Home Blog Page 1290

សមត្ថកិច្ចតៃវ៉ាន់ចាប់ខ្លួននារីថៃជាច្រើននាក់លួចបម្រើសេវាផ្លូ.វភេ.ទ

0

តៃវ៉ាន់ ៖ សារព័ត៌មានរបស់តៃវ៉ាន់រាយការណ៍ថា សមត្ថកិច្ចតៃវ៉ាន់បានចាប់ខ្លួននារីថៃ ចំនួន៣៣នាក់ ដែលពួកនាងបានចូលមកទឹកដីតៃវ៉ាន់ក្នុងឋានៈជាភ្ញៀវទេសចរ ប៉ុន្តែបានលួចមកធ្វើការក្នុងភោជនីយដ្ឋានមួយកន្លែងនៅតំបន់ស៊ីមឺនទីង ។ ពួកនាងត្រូវបានភោជនីយដ្ឋានជួលឱ្យមកអង្គុយផឹកស្រាជាមួយភ្ញៀវ ប៉ុន្តែក្នុងចំណោមនោះ មាននារីថៃខ្លះលួចចូលសណ្ឋាគារជាមួយភ្ញៀវ ។

នៅចុងខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចតៃវ៉ាន់បានទទួលដំណឹងថា នៅជាន់ក្រោមដីតាមផ្លូវមួយកន្លែង គឺជាភោជនីយដ្ឋានបើកលក់ម្ហូបអាហារថ្ងៃត្រង់ឱ្យអតិថិជន ។ ប៉ុន្តែនៅពេលល្ងាច ភោជនីយដ្ឋាននេះបានប្តូរមកលក់ទឹកតែ ហើយគេឃើញមានអតិថិជនវ័យចំណាស់មកអង្គុយជជែកគ្នាជាមួយនារីស្អាតៗ ។ ពេលខ្លះ ពួកនាងលួចបម្រើសេវាកម្មផ្លូ.វភេ.ទទៀតផង ។null

ពេលចុះត្រួតពិនិត្យភោជនីយដ្ឋាន សមត្ថកិច្ចបានប្រទះឃើញភាពខុសប្រក្រតីមួយចំនួន គឺមាននារីថៃចូលក្នុងភោជនីយដ្ឋាននេះជាញឹកញាប់ ។ ហេតុនេះ សមត្ថកិច្ចក៏បានស៊ើបអង្កេតរកភស្តុតាងអស់រយៈពេល៤ខែ ។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ប៉ូលិសក៏បានចាប់ខ្លួនមេការឈ្មោះ ឆាយ ស៊ែហ៊ូ, បុគ្គលិកធ្វើការក្នុងភោជនីយដ្ឋានចំនួន៣នាក់, អតិថិជន ២១នាក់ និងនារីថៃ ៣៣នាក់ ដែលពួកនាងមានអាយុប្រមាណ២០ឆ្នាំ ។

បើតាមរបាយការណ៍បង្ហាញថា នារីថៃទាំង៣៣នាក់នេះ បានចូលមកតៃវ៉ាន់ដោយប្រើប្រាស់ទិដ្ឋាការជាភ្ញៀវទេសចរ ប៉ុន្តែពួកគេលួចធ្វើការខុសច្បាប់ ហើយនារីថៃខ្លះបានរស់នៅតៃវ៉ាន់ហួសសុពលភាពទិដ្ឋាការជាច្រើនខែ ។ ក្រោយសួរចម្លើយរួច សមត្ថកិច្ចក៏បានបញ្ជូនពួកនាងទៅកាន់កន្លែងឃុំឃាំង និងពិន័យជាប្រាក់ពីករណីបំពានច្បាប់ចេញ-ចូលតៃវ៉ាន់ ។ បន្ទាប់មក សមត្ថកិច្ចក៏បញ្ជូនពួកនាងទៅកាន់ការិយាល័យប៉ូលិសអន្តោប្រវេសន៍ដើម្បីបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfs8kEie_0vTdE1rxM5LhY4gdfu65B_A10yF6oUDBNu6_a-2tV9pMA4i2RXqeCHNbJ0DFLV_1NIapIt-kR8TY-EDqUZCsZ3k5K_xkyAvRAL4L9DIaBJHvBwsUx4Q09q9NFNR9al8q8ol-nONe4YwXrXOPfrhvPEqFfeDTY94iqYTYnJ2oQn6fkbhsnz6Q/s800/photo_2023-12-28_14-49-37.jpg

សមត្ថកិច្ចនិយាយថា មេការឈ្មោះ ឆាយ ស៊ែហ៊ូ អាយុ៣៦ឆ្នាំ ជាអ្នកទទួលខុសត្រូវ និងបានបើកហាងលក់ទឹកតែ នៅជាន់ក្រោមដី ។ ឆាយ ស៊ែហ៊ូ បានជួលនារីថៃជាច្រើននាក់ឱ្យមកអង្គុយហូបបាយ និងបបួលភ្ញៀវផឹកគ្រឿងស្រវឹង ។ នារីថៃទាំងអស់ធ្វើការបានល្អ ទើប ឆាយ ស៊ែហ៊ូ អាចបើកអាជីវកម្មបានចំនួន៣ ហើយដំណើរការបានយ៉ាងល្អអស់រយៈពេលជាច្រើនខែ ។

អាជ្ញាធរតៃវ៉ាន់បញ្ជាក់ថា នារីថៃទាំងនេះបានអង្គុយផឹកស្រាជាមួយភ្ញៀវ ហើយនារីថៃខ្លះទៀតហ៊ានទៅសណ្ឋាគារជាមួយភ្ញៀវប្រុសបន្តទៀត ទើបធ្វើឱ្យអាជីវកម្មរបស់ ឆាយ ស៊ែហ៊ូ កាន់តែរីកចម្រើន ។ រីឯពលរដ្ឋតៃវ៉ាន់រស់នៅក្នុងតំបន់នេះមិនពេញចិត្តទេ ហើយពួកគេបានប្តឹងទៅសមត្ថកិច្ច ដោយសារតែសំឡេងរំខាននៅពេលយប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk2x-a69WKWSoat7jf6iJHpmm-YDCys-WJcSj1-5ZdIKk1Pf0rs9nzBVIK9DTh2xei9haLyOfza6gOcL2gwvIFXmy1BAMvJ98T9VSrIzzdFJZ-vDrYhH8qdRjY28zXR-QzEEVgk2AkI1IdGpyez3ZdhEF_LMOfeUx9sHkLCjhUCFS9U8h4sWkxBdHzVv8/s1200/photo_2023-12-28_14-49-28.jpg

ម៉ាឡេស៊ីស្នើឱ្យប្រជាជនពង្រឹងផ្នែកសេវាកម្មដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

