ពស់។

អ្នកជំនាញពីរនាក់គឺ Fu និង Zhao បាននិយាយថា ពួកគេនឹងបង្កើតកម្មវិធីក្រោមការណែនាំរបស់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Stanford ហើយបានផ្គុំ Hardware ដោយខ្លួនឯងដើម្បីសន្សំសំចៃថ្លៃដើម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សយន្តឆ្លាតវ័យនេះជាទូទៅមានតម្លៃ ៣២,០០០ ដុល្លារអាមេរិក។ បន្ថែមពីលើការចម្អិនអាហារ និងជំនួយការងារផ្ទះ អ្នកវិទ្យាសាស្ត្រក៏សង្ឃឹមដែរថានឹងអាចអនុវត្តបច្ចេកវិទ្យារបស់ Mobile Aloha បន្ថែមទៀតលើផ្នែកផ្សេងៗនៃជីវិតនាពេលអនាគត៕Housekeeping robot quickly learns a range of autonomous chores

«ឧកញ៉ា ខេមរៈ សិរីមន្ត» ប៉ះពារសម្តីជាមួយ «ខ្មែរមួយជីវិត» ស្រាប់តែ «ចេន» លើកឡើងយ៉ាងចាក់ដោត

0

ដូចមហាជនជ្រាបមកហើយថាជុំវិញសង្រា្គ.មពាក្យសម្តីរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំង ខណៈរឿងនេះជំរុញឱ្យតារាចម្រៀង Original Song ចេន បានលូកមាត់ប៉ុន្មានម៉ាត់ថែមទាំងត្រូវបានឧកញ៉ារូបនេះសរសើរចំៗថា ចេនមានចិត្តទូលាយ។

តារាចម្រៀង ចេន ដែលជាតារាចម្រៀងមួយដួងដ៏មានប្រជាប្រិយសាងភាពល្បីល្បាញតាមរយៈបទមនោសញ្ចេតនាជាច្រើនបទដូចជាបទ អាក្របី , ពងទា , ទទួលយកការពិត ស្រដៀងនឹងសង្សារ រួមទាំងបទចម្រៀងជាច្រើនទៀត។ ស្របពេលនៅលើបណ្តាញសង្គមផ្ទុះកក្រើកខ្លាំងរវាងឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត ក្នុងនាមជាអ្នកសិល្បៈមួយរូបលើកឡើងថាវិស័យរ៉េបមានសញ្ញារីកចម្រើនយើងគួរគប្បីខិតខំតទៅមុខទៀតនឹងភ្ជាប់ក្តីស្រលាញ់ជាមួយវិស័យផ្សេងៗរួបរួមគ្នា សូមកុំបែងចែករើសអើងរឺមោទនភាពនៅផ្នែករបស់ខ្លួនឯងខ្លាំងពេក ហើយសូមកុំនិយាយប៉ះពាល់នរណាម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5SU0izPtmyKzxSBsxCPviWmctpjRqc-9ZrH7ariFW1MlspLzacqzbrfxKedyapOJpxRuAMi8T62vqHoYoI6NoAGoa-LPXhl9AAwZlQ6t8RuVrOEuIo4MBqQ4SCpMbpmj_1lki3PQ9kVY0yLB1CUq5QjQG7RukxwKeghsYg0oIpuGQ83dni5YDrJ_2hNM/s2048/338950906_1326590134565006_1058550318696396583_n.jpg

