ខ្សែភាពយន្តមានចំណងជើងថា «The Movie Emperor» ជាភាពយន្តបែបកំប្លែងដែលសម្តែងដោយតារាល្បី Andy Lau (អេនឌី ឡោ) ឬប្រជាជនខ្មែរស្គាល់ថា លី តៅហ៊ួ រកប្រាក់ចំណូលបានទាប ហើយប្រឈមនឹងការខាតដើមទុនរហូតដល់២២លានដុល្លារ ប្រសិនបើរឿងនេះនៅតែទទួលបានចំណូលទាបនៅ Box Office។Andy Lau Talks Career Hits, Playing Villains in Hollywood Movies – The  Hollywood Reporter

ភាពយន្តនេះបានចាក់បញ្ចាំងដំបូងក្នុងរោងកុនចិននៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន (ថ្ងៃទី១០ ខែកុម្ភៈ) ហើយរហូតមកដល់ពេលនេះរកចំណូលបាន ៧៣.១ លានយន់ (ប្រមាណ ១០.១ លានដុល្លារ)។ គេហទំព័រវិភាគទីផ្សារ ព្យាករណ៍ថាតម្លៃសំបុត្រនឹងមិនលើសពី ១០០ លានយន់ (ប្រមាណ១៣.៩ លានដុល្លារ)ដោយសារតែដំណើរការបញ្ចាំងមានកម្រិតទាប។HK actor Andy Lau shares tips for coping with self-doubt and how he deals  with anxiety | The Star

ភាពយន្តខាងលើនេះ គឺជាខ្សែភាពយន្តដែលពិបាករកប្រាក់ចំណូលបំផុត ក្នុងចំណោមស្នាដៃទាំង ៦ដែលចេញក្នុងរោងកុនក្នុងពេលតែមួយ។ «The Movie Emperor» ជាមួយនឹងការវិនិយោគចំនួន ២៦០លានយន់ (ប្រមាណ ៣៦.២ លានដុល្លារ) ភាពយន្តនេះប្រឈមនឹងការខាតដើមទុន។
នៅលើវេទិកាភាពយន្តទស្សនិកជនបានវាយតម្លៃភាពយន្តនេះមិនអាក្រក់ទេ ដោយទទួលបាន៦.៨/១០ ពិន្ទុ។Hong Kong star Andy Lau honoured at Toronto International Film Festival |  The Straits Times

ទោះជាយ៉ាងណាក៏ដោយ កម្រិតនេះគឺទាបជាងស្នាដៃផ្សេងទៀតដែលបានបង្ហាញក្នុងអំឡុងពេលរឿងផ្សេងចាក់បញ្ចាំងដំណាលគ្នា។ ដូច្នេះហើយ ទស្សនិកជនជាច្រើនគិតថា «The Movie Emperor» ជ្រើសរើសពេលវេលាខុសក្នុងការចាក់បញ្ចាំងក្នុងរោងភាពយន្ត ខណៈខ្សែភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០២៣៕