0

បរទេស៖ ប្រទេសម៉ាឡេស៊ីបានស្នើឱ្យប្រជាជនរបស់ខ្លួនបង្កើនកម្រិតសេវាកម្មដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ថៃឡើងវិញ បន្ទាប់ពីអ្នកទេសចរណ៍ថៃជាច្រើននាក់មានការមិនពេញចិត្តដោយសារសេវាកម្មមិនល្អ ហើយប្រជាជនម៉ាឡេស៊ីមិនរួសរាយរាក់ទាក់។Malaysia facts and photos

យោងតាមការស្ទង់មតិលើភ្ញៀវទេសចរថៃដែលធ្វើដំណើរក្នុងប្រទេសម៉ាឡេស៊ីគឺស្ថិតនៅកម្រិតមិនពេញចិត្ត នេះបើតាមគេហទំព័រ World of Buzz ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែធ្នូ។

នៅក្នុងការស្ទង់មតិនេះ ភ្ញៀវទេសចរថៃបានផ្តល់ហេតុផលថាពួកគេទទួលបានសេវាកម្មមិនល្អ រួមទាំងត្រូវប្រឈមមុខនឹងបញ្ហាក្នុងការអនុវត្តភារកិច្ចរបស់ភ្នាក់ងាររដ្ឋាភិបាល។Top Must-Try Malaysia Street Foods

លោក Aida Guje ប្រធានសមាគមពាណិជ្ជកម្មទេសចរណ៍ហាឡាល់ថៃ-អាស៊ាន បានធ្វើការស្នើឱ្យប្រជាជនម៉ាឡេស៊ីទាំងអស់បង្កើនកម្រិតសេវាកម្ម ក៏ដូចជាបង្កើនភាពរួសរាយរាក់ទាក់បន្ថែមទៀត ក្នុងគោលបំណងបង្កើនភាពទាក់ទាញភ្ញៀវទេសចរថៃមកទស្សនាប្រទេសម៉ាឡេស៊ី។ លោកក៏បានគូសបញ្ជាក់ដែរថា បញ្ហានេះគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះភ្ញៀវទេសចរថៃ នឹងត្រូវធ្វើដំណើរមកប្រទេសម៉ាឡេស៊ីបន្ថែមទៀត។13 of the Best Malaysian Street Food Dishes to Try | Travel.Earth

ទន្ទឹមនឹងនេះ ប្រជាជនម៉ាឡេស៊ីក៏បានបញ្ចេញមតិដែរថា ពិតណាស់ប្រជាជនយើងគួរតែបង្កើនកម្រិតសេវាកម្មទេសចរណ៍បន្ថែមទៀត ហើយក៏បានទទួលស្គាល់ដែរថា ប្រជាជនម៉ាឡេស៊ីមិនសូវរួសរាយរាក់ទាក់ពិតមែន។

គួរបញ្ជាក់ដែរថា កាលពីខែមុនប្រជាជនម៉ាឡេស៊ីចំនួន ៣.៨ លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដែលធ្វើឱ្យប្រទេសនេះមានអ្នកទេសចរម៉ាឡេស៊ីចូលទស្សនាច្រើនជាងគេបំផុតនៅឆ្នាំនេះ ដោយសារតែប្រជាជនថៃរស់រាយរាក់ទាក់ រួមជាមួយទេសភាព និងអាហារសម្បូរបែប៕Exploring trends in Malaysian Street Food Vendors • Semart

ស្រលាញ់ក្រដាសប្រាក់៥០បាតពេក! បុរសម្នាក់សន្សំបានរហូតដល់ជិត១ម៉ឺនដុល្លារ

0

កាលពីពេលថ្មីៗនេះ មានបុរសម្នាក់ឈ្មោះ Thana Benjasak អាយុ ៣៣ ឆ្នាំ ជាជនជាតិថៃ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានដាក់បង្ហោះនៅលើបណ្តាញសង្គមអំពីវិធីសាស្រ្តនៅក្នុងការសន្សំលុយរបស់គាត់។

ថាណា ដែលជាអ្នកបង្កាត់ពូជត្រីជុល បច្ចុប្បន្នកំពុងរស់នៅ សង្កាត់ខ្លងជុកចែ ខេត្តឆាឈឿងសៅ ដែលហេតុថាស្រលាញ់ក្រដាសប្រាក់៥០បាតពេក ទើបធ្វើការសន្សំត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ សន្សំបានរហូតដល់ទៅ ៣០០,០០០ បាត (៨,៧២៧ ដុល្លារ)។ រីឯលុយនោះទៀតសោត សុទ្ធតែក្រដាស ៥០ បាតទាំងអស់។50 Baht - Rama X - Thailand – Numista

ដំណើរការនៃការសន្សំប្រាក់របស់ថាណា គឺបានចាប់ផ្ដើមនៅពេលដែលគាត់បានឃើញវីដេអូ TikTok ដែលមនុស្សម្នាក់កំពុងតែសន្សំក្រដាសប្រាក់៥០បាត។ ដោយមានការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូនោះ គាត់ក៏បានសម្រេចចិត្តសាកល្បងវាដែរ។ រាល់ពេលដែលគាត់លក់ត្រីបានម្តងៗ គាត់បានប្តូរលុយទាំងនោះទៅជាលុយក្រដាស 50 បាតទាំងអស់ ហើយទម្លាក់ចូលក្នុងពាង។ លុះដល់កន្លះឆ្នាំក្រោយមក នៅពេលដែលលោកបើកពាងនោះមើល គាត់សប្បាយចិត្តយ៉ាងខ្លាំង ស្ទើរតែមិននឹកស្មានដល់ថាសន្សំបានប្រាក់ច្រើនដល់ថ្នាក់នេះសោះ។

បើទោះបីជានេះគ្រាន់តែវិធីសាស្ត្រសាមញ្ញមួយប៉ុណ្ណោះ ប៉ុន្តែគឺប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលបានធ្វើឲ្យគាត់សន្សំប្រាក់បានរហូតដល់ ៣០០ ០០០ បាតក្នុងរយៈពេលត្រឹមតែកន្លះឆ្នាំ៕

សមត្ថកិច្ចវៀតណាមឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ករណីបូមខ្សាច់ខុសច្បាប់

0

ប្រទេសវៀតណាម ៖ សារព័ត៌មាន AFP រាយការណ៍ថា សមត្ថកិច្ចវៀតណាមបានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្តពីករណីបូមខ្សាច់ខុសច្បាប់ ដោយយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការជីកខ្សាច់ដើម្បីបញ្ជូនទៅការដ្ឋានសាងសង់បានកើនឡើងកាន់តែច្រើន បើទោះជាមានការដាស់តឿនពីផលប៉ះពាល់បរិស្ថាន ដោយសារការប្រើប្រាស់ប្រយោជន៍ពីធនធានធម្មជាតិខ្លាំងក្តី ។

