Home Blog Page 1291

សមត្ថកិច្ចរកឃើញរោងចក្រផលិតអាហារបំប៉នសម្រកទម្ងន់ប៉ះពាល់សុខភាព

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចបានសហការជាមួយរដ្ឋបាលចំណីអាហារ និងឱសថ ចុះចាប់ក្រុមហ៊ុន និងរោងចក្រផលិតអាហារបំប៉នសម្រកទម្ងន់ ដែលបានប្រើប្រាស់សារធាតុផ្សំស៊ីប៊ូត្រាមីន (Sibutramine) ។ សមត្ថកិច្ចឱ្យដឹងថា ការចុះចាប់កន្លែងផលិតអាហារបំប៉ន ដោយសារកន្លងមក មានអ្នកស្លា.ប់ដោយសារការបរិភោគអាហារបំប៉ននេះ ព្រោះបានផ្សំនូវសារធាតុស៊ីប៊ូត្រាមីន ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រព័ន្ធបេះដូង ។

សមត្ថកិច្ច និងមន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថ បានចុះត្រួតពិនិត្យក្នុងរោងចក្រផលិតអាហារបំប៉នមួយកន្លែង ដែលមានម៉ាក SS នៅខេត្តសុងខ្លា ដោយសារទទួលបានសេចក្តីរាយការណ៍ថា វាជាអាហារបំប៉នសម្រកទម្ងន់ ប៉ុន្តែមានផ្ទុកនូវសារធាតុស៊ីប៊ូត្រាមីន ដែលបណ្តាលឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ ។ปคบ.-อย.ทลายเครือข่ายยาลดความอ้วนผสมไซบูทรามีน ยึดของกลางกว่า 7 ล้าน

ក្រោយពីការចុះត្រួតពិនិត្យរោងចក្រនៅខេត្តសុងខ្លា សមត្ថកិច្ចក៏បានចុះត្រួតពិនិត្យនៅក្រុមហ៊ុនមួយទៀតនៅខេត្តពិស្ណុលោក ។ ក្រុមហ៊ុននេះបានស្តុកទុកផលិតផលអាហារបំប៉នសម្រកទម្ងន់ និងចែកចាយទៅឱ្យអតិថិជន ។ ក្នុងការពិនិត្យនោះ ប៉ូលិសបានរឹបអូសយកផលិតផលប៉ះពាល់សុខភាពចំនួន៧០០ប្រអប់, ថ្នាំគ្រាប់ជិត៣ម៉ឺនគ្រាប់ ព្រមទាំងម្សៅផ្សេងៗសម្រាប់ធ្វើជាគ្រឿងផ្សំអាហារបំប៉ន ស្មើទឹកប្រាក់ចំនួន៣លានបាត ។

សមត្ថកិច្ចឱ្យដឹងថា ការចុះបង្ក្រាបករណីនេះ ដោយសារទទួលបានពាក្យបណ្តឹងពីអតិថិជនថា ពួកគេបានទិញអាហារបំប៉នសុខភាពទៅបរិភោគរួចហើយ ស្រាប់តែមានអាការៈញ័រដៃ-ជើង និងឈឺក្បាល ។ ដូច្នេះ សមត្ថកិច្ចជឿថា វត្ថុតាងដែលរឹបអូសបានមានផ្ទុកសារធាតុស៊ីប៊ូត្រាមីន សម្រាប់ផ្សំក្នុងអាហារបំប៉ន ។ បន្ទាប់មក សមត្ថកិច្ចក៏បញ្ជូនវត្ថុតាងទៅឱ្យនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រត្រួតពិនិត្យលទ្ធផល ។บุกโรงงาน ทลายเครือข่ายผลิตอาหารเสริม ผสมไซบูทรามีน โพส

លោក វិត្យា ស្រ៊ីប្រសីទ្ធភាព មេបញ្ជាការនាយកដ្ឋានបង្ក្រាបបទល្មើសលើកឡើងថា គ្រឿងផ្សំសម្រាប់ផលិតអាហារបំប៉ននៅក្នុងរោងចក្រ គឺគេបានកុម្ម៉ង់ទិញពីស្រុកមួយនៅខេត្តភាគខាងជើងប្រទេសថៃ ។ សមត្ថកិច្ចនឹងស៊ើបអង្កេតករណីនេះ ដើម្បីតាមចាប់ខ្លួនអ្នកពាក់ព័ន្ធផ្សេងទៀត ។

ជនជាប់ចោទដែលសមត្ថកិច្ចចាប់ខ្លួន ពួកគេនៅតែបដិសេធថា ពុំបានជាប់ពាក់ព័ន្ធនឹងករណីនេះទេ ។ រីឯម្ចាស់ក្រុមហ៊ុន និងឃ្លាំងស្តុកផលិតផល សមត្ថកិច្ចបានចោទប្រកាន់ពីបទជួញដូរសារធាតុញៀនប្រភេទលេខ១ ដោយខុសច្បាប់ ៕ทั่วไทย | Thai PBS News ข่าวไทยพีบีเอส

ប្លែក! បុរសម្នាក់រស់នៅជាមួយប្រពន្ធ៤នាក់ និងមិត្តស្រី២នាក់ ដោយប្រាថ្នាចង់បានកូន ៥៤ នាក់

0

ប្រទេសជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់មានប្រពន្ធ ៤ នាក់និងមិត្តស្រី ២ នាក់ ហើយកំពុងស្វែងរកដៃគូផ្សេងទៀត ដោយប្រាថ្នាចង់បានកូន ៥៤ នាក់។

រឿងរ៉ាវរបស់ប្តីម្នាក់ រស់នៅជាមួយប្រពន្ធបួននាក់ និងមិត្តស្រី២នាក់ រួមទាំងកូនបីនាក់ក្នុងប្រទេសជប៉ុន បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅលើអ៊ីនធឺណិត នេះបើយោងតាមសារព័ត៌មាន The Star ដែលបានចុះផ្សាយនៅថ្ងៃទី២៨ ខែធ្នូ។Unemployed man has 4 wifes 2 girlfriends.

