ប្រទេសម៉ាឡេស៊ី៖ លោកយាយ Siti Hawa Hussin អាយុ ១១២ ឆ្នាំ ដែលជាជនជាតិម៉ាឡេស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាកូនក្រមុំ ប្រសិនបើមានយុវជនណាម្នាក់សុំគាត់រៀបការ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី បានឱ្យដឹងថា លោកយាយ Siti Hawa Hussin មានបំណងចង់រៀបការម្តងទៀត ទោះបីជាគាត់មានអាយុ ១១២ ឆ្នាំ និងមានកូនចៅច្រើនក៏ដោយ ក៏សុខភាពរបស់គាត់នៅតែរឹងមាំដូចក្មេងទូទៅ។ Siti Hawa Hussin រស់នៅក្នុងតំបន់ភាគពាយ័ព្យនៃរដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី ដោយលោកយាយមានប្តី ៧នាក់ និងកូន ៤នាក់ ហើយកូនរបស់គាត់នីមួយៗបច្ចុប្បន្នមានអាយុចន្លោះពី ៥៨ ទៅ ៦៥ ឆ្នាំ ។112-Year-Old M'sian Grandma Jokes That She's Willing To Remarry, Has Already Had 7 Marriages

យោងតាមបទសម្ភាសន៍កាលពីពេលថ្មីៗនេះ លោកយាយ Siti Hawa Hussin បាននិយាយថា “ប្រសិនបើមានបុរសណាម្នាក់ពិតជាចង់រៀបការជាមួយគាត់ គាត់នឹងត្រៀមខ្លួនជាស្រេចក្នុងការរៀបការម្តងទៀត”។ នៅពេលសួរពីមូលហេតុមួយចំនួនពីលោកយាយ ថាហេតុអ្វីបានជាគាត់កាលពីមុនរៀបការរហូតទៅដល់ ៧ ដង? លោកយាយឆ្លើយថា ប្តីខ្លះស្លាប់ និងខ្លះទៀតត្រូវលែងលះដោយសារតែអាកប្បកិរិយា និងរបៀបរស់នៅមិនត្រូវគ្នា។112-Year-Old Woman Pursues 8th Marriage With 30 Grandkids In Towទោះជាយ៉ាងណា លោកយាយ Siti Hawa Hussin នៅតែចង់រៀបការម្តងទៀតប្រសិនបើគ្មាននរណាម្នាក់រិះគន់គាត់។ Siti Hawa Hussin បានបន្តទៀតថា សុខភាពខ្ញុំល្អណាស់ លើកលែងតែការមើលឃើញនិងការស្តាប់ វាអាចមានឧបសគ្គមួយចំនួនប៉ុណ្ណោះ។112-Year-Old Woman Pursues 8th Marriage With 30 Grandkids In Tow

Alismi ដែលជាកូនស្រីរបស់លោកយាយបានបន្ថែមថា ទោះបីជាម្តាយរបស់គាត់មានអាយុ ១១២ ឆ្នាំក៏ដោយ ប៉ុន្តែសុខភាពរបស់គាត់គឺល្អឥតខ្ចោះ ហើយគាត់គ្រាន់តែត្រូវការលេបថ្នាំដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់គាត់តែប៉ុណ្ណោះ។ លើសពីនេះលោកយាយ តែងតែគ្រប់គ្រងទាំងស្រុងលើរបបអាហារ និងអនាម័យខ្ជាប់ខ្ជួនបំផុត។ នៅពេលគេសួរអំពីអាថ៌កំបាំងនៃអាយុវែង លោកយាយបាននិយាយថា គាត់មិនមានអាថ៌កំបាំងអ្វីនោះទេ គ្រាន់តែមានទម្លាប់ញ៉ាំបាយឱ្យបានទៀងទាត់ និងសម្រាកឱ្យបានគ្រប់គ្រាន់។ គួរបញ្ជាក់ដែរថា បងប្អូនបង្កើត និងសាច់ញាតិរបស់ Siti Hawa Hussian គឺបានស្លាប់អស់ហើយ ដោយលោកយាយគឺជាមនុស្សតែម្នាក់គត់ដែលនៅរស់រហូតមកដល់បច្ចុប្បន្ន៕