ក្រសួងសន្តិសុខសាធារណៈវៀតណាមឱ្យដឹងថា Nguyen Thanh Binh ជាប្រធានគណៈកម្មការប្រជាជនប្រចាំខេត្ត An Giang ស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គ ដែលជាកន្លែងជីកខ្សាច់យ៉ាងធំ ត្រូវបានគេឃាត់ខ្លួនដោយសង្ស័យពីបទប្រើប្រាស់អំណាចក្នុងផ្លូវខុស ។ Nguyen Thanh Binh មានអាយុ៥៩ឆ្នាំ បានប្រើប្រាស់អំណាចរបស់ខ្លួន និងទទួលប្រាក់យ៉ាងច្រើនចូលហោប៉ៅ ដោយសារបានបញ្ជាឱ្យក្រុមហ៊ុន Trung Hau 68 ជីកខ្សាច់ប្រើប្រាស់ជាប្រយោជន៍នៅខេត្ត An Giang ។ตำรวจเวียดนามรวบเจ้าหน้าที่อาวุโส ฐานดูแลธุรกิจเหมืองทรายผิดกฎหมาย |  เดลินิวส์

សមត្ថកិច្ចលើកឡើងថា Nguyen Thanh Binh បានឡើងកាន់តំណែងខ្ពស់បំផុតនៅខេត្ត An Giang ចាប់ពីខែឧសភា ឆ្នាំ២០១៩ ។ នៅចុងខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចបានឆែកឆេរផ្ទះ និងកន្លែងធ្វើការរបស់គាត់ ។ មុននេះ សមត្ថកិច្ចលើកឡើងថា ក្រុមហ៊ុន Trung Hau 68 បានជីកខ្សាច់រហូតដល់ជាង៤លានម៉ែត្រគូប បើទោះជាមានលិខិតអនុញ្ញាតឱ្យក្រុមហ៊ុននេះជីកខ្សាច់ត្រឹម១ភាគ៣ ក្តី ។

កាលពីខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់ខ្លួនអនុប្រធានគណៈកម្មការរបស់ Nguyen Thanh Binh ពីបទទទួលប្រាក់សំណូកចំនួន៥ម៉ឺនដុល្លារអាមេរិក ។ រីឯមន្ត្រីពាក់ព័ន្ធ និងអ្នកជំនួញមួយចំនួនទៀត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។ปทส.บุกจับท่าทรายเถื่อน ลักลอบดูดทรายแม่น้ำเจ้าพระยา

អ្នកជំនាញលើកឡើងថា ការជីកយកខ្សាច់បញ្ជូនទៅការដ្ឋានសំណង់កំពុងតែកើនឡើងខ្លាំងនៅប្រទេសវៀតណាម និងបានបំផ្លាញធនធានធម្មជាតិយ៉ាងឆាប់រហ័ស ។ ដូច្នេះ វាអាចបណ្តាលឱ្យខ្សាច់នៅតំបន់ដីសណ្តទន្លេមេគង្គឆាប់អស់ក្នុងរយៈពេលជាង១០ឆ្នាំ ។ នៅពេលខ្សាច់មានបរិវេណតិចតួចបណ្តាលឱ្យទឹកទន្លេកាន់តែហូរខ្លាំង និងប៉ះពាល់ដល់ច្រាំងទន្លេ ។

នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចវៀតណាមបានឃាត់ខ្លួនមន្ត្រីម្នាក់ទៀតពីករណីឃុបឃិតជាមួយជនខិលខូច ដើម្បីជំរិតទារប្រាក់ពីក្រុមហ៊ុនអាជីវកម្មខ្សាច់នៅក្បែរទីក្រុងហាណូយ ៕

ព្រឹត្តិការណ៍ ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ ឆ្នាំ២០២៣ មិនអាចកើតឡើងពិតមែន តែសប្បុរសជននៅតែចូលរួមឧបត្ថម្ភគាំទ្រ

0

កាលពីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នា២០២៣ កន្លងទៅនេះ គ្រូបង្វឹកអាជីវកម្មនៃក្រុមហ៊ុន Action COACH លោក អ៊ីវ គីមសួរ បាននាំយកនូវថវិកាសប្បុរសធម៌ចំនួន ២៦ ០០០ ដុល្លារអាមេរិក ដែលជាថវិកា​ប្រមូល​បានតាមរយៈគម្រោងព្រឹត្តិការណ៍មួយមានឈ្មោះថា “តោះ! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាព​កុមារ”។ គម្រោងព្រឹត្តិការណ៍នេះ ត្រូវបានផ្តួចផ្តើម និងដឹកនាំបង្កើតឡើងដោយស្ម័គ្រចិត្ត លោក អ៊ីវ គីមសួរ សហការ​ជាមួយ​នឹងម្ចាស់ក្រុមហ៊ុនអាជីវកម្មចំនួន ៣ ផ្សេងទៀតរួមមានដូចជា ក្រុមហ៊ុន Khmer Ads Zone ក្រុមហ៊ុន Tomnerb Tech និង ក្រុមហ៊ុនDM Cambodia ក្នុងអំឡុងចុងឆ្នាំ​ ២០២០ ក្នុងគោលបំណង ផ្សព្វផ្សាយរៃអង្គាសថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ និងចូលរួមលើកស្ទួយដល់សកម្មភាពកីឡា ព្រមទាំងផ្សព្វផ្សាយនូវតំបន់ទេសចរណ៍នៃភាគនិរតីនៃប្រទេសកម្ពុជា ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMs5sqqf9W1ujGXyvfe8ZvX9dgqfKzbaR0TZ6VUTxubvv3lcceB4cm513PnC1T-zUDTProLzQlq2oyAvzXLQrKPy1gzBlT4jaDxjjFtCdBzazdIwGwN0WsTactG8ly4wZ_99agY0QolttlLKE66I78_0jL_v7_LuYm9U_E4t1MlDPd9UQR5kFFwXJ2HaQ/s5472/IMG_9465.jpg