លោក Ryuta Watanabe អាយុ ៣៥ ឆ្នាំមកពី Sapporo កោះ Hokkaido ត្រូវបានបង្ហាញខ្លួននៅក្នុងកម្មវិធីព័ត៌មាន AbemaTV របស់ប្រទេសជប៉ុន។ Ryuta បាននិយាយថា គាត់មិនមានការងារធ្វើអស់រយៈពេល ១០ ឆ្នាំហើយ ដោយបច្ចុប្បន្នប្រពន្ធ៤នាក់ និងមិត្តស្រី២នាក់របស់គាត់ គឺជាអ្នកជួយគាត់ផ្នែកហិរញ្ញវត្ថុ ដោយចំណាយឱ្យគាត់ ៨៥០,០០០ យន់ (ប្រមាណ ៦,០០០ ដុល្លារអាមេរិក) ជារៀងរាល់ខែ។ នៅក្នុងបទសម្ភាសន៍នៃកម្មវិធីទូរទស្សន៍ “Abema Prime” Ryuta ក៏បានបន្តទៀតថា គាត់មានបំណងស្វែងរកដៃគូបន្ថែមទៀត និងប្រាថ្នាចង់បានកូន ៥៤ នាក់ ដោយចង់បំបែកកំណត់ត្រាពិភពលោក។

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា សព្វថ្ងៃបុរសជនជាតិជប៉ុនម្នាក់នេះគឺជាអ្នកទទួលខុសត្រូវលើបញ្ហាគ្រួសារដូចជា ចម្អិនអាហារ ឬសម្អាតផ្ទះ និងមើលថែកូនៗជាដើម ដោយប្រពន្ធ និងមិត្តស្រីរបស់គាត់គឺជាអ្នកចេញទៅធ្វើការនៅខាងក្រៅវិញ។I've been unemployed for 10 years and have four wives… Japanese husband has  no problemទោះជាយ៉ាងណាក៏ដោយ ការមានពហុពន្ធភាពគឺជារឿងខុសច្បាប់នៅក្នុងប្រទេសជប៉ុន ដូច្នេះ Ryuta មិនអាចចុះបញ្ជីអាពាហ៍ពិពាហ៍របស់គាត់ជាមួយប្រពន្ធរបស់គាត់ទាំងអស់បានទេ។ ប៉ុន្តែសម្រាប់ការស្ម័គ្រចិត្តរួមរស់ជាមួយគ្នានៅក្រោមដំបូលតែមួយ គឺច្បាប់ត្រូវបានអនុញ្ញាត។

អ្នកទស្សនាកម្មវិធីនោះ បានបញ្ចេញមតិនៅលើអ៊ីនធឺណិតថា បុរសម្នាក់នេះពិតជាសំណាងណាស់។ អ្នកខ្លះក៏និយាយថា ប្រពន្ធនិងមិត្តស្រីរបស់គាត់ពិតជាអស្ចារ្យណាស់ដែលរស់នៅជាមួយគ្នាបាន។ ហើយអ្នកខ្លះទៀតក៏និយាយថា Ryuta អាចជាបុរសម្នាក់ដែលមានលក្ខណៈពិសេសមួយចំនួនហើយមើលទៅ បានជាមនុស្សស្រីគ្រប់គ្នាចង់នៅជាមួយគាត់យ៉ាងនេះ៕

ផលិតផលថ្មីៗចំនួន ៥ ពីក្រុមហ៊ុន Apple ដែលរំពឹងថានឹងមកដល់នៅឆ្នាំ ២០២៤

0

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ឆ្នាំ ២០២៤ ហើយ ដូច្នេះមនុស្សជាច្រើនប្រាកដជាចង់ដឹងហើយថាតើឧបករណ៍ថ្មីអ្វីខ្លះដែលពួកគេនឹងទទួលបានពីក្រុមហ៊ុន Apple? នេះបើយោងតាមព័ត៌មានបានបង្ហើបថា Apple នឹងមានម៉ូដែលថ្មីៗជាច្រើនចេញលក់ក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។ ហេតុនេះហើយ ផលិតផលថ្មីៗចំនួន ៥ ដែល Apple នឹងបង្ហាញរួមមាន៖

១. iPhone16 ៖ iPhone ស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ប៊ូតុង Action Button ដូច iPhone 15 Pro លើគ្រប់ម៉ូដែល រួមជាមួយនឹងបន្ទះឈីប 5G លឿនជាងមុន ហើយគេរំពឹងថា កាមេរ៉ានឹងទទួលបានការអាប់ដេតថ្មីមុំធំទូលាយ megapixel, Wi-Fi. Fi 7 រួមទាំងមានប្រព័ន្ធ Haptic Engine ថ្មីផងដែរ។Apple iPhone 16, iPhone 16 Pro specifications, designs leaked online

២. Apple Vision Pro៖ Apple Vision Pro គឺជាវ៉ែនតាបច្ចេកវិទ្យា AR/VR ថ្មីបំផុតដែលភ្ជាប់មកជាមួយនូវសមត្ថភាពជាច្រើន និងធ្វើឱ្យបទពិសោធន៍បង្ហាញនៅក្នុងការពិតនិម្មិត ឬ Mixed Reality ប្រាកដនិយម ដែលនេះក៏ជាបំណែកថ្មីមួយដែលនឹងចេញលក់នៅឆ្នាំ ២០២៤ ផងដែរ។Introducing Apple Vision Pro: Apple's first spatial computer - Apple (UK)

