Choi Siwon សមាជិកក្រុម Super Junior ត្រូវបានជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់រូបិយប័ណ្ណគ្រីបតូដ៏ធំ។ ទោះយ៉ាងណាតារាប្រុសនេះបានបដិសេធពាក្យចចាមអារ៉ាមនេះដោយអះអាងថាលោកមិនជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធឌីជីថលនេះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។Super Junior's Choi Siwon Clears Cryptocurrency Scam Allegations

តាមប្រភពដដែលបានឱ្យដឹងទៀតថាកាលពីថ្ងៃទី ១២ ខែកុម្ភៈ តារាប្រុសរូបនេះបានចូលទៅកាន់ឆាណែលយូធូបរបស់ខ្លួនដើម្បីដោះស្រាយពាក្យចចាមអារ៉ាមដែលថាលោកមានជាប់ពាក់ព័ន្ធនឹងការឆបោកដ៏ល្បី។ Choi Siwon បាននិយាយថារូបលោកមិនដែលជាប់ពាក់ព័ន្ធជាមួយអ្នកបោកប្រាស់ទេ ហើយក៏មិនដែលបានគាំទ្រកាក់នេះដែរ។Choi Siwon Super Junior Bantah Terlibat Penipuan Kripto

ទន្ទឹមនឹងការបដិសេធបន្ទាប់មក Choi Siwon បានសារភាពថាលោកបានចូលរួមក្នុងពិធីមួយដែលរៀបចំឡើងដោយគណៈកម្មាធិការយុវជនដែលបានបើកដំណើរការរូបិយប័ណ្ណគ្រីបតូ ប៉ុន្តែបានរក្សាវាគ្រាន់តែជាការទទួលយកពានរង្វាន់ពីអ្នករៀបចំប៉ុណ្ណោះដោយសារតែពួកគេបានសុំឱ្យលោកធ្វើជាគំរូដល់យុវជន។ វាមិនមានពាក់ព័ន្ធនឹងភាពចម្រូងចម្រាសនាពេលបច្ចុប្បន្ននេះទេ។Klarifikasi Choi Siwon Super Junior Soal Tudingan Terlibat Penipuan Kripto

ថ្មីៗនេះ កាក់មួយប្រភេទត្រូវបានជាប់ពាក់ព័ន្ធនៅក្នុងការចោទប្រកាន់ជុំវិញរូបិយប័ណ្ណគ្រីបតូ ដែលមនុស្សជាច្រើនកំពុងចោទប្រកាន់ថាជាការបោកប្រាស់។ កាក់មួយដែលមានន័យថា «Youth Pay» បច្ចុប្បន្នកំពុងត្រូវបានសង្ស័យថាជាគ្រោងការណ៍ ដែលអ្នកបោកប្រាស់ទាក់ទាញអ្នកវិនិយោគឱ្យវិនិយោគក្នុងកាក់ មុនពេលពួកគេលក់កាក់ក្នុងតម្លៃខ្ពស់៕