ដោយចៃដន្យ គម្រោង​ព្រឹត្តិការណ៍នេះលើកដំបូង មិនអាចប្រព្រឹត្តិទៅបាន ដោយសារតែបញ្ហានៃការ​រីក​រាល​​ដាល​នៃជំងឺ​កូវីត​១៩ ហើយបន្តអាក់ខាននៅក្នុងឆ្នាំ២០២១ រហូតឆ្នាំ ២០២២ កន្លងទៅនេះ ទើប​គណៈ​កម្មការ​រៀបចំព្រឹត្តិការណ៍មួយនេះ ​សម្រេច​ដាក់ផែនការ​ និងរៀបចំឲ្យចេញជារូបរាងឡើងបាន។ ដោយឡែកនៅក្នុងឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ ក៏បានគ្រោងនឹងបង្កើត​ព្រឹត្តិការណ៍ ដើរឡើងភ្នំបូកគោជាថ្មីទៀត ប៉ុន្តែឧបសគ្គនៅតែបន្តកើតមាន គឺផលលំបាកក្នុងការស្វែងរកក្រុមហ៊ុន និងសប្បុរស​ជនឧបត្ថម្ភដល់កម្មវិធីដែល​ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ ជឿថាបញ្ហាលំបាកនេះ គឺបណ្តាលមកពីវិបត្តិសេដ្ឋកិច្ច​នៅក្នុង​ប្រទេសកម្ពុជានៅតែបន្ត ជាមួយនឹងកត្តាផ្សេងៗមួយចំនួនទៀត ទើបក្រុមហ៊ុន និងសប្បុរសជនជាច្រើន មានការលំបាក និងយឺតយ៉ាវក្នុងការសម្រេចចផ្តល់ថវិកាឧបត្ថម្ភ​មកកាន់សកម្មភាព​សប្បុរសធម៌។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPX2smcDFwWeaZejvyjPNJdv3Fpk_xymJlZ_8ZUL3UV8jhZ56fs7HGO3cOqMNUZkup68-DaU8lmv0FqInrgJJeI7qtKBSr3kNBDvlh43g6Og7Ch4q7KqcTa4Jo8BMSK_yN8QJchcK53VRiOort_t__JcLRSKKbqlMFZgMGs8aFSRtP5xGw2RpZbrtek8Y/s5472/IMG_9467.jpg

សូមបញ្ជាក់ផងដែរថា ថ្វីត្បិតតែព្រឹត្តិការណ៍មួយនេះ មានការលំបាកក្នុងការកើតឡើងមែន តែរាល់​ថវិកាដែលទទួលបានពីការឧបត្ថម្ភរបស់ក្រុមហ៊ុន ក៏ដូចជាសប្បុរសជន មិនត្រូវបានដកយកវិញដែរ។ ក្រោមការយោគយល់ ទឹកចិត្តស្រលាញ់ ក្តីមេត្តាករុណាចំពោះកុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាល​នៅក្នុង​មន្ទីរពេទ្យកុមារអង្គរ ទាំងសប្បុរសជន ក្រុមហ៊ុនឧបត្ថម្ភ និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ទាំងអស់​សម្រេចចិត្តព្រមគ្នា បង្វែរថវិកាទាំងអស់នោះ បរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជាចំណែកក្នុងការ​ចូលរួមអភិវឌ្ឍន៍ និងធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាពកុមារកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7OiEoAP-TjMdISJuOhPaoDc-t4kx_Y8FY0LLDL66QFLp03cTbxsqgQKi2AE60Rq7JiixH6zO7br5f1Kl5phA4Eo5E35bUqKcnA6K-veCDViYgVqpwXStMNCvepAriRFKOt_00Pd1mPuEDdCcgQXxNRicFH3tKHZD5OyOLpGK5anWRcfDJg4Ic5fdxiQ/s5472/IMG_9469.jpg

មកដល់ឆ្នាំ ២០២៣នេះ​ ថវិកាដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ បានទទួលសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរទទួលបានចំនួន ៦៧,៩៧៥ ដុល្លារអាមេរិក ដែលលើកទី ១ ឆ្នាំ២០២០ បានចំនួន ១៣,២០០ ដុល្លារអាមេរិក លើកទី២ ឆ្នាំ២០២២ បានចំនួន ២៨,៧៧៥ ដុល្លារអាមេរិក និងលើកទី៣ ឆ្នាំ២០២៣ បានចំនួន ២៦,០០០ ដុល្លារអាមេរិក ដែលក្នុងនោះ​មានក្រុមហ៊ុនជាច្រើនបានចូលរួមឧបត្ថម្ភ ដូចជា ក្រុមហ៊ុន ឃាង ហួត អ៊ិនធើណេសិនណាល ក្រុមហ៊ុនថ្នាំពណ៌ជាតិខាំផែន ក្រុមហ៊ុន ថប់ស្តារ និងក្រុមហ៊ុនជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWX2XpXS4VKfzaxwRWbxPlTIspNBEM3_0i1odzgf2X44TponoYSt0qyUP4vTP62HTyT7ebBwDshwyCpEAjU8F3-zi7cLd1MSplCY644AYjdScQ4SjRg1gOSKt9pFbINGF0v-dO8IADEgS7yel1FIe_h8JzX2bBoqYB04ws-tpeJuEg4hVUSXywmebrGYQ/s5472/IMG_9473.jpg

គណៈកម្មការរៀបចំព្រឹត្តិការណ៍ ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ​ និងក្រុមការងារមន្ទីរពេទ្យ​កុមារអង្គរ សូ​​មថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ រួមទាំងអជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងខេត្តកំពត ដែលបានចូលរួមជួយ និងគាំទ្រព្រឹត្តិការណ៍នេះ តាំងពីគម្រោងព្រឹត្តិការណ៍លើកទី ១​ រហូត​ដល់​​លើកទី ៣នេះ និងអំពាវនាវឲ្យបន្តចូលរួមតទៅទៀត នៅក្នុងសកម្មភាពសប្បុរសធម៌នេះ ដើម្បីជួយសង្រ្គោះជីវិត និងលើកកម្ពស់សុខុមាលភាពកុមារដែលជាទំពាំងស្នងឫស្សី និង ជាសសរទ្រូងប្រទេសជាតិនាពេលអនាគត ព្រមទាំងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តកំពតផងដែរ។

ទំនាក់ទំនងកម្មវិធី និងសារព័ត៌មាន៖

លោក៖ អ៊ីវ គឹមសួរ

T: 015 718 888, E: kimsouriv@gmail.com

លោក ឆឹម សក្កដា ផ្តល់ចម្លើយយ៉ាងខ្លីជុំវិញរឿងអាស្រូវបែកគ្នាជាមួយតារាចម្រៀង ពេជ្រ សោភា