៣. Apple Watch ជំនាន់ទី១០ ៖ នាឡិកា Apple Watch ជំនាន់ទី ១០ នឹងមកដល់ក្នុងគម្រប់ខួប ១០ ឆ្នាំចាប់តាំងពីការចេញលក់ Apple Watch ដោយគេរំពឹងថា ម៉ូដែលថ្មីនេះនឹងមានតួខ្លួនស្តើងជាងមុន និងខ្សែម៉ាញេទិកថ្មីដែលងាយស្រួលពាក់ រួមជាមួយនឹងការផ្តល់ថ្មធំជាងមុន ហើយលើសពីនេះទៅទៀត វាក៏មានប្រព័ន្ធសម្រាប់វាស់សម្ពាធឈាម វាស់ការគេង និងរបស់ផ្សេងៗជាច្រើនទៀត។Apple Watch X: All the Rumors So Far - MacRumors

៤.អេក្រង់ OLED របស់ iPad Pro៖ iPad Pro ដែលគាំទ្រនេះនឹងមានអេក្រង់ OLED ថ្មី ជាមួយនឹងគុណភាពបង្ហាញកាន់តែប្រសើរឡើងទាំងពណ៌ និង HDR ហើយអ្វីដែលសំខាន់បំផុតនោះគឺវានឹងប្រើប្រាស់ថាមពលបានល្អជាងអេក្រង់ធម្មតាទាំងអស់។ ដូច្នេះគេរំពឹងថា វានឹងប្រើប្រាស់អេក្រង់ទំហំ ១១.១ – ១៣ អ៊ីង និងផ្លាស់ប្តូរថាមពលទៅជា M3 ថ្មីបំផុត ដែលមានដំណើរការល្អជាងម៉ូដែលធម្មតា។iPad Pro OLED Panels Rumored to Start Production in 2024 - MacRumors

៥.កាស AirPods4 ៖ កាសស្តាប់ឥតខ្សែថ្មីរបស់ Apple ត្រូវបានគេរំពឹងថានឹងចេញក្នុងពេលឆាប់ៗនេះ ដែលធ្វើឱ្យប្រសើរឡើងទាំងការពាក់ និងគុណភាពសំឡេង។ ជាពិសេសវានឹងមានប្រព័ន្ធ Active Noise Cancellation ដែលចាត់ទុកថាជាលើកដំបូងនៅក្នុងម៉ូដែល AirPods ធម្មតា។ លើសពីនេះវាក៏មាន Speaker ខាងក្រៅផងដែរ ហើយឧបករណ៍ភ្ជាប់គឺ USB-C ចាប់តាំងពីបើកប្រអប់ នឹងត្រូវបានគេរំពឹងថានឹងចេញលក់ក្នុងពេលឆាប់ៗនេះ៕AirPods 4 Rumors: Everything We Know So Far - MacRumors

អង្គការសុខភាពពិភពលោកដាស់តឿនឱ្យប្រុងប្រយ័ត្នជំងឺគ្រុនឈាម

0

អង្គការសុខភាពពិភពលោក (WHO) បានដាស់តឿនឱ្យប្រទេសទាំងអស់នៅលើពិភពលោក ប្រុងប្រយ័ត្នជំងឺគ្រុនឈាម ដោយសារជំងឺនេះបានឆ្លងរាលដាលក្នុងប្រទេសជាច្រើន ដែលពុំធ្លាប់រកឃើញជំងឺនេះពីមុនមក ។ នៅឆ្នាំ២០២៣ មនុស្សនៅលើពិភពលោក បានកើតជំងឺគ្រុនឈាមរហូតដល់ជាង៥លាននាក់ ហើយមានអ្នកស្លាប់ដោយសារគ្រុនឈាម ស្មើជាង៥.០០០នាក់ ។

Diana Rojas Alvarez ជាប្រធានក្រុមការងារប្រឆាំងនឹងមេរោគឆ្លងពីសត្វល្អិតរបស់អង្គការសុខភាពពិភពលោក បានលើកឡើងក្នុងសន្និសីទប្រចាំសប្តាហ៍នៅទីក្រុងហ្សឺណែវថា នៅទ្វីបអាមេរិក មានអ្នកកើតជំងឺគ្រុនឈាមប្រមាណជិត៨០% ឬស្មើនឹង៤លាន១សែននាក់ ។ បន្ទាប់មក ជំងឺគ្រុនឈាមបានឆ្លងរាតត្បាតនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិកខាងលិច ។Dengue cases approach historic highs worldwide – The Island

ប្រធានក្រុមការងារប្រឆាំងនឹងមេរោគឆ្លងពីសត្វល្អិតមកពីអង្គការ WHO បន្តថា បម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន គឺជាមូលហេតុមួយដែលធ្វើឱ្យមនុស្សនៅលើពិភពលោក កើតជំងឺគ្រុនឈាម ។ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យតំបន់ជាច្រើនមានភ្លៀងធ្លាក់, សំណើម និងសីតុណ្ហភាពកើនឡើង ។ ដូច្នេះ វាបណ្តាលឱ្យសត្វមូសកើតឡើងកាន់តែច្រើន ។

អង្គការសុខភាពពិភពលោក បញ្ជាក់ថា បើទោះជាមនុស្សនៅទូទាំងពិភពលោក ប្រឈមមុខជាមួយជំងឺគ្រុនឈាម និងពុំទទួលបានការព្យាបាលជាក់លាក់ក្តី ប៉ុន្តែអ្នកជំងឺគ្រុនឈាមស្ទើរទាំងអស់គ្មានរោគសញ្ញាទេ ហើយពួកគេបានជាសះស្បើយក្នុងរយៈពេលពី១សប្តាហ៍ ទៅ២សប្តាហ៍ ។ រីឯអ្នកកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ ពួកគេមានរាងកាយចុះខ្សោយ និងឈាមហូរច្រើន ។Chad's first dengue fever outbreak: what you should know

