បន្ទាប់ពីមានធ្លាក់ចុះខ្លាំងនៃទីផ្សារអចលនទ្រព្យឆ្នាំ ២០២៣ ដែលមិនត្រូវបានគេរំពឹងថានឹងងើបឡើងវិញយ៉ាងឆាប់រហ័សនោះទេ ប៉ុន្តែវានឹងមានភាពល្អប្រសើរឡើងបន្តិចម្តងៗចាប់ពីឆ្នាំ២០២៤នេះតទៅ។ អ្នកវិភាគវៀតណាមបានកត់សម្គាល់ទៅលើ ២ ចំណុចថានៅវៀតណាមសម្រាប់ឆ្នាំនេះ ការជួលអចលនទ្រព្យ(ដូចជាផ្ទះល្វែងនិងអាផាតមិន) និងទីផ្សារឧស្សាហកម្មអចលនទ្រព្យ នឹងមានតម្រូវការខ្ពស់។Property market to thrive in 2022 and coming years: Vietnam Report |  Business | Vietnam+ (VietnamPlus)

លោក Le Quoc Kien ប្រធានផ្នែកប្រឹក្សាអចលនទ្រព្យវៀតណាមបានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៤នេះ អ្នកដែលមានផ្ទះល្វែងដើម្បីជួលគឺជាប្រភពចំណូលដ៏កាក់កប ព្រោះថាអតិថជនភាគច្រើនគឺមិនសម្លឹងមើលទៅលើការទិញអចលនទ្រព្យដោយផ្ទាល់នោះទេ ដោយហេតុថាពួកគេអាចនឹងរងចាំមើលស្ថានការណ៍ទៅមុខទៀតសិនខ្លាចថានឹងមានបញ្ហា ឬដោយសារតែការធ្លាក់សេដ្ឋកិច្ចបច្ចុប្បន្នទើបនាំឲ្យពួកគេខ្វះចំណូល។Exciting times for real estate in Vietnam as building continues -  international

ជាមួយគ្នានេះ គេហទំព័រអចលនទ្រព្យ Batdongsan វៀតណាមបានកត់សម្គាល់ថា ប្រាក់ចំណូលជាមធ្យមពីអាផាតមិនឬបន្ទប់ជួលចាប់តាំងពីឆ្នាំ ២០១៥ មកគឺ ១២.៥% ក្នុងមួយឆ្នាំ ដែលនេះខ្ពស់ជាងនិងជាប់លាប់ជាងទីផ្សារភាគហ៊ុន មាស រូបិយប័ណ្ណបរទេស ដីធ្លី ឬប្រាក់បញ្ញើធនាគារផ្សេងៗ។ មូលហេតុគឺដោយសារតែតម្រូវការទិញ និងជួល«អាផាតមិន» នៅតែកើនឡើងខ្ពស់ ដូច្នេះហើយតម្លៃរបស់វាកើនឡើងឥតឈប់ឈរ។Vietnamese real estate remain attractive to foreign investors | Business |  Vietnam+ (VietnamPlus)

ម៉្យាងវិញទៀត ស្របពេលសេដ្ឋកិច្ចធ្លាក់ចុះប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ទីផ្សារ«អាផាតមិន»នៅវៀតណាមបានរងនូវផលប៉ះពាល់តិចតួចបំផុត ព្រោះថាមនុស្សជាច្រើនត្រូវការវាដើម្បីរស់នៅជានិច្ច។ ចំណែកឯផលចំណេញពីការវិនិយោគអាផាតមិនវិញគឺនៅតែខ្ពស់ជាងអត្រាការប្រាក់បញ្ញើទៀតផង។Real Estate Dispute in Vietnam: Restoration of Property's Original Status  and Potential Risks | Le & Tran

សម្រាប់ឧស្សាហកម្មអចលនទ្រព្យវិញ ចាប់ពីឆ្នាំ២០២៣មក វាក៏បានបន្តក្លាយជាចំណុចរសើបរបស់ទីផ្សារអចលនទ្រព្យវៀតណាម ដោយតម្លៃជួលបានកើនឡើង ២០% នៅកន្លែងខ្លះ ទោះបីជាសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក៏ដោយ។Summary of information and data on real estate projects in Vietnam

យោងតាមទិន្នន័យពីសមាគមអចលនទ្រព្យវៀតណាមបានបង្ហាញថាការជួលបានកើនឡើងច្រើនបំផុតនៅវៀតណាមភាគខាងជើង(ទីក្រុងហាណូយ) ខណៈនៅភាគវៀតណាមខាងត្បូង(ហូជីមីញ) តម្លៃជួលគឺបានកើនឡើង ១៥%។ ទោះជាយ៉ាងណាក៏ដោយ កាលពីចុងឆ្នាំ២០២៣ ក៏ត្រូវបានព្យាករណ៍ថា តម្រូវការរោងចក្រនិងឃ្លាំងអាចនឹងកើនឡើងខ្លាំងរហូតដល់ទៅ៤ដងនៅឆ្នាំបន្ទាប់ផងដែរ៕