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថារឿងតារាចម្រៀង ពេជ្រ សោភា បានបង្ហើបប្រាប់អ្នកគាំទ្រថារូបនាងបានបែកគ្នាជាមួយគូដណ្តឹងលោក ឆឹម សក្កដា ហើយ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្លាយរឿងថាការបែកគ្នានេះព្រោះតែមានជនទី៣ជ្រែតជ្រែកថែមទាំងជានារីវ័យក្មេងថែមទៀត។ ទោះយ៉ាងណា ចាប់តាំងពីដំណឹងនេះសាយភាយមកតារាសម្តែង ឆឹម សក្កដា បានព្យាយាមរក្សាភាពស្ងៀមស្ងាត់ជាទីបំផុត ខណៈទើបតែទម្លាយនៅថ្ងៃទី២៨ ធ្នូ នេះដោយផ្តល់ចម្លើយយ៉ាងខ្លីប៉ុណ្ណោះ។May be an image of 1 person

លោក ឆឹម សក្កដា បានបង្ហោះសារលើបណ្តាញសង្គមថា «ខ្ញុំជឿថានៅមាន មនុស្សជាច្រើនដែលចេះគិត ប្រកបដោយវិចារណញ្ញាណ! ខ្ញុំសុំមិនបកស្រាយអ្វីទាំងអស់ ឈប់សួរខ្ញុំទៀតទៅ»។ ទោះបីជាលោកមិនបញ្ជាក់ថាជារឿងអ្វី ប៉ុន្តែគេក៏ដឹងថាសារនេះចង់សម្តៅទៅលើការចែកផ្លូវគ្នាជាមួយគូដណ្តឹង ពេជ្រ សោភា ។

បើតាមការបង្ហោះសារសេដៗរបស់តារាចម្រៀង ពេជ្រ សោភា បានស៊ែរបទចម្រៀងដែលខ្លួនទើបតែចេញខណៈអ្នកខ្លះថានាងយករឿងពិតរបស់ខ្លួនមកឆ្លុះបញ្ចាំងក្នុងបទចម្រៀងថ្មីនេះ ដោយរៀបរាប់ថា «ចង់នៅម្នាក់ឯងលេសសាហាវ ប្រាប់តាមត្រង់មកចង់បែក ស្រួលខ្ញុំធ្វើចិត្តឱ្យបានដែរ ខ្ញុំឈឺយល់ទេ ថាខ្ញុំឈឺ។ ខ្ញុំមិនល្ងង់ទេទាក់ទងគ្នាចុះ ជូនពរអ្នកទាំងពីរ ចាំថាខ្ញុំមិនធ្លាប់ស្គាល់នាងចុះ មនុស្សស្និតស្នាល សាហាវជាងអ្នកឆ្ងាយ»។May be an image of 1 person, braids, blonde hair and jewelry

តាមសម្តីរបស់ ពេជ្រ សោភា ទៅលើប្រយោគនេះត្រូវបានហ្វេនៗសន្និដ្ឋានថា ការបែកបាក់ស្នេហារបស់ ពេជ្រ សោភា និង លោក ឆឹម សក្កដា មានជនទី៣ហើយនារីនោះមិននៅឆ្ងាយពី ពេជ្រ សោភា ឡើយដែលជាហេតុធ្វើឱ្យភ្លើងកម្តៅលើបណ្តាញសង្គមកាន់តែចង់ដឹងថែមទៀត តើនារីរូបនោះជាអ្នកណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSBeMMx6XpIRJyd206cMvnRIsiWhiLEm4wkW7kWuUuC-2sDWXE4jQLmR6zzkxzQxGJuJMSZeRk5nIP38seL6pgpq6_x1vn6raYdosJuxELha0CYLJqZp3Bv5M7DLXpH41yIGxa07gn2_Dgct1Tp3N0sVKQqI27F9SKmjbllzbbzyouM_9nLmHAMq54xCE/s1440/315138511_6322742561087401_837127309947467666_n.jpg

ជាមួយគ្នានេះដែរ បើតាមលោក ឆឹម សក្កដា បានឆ្លើយឆ្លងការខម្មិនរបស់អ្នកលេងបណ្តាញសង្គមបានថាឱ្យលោកមានចិត្តមិនស្មោះត្រង់បោកប្រាស់ចិត្តរបស់គេទោះបីត្រឹមជាសង្សារក៏ដោយនឹងមានកម្មពៀរ ខណៈលោក ឆឹម សក្កដា បានឆ្លើយតបថាខ្លួនមិនមានកម្មពៀរនោះទេ ដែលឃ្លានេះលោកហាក់ចង់បញ្ជាក់ថាមិនបានបោកប្រាស់គូដណ្តឹងខ្លួន។ អ្នកលេងបណ្តាញសង្គមផ្សេងទៀតបានសរសេរថា អ្នកក្បត់ដើរតួកំសត់ ឯអ្នកត្រូវគេក្បត់ដើរតួកាច ហើយលោក ឆឹម សក្កដា បានចូលតបវិញថា ល្អមើលណាស់រឿងហ្នឹង។

គួរបញ្ជាក់ថា តារាសម្តែង ឆឹម សក្កដា និង តារាចម្រៀង ពេជ្រ សោភា បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigGdIz3LanippVevOnt5g9NT1WhPS1usUb_RwYPhkZ-iEQpnU5teDVJMmDLM0RLe_X4FQCJU66AsgDkr6Cy-5zBNB1j0rzorw1o60yg8WZH0PPv5DVmJhfHcjYLwzm4Fq73GccIXVs3J9TVrqGH52i0T3rQx4w3I7af-_KDfEVvk0BPSzaboKBBUxssew/s1800/329000917_804152391240090_8888563711574988075_n.jpg

ជំទាវ នៅ សូនិតា បង្ហើបថាបវរកញ្ញាឥឡូវមានចរិតឈ្លើយ និងខ្មើតដាក់ខ្លួន

0

មិនដឹងថាជាបវរកញ្ញារូបណាទេដែលធ្វើឱ្យជំទាវ នៅ សូនិតា ភរិយារបស់ឯកឧត្តម ទិត្យ ថាវរិទ្ធិ រដ្ឋលេខាធិការក្រសួងវប្បធម៌ក្តៅស្លឹកត្រចៀកខ្លាំង ធ្លាប់តែជាមនុស្សស្លូតបូតបានចេញមកបង្ហោះសារថាបវរកញ្ញាឥឡូវមានចរិតឈ្លើយ និងផ្តាំទៀតថាខ្មើតរបៀបនេះឈរជើងមិនបានយូរទេ។May be an image of 7 people

