ប្រទេសចិន៖ មនុស្សយន្តឆ្លាតវ័យ Mobile Aloha របស់សាកលវិទ្យាល័យស្ទែនហ្វដ ត្រូវបានគេសរសើរថាមានជំនាញខ្ពស់ក្នុងការបំពេញការងារស្មុគស្មាញផ្សេងៗ បើប្រៀបធៀបទៅនឹងមនុស្សយន្តមុនៗ ដូចជាការចម្អិនអាហារយ៉ាងស្ទាត់ជំនាញ ក៏ដូចជាធ្វើការយ៉ាងរលូន និងរហ័សរហួនបំផុតក្នុងកិច្ចការងារផ្ទះ។
កាលពីពេលថ្មីៗនេះ សាកលវិទ្យាល័យ Stanford បានណែនាំមនុស្សឆ្លាតវ័យ Mobile Aloha ដែលត្រូវបានរចនាឡើងដើម្បីរៀនប្រតិបត្តិការដូចមនុស្សពិតៗ។ នេះគឺជាលទ្ធផលបន្ទាប់ពីបីខែនៃការអភិវឌ្ឍន៍ដោយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រជនជាតិចិនពីរនាក់ និងនិស្សិតបញ្ចប់ការសិក្សា Zipeng Fu និង Tony Zhao ។![]()
បច្ចុប្បន្ន Mobile Aloha កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពបច្ចេកវិទ្យា ក៏ដូចជាមានការចាប់អារម្មណ៍ខ្លាំងពីបណ្តាញសង្គមក្នុងប្រទេសចិនផងដែរ ដោយសារសមត្ថភាពរបស់វាក្នុងការសម្របសម្រួលចលនាយ៉ាងរលូន។ ជំនួសឱ្យការប្រាស្រ័យទាក់ទងជាមួយវត្ថុយោងទៅតាមកូអរដោនេដែលបានរៀបចំទុកជាមុន មនុស្សយន្តនេះក៏អាចធ្វើសមកាលកម្មចលនារបស់វាតាមរយៈប្រព័ន្ធមេកានិកពិសេស ដោយហេតុនេះផ្តល់ទិន្នន័យសម្រាប់គំរូ AI ដើម្បីរៀន និងផលិតឡើងវិញនូវសកម្មភាពប្រកបដោយភាពត្រឹមត្រូវខ្ពស់។
អ្នកជំនាញពីរនាក់គឺ Fu និង Zhao បាននិយាយថា ពួកគេនឹងបង្កើតកម្មវិធីក្រោមការណែនាំរបស់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Stanford ហើយបានផ្គុំ Hardware ដោយខ្លួនឯងដើម្បីសន្សំសំចៃថ្លៃដើម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សយន្តឆ្លាតវ័យនេះជាទូទៅមានតម្លៃ ៣២,០០០ ដុល្លារអាមេរិក។ បន្ថែមពីលើការចម្អិនអាហារ និងជំនួយការងារផ្ទះ អ្នកវិទ្យាសាស្ត្រក៏សង្ឃឹមដែរថានឹងអាចអនុវត្តបច្ចេកវិទ្យារបស់ Mobile Aloha បន្ថែមទៀតលើផ្នែកផ្សេងៗនៃជីវិតនាពេលអនាគត៕