ចេន បានលើកឡើងនៅលើបណ្តាញសង្គមនៅថ្ងៃទី១៤ មករា ថា«ពួកយើងម្នាក់ៗសុទ្ធសឹងតែខំតស៊ូនៅវិស័យដែលខ្លួនស្រលាញ់ពេញចិត្តរៀងៗខ្លួនបានលះបង់ពេញមួយជីវិតដើម្បីមុខមាត់ខ្លួនយើងក៏ដូចជាប្រទេសជាតិរបស់យើងទាំងមូល។ ដូច្នេះពេលដែលវិស័យនោះមានសញ្ញារីកចម្រើនយើងគួរគប្បីខិតខំតទៅមុខទៀតនិងភ្ជាប់ក្តីស្រលាញ់ជាមួយវិស័យផ្សេងៗរួបរួមគ្នា។ សូមកុំបែងចែករើសអើងរឺមោទនភាពនៅផ្នែករបស់ខ្លួនឯងខ្លាំងពេក ហើយសូមកុំនិយាយប៉ះពាល់នរណាម្នាក់វាអាចធ្វើឱ្យវិស័យយើងធ្លាក់ខ្លះដែរព្រោះយើងនិយាយតែម្នាក់អ្នកផ្សេងទៀតដែលកំពុងខិតខំដែរគ្នាអត់ដឹងអីទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilG2mBuQ3VK9PNn6XZUgudgX_m4ULziWmeP4DODByzirm3oeGh__20dcepPLwx2Pop-VeFjMz0RVyH7l-FwxT0NpJb6e_dIrzjnbDIjbpCuhyphenhyphenRD51Lt6eHHTzT7hFMYW_SWnIMw5JcWx_Wsml_tWmKyim49tnoSAKkk45T33uvivc5NDSLP3hHk5WsOfk/s960/379987813_7177317562298004_205586055021090896_n%20(2).jpg

ម្ចាស់បទ«សម្បថនិស្ស័យ» រូបនេះលើកឡើងទៀតថា « យើងល្អប៉ុណ្ណាក៏ដោយយើងមានឈ្មោះប៉ុណ្ណាក៏ដោយបើយើងមិនប៉ះពាល់អ្នកដទៃនោះយើងជោគជ័យមួយដ៏ធំហើយ។ ក្នុងនាមខ្ញុំជាអ្នកគាំទ្រម្នាក់ សូមសំណូមពរឱ្យមានភាពជាអាជីពឱ្យបានឋិតឋេរឱ្យអ្នកគាំទ្រស្រលាញ់យើងមិនត្រឹមបទចម្រៀងឱ្យពួកគាត់ស្រលាញ់នៅអត្តចរិតយើងដូចគ្នា សាងស្នាដៃបន្តទៀតឱ្យបរទេសបានស្គាល់ពួកយើងជាកូនខ្មែរទើបជារឿងល្អ»។

ពាក្យពេចន៍របស់ ចេន ខាងលើនេះត្រូវបានតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ពោលសរសើរថា «បើសិល្បៈខ្មែរយើងមានចិត្តទូលំទូលាយដូចប្អូនប្រុសទាំងអស់គ្នាសិល្បៈខ្មែរយើងនឹងរីកចំរើនទៅមុខលឿនជាក់ជាមិនខាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrB4RjP0yH4l_HjCHj33h2-l0mrZSWTNoyvQXyRbYzAXfG5HCNFpr6QeE-0kmW-hJ5_r04MZLxc_Nr1wDHWLTX17efBqcYf5ic7nqZbtHyaE5vRJMWih9uto69ctrgTj8BYeM-JUQg4EB_OH97JL0hRL6PTTtmjDVaYS6xGIF8kS4LqfYEdFKOtbZ3R2M/s2048/406176224_906673264150810_8068353802369992256_n%20(2).jpg

សូមបញ្ជាក់ថាដើមច្បងនៃរឿងនេះបានកើតឡើងបន្ទាប់ពី ខ្មែរមួយជីវិត បានចូលរួមក្នុងកម្មវិធីផតខាសមួយដោយលើកឡើងពីឈ្មោះរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ និង ឧកញ៉ា ខេមរៈ សិរីមន្ត ដោយចង់ឱ្យរៀមច្បងទាំងពីរផលិតបទតាមបែបផែនរបស់ខ្លួនដើម្បីលើកតម្កើកសមនឹងកិត្តិយសជាជាងដេញតាមសម័យកាលហ៊ីបហប។ ពាក្យសម្តីរបស់ខ្មែរមួយជីវិតដែលលើកយកឈ្មោះរបស់ខ្លួនចំៗធ្វើឱ្យឧកញ៉ា ខេមរៈ សិរីមន្ត ប្រតិកម្មបង្ហាញការពេញចិត្តឡើយ៕

 

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៩ ជាប្រទេសផលិតស្រូវឈានមុខគេលើពិភពលោក

0

កាលពីពេលថ្មីនេះ ការចាត់ថ្នាក់ពីគេហទំព័រអន្តរជាតិមួយបានបង្ហាញឲ្យឃើញពីប្រទេសឈានមុខគេទាំង១០ ដែលបានផលិតស្រូវច្រើនបំផុតនៅជុំវិញពិភពលោក ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៩។ក្រសួងកសិកម្ម ៖ ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំនេះ  មានសភាពលឿនជាងឆ្នាំមុន – គេហទំព័រ ខ្មែរ៧មករា