តារាសម្តែង នៅ សូនិតា ដែលបច្ចុប្បន្នមានងារជាជំទាវចុងក្រោយមកនេះបានដុតដៃដុតជើងយ៉ាងខ្លាំងជាផ្នែកមួយជួយក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងព្រឹត្តិការណ៍រាត្រីចងចាំជាដើម។ ស្ថិតក្នុងវិស័យសិល្បៈជាច្រើនឆ្នាំតារាសម្តែងរូបនេះក៏មានភាពលេចធ្លោគួរសមក្នុងអាជីពរបស់ខ្លួនហាក់មិនដែលមានបញ្ហាល្អក់កករជាមួយអ្នកក្នុងចង្កោមសិល្បៈនោះទេ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ ជំទាវ នៅ សុនិតា បានបង្ហោះសារដាក់បវរកញ្ញាដែលមិនបង្ហាញអត្តសញ្ញាណជានរណានោះទេថាមានចរិតឈ្លើយទាំងខ្លួនគឺជាមនុស្សស្លូតបូតហើយ។May be an image of 7 people

នៅយប់ថ្ងៃទី២៧ ធ្នូ លើបណ្តាញសង្គមរបស់ជំទាវ នៅ សុនិតា បានសរសេរយ៉ាងដូច្នេះថា «Miss ឥឡូវឈ្លើយគួរសម ថែចរិតបែបនេះឱ្យបានយូរបន្តិចទៅនាង កុំខ្មើតពេកក្រែងឈរជើងមិនបានយូរ ផ្តាំតកូនចៅ អស់ស្លូតត្រឹមនេះហើយ»។ បង្ហើបតែមួយប្រយោគនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការងឿងឆ្ងល់យ៉ាងខ្លាំងតើបវរកញ្ញារូបណាដែលមានចរិតឈ្លើយខ្លាំងរហូតមនុស្សស្លូតបូតម្នាក់ចេញមកបង្ហោះសារបែបនេះ។May be an image of 1 person and smiling

ទន្ទឹមនឹងនេះក៏មានហ្វេនៗលើកឡើងដែរថា ធ្វើជាបវរកញ្ញាគួរណាកុំប្រកាន់នូវអត្តចរិកបែបនេះអីព្រោះថាកាលដែលខ្មើតដាក់អ្នកដទៃវាមិនធ្វើឱ្យយើងចម្រើនទេមានតែធ្លាក់ចុះ ខណៈអ្នកខ្លះក៏លើកឡើងទៀតថា បវរកញ្ញាដែលធ្វើខ្លួនបែបនេះនាំឱ្យបវរកញ្ញាផ្សេងទៀតដែលមានអត្តចរិតល្អខូចឈ្មោះទៅជាមួយដែរ៕

 

 

ប៉ុន្មានខែចុងក្រោយមុនតារាសម្តែង Lee Sun Kyun ទទួលមរណ.ភាពហ៊ុព័ទ្ធដោយសម្ពាធរឿងអាស្រូវ

0

អ្នកតាមដានវិស័យរឿងភាគកូរ៉េជា្របមកហើយថាកាលពីថ្ងៃទី២៧ ខែធ្នូ ដំណឹងមរ.ណភាពតារាសម្តែង Lee Sun Kyun បានស្លាប់ក្នុងរថយន្តបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស។ ក្នុងរយៈពេលពីរខែកន្លងមកនេះ ឈ្មោះរបស់តារាសម្តែងរូបនេះបានលេចមុខក្នុងប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងព័ត៌មានអវិជ្ជមានជាបន្តបន្ទាប់ទៅលើការចោទប្រកាន់ករណីប្រើប្រាស់ថ្នាំញៀ.ន។Parasite' Actor Lee Sun-kyun Found Dead at 48 - The New York Times

រឿងអាស្រូវនេះបានរីករាលដាលចាប់តាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលប៉ូលិសបានប្រកាសថាអាជ្ញាធរកំពុងស៊ើបអង្កេតតារាល្បី ៗ មួយចំនួនដែលបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន។ ក្រោយមកនៅលើបណ្ដាញសង្គមមានមនុស្សជាច្រើនបានបង្ហោះថាតារាសម្តែង Lee Sun Kyun ស្ថិតក្នុងចំណោមដែលត្រូវប៉ូលិសស៊ើបអង្កេត។ កាលពីថ្ងៃទី២០ ខែតុលា តំណាងក្រុមហ៊ុនគ្រប់គ្រងរបស់លោក Lee Sun Kyun បានសារភាពពីឧប្បត្តិហេតុនេះ ដោយនិយាយថាក្រុមហ៊ុន និងតារាសម្តែងរូបនេះផ្ទាល់នឹងសម្របសម្រួលការស៊ើបអង្កេតដោយស្មោះត្រង់ ខណៈតារាបប្រុសរូបនេះក៏បានសូមទោសចំពោះព័ត៌មានដែលបង្កផលប៉ះពាល់ដល់ទស្សនិកជនដូចគ្នា។

លោក Lee Sun Kyun បានបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសកាលពីថ្ងៃទី២៨ ខែតុលា ដោយបានសូមទោសអ្នកដែលទុកចិត្តលោកហើយធ្វើឱ្យសាច់ញាតិរបស់ខ្លួនឈឺចាប់។ អ្នកដែលចោទលោក Lee Sun Kyun គឺជាស្រ្តីម្នាក់ជាអ្នកគ្រប់គ្រងបារមួយកន្លែងក្នុងទីក្រុងសេអ៊ូល។ ស្រ្តីនោះបានផ្តល់ចម្លើយឱ្យប៉ូលិសនូវពេលវេលា និងទីកន្លែងដែល Lee Sun Kyun ប្រើប្រាស់សារធាតុហាមឃាត់សរុបចំនួន ៥ដងទាំងនៅផ្ទះរបស់នាងផ្ទាល់។ ខណៈពេលដែលតារាប្រុសរូបនេះបានអះអាងថាបានជួបស្រ្តីនោះ៤ដង។ លោកបានសារភាពថាលោកបានប្រើថ្នាំញៀនពីស្រ្តីនោះមែនប៉ុន្តែមិនដឹងថាជាសារធាតុញៀននោះទេដោយគិតថាជាថ្នាំងងុយដេក ហើយលោកមិនដែលមានចេតនាពាក់ព័ន្ធនឹងគ្រឿងញៀនដូចគ្នា។Korean stars mourn death of 'Parasite,' 'Coffee Prince' actor Lee Sun-kyunតាមរយៈការផ្តល់សក្ខីកម្មរបស់ភាគីទាំងសងខាង ការដែល Lee Sun Kyun មានទំនាក់ទំនងស្និទ្ធស្នាលជាមួយស្រ្តីនោះត្រូវបានលាតត្រដាង ធ្វើឱ្យតារាប្រុសរូបនេះ រងការវាយប្រហារតាមបណ្តាញសង្គមយ៉ាងខ្លាំង។