គួរបញ្ជាក់ថា ចំនួនអ្នកជំងឺគ្រុនឈាមនៅទូទាំងពិភពលោក ធ្លាប់បានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០១៩ គឺស្មើនឹង៥លាន២សែននាក់ នៅក្នុងប្រទេសចំនួន១២៩ ។ ចំនួននេះបានកើនឡើងរហូតដល់១០ដងឯណោះ បើធៀបនឹងឆ្នាំ២០០០ ។

ចុងក្រោយ ប្រធានក្រុមការងារប្រឆាំងនឹងមេរោគឆ្លងពីសត្វល្អិតមកពីអង្គការ WHO និយាយថា ការគំរាមកំហែងដោយសារជំងឺគ្រុនឈាម គឺទាមទារឱ្យអង្គការ WHO តាមដានឱ្យបានដិតដល់ និងដោះស្រាយជាបន្ទាន់ ដើម្បីឱ្យប្រទេសនានាគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺនេះនាពេលបច្ចុប្បន្ន និងត្រៀមទប់ស្កាត់នៅរដូវឆ្លងនាថ្ងៃអនាគត ។ លើសពីនេះ គួរតែត្រួតពិនិត្យជំងឺ និងព្យាបាលតាំងពីពេលឆ្លងលើកដំបូង ទើបអាចកាត់បន្ថយអត្រាស្លា.ប់ដោយសារអាការៈធ្ងន់ធ្ងរបាន ៕Dengue Fever

ការបញ្ជូនទំនិញតាមដ្រូនកំពុងពេញនិយមខ្លាំងនៅប្រទេសចិន

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា ការដឹកជញ្ជូនទំនិញ ឬម្ហូបអាហារផ្សេងៗឱ្យអតិថិជនតាមដ្រូន កំពុងតែពេញនិយមខ្លាំងនៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន ។ ដ្រូនអាចបំពេញតម្រូវការរបស់អតិថិជន ដោយសារទំនិញ និងម្ហូបអាហារទាំងនេះបានបញ្ជូនទៅដល់ដៃអ្នកទទួលយ៉ាងឆាប់រហ័ស បើទោះជាពួកគេរស់នៅឆ្ងាយក្តី ។Shenzhen's Drone Food Delivery: Speed, Convenience, and Futurism

ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទំនិញតាមរយៈដ្រូនលើកឡើងថា ការបញ្ជូនទំនិញដោយប្រើប្រាស់ដ្រូនក្នុងចម្ងាយផ្លូវជាង២គីឡូម៉ែត្រ គឺចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ។ នេះបង្ហាញថា យើងពុំចាំបាច់ចំណាយពេលវេលាច្រើនដូចមុនទេ ខណៈការដឹកជញ្ជូនទំនិញតាមរថយន្តមានការស្ទះចរាចរណ៍ ។ លើសពីនេះ អតិថិជនអាចត្រួតពិនិត្យដំណើរការបញ្ជូនទំនិញ តាមរយៈបណ្តាញ Real Time ។Drone delivery assists urban logistics in China's Shenzhen | XINHUA | LINE  TODAY

គេសង្កេតឃើញថា បច្ចុប្បន្ន ក្រុមហ៊ុនប្រកបអាជីវកម្មផ្នែកដឹកជញ្ជូនទំនិញ និងក្រុមហ៊ុនសេវាកម្មផ្សេងៗនៅប្រទេសចិន បានជ្រើសរើសយកដ្រូនធ្វើជាឧបករណ៍ដឹកជញ្ជូនទំនិញឱ្យអតិថិជន ។ ចំណែកអាជ្ញាធរក្រុង Shenzhen ក៏បានព្យាយាមគាំទ្រឱ្យក្រុមហ៊ុននានាប្រើប្រាស់ដ្រូនធ្វើជាឧបករណ៍ដឹកជញ្ជូនទំនិញផងដែរ ។Drone food deliveries take off in China's tech city, Shenzhen | South China  Morning Post

បើគិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ គេបានបើកផ្លូវហោះហើរថ្មីសម្រាប់ដ្រូន រហូតដល់៧៥ផ្លូវ ដើម្បីជួយឱ្យការដឹកជញ្ជូនទំនិញផ្សេងៗក្នុងទីក្រុងកាន់តែមានភាពងាយស្រួល ។ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៣ គេបានបញ្ជាដ្រូនឱ្យដឹកជញ្ជូនទំនិញ និងម្ហូបអាហារឱ្យអតិថិជននៅទីក្រុង Shenzhen ខេត្ត Guangdong ស្មើរហូតដល់៥៤ម៉ឺនជើងឯណោះ ៕

ប្រទេសទាំង ១០ ដែលមានទុនបម្រុងជាមាសច្រើនជាងគេលើពិភពលោកនៅឆ្នាំ ២០២៣

0

យោងតាមក្រុមប្រឹក្សាមាសពិភពលោក (WGC) បាននិយាយថា មាសគឺជាធាតុផ្សំដ៏សំខាន់នៃទុនបម្រុងរបស់ធនាគារកណ្តាលទូទាំងពិភពលោក ដោយសារសុវត្ថិភាព សាច់ប្រាក់ងាយស្រួល និងប្រាក់ចំណេញខ្ពស់។ ដូច្នេះ ទីភ្នាក់ងារទាំងនេះក៏ជាក្រុមកាន់កាប់មាសដ៏ធំបំផុតរបស់ពិភពលោក ដែលស្មើនឹង ២០% នៃមាសដែលត្រូវបានជីកយករ៉ែទូទាំងពិភពលោកផងដែរ។ ហេតុនេះហើយ ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានទុនបម្រុងមាសច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ ២០២៣៖