ប្រទេសកម្ពុជា ជាប្រទេសសម្បូរផ្ទៃដីសម្រាប់ធ្វើកសិកម្មចម្រុះ មានទាំងពោត ស្រូវ ដំឡូងមី ជាដើម។ បើយោងទៅតាមការប្រមូលសូចនាករអភិវឌ្ឍន៍របស់ធនាគារពិភពលោកបានឲ្យដឹងថា ក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជាគឺមានផ្ទៃដីធ្វើកសិកម្ម(ដីដាំដុះ)សរុបចំនួន ៣៤.៥៥%។ ម៉្យាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាប្រកបរបរធ្វើស្រែចម្ការយ៉ាងស្វាហាប់និងកាក់កបបំផុត តាំងពីបុរាណកាលមកម្លេះ ហើយក៏នៅតែបន្តអនុវត្តរហូតមកដល់បច្ចុប្បន្ន។កម្ពុជា ផលិតផលស្រូវបានជាង ១២លានតោន នៅឆ្នាំ ២០២១ - Puthi News

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ យោងតាមការចេញផ្សាយរបស់គេហទំព័រអន្តរជាតិ World Index បានកត់សម្គាល់អំពីប្រទេសដែលផលិតស្រូវបានច្រើនជាងគេបំផុតលើពិភពលោក។ ក្នុងនោះកម្ពុជាបានឈរលើកំពូលតារាង ជាប់ណាត់ថ្នាក់លេខ៩នៅទូទាំងសកលលោក ដែលផលិតស្រូវបានរហូតដល់ទៅ ១១ ៦២៤ ០០០ តោនក្នុងមួយឆ្នាំ។ស្រូវកម្ពុជា — Cambonomist

នាពេលកន្លងមកថ្មីៗនេះ ប្រទេសកម្ពុជាក៏បានធ្វើពាណិជ្ជកម្មភាពជាដៃគូរទ្វេភាគីក្នុងការនាំចេញអង្ករទៅក្រៅប្រទេសផងដែរ រួមមានការនាំចេញអង្ករទៅកាន់ប្រទេសសក្តានុពលជាច្រើនដូចជាប្រទេសចិន អារ៉ាប់រួម ឥណ្ឌូនេស៊ី និងភីលីពីនជាដើម។ ទាំងនេះគឺបានសបញ្ជាក់ឲ្យឃើញថា កម្ពុជាបានបង្ហាញនូវសក្តានុពលរបស់ខ្លួនទាំងលើផ្នែកកសិម្ម និងបានចំណេញទាំងផ្នែកសេដ្ឋកិច្ច-ពាណិកម្មដ៏ច្រើន សម្រាប់ប្រទេសតូចបេះដូងធំមួយនេះផងដែរ។តុលាការ​អឺរ៉ុប​ថាការ​ដាក់ពន្ធ​លើ​អង្ករ​គ្រាប់វែង​កម្ពុជា​គឺជា​វិធានការ​ខុសច្បាប់​  និង​គ្មានភស្តុតាង

គួរបញ្ជាក់ផងដែរថា ប្រទេសឈានមុខគេទាំង១០ ដែលផលិតស្រូវបានច្រើនជាងគេបំផុតរួមមាន៖
១ ប្រទេសចិន ២០៨ ៤៩៤ ៨០០ តោន/មួយឆ្នាំ
២ ប្រទេសឥណ្ឌា ១៩៦ ២៤៥ ៧០០ តោន/មួយឆ្នាំ
៣ ប្រទេសបង់ក្លាដែស ៥៧ ១៨៩ ១៩៣ តោន/មួយឆ្នាំ
៤ ប្រទេសឥណ្ឌូនេស៊ី ៥៤ ៧៤៨ ៩៧៧ តោន/មួយឆ្នាំ
៥ ប្រទេសវៀតណាម ៤២ ៦៧២ ៣៣៨ តោន/មួយឆ្នាំ
៦ ប្រទេសថៃ ៣៤ ៣១៧ ០២៨ តោន/មួយឆ្នាំ
៧ ប្រទេសមីយ៉ាន់ម៉ា ២៤ ៦៨០ ២០០ តោន/មួយឆ្នាំ
៨ ប្រទេសហ្វីលីពីន ១៩ ៧៥៦ ៣៩២ តោន/មួយឆ្នាំ
៩ ប្រទេសកម្ពុជា ១១ ៦២៤ ០០០តោន/មួយឆ្នាំ
១ប្រទេសប៉ាគីស្ថាន ១០ ៩៨៣ ០៨១ តោន/មួយឆ្នាំ៕ការ​កំណត់​តម្លៃ​ស្រូវ​ផ្ការំដួល​ត្រឹម​១០៤០​រៀល​ក្នុង​១​គីឡូក្រាម​ជា​សញ្ញា​ធ្លាក់​ចុះ​វិស័យ​កសិកម្ម"  - The Cambodia Daily Khmer