ក្នុងរយៈពេលពីរខែកន្លងមកនេះ តារាសម្ដែងរូបនេះបានប្រឈមមុខនឹងសម្ពាធពីភាគីជាច្រើន។ ស្រ្តីនោះធ្លាប់បានស្នើឱ្យ Lee Sun Kyun ចំណាយលុយ ៣៥០ លានវ៉ុន (ជាង២៧ម៉ឺនដុល្លារ )ដើម្បីរក្សារឿងនេះជាអាថ៌កំបាំង។ មិត្តភ័ក្តិរបស់ Lee Sun Kyun បង្ហើបថា ភរិយារបស់តារាសម្តែងរូបនេះគឺជាតារាសម្តែង Jeon Hye Jin ជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ដូច្នេះតារារូបនេះត្រូវខ្ចីលុយពីមិត្តភក្តិដើម្បីដោះស្រាយជាមួយស្រ្តីនោះ។ ជនម្នាក់ដែលបានផ្ទេរប្រាក់ទៅឱ្យ Lee Sun Kyun ប៉ុន្តែមិនបានដឹងពីគោលបំណងរបស់តារាសម្ដែងរូបនេះយកទៅប្រើប្រាស់ក្នុងន័យអ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយក្រោយមក ហេតុការណ៍បានផ្ទុះឡើងដោយរងការចោទប្រកាន់ពីស្រ្តីនោះ ហើយតារាប្រុសរូបនេះបានដាក់ពាក្យប្តឹងស្រ្តីនោះដូចគ្នា។Parasite' actor Lee Sun-kyun found dead amid drug probe | Free Malaysia  Today (FMT)

ងាកទៅតារាសម្តែង Jeon Hye Jin ត្រូវជាភរិយារបស់តារាប្រុសនេះ មានការតក់ស្លុត និងរន្ធត់ចិត្តជាខ្លាំង នៅពេលដែលដឹងថាប្តីរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវគ្រឿងញៀននៅផ្ទះរបស់ស្ត្រីនោះ។ នាងបានព្យាយាមរក្សាភាពស្ងប់ស្ងាត់ និងបញ្ចប់នីតិវិធីបញ្ជូនកូនប្រុសទីពីររបស់នាងទៅសិក្សានៅក្រៅប្រទេស ដើម្បីកុំឱ្យកូនរងឥទ្ធិពលពីទង្វើរបស់ឪពុកខណៈកូនប្រុសច្បងរបស់ពួកគេកំពុងសិក្សានៅអាម៉េរិក។ ហើយតារាស្រីរូបនេះបានលក់ផ្ទះរបស់នាង ដើម្បីដោះស្រាយបញ្ហាគ្រួសារផងដែរ។

លើកចុងក្រោយដែល Lee Sun Kyun បង្ហាញខ្លួនគឺនៅថ្ងៃទី២៣ ខែធ្នូ ដោយលោកបានទៅប៉ុស្តិ៍ប៉ូលិសដើម្បីសាកសួរជាលើកទី៣មានរយៈពេល១៩ម៉ោង។ កាលពីថ្ងៃទី២៦ ខែធ្នូ តាមរយៈមេធាវី Lee Sun Kyun បានស្នើឱ្យប៉ូលិសធ្វើតេស្តទាំងតារាប្រុសរូបនេះនិងស្រ្តីនោះ។ មេធាវីបាននិយាយថាភស្តុតាងនៃ Lee Sun Kyun ប្រើប្រាស់គ្រឿងញៀនត្រូវបានផ្តល់ឱ្យដោយភាគីម្ខាងប៉ុណ្ណោះ ។ ម៉្យាងវិញទៀត ប្រសិនបើការចោទប្រកាន់របស់ស្រ្តីនោះជាការពិត គំរូតេស្តរបស់ Lee Sun Kyun ត្រូវតែផ្តល់លទ្ធផលវិជ្ជមាន ប៉ុន្តែតាមពិតទៅ ក្រោយការធ្វើតេស្តពីរលើក លទ្ធផលគឺអវិជ្ជមាន។Actor Lee Sun-kyun of Oscar-winning film 'Parasite' diesLee Sun Kyun មានអារម្មណ៍អយុត្តិធម៌ ហើយសង្ឃឹមថាអាជ្ញាធរនឹងពិនិត្យមើលភាពអាចជឿជាក់បាននៃភស្តុតាង និងសក្ខីកម្មរបស់ស្រ្តីនោះហើយតារាសម្ដែងរូបនេះក៏បានស្នើសុំឱ្យប៉ូលិសកោះហៅលោកក្នុងទម្រង់មិនសាធារណៈ។

មុនពេលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនេះ Lee Sun Kyun មានរូបភាពដែលល្អនៅក្នុងឧស្សាហកម្មកម្សាន្តហើយត្រូវបានទទួលស្គាល់សម្រាប់ការសម្ដែងរបស់លោក និងត្រូវបានគេចាត់ទុកថាជាបុរសគំរូក្នុងគ្រួសារ។ បន្ទាប់ពីតារាប្រុសរូបនេះបានទទួលមរណភាពហើយ នៅលើបណ្តាញសង្គម និងវេទិការនានាក្នុងទ្វីបអាស៊ី មហាជនជាច្រើនបានសម្តែងការសោកស្តាយយ៉ាងខ្លាំង។Parasite' star Lee Sun-kyun found dead in apparent suicide: reportផ្នែកមួយនៃទស្សនិកជនកូរ៉េជឿថា វិធីសាស្ត្រស៊ើបអង្កេតរបស់ប៉ូលិសគឺមិនសមហេតុផល ដែលបង្កឱ្យមានសម្ពាធយ៉ាងខ្លាំងលើតួសម្តែង។ កាលពីថ្ងៃទី២៧ ខែធ្នូ តំណាងអង្គភាពដែលទទួលបន្ទុកករណីនេះបាននិយាយថា មិនមានការស៊ើបអង្កេតខ្លាំងលើតារាសម្តែងនោះទេ កិច្ចប្រជុំការងារទាំងអស់បានធ្វើឡើងដោយមានការយល់ព្រមពី Lee Sun Kyun ខណៈប៉ូលិសក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់តារាសម្ដែងរូបនេះផងដែរ។ ដោយសារតែការស្លាប់របស់ Lee Sun Kyun ករណីនេះក៏នឹងត្រូវបិទដូចគ្នា។