១.សហរដ្ឋអាមេរិក៖ អាមេរិកមានទុនបម្រុងមាសប្រមាណ ៨,១៣៣ តោនដែលស្មើនឹងប្រទេសចំនួនបីបន្ទាប់បញ្ចូលគ្នា។ បរិមាណមាសនេះបច្ចុប្បន្នមានតម្លៃជាង ៥០០ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានរក្សាទុកជាចម្បងនៅក្នុងឃ្លាំងមាស Fort Knox និងតុមាសនៅឯ Fed ញូវយ៉ក។Germany Pulls Tons of Gold Reserves From U.S. and France - WSJ

២.ប្រទេសអាល្លឺម៉ង់៖ បច្ចុប្បន្នអាល្លឺម៉ង់មានមាសបម្រុងប្រមាណ ៣,៣៥២ តោន ដែលមាសទាំងនេះត្រូវបានរក្សាទុកនៅក្នុងឃ្លាំង និងភាគច្រើនត្រូវបាននាំចូល ឬកែច្នៃឡើងវិញក្នុងស្រុក។

៣.ប្រទេសអ៊ីតាលី៖ អ៊ីតាលីគឺជាប្រទេសដែលមានមាសបម្រុងប្រមាណ ២,៤៥១ តោន។ បរិមាណមាសនេះបច្ចុប្បន្នត្រូវបានរក្សាទុកក្នុងតុដេកនៅទីក្រុងរ៉ូម និងធនាគារកណ្តាលស្វីស ធនាគារកណ្តាលសហរដ្ឋអាមេរិក រួមទាំងធនាគារអង់គ្លេសផងដែរ។ ទោះបីជាមានការលំបាកផ្នែកហិរញ្ញវត្ថុជាច្រើនដងក៏ដោយ ក៏រដ្ឋាភិបាលអ៊ីតាលីគ្មានចេតនាលក់ទុនបម្រុងមាសរបស់ខ្លួនឡើយ។Germans Sent Gold Away to Keep It From the Soviets. Now Much of It Is Back. - The New York Times

៤.ប្រទេសបារាំង៖ បារាំងជាប្រទេសស្ថិតនៅចំណាត់ថ្នាក់ទី៤ លើពិភពលោកដែលមានទុនបម្រុងមាសប្រមាណ ២,៤៣៦ តោន។ មាសទាំងនេះត្រូវបានរក្សាទុកនៅក្នុងតុដេកមាសរបស់ធនាគារបារាំង ដោយទុនបំរុងមាសរបស់ប្រទេសនេះស្ទើរតែមិនផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

៥.ប្រទេសរុស្ស៊ី៖ ប្រទេសរុស្ស៊ីមានមាសបម្រុងប្រមាណ ២,៣២៩ តោនក្នុងឆ្នាំ ២០២៣។ ថ្មីៗនេះ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបានបង្កើនទុនបម្រុងមាសរបស់ខ្លួនដើម្បីធ្វើពិពិធកម្មទ្រព្យសម្បត្តិ និងជៀសវាងការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។Pandemic Pushes Russia's Gold Reserves Above U.S. Dollars For First Ever Time - The Moscow Times

៦.ប្រទេសចិន៖ ប្រទេសចិនមានទុនបម្រុងមាសប្រមាណ ២,១១៣ តោនដែលស្ថិតនៅចំណាត់ថ្នាក់ទី៦ លើពិភពលោកក្នុងឆ្នាំ ២០២៣ ។ ចិនគឺជាអ្នកលេងដ៏សំខាន់នៅក្នុងទីផ្សារមាស ទាំងផ្នែកផលិតកម្ម ការប្រើប្រាស់ និងទុនបម្រុង។ យោងតាមធនាគារកណ្តាលចិន (PBOC) ថ្មីៗនេះបានបង្កើនទុនបម្រុងមាសដើម្បីការពារអតិផរណា។ ដូច្នេះសមាគមមាសចិនបាននិយាយថា តម្រូវការប្រើប្រាស់មាសនៅក្នុងប្រទេសនេះបច្ចុប្បន្នគឺធំជាងគេបំផុតក្នុងពិភពលោក ដោយមានចំនួន ៨៣៥ តោនក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ដោយសារប្រជាជនថ្នាក់កណ្តាលកើនឡើង។

៧.ប្រទេសស្វីស៖ ស្វីសគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក ដោយបច្ចុប្បន្នប្រទេសនេះមានទុនបម្រុងមាសប្រមាណ ១,០៤០ តោន។ មាសនេះត្រូវបានគ្រប់គ្រងដោយធនាគារកណ្តាលស្វីស និងបម្រើជាសសរស្តម្ភហិរញ្ញវត្ថុសម្រាប់ប្រទេស។ ដូច្នេះមាសដែលពួកគេមានគឺត្រូវបាននាំចូលជាចម្បង។ នៅឆ្នាំ ២០២២ ពួកគេគឺជាអ្នកនាំចូលមាសដ៏ធំបំផុតរបស់ពិភពលោក។Switzerland sent $3.6 bln of gold to Turkey in Jan, the most since at least 2012 | Reuters

៨.ប្រទេសជប៉ុន៖ បច្ចុប្បន្នប្រទេសជប៉ុនមានមាសបម្រុងប្រមាណ ៨៤៦ តោនដែលទុនបម្រុងមាសរបស់ប្រទេសនេះគ្រប់គ្រងដោយធនាគារជប៉ុន (BOJ) មានតម្លៃ ៥២ ពាន់លានដុល្លារ។ ប្រទេសនេះជាកន្លែងជីកយករ៉ែមាស Hishikari ដែលល្បីខាងគុណភាពខ្ពស់។ ទោះយ៉ាងណាក៏ដោយ ដោយសារទុនបំរុងក្នុងស្រុកមានកម្រិត ជប៉ុនភាគច្រើននាំចូលមាស។