អង់គ្លេសបានបង្កើតមនុស្សយន្តដែលចេះជួសជុលផ្លូវដំបូងបង្អស់របស់ពិភពលោក

0

បរទេស៖ មនុស្សយន្ត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Robotiz3d នៃសាកលវិទ្យាល័យ Liverpool អាចជួយជួសជុលស្នាមប្រេះលឿនជាងមនុស្ស ៧០% និងការពាររន្ធប្រហោងធំៗ ដោយជួយសន្សំប្រាក់របស់រដ្ឋក្នុងការជួសជុលផ្លូវប្រចាំឆ្នាំ។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិ Daily Mail បានឱ្យដឹងថា មនុស្សយន្តជួសជុលផ្លូវដំបូងបង្អស់របស់ពិភពលោកនឹងចាប់ផ្តើមដំណើរការនៅលើដងផ្លូវនៃទីក្រុង Hertfordshire ប្រទេសអង់គ្លេសក្នុងរយៈពេលពីរបីខែខាងមុខនេះ ដើម្បីសាកល្បងបច្ចេកវិទ្យាជួសជុលដោយស្វ័យប្រវត្តិ។Is this the end of potholes? World's first repair ROBOT that uses AI to  spot & fill craters hits UK roads | The Sun

ARRES PREVENT ដែលជាមនុស្សជួសជុលផ្លូវដំបូងបង្អស់របស់ពិភពលោក បានប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីស្វែងរក ចាត់ថ្នាក់ និងបំពេញស្នាមប្រេះដោយស្វ័យប្រវត្តិ។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ មនុស្សយន្តនេះអាចប្រើប្រាស់យ៉ាងសកម្ម និងជួសជុលស្នាមប្រេះ ក៏ដូចជាអាចដោះស្រាយផ្លូវដែលលំបាកៗបានយ៉ាងលឿនផងដែរ។ នេះអាចធ្វើឱ្យការថែទាំផ្លូវមានតម្លៃថោក រួមទាំងមានប្រសិទ្ធភាពខ្ពស់ និងលឿនជាងការប្រើប្រាស់ថាមពលរបស់មនុស្ស។Autonomous pothole fixing robot to be tested on Hertfordshire roads | New  Civil Engineer

មនុស្សយន្ត ARRES PREVENT គឺជាផលិតផលសហការរវាងក្រុមហ៊ុន Robotiz3d និងអ្នកជំនាញនៅសាកលវិទ្យាល័យ Liverpool និងក្រុមប្រឹក្សាវិស្វករផ្លូវហាយវេ Hertfordshire ។ មនុស្សយន្តនេះចាប់ផ្តើមផលិត និងអភិវឌ្ឍន៍នៅឆ្នាំ ២០២០ ដែលជាយានជំនិះជួសជុលផ្លូវដោយស្វ័យប្រវត្តិតែមួយគត់នៅលើពិភពលោក។ ទោះបីជាវាស្ថិតក្នុងដំណាក់កាលសាកល្បងបឋមក៏ដោយ វានឹងដំណើរការលើផ្លូវពិតៗនៅចុងឆ្នាំនេះ។World's first pothole ROBOT hits the roads in Hertfordshire: Futuristic bot  uses AI to detect depressions and automatically fills them up - and can  make repairs 70% faster than humans | Daily Mail Online