គួរបញ្ជាក់ថា Lee Sun Kyun មានអាយុ ៤៨ ឆ្នាំ បានបំរើវិស័យកម្សាន្តអស់រយៈពេល២២ ឆ្នាំ។ លោកបានសម្ដែងក្នុងរឿងជាច្រើនដូចជា Prince’s Cafe, White Power, Triple, My Uncle, ខណៈភាពយន្តដែលលេចធ្លោជាងគេរបស់ Lee Sun Kyun គឺបានចូលរួមសម្តែងក្នុងរឿង Parasite ដែលជាភាពយន្តមួយទទួលបានពានរង្វាន់ភាពយន្តល្អបំផុត នៅអូស្ការក្នុងឆ្នាំ២០២០។ លើសពីនេះតារាសម្តែងរូបនេះបានទទួលពានរង្វាន់ជាច្រើនសម្រាប់ការសម្ដែងរបស់ខ្លួននាពេលកន្លងមកនេះ៕Parasite" actor Lee Sun-kyun found dead in South Korea, officials say - CBS  News

រកផ្លូវវាង! នឹងមានការផ្អាកការធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថី ឈ្នះ ឈ្នះ រយៈពេល៣ថ្ងៃ

0

យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង អំពីការផ្អាកចរាចរចំពោះយានយន្តគ្រប់ប្រភេទត្រូវបញ្ចៀសចរាចរបណ្ដោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធពិធីខាងនេះ នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ មិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថី ឈ្នះ ឈ្នះ ចាប់ពីគល់ស្ពាន់ព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីម៉ោង ៥ៈ០០នាទី រហូតដល់ម៉ោង ១១ៈ០០រសៀល បញ្ចប់កម្មវិធីយានជំនិៈនឹងបើកឲ្យដំណើរការឡើងវិញ។

លុះចាប់ពីម៉ោង ១៤ៈ០០នាទី នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ ដដែលនេះ យានជំនិះគ្រប់ប្រភេទអាចធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ដូចប្រក្រតី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពាន់ព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣។

ការផ្អាកការធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថី ឈ្នះ ឈ្នះ នេះ ដើម្បីរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និង ខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ រយៈពេល ៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី ២៩-៣១ ខែធ្នូ៕

ឆ្លងឆ្នាំចង់ទៅលេងកោះ ហាមដាច់ខាតរំលងកោះទាំង៥នេះ

0

ថ្ងៃឆ្លងឆ្នាំសកល កាន់តែខិតជិតចូលមកដល់ សម្រាប់បងប្អូនដែលមានគម្រោងចង់ទៅឆ្លងឆ្នាំនៅកោះ គួរណាស់តែទៅកម្សាន្តនៅកោះមួយក្នុងចំណោម៥ នេះ ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយ នៅទិសនិរតីនៃប្រទេសកម្ពុជា។

កោះទាំង៥ ដែលភ្ញៀវទេសចរ ហាមរំលងនោះរួមមាន៖
១.កោះឆ្លាម ឬកោះគូសារី ជាតំបន់ទេសចរណ៌ដែលស្ថិតនៅលើដែនសមុទ្យខ្មែរ នៃខេត្តកោះកុង ដែលបានសម្ងំលាក់សម្រស់។ កោះនេះ មានចម្ងាយប្រមាណជា ៣៥គីឡូមែត្រពីកោះស្តេច។ កោះឆ្លាម មានទទឹងប្រវែង ៧៥ម៉ែត្រ បណ្តោយ ១២០ម៉ែត្រ និងកម្ពស់ ១៣ម៉ែត្រ។ក្រសួងទេសចរណ៍បង្ហាញទិដ្ឋភាពដ៏ស្រស់ស្អាតរបស់កោះឆ្លាម ក្នុងខេត្តកោះកុង - Cambodia Financial Times២.កោះថាសគឺជាដែនកោះមួយ ដែលមានចម្ងាយប្រមាណ៨គីឡូម៉ែត្រពីឆ្នេរកោះពស់ យើងអាចធ្វើដំណើរទៅកាន់កោះមួយនេះ ដោយជិះទូកចេញពីឆ្នេរកោះពស់ ក្នុងទិសដៅស្របគ្នាជាមួយ ខ្សែទឹកទៅកាន់កោះរ៉ុងនិងរ៉ុងសន្សឹមដោយប្រើពេលប្រមាន៤០នាទីទៅ១ម៉ោង។ កោះនេះ គឺជាកោះតូចមួយ មានទំហំត្រឹមតែ ០,៩ម៉ែត្រការ៉េ និងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងព្រះសីហនុ ពោលគឺត្រឹមតែ ៧គីឡូម៉ែត្រពីដីគោក។ ចំណុចទាក់ទាញរបស់កោះដ៏តូចនេះ គឺមានព្រៃក្រាស់ និងខៀវស្រងាត់។”មនុស្ស២នាក់ បើកទូកជាប់គឿងនឹងថ្មច្រាំងនៅកោះថាស ដោយសារភ្លៀងខ្យល់ខ្លាំង ត្រូវបានជួយសង្គ្រោះទាន់ពេល - Khmernote៣.កោះស្មាច់ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ១៤៨ គីឡូម៉ែត្រ ពីរង្វង់មូលខេត្តកោះកុង។ ជាកោះមួយដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៏មួយដែលមានបរិយាកាសដ៏ល្អ ឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់។កោះស្មាច់ - Visit Cambodia៤.កោះពូលូវៃ ជាតំបន់ប្រជុំកោះ ដ៏ស្រស់បំផុតមួយនៅកម្ពុជា ដែលស្ថិតក្នុងខេត្តព្រះសីហនុ និងនៅជិតដែនទឹកសមុទ្រអន្តរជាតិ។ កោះនេះ មានផ្ទៃដីសរុបទំហំ ៣,៩ គីឡូម៉ែត្រការ៉េ ថិតនៅចម្ងាយប្រមាណ ១១០ ពីគីឡូម៉ែត្រ ដីគោក នៃខេត្តព្រះសីហនុ ហើយក៏ជាប្រជុំកោះ ឆ្ងាយជាងគេបំផុត នៃដែនសមុទ្រកម្ពុជា ផងដែរ។កោះពូលូវៃ» ក្នុងដែនដីរបស់ខ្មែរ ស្ថិតក្នុងខេត្តព្រះសីហនុ - TNAOT
៥.កោះទទឹង គឺជាកោះមួយ ដែលស្ថិតនៅក្នុងទឹកដី ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បើតាមមើលទេសភាពនៃកោះនេះ ពិតជាស្រស់ស្អាតមិនចាញ់កោះដទៃឡើយ។ កោះនេះលាតសន្ធឹងប្រមាណជាជិត ១គីឡូម៉ែត្រការ៉េ។ កោះទទឹង ជាដែនកោះដ៏តូចមួយ មានទេសភាពគួរអោយចង់គយគន់មិនជិនណាយ ក៏ប៉ុន្តែកោះនេះមិនសូវមានភ្ញៀវទេសចរណ៍ទៅដល់ ឬ ស្គាល់នោះទេ៕កោះទទឹង - Visit Cambodia