៩.ប្រទេសឥណ្ឌា៖ ឥណ្ឌាគឺជាប្រទេសដែលមានមាសបម្រុប្រមាណ ៨០០ តោន និងជាប់ចំណាត់ថ្នាក់ទី៩ លើពិភពលោកក្នុងឆ្នាំ ២០២៣ ។

១០.ប្រទេសហូឡង់៖ ប្រទេសហូឡង់មានមាសបម្រុងប្រមាណ ៦១២ តោន ដែលមាសទាំងនេះត្រូវបានរក្សាទុកនៅតុដេកនៃធនាគារកណ្តាលអាមេរិកនៅទីក្រុងញូវយ៉ក។ ដូច្នេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទុនបំរុងមាសរបស់ប្រទេសមិនផ្លាស់ប្តូរទេ៕

ភ្ញៀវទេសចរជិត២ពាន់នាក់ធ្វើដំណើរមកដល់កម្ពុជា តាមរយៈនាវា Westerdam

0

នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវា Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបាននាំយកភ្ញៀវទេសចរ១ ៩៩១នាក់ ដែលក្នុងនោះ ស្រីចំនួន១ ០៣២ នាក់ មាន៥៤សញ្ជាតិ និងមាននាវឹកចំនួន៧៨៣នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2597bvm-1vaSfALIFyFM98UVi4tdRi3okDHVUPIvJTxkNedSuUOUZqbm8nqdsq2_H9wyoU0Sctyy5gx2vcPskJk9IE4o2bXYWoZCXdVDoycLGxDyP4kXUnv8iLi2TsElsI7DhoD-dNBciuccQztOHjvTFN9S2Scs3kn97hBldXxcprOByS_bvLsHD4jk/s1024/image-1617-1024x768.png

នាវាទេសចរណ៍នេះ នឹងចាកចេញពីកម្ពុជាវិញ នាវេលាម៉ោង ៩យប់ថ្ងៃទី២៨ ដដែលនេះ ខណៈអ្នកទេសចរប្រមាណ៦០០នាក់ នឹងបន្តស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ អ្នកទេសចរដែលចុះពីនាវាទេសចរណ៍នេះ ត្រូវបានទទួលស្វាគមន៍ថែមការបំពាក់ក្រមារបស់ខ្មែរជូនភ្ញៀវទេសចរទាំងនោះ អមដោយការសម្ដែងក្រុមសិល្បៈជូនភ្ញៀវអន្តរជាតិទទស្សនាថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqt4_tfOMV5rOLIoiPSDQtxSJW1VVFL7PgduoUXwO_UB-fxIVfV4OAl1BgrNAgcdoTV3wqcsYMk_GlOUs64caAAQtnp9H73Hc6mH0yISV1NpLJevLWGhGcC9z9rwdx55o85zB24KLQG5FodYVjWgzwFONPosCR1UarXAjNJi__YEYHZ-iNccxOa4wiQrU/s1024/image-1613-1024x768.png

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ នៅក្នុងវិបត្តិកូវីដ១៩ នាវាទេសចរណ៍ Westerdam បានព្យាយាមសុំចូលចតក្នុងដែនសមុទ្ររបស់ប្រទេសជាច្រើន ក៏ប៉ុន្តែត្រូវបានប្រទេសទាំងនោះបដិសេធមិន ដោយខ្លាចមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩។Coronavirus: Westerdam cruise ship disembarks in Cambodiaតែនៅគ្រានោះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានបើកបេះដូងមនុស្សធម៌ឱ្យនាវា Westerdam ចូលចតដោយមិនខ្លាចឆ្លងមេរោគកូវីដ១៩ ឡើយ ហើយសម្ដេចតេជោ ក៏បានអញ្ជើញទទួលនាវា Westerdam ដោយផ្ទាល់៕A Small Country with a Big Heart” – Welcoming the Westerdam

នារីម្នាក់ប្តឹងឪពុក-ម្តាយដោយសារមិនបានសួរនាងមុនពេលផ្តល់កំណើត

0

សហរដ្ឋអាមេរិក ៖ គេហទំព័រ indy100.com រាយការណ៍ថា មាននារីម្នាក់បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម TikTok ហើយនិយាយថា នាងបានដាក់ពាក្យបណ្តឹងឪពុក-ម្តាយរបស់ខ្លួននៅតុលាការ ដោយចោទប្រកាន់ថា ពួកគាត់បានផ្តល់កំណើតឱ្យនាង ដោយពុំទទួលបានការយល់ព្រមពីនាងជាមុន ។ ចុងក្រោយ នាងក៏បានឈ្នះក្តី ហើយតុលាការបានសម្រេចឱ្យឪពុក-ម្តាយផ្តល់ប្រាក់ឧបត្ថម្ភឱ្យនាងជារៀងរាល់ខែ ។

នារីរូបនេះឈ្មោះ Kass Theaz និងបានដាក់ឈ្មោះក្នុង TikTok ថា @isatandstared និយាយថា នាងបានដាក់ពាក្យបណ្តឹងឪពុក-ម្តាយរបស់ខ្លួន ដែលធ្វើឱ្យនាងកើតមក ហើយនាងឈ្នះក្តីនៅតុលាការផងដែរ ។ នាងបន្តថា បច្ចុប្បន្ន នាងទទួលបានប្រាក់ឧបត្ថម្ភពីឪពុក-ម្តាយ ចំនួន៥.០០០ដុល្លារអាមេរិកក្នុង១ខែ ។SOSOK Wanita yang Gugat Orang Tuanya karena Melahirkannya, Ternyata Punya  Anak: Coba Tanya ke Dukun - Halaman 3 - TribunStyle.com