អ្នកនាំពាក្យក្រុមប្រឹក្សាខោនធី Hertfordshire បាននិយាយថា មនុស្សយន្តនឹងគាំទ្រកម្លាំងការងារដែលមានស្រាប់របស់ពួកគេ ហើយគោលបំណងរបស់យើងគឺប្រើប្រាស់មនុស្សយន្ត AI នេះជាមួយមនុស្ស មិនមែនជំនួសវាទេ ដោយវានឹងស្វែងរក ក៏ដូចជាជួសជុលស្នាមប្រេះនៅលើផ្លូវដោយស្វ័យប្រវត្តិ ខណៈពេលដែលក្រុមអ្នកបច្ចេកទេសធ្វើការងារផ្សេងទៀត រួមទាំងចំណាយថវិការតិចក្នុងការប្រើប្រាស់វាទៀតផង។The world's first road repair robot - Vietnam.vn

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលអង់គ្លេសបានចំណាយប្រាក់ ៣.៦ ពាន់លានដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវនៅក្នុងតំបន់ភាគខាងកើត ភាគអាគ្នេយ៍ ភាគនិរតី និងទីក្រុងឡុងដ៍ជារៀងរាល់ឆ្នាំ ដោយសារផ្លូវនៅទីនោះតែងតែជួបការខូចខាតដូចជាមានស្នាមប្រេះ ឬមានប្រហោងធំៗជាដើម។ ហេតុនេះហើយ ការប្រើប្រាស់មនុស្សយន្ត ARRES នឹងជួយកាត់បន្ថយពេលវេលា ក៏ដូចជាមានតម្លៃថោកជាងការប្រើប្រាស់ថាមពលមនុស្ស ៩០% ដែលអាចជួយសន្សំសន្សំប្រាក់របស់រដ្ឋបានរាប់លានដុល្លារក្នុងការជួសជុលផ្លូវប្រចាំឆ្នាំ៕

ហេតុអ្វីថៃក្លាយជាប្រទេសនាំចេញសំបកកង់លំដាប់ទី២ លើពិភពលោក?

0

ប្រទេសថៃ ៖ សំបកកង់ គឺជាផ្នែកមួយដ៏សំខាន់របស់យានជំនិះគ្រប់ប្រភេទ ដូចជា ៖ រថយន្ត, ម៉ូតូ និងយន្តហោះ ។ តើដឹងឬទេថា កាលពីឆ្នាំ២០២២ កន្លងមក ថៃ គឺជាប្រទេសនាំចេញសំបកកង់យ៉ាងច្រើនទៅក្រៅប្រទេស ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ដោយទឹកប្រាក់ការនាំចេញស្មើរហូតដល់២៣ម៉ឺន១ពាន់លានបាតឯណោះ ។ ហេតុអ្វីបានជាថៃក្លាយជាប្រទេសផលិតសំបកកង់ដ៏ច្រើនរបស់ពិភពលោក?Chinese Tiremaker to Build $300 Million Plant in Thailand - Caixin Global

កត្តាសំខាន់ៗដែលធ្វើឱ្យប្រទេសថៃក្លាយជាទីតាំងផលិតសំបកកង់ដ៏ធំនៅលើពិភពលោក គឺ ៖
-ថៃជាប្រទេសផលិតជ័រកៅស៊ូដ៏ច្រើននៅលើពិភពលោក និង
-ជ័រកៅស៊ូនៅប្រទេសថៃមានតម្លៃថោក

ប្រទេសថៃបានផលិតជ័រកៅស៊ូច្រើនបំផុតនៅលើពិភពលោក ដោយសារអាកាសធាតុ និងបរិស្ថាននៅថៃអំណោយផលក្នុងការដាំដើមកៅស៊ូ ។ ហេតុនេះ ជ័រកៅស៊ូ គឺជាវត្ថុធាតុដើមដ៏សំខាន់ក្នុងដំណើរការផលិតសំបកកង់ ។ ពលរដ្ឋថៃនៅតាមបណ្តាខេត្តនានាបានដាំដើមកៅស៊ូនៅលើផ្ទៃដីជាច្រើនហិកតា ដោយសារពួកគេអាចលក់ជ័រកៅស៊ូនៅកន្លែងទទួលទិញជ័រក្បែរចម្ការកៅស៊ូ និងពុំចាំបាច់យកទៅលក់នៅកន្លែងឆ្ងាយ ។Thailand Factory Wholesale Offroad LT265/70R17 All Terrain Car Tires at  Good Price - China Tire, Tires | Made-in-China.com

