ដូចមហាជនជ្រាបមកហើយថាជុំវិញសង្រា្គ.មពាក្យសម្តីរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំង ខណៈរឿងនេះជំរុញឱ្យតារាចម្រៀង Original Song ចេន បានលូកមាត់ប៉ុន្មានម៉ាត់ថែមទាំងត្រូវបានឧកញ៉ារូបនេះសរសើរចំៗថា ចេនមានចិត្តទូលាយ។
តារាចម្រៀង ចេន ដែលជាតារាចម្រៀងមួយដួងដ៏មានប្រជាប្រិយសាងភាពល្បីល្បាញតាមរយៈបទមនោសញ្ចេតនាជាច្រើនបទដូចជាបទ អាក្របី , ពងទា , ទទួលយកការពិត ស្រដៀងនឹងសង្សារ រួមទាំងបទចម្រៀងជាច្រើនទៀត។ ស្របពេលនៅលើបណ្តាញសង្គមផ្ទុះកក្រើកខ្លាំងរវាងឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត ក្នុងនាមជាអ្នកសិល្បៈមួយរូបលើកឡើងថាវិស័យរ៉េបមានសញ្ញារីកចម្រើនយើងគួរគប្បីខិតខំតទៅមុខទៀតនឹងភ្ជាប់ក្តីស្រលាញ់ជាមួយវិស័យផ្សេងៗរួបរួមគ្នា សូមកុំបែងចែករើសអើងរឺមោទនភាពនៅផ្នែករបស់ខ្លួនឯងខ្លាំងពេក ហើយសូមកុំនិយាយប៉ះពាល់នរណាម្នាក់។
ចេន បានលើកឡើងនៅលើបណ្តាញសង្គមនៅថ្ងៃទី១៤ មករា ថា«ពួកយើងម្នាក់ៗសុទ្ធសឹងតែខំតស៊ូនៅវិស័យដែលខ្លួនស្រលាញ់ពេញចិត្តរៀងៗខ្លួនបានលះបង់ពេញមួយជីវិតដើម្បីមុខមាត់ខ្លួនយើងក៏ដូចជាប្រទេសជាតិរបស់យើងទាំងមូល។ ដូច្នេះពេលដែលវិស័យនោះមានសញ្ញារីកចម្រើនយើងគួរគប្បីខិតខំតទៅមុខទៀតនិងភ្ជាប់ក្តីស្រលាញ់ជាមួយវិស័យផ្សេងៗរួបរួមគ្នា។ សូមកុំបែងចែករើសអើងរឺមោទនភាពនៅផ្នែករបស់ខ្លួនឯងខ្លាំងពេក ហើយសូមកុំនិយាយប៉ះពាល់នរណាម្នាក់វាអាចធ្វើឱ្យវិស័យយើងធ្លាក់ខ្លះដែរព្រោះយើងនិយាយតែម្នាក់អ្នកផ្សេងទៀតដែលកំពុងខិតខំដែរគ្នាអត់ដឹងអីទេ»។.jpg)
ម្ចាស់បទ«សម្បថនិស្ស័យ» រូបនេះលើកឡើងទៀតថា « យើងល្អប៉ុណ្ណាក៏ដោយយើងមានឈ្មោះប៉ុណ្ណាក៏ដោយបើយើងមិនប៉ះពាល់អ្នកដទៃនោះយើងជោគជ័យមួយដ៏ធំហើយ។ ក្នុងនាមខ្ញុំជាអ្នកគាំទ្រម្នាក់ សូមសំណូមពរឱ្យមានភាពជាអាជីពឱ្យបានឋិតឋេរឱ្យអ្នកគាំទ្រស្រលាញ់យើងមិនត្រឹមបទចម្រៀងឱ្យពួកគាត់ស្រលាញ់នៅអត្តចរិតយើងដូចគ្នា សាងស្នាដៃបន្តទៀតឱ្យបរទេសបានស្គាល់ពួកយើងជាកូនខ្មែរទើបជារឿងល្អ»។
ពាក្យពេចន៍របស់ ចេន ខាងលើនេះត្រូវបានតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ពោលសរសើរថា «បើសិល្បៈខ្មែរយើងមានចិត្តទូលំទូលាយដូចប្អូនប្រុសទាំងអស់គ្នាសិល្បៈខ្មែរយើងនឹងរីកចំរើនទៅមុខលឿនជាក់ជាមិនខាន»។.jpg)
សូមបញ្ជាក់ថាដើមច្បងនៃរឿងនេះបានកើតឡើងបន្ទាប់ពី ខ្មែរមួយជីវិត បានចូលរួមក្នុងកម្មវិធីផតខាសមួយដោយលើកឡើងពីឈ្មោះរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ និង ឧកញ៉ា ខេមរៈ សិរីមន្ត ដោយចង់ឱ្យរៀមច្បងទាំងពីរផលិតបទតាមបែបផែនរបស់ខ្លួនដើម្បីលើកតម្កើកសមនឹងកិត្តិយសជាជាងដេញតាមសម័យកាលហ៊ីបហប។ ពាក្យសម្តីរបស់ខ្មែរមួយជីវិតដែលលើកយកឈ្មោះរបស់ខ្លួនចំៗធ្វើឱ្យឧកញ៉ា ខេមរៈ សិរីមន្ត ប្រតិកម្មបង្ហាញការពេញចិត្តឡើយ៕