ហេតុការណ៍នេះបានកើតឡើងតាំងពីឆ្នាំ២០២២ ដោយនារីខាងលើបានបង្ហោះវីដេអូមួយនិយាយថា នាងមិនបានសុំឪពុក-ម្តាយផ្តល់កំណើតឱ្យនាងទេ ។ ដូច្នេះ នាងបានសម្រេចចិត្តប្តឹងពួកគាត់ដែលផ្តល់កំណើតឱ្យនាង ដោយពុំបានសួរនាំនាង១ម៉ាត់សោះ ។

ក្រោយពីនាងបានបង្ហោះវីដេអូរួចមក អ្នកលេងបណ្តាញសង្គមជាច្រើននាក់នៅអាមេរិករិះគន់ថា នាងពុំគួរទទួលបានប្រាក់ពីឪពុក-ម្តាយទេ ពីព្រោះពួកគាត់រកប្រាក់នេះទាំងការនឿយហត់ ។ ប៉ុន្តែនាងឆ្លើយថា ៖ «ខ្ញុំពុំបានសុំមករស់នៅទីនេះទេ ហើយខ្ញុំក៏ពុំបានសុំមកកើតជាមួយពួកគាត់ដែរ ។ ដូច្នេះ ខ្ញុំមិនគួរត្រូវបង្ខំឱ្យធ្វើការងារអ្វីទេ ។ ខ្ញុំគ្មានជម្រើសថា នឹងពុំកើតមកទេ ទើបខ្ញុំព្យាយាមប្តឹងឪពុក-ម្តាយ ដែលផ្តល់កំណើតឱ្យខ្ញុំដោយគ្មានការអនុញ្ញាត» ។WOMAN WANTS TO SUE HER PARENTS FOR GIVING BIRTH TO HER WITHOUT HER  PERMISSION A TikToker named Kass Theaz has managed... : r/sporeuncensored

ចុងក្រោយ នាងក៏បានឈ្នះក្តីនេះ ហើយតុលាការបានកាត់ក្តីឱ្យឪពុក-ម្តាយផ្តល់ប្រាក់ឱ្យនាងចំនួន៥.០០០ដុល្លារអាមេរិកក្នុង១ខែ សម្រាប់ឱ្យនាងចំណាយលើផ្នែកផ្សេងៗ ដូចជា ៖ ម្ហូបអាហារ, កន្លែងស្នាក់នៅ, សម្លៀកបំពាក់ និងសម្ភារៈជាច្រើនទៀត ។

នារីឈ្មោះ Kass Theaz និយាយថា ៖ «ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំឈ្នះក្តីហើយ ។ ឪពុក-ម្តាយពុំបានធ្វើឱ្យខ្ញុំកើតមកជាថ្មីទេ តែខ្ញុំបានទទួលប្រាក់ពីពួកគាត់ជំនួសវិញ ។ ប្រាក់នេះសម្រាប់ឧបត្ថម្ភការចំណាយប្រចាំខែរបស់ខ្ញុំ ។ ខ្ញុំបានសម្រេចចិត្តធ្វើការងារឱ្យពួកគាត់ ហើយការងារនោះ គឺខ្ញុំបានកើតមកជាកូនពួកគាត់» ។TikToker demandó a sus padres porque no le preguntaron si quería nacer

នារីរូបនេះបន្តថា ៖ «ពួកគាត់ត្រូវតែទទួលខុសត្រូវលើជីវិតខ្ញុំជារៀងរហូត ។ ខ្ញុំទទួលបានប្រាក់ចំនួន៥.០០០ដុល្លារអាមេរិកក្នុង១ខែ ហើយខ្ញុំអាចធ្វើការងារផ្សេងទៀតដោយខ្លួនឯងបាន ប្រសិនបើខ្ញុំត្រូវការប្រាក់បន្ថែមទៀតដើម្បីចំណាយលើការងារចាំបាច់» ។

បើទោះជាគ្មានភស្តុតាងបញ្ជាក់ថា នាង Kass Theaz បានឈ្នះក្តីនៅតុលាការ ឬគ្រាន់តែជាការលើកឡើងដើម្បីឱ្យល្បីល្បាញក្នុងបណ្តាញសង្គម ប៉ុន្តែវាបានក្លាយជារឿងមួយធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅអាមេរិកជជែកគ្នាយ៉ាងខ្លាំង ៕

តើ ស៊ឹម ច័ន្ទពន្លឺ អាចជាដៃគូថ្មីរបស់ ពេជ្រ សោភា ដែរឬទេ?

0

ថ្មីៗនេះទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង ពេជ្រ សោភា និង ស៊ឹម ច័ន្ទពន្លឺ បានចាប់ដៃគូជាមួយគ្នាលើកយកបទដ៏ល្បីល្បាញមានចំណងជើងថា « Better Day» មកអង្រួនឆាកតន្រ្តីមួយ។ ការចាប់ដៃគូរបស់អ្នកទាំងពីរត្រូវទស្សនិកជនចាប់ភ្លឹកថាមានភាពស៊ីចង្វាក់គ្នាបានល្អ ខណៈ ពន្លឺ ក៏អាចរ៉េបបានទៅលើបទចម្រៀងមួយនេះរហូតមានអ្នកខ្លះគិតថាតើ ស៊ឹម ច័ន្ទពន្លឺ អាចជាដៃគូថ្មីរបស់ ពេជ្រ សោភា ឬទេ?May be an image of 1 person