នៅឆ្នាំ២០២២ ការផលិតជ័រកៅស៊ូធម្មជាតិរបស់ប្រទេសថៃ ស្មើនឹង៤លាន៨សែនតោន កើនឡើងដល់៣៤% នៃផលិតកម្មជ័រកៅស៊ូនៅទូទាំងពិភពលោក ។ កត្តាមួយទៀត ដែលធ្វើឱ្យថៃក្លាយជាប្រទេសផលិតជ័រកៅស៊ូ និងនាំចេញសំបកកង់ដ៏ច្រើនទៅកាន់ពិភពលោក ដោយសារជ័រកៅស៊ូនៅថៃមានតម្លៃថោក បើធៀបនឹងប្រទេសផ្សេងៗ ដែលផលិតជ័រកៅស៊ូមានគុណភាពដូចគ្នា ។

ហេតុនេះ វាធ្វើឱ្យជ័រកៅស៊ូថៃមានសមត្ថភាពប្រកួតប្រជែង និងជាតម្រូវការរបស់ប្រទេសនានា ។ ប្រទេសថៃមានវត្ថុធាតុដើមសំខាន់ រួមទាំងការចំណាយថ្លៃដើមថោក ទើបធ្វើឱ្យក្រុមហ៊ុនផលិតសំបកកង់ជាច្រើនជ្រើសរើសប្រទេសថៃ ធ្វើជាទីតាំងផលិតសំបកកង់សំខាន់របស់ពួកគេ ដើម្បីលក់សំបកកង់នៅថៃ និងនាំចេញទៅកាន់ប្រទេសនានា ។Sentury Tire in Thailand: establishing a world class tire brand

ចំណែកក្រុមហ៊ុនផលិតសំបកកង់ម៉ាកល្បីៗមានដូចជា ៖ ក្រុមហ៊ុន Michelin, Bridgestone, Goodyear, Maxxis, Sumitomo និងក្រុមហ៊ុន Yokohama បានជ្រើសរើសប្រទេសថៃ ធ្វើជាទីតាំងផលិតសំបកកង់ប្រចាំតំបន់អាស៊ាន ។ ក្រៅពីនេះ នៅមានក្រុមហ៊ុនសំបកកង់រថយន្តរបស់ថៃឈ្មោះ Deestone ក៏បានផលិតសំបកកង់ផងដែរ ដោយសារយល់ឃើញថា ថៃជាប្រទេសផលិតជ័រកៅស៊ូដ៏ច្រើនបំផុតអស់រយៈពេលយូរមកហើយ ប៉ុន្តែពុំទាន់មានម៉ាកសំបកកង់ជារបស់ថៃទេ ។

រោងចក្រផលិតសំបកកង់បានសាងសង់ឡើងជាច្រើនកន្លែងនៅប្រទេសថៃ ទើបធ្វើឱ្យពេលកន្លងមក ថៃក្លាយជាប្រទេសនាំចេញសំបកកង់ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ។ បើតាមទិន្នន័យការនាំចេញសំបកកង់របស់ថៃ គឺស្មើទឹកប្រាក់ជាង២៣ម៉ឺន១ពាន់លានបាត នៅឆ្នាំ២០២២ ហើយប្រទេសថៃស្ថិតនៅក្រោមប្រទេសចិនតែមួយប៉ុណ្ណោះ ។QINGDAO LANDSPIDER TIRE CORP., LTD

គេអាចសរុបបានថា ក្រុមហ៊ុនផលិតសំបកកង់ទាំងអស់អាចបន្ថែមតម្លៃដល់វត្ថុធាតុដើមពីជ័រកៅស៊ូ និងលក់ទំនិញក្នុងតម្លៃខ្ពស់ជាងថ្លៃដើម ។ គេសង្កេតឃើញថា ពលរដ្ឋថៃដែលរស់នៅតាមបណ្តាខេត្តបានដាំកៅស៊ូនៅលើផ្ទៃដីជាច្រើនហិកតា ដោយសារមានកត្តាងាយស្រួលជាច្រើន ដូចជា ៖ ពួកគេអាចលក់ជ័រកៅស៊ូនៅទីតាំងទទួលទិញក្បែរចម្ការកៅស៊ូ ឬស្ថិតនៅមិនឆ្ងាយពីភូមិ ហើយមានរោងចក្រផលិតសំបកកង់ជាច្រើនកន្លែង ដែលមានទីតាំងនៅប្រទេសថៃ ៕