Home ព័ត៌មានអន្តរជាតិ អង់គ្លេសបានបង្កើតមនុស្សយន្តដែលចេះជួសជុលផ្លូវដំបូងបង្អស់របស់ពិភពលោក

អង់គ្លេសបានបង្កើតមនុស្សយន្តដែលចេះជួសជុលផ្លូវដំបូងបង្អស់របស់ពិភពលោក

117
0

បរទេស៖ មនុស្សយន្ត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Robotiz3d នៃសាកលវិទ្យាល័យ Liverpool អាចជួយជួសជុលស្នាមប្រេះលឿនជាងមនុស្ស ៧០% និងការពាររន្ធប្រហោងធំៗ ដោយជួយសន្សំប្រាក់របស់រដ្ឋក្នុងការជួសជុលផ្លូវប្រចាំឆ្នាំ។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិ Daily Mail បានឱ្យដឹងថា មនុស្សយន្តជួសជុលផ្លូវដំបូងបង្អស់របស់ពិភពលោកនឹងចាប់ផ្តើមដំណើរការនៅលើដងផ្លូវនៃទីក្រុង Hertfordshire ប្រទេសអង់គ្លេសក្នុងរយៈពេលពីរបីខែខាងមុខនេះ ដើម្បីសាកល្បងបច្ចេកវិទ្យាជួសជុលដោយស្វ័យប្រវត្តិ។Is this the end of potholes? World's first repair ROBOT that uses AI to  spot & fill craters hits UK roads | The Sun

ARRES PREVENT ដែលជាមនុស្សជួសជុលផ្លូវដំបូងបង្អស់របស់ពិភពលោក បានប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីស្វែងរក ចាត់ថ្នាក់ និងបំពេញស្នាមប្រេះដោយស្វ័យប្រវត្តិ។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ មនុស្សយន្តនេះអាចប្រើប្រាស់យ៉ាងសកម្ម និងជួសជុលស្នាមប្រេះ ក៏ដូចជាអាចដោះស្រាយផ្លូវដែលលំបាកៗបានយ៉ាងលឿនផងដែរ។ នេះអាចធ្វើឱ្យការថែទាំផ្លូវមានតម្លៃថោក រួមទាំងមានប្រសិទ្ធភាពខ្ពស់ និងលឿនជាងការប្រើប្រាស់ថាមពលរបស់មនុស្ស។Autonomous pothole fixing robot to be tested on Hertfordshire roads | New  Civil Engineer

មនុស្សយន្ត ARRES PREVENT គឺជាផលិតផលសហការរវាងក្រុមហ៊ុន Robotiz3d និងអ្នកជំនាញនៅសាកលវិទ្យាល័យ Liverpool និងក្រុមប្រឹក្សាវិស្វករផ្លូវហាយវេ Hertfordshire ។ មនុស្សយន្តនេះចាប់ផ្តើមផលិត និងអភិវឌ្ឍន៍នៅឆ្នាំ ២០២០ ដែលជាយានជំនិះជួសជុលផ្លូវដោយស្វ័យប្រវត្តិតែមួយគត់នៅលើពិភពលោក។ ទោះបីជាវាស្ថិតក្នុងដំណាក់កាលសាកល្បងបឋមក៏ដោយ វានឹងដំណើរការលើផ្លូវពិតៗនៅចុងឆ្នាំនេះ។World's first pothole ROBOT hits the roads in Hertfordshire: Futuristic bot  uses AI to detect depressions and automatically fills them up - and can  make repairs 70% faster than humans | Daily Mail Online

អ្នកនាំពាក្យក្រុមប្រឹក្សាខោនធី Hertfordshire បាននិយាយថា មនុស្សយន្តនឹងគាំទ្រកម្លាំងការងារដែលមានស្រាប់របស់ពួកគេ ហើយគោលបំណងរបស់យើងគឺប្រើប្រាស់មនុស្សយន្ត AI នេះជាមួយមនុស្ស មិនមែនជំនួសវាទេ ដោយវានឹងស្វែងរក ក៏ដូចជាជួសជុលស្នាមប្រេះនៅលើផ្លូវដោយស្វ័យប្រវត្តិ ខណៈពេលដែលក្រុមអ្នកបច្ចេកទេសធ្វើការងារផ្សេងទៀត រួមទាំងចំណាយថវិការតិចក្នុងការប្រើប្រាស់វាទៀតផង។The world's first road repair robot - Vietnam.vn

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលអង់គ្លេសបានចំណាយប្រាក់ ៣.៦ ពាន់លានដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវនៅក្នុងតំបន់ភាគខាងកើត ភាគអាគ្នេយ៍ ភាគនិរតី និងទីក្រុងឡុងដ៍ជារៀងរាល់ឆ្នាំ ដោយសារផ្លូវនៅទីនោះតែងតែជួបការខូចខាតដូចជាមានស្នាមប្រេះ ឬមានប្រហោងធំៗជាដើម។ ហេតុនេះហើយ ការប្រើប្រាស់មនុស្សយន្ត ARRES នឹងជួយកាត់បន្ថយពេលវេលា ក៏ដូចជាមានតម្លៃថោកជាងការប្រើប្រាស់ថាមពលមនុស្ស ៩០% ដែលអាចជួយសន្សំសន្សំប្រាក់របស់រដ្ឋបានរាប់លានដុល្លារក្នុងការជួសជុលផ្លូវប្រចាំឆ្នាំ៕