ដូចមហាជនជ្រាបមកហើយថាតារាចម្រៀង ពេជ្រ សោភា ខកខានចាប់ដៃគូតារាចម្រៀងប្រុសជាយូរមក បន្ទាប់ពីតារាចម្រៀងរូបនេះធ្លាប់សាងភាពល្បីល្បាញចាប់ដៃគូជាមួយ ជី ដេវីត បន្ទាប់មកគឺជាតារាចម្រៀង STEP ។ ទោះយ៉ាងណា បន្ទាប់ពីមិនមានដៃគូចម្រៀងជាមួយគ្នាអ្នកនាង ពេជ្រ សោភា បានចេញបទបែបប្រភេទមនោសញ្ចេតនា និងពេលខ្លះចាប់ដៃគូចម្រៀងជាមួយលោក ឆន សុវណ្ណារាជ យូរៗម្តងទម្លាប់តាំងពីដើមមិនមែនដូចជាការចាប់ដៃគូសហការជាមួយ ជី ដេវីត ឬ STEP ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUTth-Jf4NuxCZ_8TdOv-UadiCYJRcu1OOFKS0_jOmgEH5lP4J4uok44QU8v2TZZwNPdXvgSlqON14_cR4X3JXNcm7dHLIu4Svz34c3S-xOxEvjdHWqPwPSa20wE2C6FtpVMPSgrug10GJg7mZ2mjEHkTzfwSNbVRbhejwusLN0gbmqoqksuFH2lA3yIw/s2048/412389795_7033383990041893_1403185458611397418_n.jpg

ដោយឡែក នាពេលថ្មីៗនេះពោលគឺកាលពីថ្ងៃទី២៥ ធ្នូ ការប្រគំតន្រ្តីមួយអបអរបុណ្យណូអែលតារាចម្រៀង ពេជ្រ សោភា និង ស៊ឹម ច័ន្ទពន្លឺ បានចាប់ដៃគូជាមួយគ្នាលើកយកបទដ៏ល្បីល្បាញមានចំណងជើងថា «Better Day» ។ ការចាប់ដៃគូរបស់អ្នកទាំងពីរបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ច្រើនស្របពេលដែល ស៊ឹម ច័ន្ទពន្លឺ អាចច្រៀងរ៉េបបានហើយអ្នកទាំងពីរក៏មើលទៅមានភាពស៊ីចង្វាក់គ្នាបានល្អថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipFRanofgZyKpP8QsPdTjaimlyGIq6bo23AeOdsolYKAzabjMLs-6M7surAIPxHu7TGojdpKzs9FZ9RgRyOZw0y5v3D_F_lKLrOigNvF0wzae-iJbpxzL_av_9rQLa8kdA5ok1q_OCL6n299nvDr4zvalnIBN6KG4QxZIgNjfqrLCYU3CXElgWgyo2Wok/s1440/395543717_916302753200487_2662451702625355802_n.jpg

ប្រការនេះហើយហ្វេនៗមួយចំនួនក៏គិតដែរថាតើ ស៊ឹម ច័ន្ទពន្លឺ តារាចម្រៀងហង្សមាសផ្តើមពីការប្រកួត Cambodian Idol រដូវកាលទី៤ រូបនេះនាថ្ងៃមុខអាចជាដៃគូថ្មីរបស់ ពេជ្រ សោភា ដែរឬទេ ឬអ្នកទាំងពីរគ្រាន់តែអាចចាប់ដៃគូលើឆាកប្រគំតន្រ្តីតែប៉ុណ្ណោះ ដូច្នេះមានតែរង់ចាំតាមដានបន្តទៀត។ បន្ថែមពីលើនេះ ប្រសិនជាអ្នកទាំងពីរអាចចាប់ដៃគូជាមួយគ្នាពិតមែនតើពួកគេអាចនឹងអាចសាងប្រជាប្រិយភាពជាមួយគ្នាកម្រិតណា?៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1vejN8zYi2pDvPzKHKEjAt9jqpfFloXFq5Qyy0sgZIVbOJI0mzjlz_peMVWBT9nzTFxrOGBFw_DddAMUc7r23mnvAGhzZesYVfC3n4aPVLoe_jIgEJrrTcCfrLwxh1h-6y5TnfmX9-k4ReMijuf41udeLQ_ZeQE4foeK44w-wPEvhFV_uHr1Djbu4_1Q/s2048/413901477_763325909164808_275418103493427995_n.jpg

 

ករណីបុកស្លាប់ម្តាយនិងកូន រួចបើករត់នោះ ពេលនេះសមត្ថកិច្ចឃាត់បានរថយន្តហើយ នៅឡើយម្ចាស់រថយន្ត

0

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីរថយន្ត Hammer បើកបុកមនុស្សបាត់បង់ជីវិតចំនួន០២នាក់ (ម្តាយនិងកូន) ប្តីរងរបួសធ្ងន់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ រថយន្ដត្រូវបានសមត្ថកិច្ចរកឃើញហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។ជុំវិញករណីនេះ ឯកឧត្តម ជួន ណារិន្ទ ក៏បានផ្ញើសារអំពាវនាវដល់ជនបង្កដែលបើករថយន្ដបុកមនុស្ស បណ្ដាលឱ្យបាត់បង់ជីវិតនេះ ឱ្យចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសនៅចំពោះមុខសមត្ថកិច្ច ខណៈសមត្ថកិច្ចរបស់លោកនឹងមិនដកដៃថយឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវស្វែងចាប់ខ្លួនឱ្យខាងតែបាន។សូមជម្រាបថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ចំណែកភាគីរថយន្តបង្កមិនស្គាល់ម៉ាក (សង្ស័យរថយន្ដ Hammer) មិនចាំផ្លាកលេខ បើកបរទិសដៅស្របគ្នា បានបុក ម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង៕